លឺផ្សារតាប៉ាង ដាស់អារម្មណ៍ភ្លេត! នឹកឃើញបង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នីហ្មង

0
ផ្សារតាប៉ាង ជាតំបន់មួយដែលប្រផ្តុំដោយហាងអាហារ ហាងលក់ដូរល្បីៗ ហើយសុទ្ធតែបើកលក់ចូលសតវត្ស និយាយរួមលក់យូរៗឆ្នាំមកហើយ។ ហើយបើនិយាយពីកន្លែងលក់បង្អែម និងនំបុ័ងប៉ាតេវិញ គ្រាន់តែលឺអ្នកណាៗ ក៏និយាយថានៅផ្សារតាប៉ាងឆ្ងាញ់ដែរ។
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី
ហើយនេះជាហាងលក់ បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី ដែលជាហាងមួយដែលគាត់តែជិះកាត់ភ្លាមទាក់ភ្នែកតែម្តង គឺថាហាងមានពណ៌ស្រស់ ខៀវខ្ចីតែហ្មង អមដោយរូបភាព ឡូហ្គូ Teapot នៅជាមួយស្លាកឈ្មោះតែម្តង។ ចឹងបើបានជិះកាត់ទីនោះកុំភ្លេចណាឈប់យាន្តជំនិះហើយ សាកភ្លក្សរសជាតិលមើល៍ណា… ហាង បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី ទូរស័ព្ទ៖ 0111 957 899 / 088 559 3333 / 011 698 372 ទីតាំង៖ ផ្ទះលេខ 22Eo ផ្លូវ 136 សង្កាត់ផ្សារថ្មី 3 ខណ្ឌដូនពេញ (ផ្សារតាប៉ាង) វីដេអូ

គ្រឿងសមុទ្រចំហ៊ុយថ្មីៗភ្លាមៗ យកផ្ទាល់ពីកំពង់សោម អ៊ែមហ្មង Best Food

0
ដើម្បីបំពេញចិត្តអតិថិជន ក៏ដូចជាដើម្បីហុងស៊ុយសាខាថ្មីរបស់ខ្លួនមួយទៀតនៅផ្សារទំនើប Aeon ដែលមានឈ្មោះថា Best Food – Seafood ម្ចាស់ហាងបាននាំយកនៅគ្រឿងសមុទ្រស្រស់ៗ ដោយផ្ទាល់ពីទីរួមខេត្តព្រះសីហនុ មកចំហ៊ុយភ្លាមៗ ថ្មីៗតែម្តង។
Best Food - Seafood
Best Food – Seafood
ដោយសារតែហាង Best Food បច្ចុប្បន្ននេះមានអ្នកគាំទ្រពេញចិត្តច្រើន ហេតុនេះហើយ ធ្វើអោយមុខម្ហូបនៅហាងនេះ តែងតែលក់អស់គ្មានសល់។ ដោយហេតុផលនេះ បានជាហាងមួយនៅតែបន្តបង្កើតអ្វីដែលថ្មី មកជូនលោកអ្នកជាមួយតម្លៃសមរម្យ និងរសជាតិគាប់ចិត្ត។
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
ជាក់ស្តែងដូចមុខដែលនឹងត្រូវបង្ហាញនៅថ្ងៃនេះចឹង គឺគ្រឿងសមុទ្រកំពង់សោមចំហ៊ុយពិសេស “ហេតុអីបានហ៊ានថាពិសេស” នោះគឺមកពីថា ម្ចាស់ហាងបានទៅទិញគ្រឿងពីកំពង់សោម មកដោយផ្ទាល់ដែលធ្វើអោយគ្រឿងសមុទ្ររបស់គាត់សុទ្ធតែស្រស់ៗ គួរអោយចង់ញ៉ាំហើយរសជាតិ អ៊ែមហ្មង។
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
Best Food - Seafood
Best Food – Seafood
ចឹងហើយបើនឹកឃើញចង់ញ៉ាំគ្រឿងសមុទ្រ កុំភ្លេចណា នឹកឃើញដល់ហាង Best Food – Seafood… ហាង Best Food ទូរស័ព្ទ៖ 092 61 61 66 | ​010 61 61 66 ទីតាំង៖ ១. សាខាទី១ នៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម ២. សាខាផ្សារទំនើប អ៊ីអនម៉ល ជាប់នឹងទ្វារចូលច្រក B ក្បែរការ៉េមតូតូ ផែនទីសាខាទី១
ផែនទីសាខាអ៊ីអន
វីដេអូ

