មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយកាហ្វេដី

0
ថ្ងៃមុន កោះសន្តិភាព TV យើងចេញវីដេអូមាន់ដុតម្លប់ឬស្សីនៅសៀមរាប ធ្វើអោយអ្នកនៅភ្នំពេញ ស្រក់ទឹកមាត់ចង់ញ៉ាំ ចឹងថ្ងៃនេះ បើមិនទាន់បានទៅទេអាចរកញ៉ាំបាននៅភ្នំពេញហើយ ក្នុងតំបន់ទួលគោកតែម្តង ពេលទៅដល់មុខហាង អ្នកទាំងអស់គ្នានឹងឃើញមានពាងធំៗ បីពាងបញ្ឈរលើភ្លើង ដាក់មាន់ដុតពេញៗ នៅមុខចុងភៅមុខស្រស់ ញញឹមទទួលអ្នកជាក់ជាមិនខាន។
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
ក្រៅពីឃើញមាន់ដុតដ៏គួរអោយចង់ញ៉ាំហើយ អ្នកនឹងបន្តស្រក់ទឹកមាត់បន្តទៀតជាមួយ គ្រឿងក្នុងផាកឡូវ ទាខ្វៃ ទាដុត ប្រហុកអង្រ្កង បុកល្ហុង និងទឹកជ្រលក់អំពិលខ្ចីទាំងកែវៗ ពេលចុងភៅដួសដាក់ចានកាន់តែស្រៀវទឹកមាត់ អូយ៎ ទ្រាំមិនបានទេចង់ញ៉ាំទៀត…
ទឹកជ្រលក់អំពិលខ្ចី
ទឹកជ្រលក់អំពិលខ្ចី
ផាកឡូវគ្រឿងក្នុង
ផាកឡូវគ្រឿងក្នុង
ប្រហុកអង្ក្រង
ប្រហុកអង្ក្រង
មាន់ដុតក្នុងពាង
មាន់ដុតក្នុងពាង
បុកល្ហុង
បុកល្ហុង
តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។
ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ខាងមុខហាងកាហ្វេដី
ហាងកាហ្វេដី
ហាងកាហ្វេដី
ភ្ញៀវមកញ៉ាំនៅហាង កាហ្វេដី
ភ្ញៀវមកញ៉ាំនៅហាង កាហ្វេដី
ភោជនីយដ្ឋាន៖ កាហ្វេ ដី
ទូរស័ព្ទ៖ 077 859 959 | 015 859 959
តម្លៃបាយ៖ ភ្លៅមាន់ 12000៛, សាច់មាន់ 10000៛, សាច់ជ្រូក 10000៛, ផាកឡូវ 10000៛, បុកល្ហុង 1ឈុត 16000៛ (ស្លាបមាន់, បាយដំណើប)
តម្លៃមាន់១ក្បាល៖ 15ដុល្លារ, តម្លៃទាដុត១ក្បាល៖ 25ដុល្លារ
ទីតាំង៖ ផ្ទះលេខ20 ផ្លូវ 590 ( ម្តុំទួលគោក ក្រោយភូមិគ្រឹះ ឯកឧត្តម ទៀ បាញ់ )
វីដេអូ

ថ្មីទៀតហើយ ជាមួយបទ “បងឯកា” របស់ ហេង ពិទូ

0
កាលពីម្សិលមិញនេះ លោក ហេង ពិទូ ដែលជាម្ចាស់បទ Original Song ជាច្រើន ហើយពេលនេះ គាត់ក៏បាន ចេញនៅ Trailer បទថ្មីមួយទៀតហើយ ដែលមានចំណងជើងថា “បងឯកា”។ គ្រាន់តែ Trailer បទនេះ បង្ហោះ ទើបតែបានប្រហែល 14ម៉ោងប៉ុណ្ណោះ គឺមានអ្នកចុចមើលរហូតដល់ទៅ 8ម៉ឺន នាក់។ បើចង់ដឹងថាបទនេះពិរោះ យ៉ាងណាអាចស្តាប់នៅខាងក្រោមបាន៖
Heng Pitu
Heng Pitu

