ថ្ងៃមុន កោះសន្តិភាព TV យើងចេញវីដេអូមាន់ដុតម្លប់ឬស្សីនៅសៀមរាប ធ្វើអោយអ្នកនៅភ្នំពេញ ស្រក់ទឹកមាត់ចង់ញ៉ាំ ចឹងថ្ងៃនេះ បើមិនទាន់បានទៅទេអាចរកញ៉ាំបាននៅភ្នំពេញហើយ ក្នុងតំបន់ទួលគោកតែម្តង ពេលទៅដល់មុខហាង អ្នកទាំងអស់គ្នានឹងឃើញមានពាងធំៗ បីពាងបញ្ឈរលើភ្លើង ដាក់មាន់ដុតពេញៗ នៅមុខចុងភៅមុខស្រស់ ញញឹមទទួលអ្នកជាក់ជាមិនខាន។


ក្រៅពីឃើញមាន់ដុតដ៏គួរអោយចង់ញ៉ាំហើយ អ្នកនឹងបន្តស្រក់ទឹកមាត់បន្តទៀតជាមួយ គ្រឿងក្នុងផាកឡូវ ទាខ្វៃ ទាដុត ប្រហុកអង្រ្កង បុកល្ហុង និងទឹកជ្រលក់អំពិលខ្ចីទាំងកែវៗ ពេលចុងភៅដួសដាក់ចានកាន់តែស្រៀវទឹកមាត់ អូយ៎ ទ្រាំមិនបានទេចង់ញ៉ាំទៀត…





តោះ! ទៅភ្លក្សលមើល៍នៅហាង កាហ្វេ ដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទល់គោក) រឺក៏អាចទំនាក់ទំនងបាន តាមរយៈលេខទូរស័ព្ទ 077 85 99 59 / 015 85 99 59។ ហើយបច្ចុប្បន្ននេះ ភោជនីយដ្ឋានហាក់មានភាពពេញនិយមខ្លាំង នៅតំបន់ទួលគោក ព្រោះតែតម្លៃ រសជាតិ និងភាពរួសរាយរាកទាក់របស់ ចុងភៅ និងបុគ្គលិកឈរ ចាំនៅខាងមុខហាងតែម្តង ដោយខាងមុខហាងមានជាមួយនឹងគ្រឿងសមុទ្រស្រស់ៗ ដែលដោតជាចង្កាក់ៗដែលមើលទៅគួរឲ្យទាក់ទាញ ។



