បើនិយាយថា គុយទាវ បានក្លាយជាអាហាររបស់ប្រជាជនខ្មែរនិយមពិសារ តាំងពីយូរណាស់មកហើយរហូតដល់សព្វថ្ងៃនេះ។ ដូច្នេះ ហាងមួយកន្លែងដែលអ្នកពិសារជាច្រើន បានស្គាល់រួចមកហើយគឺហាង កាហ្វេដី នោះអី បានធ្វើការបញ្ចេញអាហារពេលព្រឹកសំរាប់អ្នកពិសារ បន្ថែមទៀតហើយ។


ថ្ងៃនេះហាងកាហ្វេដី បាននាំយកនូវគុយទាវដ៏ពិសេសមួយហាក់បីដូចជាប្លែកបន្តិចពីគុយទាវដទៃ ដោយសារតែរូបមន្តមេចុងភៅ មានគន្លឹះពិសេសក្នុងការរម្ងាស់ទឹកស៊ុប ដោយផ្តោតសំខាន់នោះហាងរបស់គាត់គឺ សំរិតសំរាំងរសជាតិ និង គុណភាពគ្រឿងផ្សំសុទ្ធតែនាំចូលពីបរទេសផ្ទាល់តែម្តង ។



សំរាប់គុយទាវមួយចាននេះ វាហាក់បីដូចជាផ្សំពីររសជាតិបញ្ចូលគ្នាមានរសជាតិដូចគុយទាវទូកបន្តិចនិងហ្វឺបន្តិច បន្ថែមនឹងទឹកជ្រលក់ក៏មានលក្ខណះពិសេស ដែលមានរសជាតិជូរអែម និងម្ទេសហាវ៉ៃ ខុសប្លែកពីគេ។ ចង់ដឹងមានរសជាតិប្លែកកំរិតណា នាំគ្នាទៅភ្លក់ទាំងអស់គ្នាណា៎។







ដោយឡែកហាង កាហ្វេដី តែងតែបំពេញតំរូវការសំរាប់ ក្រពះ អ្នកពិសារទាំងបីពេលតែម្តង ជាមួយមុខដ៏ពិសេសៗ ជក់ចិត្ត ជក់មាត់ តែម្តងហើយ ។


ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
ផែនទី
វីដេអូ