Mkhitaryan ស៊ុតបានមួយគ្រាប់ ជួយអោយ Man Utd ទទួលបាន 3ពិន្ទុ

0
សម្រាប់ការបើកទ្វាផ្ទះរបស់ក្រុមបិសាចក្រហម Manchester United ទទួលក្រុមភ្ញៀវមាន់ខ្នាយមាស Tottenham​​ កាលពីយប់មិញនេះ​ គឺបញ្ចប់ក្នុងលទ្ធផល 1-0។ មួយគ្រាប់របស់ Man Utd គឺរកបានដោយ កីឡាករ Henrikh Mkhitaryan នៅនាទីទី 29 ដែលគ្រាប់ទីមួយរបស់រូបគាត់ក្នុងក្របខណ្ឌ EPL។ លទ្ធផល 1-0 នេះ​ គឺមិនមានអ្វីប្រែប្រួលទេ រហូតដល់បញ្ចប់ ការប្រកួត។ បិសាចក្រហម Manchester United គឺទទួលបាន 3ពិន្ទុមែន ប៉ុន្តែកីឡាករ Mkhitaryan បាន ទទួលរង់របួលក្នុងការប្រកួតនេះផងដែរ។ https://www.youtube.com/watch?v=XA6ZMLWSiIU&t=3s

ឆ្ងាញ់បស់គេមែន! ស៊ុបខួរជ្រូកផាកឡូវ ពៅជាមួយស្រា Cocktails

0
និយាយពីមុខម្ហូបមួយចំនួន ទាំងគេទាំងយើងទាល់តែឃើញមុខម្ហូបណាមានពណ៌ សម្រស់ គួរអោយចង់ញ៉ាំទើបគិតថាឆ្ងាញ់ តែថ្ងៃនេះយើងសុំចេញវីដេអូម្ហូបមួយមុខ ដែលវាអាចបកស្រាយថា ម្ហូបសម្រស់មិនបាន ក៏មានរសជាតិឆ្ងាញ់ មិនចាំបាច់ទាល់តែស្អាត មានពណ៌ ល្អមើលទើបឆ្ងាញ់នោះទេ។
The Chill Pub & Restaurant
The Chill Pub & Restaurant
Chill around $9.50
Chill around $9.50
Chill Fruits $18.50
Chill Fruits $18.50
ស៊ុបខួរជ្រូកផាកឡូវ មានទឹកស៊ុបថ្លា មានបន្លែលម្អខ្លះមិនស្រស់ឆើតឆាយដូចម្ហូបដទៃតែ ស៊ុបមួយឆ្នាំងនេះបង្អួតខ្លួនដោយរសជាតិដ៏សែនឆ្ងាញ់ លាយឡំរសជាតិហឹរលម្ម ភាយក្លិនឈ្ងុយពេលដាក់ចូលមាត់ ហើយម្ចាស់ហាង ក៏មិនបណ្តោយអោយម្ហូបនេះស្ទើរសម្រស់ដែរ ដោយមានជាប្រភេទស្រា Cocktails ប្លែកៗ សម្រស់ពណ៌ស្រស់ៗ អមដោយរសជាតិផ្លែឈើ ដែលវាជួយធ្វើអោយការស៊ុបនេះ កាន់តែអ៊ែម កាន់តែរ៉ូមែនទិច។
Super Chill $18.50
Super Chill $18.50
Chill around $9.50
Chill around $9.50
Chill around $9.50
Chill around $9.50
Chill Fruits $18.50
Chill Fruits $18.50
ក្រៅពីស៊ុបខួរជ្រូកផាកឡូវ The Chill Pub & Restaurant ក៏មានស៊ុបជាច្រើនជម្រើសផ្សេងទៀត និងម្ហូបពិសេសៗ ដូចជាខាងក្រោម៖
សាច់គោឆៅជាមួយរ៉ូកែតសាឡាដ
សាច់គោឆៅជាមួយរ៉ូកែតសាឡាដ
ត្រីសាម៉ុនណាំតុក ខ្ទីមបំពង
ត្រីសាម៉ុនណាំតុក ខ្ទីមបំពង
សាច់គោមូលម្រេចខ្ចី
សាច់គោមូលម្រេចខ្ចី
សាច់គោមូលម្រេចខ្ចី
សាច់គោមូលម្រេចខ្ចី
កាន់តែអ៊ែម មួយកំរិតទៀតនោះគឺ ហាងនេះមានជា ប្រភេទស្រាក្រឡុក រូបរាងប្លែកៗ និងមានរសជាតិឆ្ងាញ់ ហើយបើលោកអ្នកញ៉ាំចំពេល Happy Hour 4PM – 6PM និង ចាប់ពី ម៉ោង 10PM – 12AM លោកអ្នកនឹងទទួលបាន Cocktails free ១កែវ ( Cocktails buy 1 get 1)។
Chill Fruits $18.50
Chill Fruits $18.50
Pink Lady $4.90
Pink Lady $4.90
Pink Lady
Pink Lady $4.90
Cold Passion
Cold Passion $9.50
Cold Passion
Cold Passion $9.50
Super Chill
Super Chill $18.50
The Chill Pub & Restaurant ទូរស័ព្ទ៖ 089 2 8888 7 | 098 6666 70 ទីតាំង៖ ក្នុងផ្សារទំនើប អ៊ីអន ជាប់ច្រក B – Delight Plaza វីដេអូ

