កីឡាករសញ្ជាតិប្រេស៊ីល ដែលមកលេងនៅទឹកដី Stamford Bridge ក្នុងឆ្នាំ​ 2013 ក្នុងកំឡុងពេលដែល លោក Mourinho ត្រលប់មកគ្រប់គ្រង់ក្រុម Chelsea ជាលើកទី​2។ ហើយកីឡាករ Willian ក៏បានឈ្នះពាន់ ក្របខណ្ឌ​អង់គ្លេសក្នុងរដូវកាលនោះផងដែរ។ លើសពីនេះទៀត គាត់ក៏បានជាប់ជាកីឡាករដែលលេងល្អ អោយក្រុម Chelsea ក្នុងឆ្នាំ 2015។ បន្ទាប់ពីលោក Jose Mourinho បានចាកចេញពីក្រុម Chelsea ហើយបន្តទៅដឹកនាំ​ក្រុម Man Utd។ គាត់ក៏មានបំណងចង់បាន Willian ទៅជួយក្រុម Man Utd ដែរ។

បើតាម  Willain បានប្រាប់ទៅកាន់ Globo Esporte ថា “ខ្ញុំមិនច្បាស់ទ ប៉ុន្តែលក្រុម Man Utd ចាប់អារម្មណ៏ខ្ញុំ ពីព្រោះ​លោក Mourinho នៅទីនោះ។ ហើយសម្រាប់ក្រុមផ្សេងទៀតក៏មានការចាប់ អារម្មណ៏ខ្ញុំដែរ។”

កីឡាករវ័យ 28ឆ្នាំ រូបនេះកំពុងតែតាមនៅការចាក់ចេញរបស់មិត្តរួមក្រុមទាំង 2នាក់របស់ខ្លួន គឺ Oscar និង Ramires ក្នុងការទៅចូលរួមក្នុង Chinese Super League។ ប៉ុន្តែ គាត់មិនប្រាកដក្នុងការទៅចូលរួម នៅ​ប្រទេស​ក្នុង​ពេលអនាគតនោះទេ។

https://www.youtube.com/watch?v=Btfo_6BHStM