រួមបញ្ចូលរសជាតិថ្មីក្នុងចានតែមួយពី​ គុយទាវដីកូនកាត់

0
បើនិយាយថា​ គុយទាវ​ បាន​ក្លាយ​ជា​អាហារ​របស់​ប្រជាជនខ្មែរ​និយមពិសារ តាំង​ពី​យូរ​ណាស់មកហើយ​រហូតដល់​សព្វថ្ងៃនេះ។ ដូច្នេះ ហាងមួយកន្លែងដែលអ្នកពិសារជាច្រើន បានស្គាល់រួចមកហើយគឺហាង កាហ្វេដី នោះអី បានធ្វើការបញ្ចេញអាហារពេលព្រឹកសំរាប់អ្នកពិសារ បន្ថែមទៀតហើយ​។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ថ្ងៃនេះហាងកាហ្វេដី បាននាំយកនូវគុយទាវដ៏ពិសេសមួយហាក់បីដូចជាប្លែកបន្តិចពីគុយទាវដទៃ ដោយសារ​តែរូបមន្តមេចុងភៅ ​មាន​គន្លឹះ​ពិសេស​ក្នុងការ​រម្ងាស់​ទឹកស៊ុប ដោយផ្តោតសំខាន់នោះហាងរបស់គាត់គឺ សំរិតសំរាំងរសជាតិ និង គុណភាពគ្រឿងផ្សំសុទ្ធតែនាំចូលពីបរទេសផ្ទាល់តែម្តង​ ​។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
សំរាប់គុយទាវមួយចាននេះ វាហាក់បីដូចជាផ្សំពីររសជាតិបញ្ចូលគ្នាមានរសជាតិដូចគុយទាវទូកបន្តិចនិងហ្វឺបន្តិច បន្ថែមនឹងទឹកជ្រលក់ក៏មានលក្ខណះពិសេស ដែលមានរសជាតិជូរអែម និងម្ទេសហាវ៉ៃ ខុសប្លែកពីគេ។ ចង់ដឹងមានរសជាតិប្លែកកំរិតណា នាំគ្នាទៅភ្លក់ទាំងអស់គ្នាណា៎។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ដោយឡែកហាង កាហ្វេដី តែងតែបំពេញតំរូវការសំរាប់ ក្រពះ អ្នកពិសារទាំងបីពេលតែម្តង ជាមួយមុខដ៏ពិសេសៗ ជក់ចិត្ត ជក់មាត់ តែម្តងហើយ ។
កាហ្វេដី
កាហ្វេដី
កាហ្វេដី
កាហ្វេដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី ទូរស័ព្ទ៖ 077 859 959 | 015 859 959 ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ ) ផែនទី
វីដេអូ

អ្នកលក់សង្ហាហើយ ចេះបង្កើតជ្រក់ថ្មីប្លែកទៀត មិនសាកម៉េចបាន!