គ្រឿងប្រាក់អ៊ីតាលី កំពុងពេញនិយមសំរាប់យុវវ័យ តោះ! ស្វែងយល់ពីវា

0
ក្នុងពេលបច្ចុប្បន្ននេះ ចំនួននៃអ្នកប្រើប្រាស់គ្រឿងអលង្កា សម្រាប់លំអខ្លួន គឺមានការកើនឡើងយ៉ាងច្រើន។ ហើយក្នុងនោះយុវវ័យ គឺនិយមប្រើប្រាស់នៅគ្រឿងប្រាក់វិញម្តង ពីព្រោះដោយសារ គ្រឿងប្រាក់ មានតំលៃទាប ជាមាស ហើយក៏អាចពាក់លំអរខ្លួនបានផងដែរ។
ខ្សែកប្រាក់
ខ្សែកប្រាក់
នៅលើទីផ្សារ គឺមានគ្រឿងប្រាក់ម្យ៉ាង ដែលមានឈ្មោះថា ប្រាក់ Italy ដែលត្រូវបានគេនិយមយកមកធ្វើជាគ្រឿងអលង្កាច្រើនប្រភេទ ដូចជាខ្សែ-ក ខ្សែដៃ ក្បាលខ្សែ ក្រវ៉ាត់ ជាដើម។ ចំនុចសំខាន់ ដែលគេនិយមយកប្រាក់ Italy មកធ្វើជារបស់ប្រើប្រាស់ ដោយសារតែប្រាក់ Italy មិនចេះប្រែពណ៌ទៅខ្មៅ ហើយជាប្រាក់ដែលមានគុណភាពល្អ។
ខ្សែកប្រាក់
ខ្សែកប្រាក់
ប៉ុន្តែប្រាក់ Italy ក៏អាចប្រែពណ៌បានដែល ក្នុងករណីដែលវាបោះជាមួយទឹកសមុទ្រ ទឹកអប់ ឡេ នឹងទឹកបារ៉ត។ ការប្រែពណ៌នេះ មិនមែនមានន័យ ថាប្រាក់ប្រភេទនេះមិនល្អនោះទេ ប៉ុន្តែមកពីប្រតិកម្មគីមីប៉ុណ្ណោះ។ ដូច្នេះ ការប្រើប្រាស់ប្រាក់ Italy ត្រូវជៀសវៀងនូវសារធាតុប៉ុន្មានខាងលើនេះ។
ចិញ្ជៀនប្រាក់
ចិញ្ជៀនប្រាក់
15280981_1257128421015206_1502795433_n 15310342_1257132887681426_1840644658_n15356059_1257132727681442_1013365285_nទន្ទឹមគ្នានេះ គ្រឿងប្រាក់ក៏មានច្រើនប្រភេទនៅលើទីផ្សារក្នុងស្រុកយើង។ ដែលគ្រឿងប្រាក់មួយចំនួនមានតំលៃទាប ប៉ុន្តែក៏មិនមានគុណភាពល្អផងដែរ។ កត្តានេះហើយដែលវាបង្កជាបញ្ហាដល់អ្នកប្រើប្រាស់ និងទាមទារអោយអ្នកប្រើប្រាស់ទាំងអស់ ស្គាល់ទីតាំងដែលលក់អោយបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញប្រើប្រាស់។ ដើម្បីជៀសវៀងការចំណាយថវិកាទិញផលិតផល ដែលមិនមានគុណភាពមកប្រើប្រាស់។ 15355872_1257126684348713_2137193157_n ថ្ងៃនេះក្រុមការងាររបស់ KSPG.TV បានជួបជាមួយម្ចាស់ហាង Gio Onliineshop ដែលមានទីតាំងនៅក្នុងផ្សារ Pencil Riverside ដើម្បីសួរទាក់ទងទៅនឹងការច្នៃ នឹងផលិត ផលិតផលគ្រឿងអលង្កាពីប្រាក់ Italy។ ហាង Gio Onliineshop បានបើកដំណើរការអស់រយៈពេល 4ឆ្នាំ មកហើយ នឹងមានបទពិសោធន៍ជាច្រើន ក្នុងការធ្វើគ្រឿង អលង្កានេះ។ បើតាមការបញ្ជាក់ពីម្ចាស់ហាងថា “យុវវ័យក្នុងពេលបច្ចុប្បន្ននេះ គឺចូលចិត្តប្រើប្រាស់នៅគ្រឿង ប្រាក់ Italy នេះណាស់។ ពួកគេនិយមធ្វើជាចញ្ចៀន ខ្សែករ និងខ្សែដៃ ដែលមានសរសេរជាឈ្មោះ។ ហើយ សម្រាប់តំលៃក៏សមរម្យផងដែរ”។ 15320452_1257135577681157_1642330698_n 15319502_1257127974348584_1645029213_n ហើយសម្រាប់ហាង Gio Onliineshop វិញ ក៏មាននៅជាងដែលមាន បទពិសោធន៏ជាច្រើនឆ្នាំមកហើយ លើការធ្វើគ្រឿងប្រាក់ Italy នេះដែរ។ លើសពីនេះទៀត រាល់ការទិញ ផលិតផល គ្រឿងប្រាក់Italy របស់ហាង Gio Onlineshop ក៏មានការធានាត្រឹមត្រូវ។ 15328267_1257127331015315_16789037_n ក្នុងឳកាសបុណ្យ Christmas ខាងមុខនេះ ហាង Gio Onliineshop រាល់អតិថិជន ដែលមានបំណងទិញគ្រឿងប្រាក់ Italy នឹងទទួល បានការបញ្ចុះតំលៃ 10% ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី20 ខែធ្នូ ឆ្នាំ2016។ ហាង Gio Onliineshop មានលក់គ្រឿងអលង្កា ប្រាក់ Italy គ្រប់ប្រភេទ, ទទួលកម៉្មង់ម៉ូតតាមឈ្មោះរបស់អ្នកជាមួយម៉ូតប្លែកៗ ហើយក៏មានទទួលក្រូមេផងដែរ។ ទីតាំងនៅក្នុងផ្សារ Pencil មាត់ទន្លេ ឬក៏លោកអ្នកអាចទំនាក់ទំនង តាមទូរសព្ទ័លេខ 081 9999 59។ 15310738_1257135591014489_1928897925_n 15301260_1257127634348618_884995737_nហាង Gio Onliineshop ទូរសព្ទ័៖ 081 9999 59 Facebook Page៖ Gio Onliineshop ទីតាំង៖ នៅក្នុងផ្សារ Pencil មាត់ទន្លេ វីដេអូ