0
ស្ថិត​នៅតាមផ្លូវ ២០៥ សង្កាត់ស្វាយព្រៃ២ មានហាងនំប័ុងជ្រូកខ្វៃមួយកន្លែងមានឈ្មោះថា លី ជុងហ៊ុយ ដែល​ធ្វើឲ្យ​អ្នកដំណើរ​ដែល​ឆ្លងកាត់​ទីនោះ​ចង់ងាក​សម្លឹង​រកប្រភព​នៃ​អាហារ​ដ៏ឆ្ងាញ់​នេះ។ ​
ជ្រូកខ្វៃ
ជ្រូកខ្វៃ
បាយទាខ្វៃ
បាយទាខ្វៃ
ក្លិនសាច់ជ្រូកខ្វៃ ​ទាខ្វៃ​ ​​ធ្វើឲ្យ​អ្នកពិសា នឹកឃ្លានភ្លាមៗ មិនត្រឹមតែអាចពិសា នំប័ុងជ្រូកខ្វៃ​ កម្មង់ដាក់សាច់បានតម្រូវការហើយនោះ បន្ថែមនូវគ្រឿងផ្សំមួយមុខទៀតដែលមិនអាចខ្វះបានជាមួយនំប័ុងនោះ គឺជ្រក់​​ នោះអី ប៉ុន្តែចង់ប្រាប់អ្នកទាំងអស់គ្នាថា មិនមែនដូចជ្រក់ដទៃធម្មតាទេណា គឺ ជ្រក់ស្ពៃក្តោបពណ៏ស្វាយធម្មជាតិពិតៗ កាន់តែបន្ថែម​សម្រស់កាន់តែគួរអោយចង់ទទួលទានតែម្តង។
បាយទាខ្វៃ
បាយទាខ្វៃ
បាយទាខ្វៃ
បាយទាខ្វៃ
ហាងនេះមិនត្រឹមតែ​ មានលក់នំប័ុង ជ្រូកខ្វៃប៉ុណ្ណោះទេ​ បើិសិនជាលោកអ្នកនឹកឃើញថា​ ពិសានំប័ុងមិនសូវឆ្អែត អ្នកពិសាក៏អាចកុម្ម៉ង់ ជាបាយផងដែរ ដូចជា បាយទាខ្វៃ និង បាុយសាច់ខ្វៃ ដែលមានព្យួរនិង​ ដាក់នៅក្នុងទូខាងមុខហាងផ្ទាល់។
បាយទាខ្វៃ
បាយទាខ្វៃ
បាយទាខ្វៃ
បាយទាខ្វៃ
ម៉ោះ សូមប្រាប់តម្លៃបន្តិចណា សំរាប់ នំប័ុងជ្រូកខ្វៃ មួយដើមមានតម្លៃ ៧០០០៛ បាយទាខ្វៃមួយចាន មានតម្លៃ ១០០០០៛ តែប៉ុណ្ណោះ​ ចាំអីទៀតតំលៃក៏សមរម្យ រសជាតិក៏ឈ្ងុយឆ្ងាញ់ អូ៎ អ្នកលក់ក៏សង្ហារ ថែមទៀតផង ។ ហាងនំប័ុងជ្រូកខ្វៃ លី ជុងហ៊ុយ Call: 070 71 81 68 | 010 9999 19 | 077 29 99 92 ទីតាំង៖ ផ្ទះលេខ ១៩B ស្ថិត​នៅតាមផ្លូវ ២០៥ សង្កាត់ស្វាយព្រៃ២ ខណ្ឌចំការមន ផែនទី
វីដេអូ