ឡើងទំនងហ្មង! ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី

0
សៀមរាប: ថ្ងៃនេះសុំបង្វែរអារម្មណ៍អ្នកទាំងអស់គ្នាបន្តិច ងាកទៅមើលម្ហូបនៅខាងសៀមរាបម្តង ហើយស្ថិតនៅ​ខាងលើ​ដំបូល​រោងកុន Platinum Cineplex ខេត្ត​សៀមរាប តែម្តង ជាមួយទីតាំងហាងស្ថិតនៅទីខ្ពស់ ដូច្នេះអ្នកអាចគយគន់​ទេសភាព​ស្រស់ស្អាត​នាពេល​យប់នៃ​ទីក្រុង​សៀមរាប អមដោយការទទួលទាន​អាហារ​ក្រោមពន្លឺ ភ្លើង​ព្រឹម ចេញពីម្ហូបដ៏ទំនង១មុខ ដែលមានឈ្មោះថា ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី។
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី ជាម្ហូប​ពិសេស​ប្រចាំហាង G-Green Sky Dinining ដែល​គ្រាន់តែឃើញពីរបៀបធ្វើក៏​ធ្វើឲ្យ​ភ្ញៀវចង់​ភ្លក្ស​ភ្លាម ពិតជាទំនងណាស់នេះជាថ្វីដៃចុងភៅប្រចាំហាង ហើយកាន់តែមិនអាចទ្រាំបានទៀតពេលដែលចាប់ផ្តើម​ចាក់​ស្រាប្រេនឌី​ដុតភ្លាមៗ ក្លិនស្រា ក្លិនគ្រឿង និងសាច់ទាចូលជាតិគ្នាភាយក្លិនមកពិតជាឈ្ងុយណាស់ ហើយតម្លៃក៏ពិសេសទៀតត្រឹមតែ ២៦០០០ រៀល។
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ភោជនីយដ្ឋាន G-Green Sky Dining មានការ​រចនា​តុបតែង​បែបទាន់​សម័យថ្មី​ជាមួយ​បរិយាកាស​ខ្យល់​បរិសុទ្ធ​នៅពេលល្ងាច ហើយ G-Green Sky Dinining ក៏ជាលក្ខណៈ Sky Bar ដោយភ្ញៀវអាច​ជ្រើសរើស​កន្លែង​អង្គុយនៅ​ខាងក្នុង​ហាង​ក៏បាន ឬមួយ​ក៏អង្គុយ​នៅ​ខាងក្រៅ​ហាងដើម្បី​មើល​ទេសភាព ស្រូបខ្យល់​អាកាស ទៅតាម​ចំណង់​ចំណូលចិត្ត​ដែល​ភ្ញៀវចង់​ក៏បាន។
គ្រំខៀវ​ New Zealand
គ្រំខៀវ​ New Zealand 5$
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
ទាទ្រង់​គ្រឿង​ដុតស្រា​ប្រេនឌី
G-Green Sky Dinining ក៏មាន​ម្ហូប​ជាច្រើន​ទៀត​ដូចជា គ្រំ​ខ្មៅ New Zealand,  គ្រំ​ខៀវ New Zealand, ការ៉េម​ផ្លែឈើ​ដែល​ធ្វើដោយ​ខ្លួនឯង​ភ្លាមៗ និងម្ហូបប្លែកៗ ជាច្រើនមុខទៀត។
គ្រំ​ខ្មៅ New Zealand
គ្រំ​ខ្មៅ New Zealand 6.5$
គ្រំ​ខ្មៅ New Zealand
គ្រំ​ខ្មៅ New Zealand 6.5$
គ្រំ​ខ្មៅ New Zealand
គ្រំ​ខ្មៅ New Zealand 6.5$
គ្រំខៀវ​ New Zealand
គ្រំខៀវ​ New Zealand 5$
ភោជនីយដ្ឋាន៖ G-Green Sky Dinining ទូរស័ព្ទ៖ 078 992 992 | 077 992 992 ទីតាំង៖ ស្ថិតនៅ​ផ្លូវ​ស៊ីវត្ថា ភូមិ​ថ្មី ឃុំស្វាយដង្គុំ ខេត្ត​សៀមរាប លើដំបូលរោងភាពយន្ត Platinum Cineplex ខេត្ត​សៀមរាប វីដេអូ

ហាងថ្មី រសជាតិថ្មីពីហាងស៊ុបចង្កាក់សាខាទួលស្វាយព្រៃ

0
នរណា​ទ្រាំបាន​បើ​ឈ្ងុយ​ម៉ឹង​ៗ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបនិយាយ​ពី​រសជាតិ​សាច់ចង្កាក់វិញ​ក៏​មិន​អន់​ដែរ ​បើតម្លៃវិញអ្នកមធ្យមអាចទទួលយកបានក្នុងការទៅញាំុស៊ុបនេះ ចង់ដឹងអត់ថាវាមានតម្លៃប៉ុន្មាន? ស៊ុប​ចង្កាក់​មួយឆ្នាំតែ ១៥០០០រៀល​តែ​ប៉ុណ្ណោះ សាច់​ក្ដៅៗ​ហុយៗ ជ្រលក់​ជា​មួយ​ទឹក​សៀង​ហឹរៗ​ឆ្ងាញ់​ជាប់​មាត់​ភ្លេច​មិន​បាន​ហ្មង។
ស៊ុបចង្កាក់
ស៊ុបចង្កាក់
ស៊ុបចង្កាក់
ស៊ុបចង្កាក់
បើចង់សាកជាមួយស៊ុប​ចង្កាក់ដែលមានតម្លៃសមរម្យ ហើយរសជាតិឆ្ងាញ​ទៀតនោះតោះយើងទៅភ្លក្សទាំងអស់គ្នា អូ៎ ភ្លេចប្រាប់ពីអាស្រ័យដ្ឋាន វានៅមិនឆ្ងាយទេគឺនៅក្នុងទីក្រុងយើងនេះ​ទេ នៅម្តុំសាលាវិទ្យាល័យទួលស្វាយព្រៃនោះអី។ ហើយនៅហាងស៊ុបចង្កាក់ សាខាទួលស្វាយព្រៃ ក៏មានលក់បាយម្ហូបអហារ ពេលថ្ងៃត្រង់កម៉្មង់ផងដែរ ដោយបាយជាមួយម្ហូប១មុខត្រឹមតែ ៨០០០៛ ប៉ុណ្ណោះ។
ស៊ុបចង្កាក់
ស៊ុបចង្កាក់
ស៊ុបចង្កាក់
ស៊ុបចង្កាក់
បាយគោគេចបន្ទះដែក
បាយគោគេចបន្ទះដែក
ត្រីខបន្ទះគោដែក
ត្រីខបន្ទះគោដែក
ប្រហុកខ្ទះ
ប្រហុកខ្ទះ
ប្រហុកខ្ទះ
ប្រហុកខ្ទះ
ពងទាចៀនត្រីប្រម៉ា
ពងទាចៀនត្រីប្រម៉ា
ពងទាចៀនត្រីប្រម៉ា
ពងទាចៀនត្រីប្រម៉ា
ហាង ស៊ុបចង្កាក់សាខាទួលស្វាយព្រៃ ទូរស័ព្ទ៖ 010 222 226 / 090 222 226 ទីតាំង៖  ទល់មុខ សាលាវិទ្យាល័យ ទួលស្វាយព្រៃ មានវីដេអូ    