Huawei Mate 9 ម៉ូ​ដែល Porsche Design

0
យើង​ធ្លាប់​ដឹង​មក​ហើយពី​គុណសម្បត្តិ​របស់​Huawei Mate 9 ដែល​មាន​កាមេរ៉ា​ពីរ និង​មាន​កម្លាំង​ថ្ម​កាន់​បាន​រហូត​ពីរ​ថ្ងៃ ហើយ​វា​ត្រូវ​ក្រុមហ៊ុន​ច្នៃ​ម៉ូ​ដ​ឲ្យ​មាន​រូបរាង​ស្តើង​ទៀង​ផង ។ អ្វី​ដែល​ពិសេស​នោះ​ក្រុមហ៊ុន​Huawei ក៏​បាន​បង្ហាញ​ម៉ូ​ដែល​នេះ​ដដែល​តែ​មាន​ភ្ជាប់​មក​នូវ ជាមួយ​ម៉ាក​ក្រុមហ៊ុន​អា​ល្លឺ​ម៉​ង់​Porsche Design ទៀត​ផង ។ ក្រោយ​ពី​បាន​ដាក់​បង្ហាញ​នូវ​ម៉ូ​ដែល​ថ្មី Porsche Design Huawei Mate 9 នេះ​កាលពី​ខែវិច្ឆិកា​មក វា​ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ជា​ខ្លាំង ។ វា​ជា​កិច្ចសហការ​លើក​ដំបូង​សម្រាប់​ក្រុមហ៊ុន​ទាំង​ពីរ ហើយ​ពេល​នេះ​ក្រុមហ៊ុន​បាន​បើក ផ្លូវ​សម្រាប់​អតិថិជន​របស់​ខ្លួន​បញ្ជា​រទិញ​មុន ។ សម្រាប់​ម៉ូ​ដែល​នេះ​មានគុណ​សម្បត្តិ​លើស​ពី Huawei Mate 9 មួយ​ចំនួន​ដូច​ជា វា​មាន​បំពាក់​នូវ​រ៉េ​ម​ទំហំ​៦GB និង​មាន​អង្គ​ចង​ចាំ​រហូត​ដល់​២៥៦GB មាន​អេ​ក្រង់​តែ​៥,៥​អ៊ិ​ញ​ទេ មាន​ទម្ងន់​តែ​១៦៩g មាន​កញ្ចក់​ប្រភេទ​AMOLED និង​កោង ហើយ​វា​មាន​តែ​ពណ៌​ខ្មៅ​ប៉ុណ្ណោះ មួយវិញទៀត​កន្លែង​ស្គែ​ន​ម្រាមដៃ​ក៏​អត់​នៅ​ខាងក្រោយ​នៃ​ទូរស័ព្ទ​ដែរ តែ​ជំនួស​វិញ​ដោយ​ម៉ាក​សញ្ញា Porsche Design វិញ និង​យក​បច្ចេកវិទ្យា​ស្គែ​ន​ម្រាមដៃ​ដាក់​នៅ​ខាង​មុខ​វិញ ។ ចំណែក​ចំណុច​ដែល​ដូច​Huawei Mate 9 ធម្មតា គឺ​មាន​កាមេរ៉ា​ទំហំ​២០MP​ដូច​គ្នា មាន​ស៊ី​ម​ពីរ​ដូច​គ្នា មាន​កម្លាំង ថ្ម​៤០០០Amh​ដូច​គ្នា ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.0 Nougat​ដូច​គ្នា ។ ទូរស័ព្ទ Porsche Design Huawei Mate 9 អាច​បញ្ជា​ទិញ​មុន​តាម​រយៈ​គេហ​ទំព័រ​របស់​ក្រុមហ៊ុន ​Porsche Design​។ ចំណែក​កាលបរិច្ឆេទ​នៃ​ការ​ដឹក​ជញ្ជូន​នឹង​ចាប់ផ្តើម​ពី​ថ្ងៃ​ទី​៣១ មក​រា​តទៅ ៕