ឆ្ងាញ់យ៉ាងហ្នឹងតើ! បានល្បីយ៉ាងនេះមាន់ដុតម្លប់ឬស្សី

0
សៀមរាប៖ ភាពលក់ដាច់ មានភ្ញៀវគាំទ្រច្រើនពេញៗកញ្ចុះ ២ហេតុផលនេះពិតជាអាចបញ្ជាក់បានថា មាន់ដុតម្លប់ឬស្សីពិតជាឆ្ងាញ់ ហើយប្លែកបស់គេមែន សមល្បីដូចឈ្មោះណាស់ ដោយក្រុមការងារយើងបានទៅភ្លក្សផ្ទាល់រួចហើយ ពួកគាត់ក៏លាន់មាត់ថាឆ្ងាញ់ ហើយកាន់តែចង់ញ៉ាំថែមទៀត ពេលឃើញរបៀបធ្វើមាន់ដុត មាន់អាំង និងប្រហុក ដ៏ច្រើនសន្ធឹកសន្ធាប់យ៉ាងនេះ។
មាន់ដុត
មាន់ដុត
ឆ្នាំងដុតមាន់
ឆ្នាំងដុតមាន់
មានអាំង
មានអាំង
ប្រសិនបើអ្នកបានទៅលេងសៀមរាប កុំភ្លេចណាឈាងទៅបារាយណ៍ តែត្រូវបត់មកផ្លូវភូមិបន្ទាយជ្រៃ ចូលមកក្នុងភូមិ ១គីឡូជាង អ្នកត្រូវបត់ចូលផ្លូវទល់មុខសាលាបឋមសិក្សាបន្ទាយឈើជ្រៃ ១ផ្លូវទៀត ផ្លូវមានដើមដូងអមច្រើន (បញ្ជាក់៖ អត់មានស្លាកយីហោទេ) ដើម្បីញ៉ាំមាន់ដុត មាន់អាំងស្រែ ជាមួយប្រហុកអង្ក្រង នៅហាងមាន់ដុតម្លប់ឬស្សីផងណា។
មានអាំង
មានអាំង
មានអាំង
មានអាំង
មួយរឿងទៀត ពេលបានញ៉ាំមាន់ដ៏ឆ្ងាញ់ហើយ កុំភ្លេចនឹកឃើញបងប្អូន មិត្តភក្រ្តដែលមិនបានទៅផង ព្រោះគេមានខ្ចប់ ដូចជា មាន់អាំង មាន់ដុត អំបិលម្ទេស និងប្រហុកអង្ក្រងដ៏ឆ្ងាញ់១ថ្ងៃអាចលក់ដល់ ៧០គីឡូក្រាមឯណោះ ចឹងផ្ញើពួកគាត់ផង ដោយប្រហុក ១កែវតូច ៤ដុល្លារ និងកែវធំ ៨ដុល្លារ។
បាយឆ្នាំងយក្ស
បាយឆ្នាំងយក្ស
បាយឆ្នាំងយក្ស
បាយឆ្នាំងយក្ស
មានអាំង
មានអាំង
មានអាំង
មានអាំង
ហាងមាន់ដុតម្លប់ឬស្សី ទូរស័ព្ទ៖ 012 30 48 97 ទីតាំង៖ សៀមរាប បារាយណ៍ ភូមិបន្ទាយជ្រៃ ទល់មុខសាលាបឋមសិក្សាបន្ទាយឈើជ្រៃ អូ៎ភ្លេចប្រាប់! តម្លៃមាន់ដុត ឬមាន់អាំង ១ឈុត មាន់មួយក្បាល ១៥ដុល្លារ…

មួយជាតិរៀបការម្តង ចង់បានធៀបការស្អាត ពិសេសតែមួយសំរាប់គូស្នេហ៍ដែរ រឺទេ?