Vertu បង្ហាញ​ម៉ូ​ដែល​ថ្មី Constellation

0
ក្រុមហ៊ុន​ផលិត​ទូរស័ព្ទ​ដែល​មាន​តម្លៃ​ថ្លៃ​របស់​អង់គ្លេស Vertu ទើបតែ​បាន​ដាក់​បង្ហាញ​ម៉ូ​ដែល​ចុង​ក្រោយ​របស់​ខ្លួន​សម្រាប់​ស្វាគមន៍​ឆ្នាំ​២០១៧ ។ ម៉ូ​ដែល​ថ្មី​នេះ​ក៏​ជា​ជំនាន់​ថ្មី​របស់ Constelation ដែល​ទទួល​ការ​ស្វាគមន៍​ជាច្រើន​ពី​អតិថិជន​របស់​ខ្លួន ។ លើស​ពី​នេះ​ទៅ​ទៀត​បាន​បំពាក់​នូវ​បច្ចេកវិទ្យា​ខ្ពស់ និង​មាន​ស៊ី​ម​ពីរ ដែល​ជា​ម៉ូ​ដែល​ដំបូង​របស់​ក្រុមហ៊ុន​ដែល​មាន​ស៊ី​ម​ពីរ​បែប​នេះ ។ Vertu Constellation ថ្មី​នេះ​មាន​អេ​ក្រង់​៥,៥​អ៊ី​ញ និង​មាន​អេ​ក្រង់​ប្រភេទ QHD AMOLED មាន​កាមេរ៉ា​ទំហំ 12MP ហើយ​មាន​សមត្ថភាព​ផ្តិត​វី​ដេ​អូ 4K និង​មាន Chipset ប្រភេទ Qualcomm Snapdragon មាន​រ៉េ​ម​4GB និង​មាន​អង្គ​ចង​ចាំ 128GB ហើយ​ក៏​អាច បន្ថែម​អង្គ​ចង​ចាំ​បាន​ថែម​ទៀត ។ វា​ដំណើរការ​ដោយ​ប្រព័ន្ធ Android 6.0.1 Marshmallow ហើយ​មាន USB ប្រភេទ C-port ដែល​អាច​ចម្លង​ទិន្នន័យ​នានា​បាន​ឆាប់រហ័ស ។ សម្រាប់ អតិថិជន​របស់ Vertu មិន​ត្រឹមតែ​ត្រូវការ​បច្ចេកវិទ្យា​បែប​នេះ​ប៉ុណ្ណោះ​ទេ ។ ក្រុមហ៊ុន Vertu ក៏​ដឹង​ពី​តម្រូវការ​របស់​អតិថិជន​ខ្លួន​ផង​ដែរ ។ អេ​ក្រង់​របស់ Vertu Constellation ត្រូវ​បាន​ធ្វើ​ឡើង​ការពារ​ឆ្កូត​១០០% ព្រោះ​វា​ធ្វើ​ឡើង​ពី​គ្រី​ស្តា​ល​ត្បូង​កណ្តៀង​ជំនាន់​ទី​៦​ចំនួន​១៤០​ការាត់ ។ តួ​ខាង​មុខរប​ស់វា​បំពាក់​នូវ​ឧបករណ៍​បំពង​សម្លេង Stereo និង​បន្ថែម​សំឡេង​ដ៏​ពីរោះ​រណ្តំ Acoustic ដោយ​បំពាក់​បច្ចេកវិទ្យា​សំឡេង​របស់​ក្រុមហ៊ុន Dolby ។ ជាង​នេះ​ទៅ​ទៀត​ស្បែក​ដែល​បំពាក់​នៅ​លើ​ទូរស័ព្ទ ជា​ប្រភេទ​ស្បែក​ល្អ​បំផុត​មក​ពី​ប្រទេស​អីុ​តា​លី ។ ចំណុច​ពិសេស​របស់ Vertu ដែល​មានឈ្មោះ​ថា 24-hour Concierge Service ក៏​ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បញ្ចូល​ក្នុង​ម៉ូ​ដែល​ថ្មី​របស់​ខ្លួន​ដែរ ។ Concierg Service ជា​សេវា​កម្ម​ផ្តល់​ឲ្យ​សម្រាប់​តែ​បុគ្គល​ពិសេស​ដែល​ក្រុមហ៊ុន​ផ្តល់​ជូន​ដូច​ជា ការ​ជួយ​កក់​តុ​ក្នុង​ភោជនីយ៍ដ្ឋាន ជួយ​ស្វែងរក​គោលដៅ​ទេសចរណ៍​សម្រាប់​ខ្លួន និង​ចូល​ទៅ​ទីកន្លែង​កម្សាន្ត​ណាមួយ​ដោយ​ឥត​គិតថ្លៃ ឬ​ទទួល​បាន​តម្លៃ​ពិសេស បច្ចុប្បន្ន​វា​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា Lifestyle Management ឬ​បែបផែន​ជីវិត​ប្រកបដោយ​ភាព​រៀបរយ ។ បន្ថែម​លើស​ពី​នេះ​ទៅ​ទៀត​អ្នក​ដែល​ក្លាយជា​ម្ចាស់ Vertu Constellation ថ្មី​មួយ​នេះ ក៏​នឹង​ទទួល​បាន​សេវាកម្ម​ពី​ក្រុមហ៊ុន អីុ​ន​ធើ​រ​ណែ​ត​ដ៏​ធំ​ជាងគេ​ក្នុង​ពិភពលោក iPass ផង​ដែរ ។ ក្រុមហ៊ុន Vertu នៅ​មិន​ទាន់​បាន​បញ្ជាក់​ពី​តម្លៃ​របស់​ទូរស័ព្ទ​ថ្មី​មួយ​នេះ​ទេ តែ​ក្រុមហ៊ុន​ថា​នឹង​ចាប់ផ្តើម​មាន​វត្តមាន​ក្នុង​ទីផ្សារ​ចាប់ពី​ពាក់កណ្តាល​ខែកុម្ភៈ ៕