ពិតណាស់ថា ក្រោយពីយល់ចិត្តយល់ថ្លើមគ្នា ទាក់ទងគ្នាជាសង្សារមានភាពចុះសម្រុងល្អ អ្វីដែលបុរសនារីច្រើនគិតបន្ទាប់ គឺ “ជីវិត អាពាហ៍ពិពាហ៍“។ ១ជាតិការម្តង ដើម្បីអោយ ពិធី មង្គលការ អាចប្រព្រឹត្តិទៅបានល្អគឺ ច្បាស់ណាស់ថា អ្នកទាំងពីរ ត្រូវគិតទៅលើរឿងសំខាន់ៗ ជាច្រើនចំនុចដើម្បីអោយ ពិធី ដ៏សំខាន់នេះ ក្លាយជាថ្ងៃដ៏អស្ចារ្យ និងអធិកអធម។
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
គំរូធៀបការ
គំរូធៀបការ
ក្នុងចំណោមរឿងជាច្រើនដែល បុរសនារី ទាំងពីរត្រូវគិត ក្នុងនោះការជ្រើសរើសធៀបការ ក៏ជារឿងមួយដែរ ដែលគូស្វាមីភរិយាថ្មី ត្រូវតែគិតអោយបានល្អិតល្អិនផងដែរ ព្រោះថា ធៀបការគឺជាអ្នកនាំមុខមុនគេ ទៅអញ្ជើញភ្ញៀវកិត្តិយសគ្រប់ៗគ្នាដើម្បីចូលរួមកម្មវិធី។
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
រូបភាពគំរូ៖ ការថតរូបមុខរៀបការ
ដូច្នេះហើយ ទើបរោងពុម្ព O’stin សំរេចចិត្តថារាល់ គូស្វាមីភរិយា១គូ ត្រូវតែបង្កើត ធៀបការ១ម៉ូត សំរាប់ពួកគេ (One Style One Couple)។ ពិតជាធ្វើអោយអ្នកមានអារម្មណ៍ថា ទុកចិត្តហើយសប្បាយចិត្តនៅម៉ូតធៀបការរបស់អ្នកជាក់ជាមិនខាន ព្រោះអីរាល់ម៉ូតធៀបទាំងអស់ គឺចេញពីការគិតចង់បាន និងស្រលាញ់ ដោយខ្លួនអ្នក ៥០% ហើយសល់៥០% ទៀតខាងអ្នក Design នឹងពន្យល់អ្នកយ៉ាងល្អិតល្អិនថាគួរតែធ្វើយ៉ាងណា ដើម្បីបានម៉ូតធៀប១ ដែលគ្មាន២ សំរាប់ពិធីមង្គលការដ៏អស្ចារ្យ។ ហើយខាងក្រោមនេះជា ហេតុផលថាហេតុអ្វីអ្នកគួរជ្រើសរើសយក O’stin៖
  1. One Style One Couple
  2. Color Testing
  3. Free Logo Design Cost: 350$
  4. Free Design Wedding Invitation Cost: 150$
  5. Free Program Wedding Invitation Cost: 50$
  6. 10 years Experience Design and Printing
  7. Trade Mark Registration
រោងពុម្ព O’stin ទូរស័ព្ទ៖ 016 77 07 67 ទីតាំង៖ ផ្ទះលេខ ៥១, ផ្លូវ ៥៤BT, សង្កាត់បឹងទំពុន, ខណ្ឌមានជ័យ, ភ្នំពេញ (ក្រោយវត្តសន្សំកុសល) វីដេអូ របៀបធ្វើធៀបការ https://www.youtube.com/watch?v=brpjvFE2eUU  

បើចង់ឲ្យស្បែកសរភ្លឺថ្លា មិនគួរមើលរំលងទឹកដូងទេ

0
ទឹកដូងគឺជាជម្រើសភេសជ្ជៈដ៏ល្អក្នុងការបំបាត់អាការស្រេកទឹក ព្រមទាំងមានរសជាតិឆ្ងាញ់ទៀតផង ។ លើសពីនេះទៅទៀត ភេសជ្ជៈនេះសម្បូរទៅដោយសារធាតុចិញ្ចឹម ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សុខភាព ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃទឹកដូង ដែលជួយរក្សាភាពស្រស់ស្អាតដល់ស្បែក ៖ 1407795752024_wps_1_caucasian_woman_drinking_ -បង្កើនភាពស្រស់ស្អាតដល់ស្បែក ៖ ចំពោះអ្នកដែលមានរោគមុន ឬស្នាមជាំផ្សេងទៀតនៅលើស្បែកមុខ អ្នកអាចលាបទឹកដូងលើតំបន់ដែលមានបញ្ហាទាំងនោះ ដោយសារទឹកដូងមានសមត្ថភាពក្នុងការជម្រះបញ្ហាទាំងនោះ និងធ្វើឲ្យស្បែកមុខមានភាពស្រស់ថ្លា ។ វាក៏បន្ថែមសំណើមដល់ស្បែក ប្រសិនបើអ្នកទទួលទានទឹកដូង វានឹងបញ្ចេញជាតិប្រេងចេញពីរាងកាយរបស់អ្នក ។ មិនត្រឹមតែអាចជួយសម្រកទម្ងន់នោះទេផ្លែដូងក៏អាចយកមកធ្វើជាទឹកដោះគោផងដែរ ចូលមើលវីដេអូទាំងអស់គ្នា!