អន្ទះសាចាំទស្សនា MV បទមិត្ត១០០ឆ្នាំរបស់ពេជ្រ សោភា ដល់ហើយ

0
កាលពីពេលថ្មីៗនេះ បទចំរៀងរបស់តារាចំរៀង ពេជ្រ​ សោភា ដែលមានចំណងជើងថា មិត្ត១០០ ឆ្នាំបាន​ចាក់ដោតមិត្តយុវវ័យខ្លាំងតែម្តង ទាំងអត្ថន័យ និងការសំដែងកាយវិការ ។ ស្របពេលបទនេះបានចេញនោះ​ក៏ត្រូវនឹង ទិវានៃក្តីស្រលាញ់ ជិតមកដល់ផងដែរ ។ យ៉ាងណាមិញ បន្ទាប់បានចេញ MV Teaser នឹង Full Audio ហើយនោះ ពេជ្រ សោភា ក៏បានបញ្ចេញវីដេអូផ្ទាល់ខ្លួនប្រាប់ថាបើសិនជាមានចំនួនការ Share ច្រើន MV របស់នាងនឹងបញ្ចេញកាន់តែឆាប់ផងដែរ។​ តោះនាំគ្នា Share ច្រើនៗអោយឆាប់ចេញ FULL MV ផ្លូវការទាំងអស់គ្នា។
https://www.youtube.com/watch?v=UesW5pn54uc

“ស្រឡាញ់ខ្លួនឯង” ចេញ Full MV ហើយ

0
ទើបតែចេញ Audio មិនទាន់បានមួយថ្ងៃផង ពេលនេះ បទ “ស្រឡាញ់ខ្លួនឯង” របស់ PeyPey Dy និង Ah Da Sakada បានចេញ Full MV របស់ខ្លួន។ ចំពោះ MV បទនេះ គឺទទួលបានការចាប់គ្រាំទ្រយ៉ាង ខ្លាំងពីសំណាក់មិត្តយុវវ័យ ដោយត្រឹមតែបង្ហោះបានតែ 10ម៉ោង ប៉ុណ្ណោះ មានអ្នកចុចមើលរហូតដល់ ទៅជាង 1សែននាក់។ ពិសេសជាងនេះទៅទៀត MV បទ “ស្រឡាញ់ខ្លួនឯង” មានការចូលរួមសម្តែង ពីសំណាក់តារា ហ្វេកប៊ុក ជាច្រើនអ្នក។ បើចង់ដឹងច្បាស់ថាក្នុង MV នេះ មានតារាហ្វេសប៊ុកណា សម្តែងខ្លះ អាចមើលវីដេអូខាងក្រោមបាន៖

Chelsea រកបានត្រឹមតែ 1ពិន្ទុ សម្រាប់សប្តាហ៍ទី 25

0
សម្រាប់ការប្រកួតនៅក្នុងក្របខណ្ឌអង់គ្លេសកាលពីយប់មិញរវាងក្រុម Burnley បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ​កំពូល​តារាង Chelsea។ នៅក្នុងតង់ទី 1 លេងបានត្រឹមតែ 7 នាទី ក្រុមភ្ញៀវ Chelsea បានរកគ្រាប់ បាល់នាំមុខមុន​ដោយ​កីឡាករ Pedro។ ប៉ុន្តែនៅនាទី 24 ក្រុមម្ចាស់ផ្ទះ Burnley ក៏បានទទួលបានបាល់ Free Kick មួយគ្រាប់ ដែលផ្តល់អទិភាពដល់ Brady ជាអ្នកស៊ុត។ វាពិតជាអស្ចារ្យណាស់ នៅពេលដែល Brady អាចស៊ុតបាល់ពិន័យ​នេះ​បញ្ចូលទីយ៉ាងស្អាត់ ហើយធ្វើអោយក្រុមរបស់ខ្លួនតាមស្មើរមកវិញ។ ការប្រកួតបន្តរហូតបញ្ចប់តង់ទី 2 ប៉ុន្តែ​មិន​មានក្រុមណាអាចរកគ្រាប់បាល់បានបន្ថែមទៀតទេ។ ដូច្នេះ ក្រុមទាំង 2 បានត្រឹមស្មើរគ្នា 1ទល់នឹង1 ទទួល​បានម្នាក់ 1ពិន្ទុក្នុងសប្តាហ៍ទី 25។ https://www.youtube.com/watch?v=agoC6NSbxdQ

Atletico Madrid យកឈ្នះ Celta Vigo ក្នុងលទ្ធផល 3ទល់2

0
នៅក្នុងការប្រកួតរវាងក្រុម Atletico Madrid ប៉ះ Celta Vigo កាលពីយប់មិញ គឺបានបញ្ចប់ក្នុងលទ្ធផល 3-2។ នៅក្នុងការប្រកួតនោះ​ គឺក្រុមភ្ញៀវ Celta Vigo អាចរកបានគ្រាប់បាល់នាំមុខមុនតាំងតែពីនាទីទី 6 ដើមតង់ទី1។ ប៉ុន្តែមិនបានប៉ុន្មាននាទីផង កីឡាករ Torres ក៏បានគ្រាប់តាមស្មើរវិញដោយការស៊ុត បាល់ដល់អស្ចារ្យមួយ គ្រាប់។ ដល់នាទី 29 ក្រុម Atletico មានឪកាសបានបាល់ពិន័យ 11ម៉ែត្រមួយគ្រាប់ ប៉ុន្តែមិនមានសំណាងក្នុង ការស៊ុតបញ្ចូលទីនោះទេ។ ការប្រកួតរហូតចប់តង់ទី 1 គឺក្រុមទាំង 2​ ស្មើគ្នា 1ទល់1។ សម្រាប់តង់ទី 2 នាទី 78 ក្រុម Celta Vigo បើការនាំមុខក្រុមមចាស់ផ្ទះជាលើកទី 2 របស់ខ្លួន។ ប៉ុន្តែអ្វីៗ ត្រូវបានបញ្ចប់សម្រាប់ក្រុម Celta Vigo បន្ទាប់ពីក្រុម Atletico Madrid អាចរកបានដល់ទៅ​2 គ្រាប់ជាបន្តបន្ទាប់ក្នុងនាទី 86 និង 88។ បញ្ចប់ការប្រកួត 90នាទី ក្រុម Atletico Madrid យកឈ្នះទៅ លើក្រុម Celta Vigo ក្នុងលទ្ធផល 3ទល់2។