អត្ថប្រយោជន៍​ដ៏​អាថ៌​កំបាំង​នៃ​ផ្លៃ​ស្វាយ​ចំពោះ​សុខភាព​របស់​មនុស្ស

0
ផ្លែស្វាយត្រូវបានគេដឹងថា មានក្រុមវីតាមីនខ្លាំងៗជាច្រើនដូចជា វីតាមីន Riboflavin វីតាមីន B6 វីតាមីន A វីតាមីនC វីតាមីនE វីតាមីនK Niacin អាស៊ីតហ្វូលីក Thiamine និងអាស៊ីត Panthothenic ។ សមាសភាគទាំងនេះជួយអ្នកចៀសឲ្យឆ្ងាយពីជំងឺដែលបណ្តាលមកពីកង្វះវីតាមីន និងជាតិរ៉ែ ។ វីតាមីន E ដែលមានក្នុងផ្លែស្វាយអាចជួយបង្កើនជីវិតផ្លូវភេទរបស់អ្នកដោយភ្ញោចសកម្មភាពអ័រម៉ូនភេទរបស់អ្នក ។ ខាងក្រោមនេះជាអត្ថប្រយោជន៍ពិសេសរបស់ផ្លែស្វាយ៖ mango-tree-care ១-គ្រប់គ្រងសម្ពាធឈាម ៖ ស្វាយមានជាតិវីតាមីនដ៏ច្រើនល្អចំពោះសុខភាពទូទៅ ។ ផ្លែស្វាយសម្បូរទៅដោយជាតិប៉ូតាស្យូម ៤%នៅក្នុងផ្លែស្វាយ និងជាតិម៉ាញ៉េស្យូម២%។ ស្វាយគឺជាឱសថធម្មជាតិមួយល្អចំពោះអ្នកដែលមានជំងឺសម្ពាធឈាមខ្ពស់ ។ វាក៏មានផ្ទុកសារជាតិ Selenium កាល់ស្យូម ជាតិដែក និងផូស្វ័រផងដែរ ។ ២-ព្យាបាលមុន ៖ ប្រហែលជាអ្នកមានការភ្ញាក់ផ្អើលដែលបានដឹងថា ផ្លែស្វាយមានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងសុខភាពស្បែក ។ ផ្លែស្វាយមិនត្រឹមតែធ្វើឲ្យផ្ទៃមុខរបស់អ្នកភ្លឺថ្លានោះទេ វាថែមទាំងធ្វើឲ្យពណ៌ស្បែកមានភាពសរលោង ។ អ្នកអាចបង្កើនសម្រស់របស់អ្នកបានយ៉ាងងាយស្រួល ដោយបន្ថែមផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ ផ្លែស្វាយមានប្រសិទ្ធភាពក្នុងការព្យាបាលមុនដោយការបើករន្ធញើសដែលស្ទះនៅលើស្បែក ។ នៅពេលដែលរន្ធញើសទាំងនេះត្រូវបានបើក ការកើតមុននឹងត្រូវបញ្ឈប់ ។ ការបើករន្ធញើសនៃស្បែកគឺជាវិធីដ៏មានប្រសិទ្ធភាពបំផុតដើម្បីលុបបំបាត់ការកើតមុន ។ ដើម្បីទទួលបានអត្ថប្រយោជន៍នេះ អ្នកមិនចាំបាច់ទទួលទានផ្លែស្វាយរៀងរាល់ថ្ងៃនោះទេ។ អ្នកគ្រាន់តែបិទបន្ទះស្វាយនៅលើស្បែកមុខរយៈពេល១០នាទី បន្ទាប់មកលាងវាចេញនោះជាការស្រេច ។ ៣-ពន្យឺតភាពចាស់ ៖ ស្វាយមានបរិមាណវីតាមីន A និងវីតាមីន C ខ្ពស់ដែលជួយក្នុងការផលិតប្រូតេអីុនកូឡាជែនក្នុងរាងកាយ ។ ប្រូតេអុីនកូឡាជែនជួយការពារសរសៃឈាម និងទ្រទ្រង់រាងកាយ ដោយហេតុនេះវាមានប្រសិទ្ធភាពបន្ថយដំណើរការវិវឌ្ឍទៅរកភាពចាស់នៃស្បែក ។ ដូច្នេះផ្លែស្វាយត្រូវបានគេហៅថាជាផ្លែឈើប្រឆាំងភាពចាស់។ ៤-ពង្រឹងសុខភាពខួរក្បាល ៖ ផ្លែស្វាយមានបរិមាណវីតាមីន B6 ច្រើនក្រៃលែង ដែលចាំបាច់សម្រាប់ការថែរក្សា និងការធ្វើឱ្យប្រសើរឡើងមុខងារខួរក្បាល ។ វីតាមីនទាំងនេះជួយបញ្ចូលសារធាតុបញ្ជូនសញ្ញាសរសៃប្រសាទសំខាន់ចូលគ្នា ដែលរួមចំណែកក្នុងការកំណត់អារម្មណ៍ និងកែប្រែលំនាំនៃការគេង ។ ផ្លែស្វាយផ្តល់នៅបរិមាណនៃវីតាមីននេះគួរឱ្យកត់សម្គាល់ពីធម្មជាតិ ។ ប្រសិនបើអ្នកបរិភោគផ្លែស្វាយទៀងទាត់ អ្នកអាចធានាបានថា ខួរក្បាលរបស់អ្នកនឹងមានសុខភាពល្អ ហើយសរសៃប្រសាទនឹងដំណើរការមុខងារប្រកបដោយប្រសិទ្ធភាពខ្ពស់ ។ អ្នកក៏អាចចៀសវាងការប្រើថ្នាំដែលមានផលប៉ះពាល់យ៉ាងច្រើន ដោយការទទួលទានផ្លែស្វាយជំនួសវិញ៕ ប្រភព៖ YouTube Channel Manjula’s Kitchen

ត្រឹមតែ 15នាទី Bournemouth អាចស៊ុតបាន 3គ្រាប់ ធ្វើអោយឈ្នះ Liverpool 4-3

0
សម្រាប់ការប្រកួតយប់មិញរវាង AFC Bournemouth និង Liverpool ត្រូវបានបញ្ចប់ដោយលទ្ធផល 4-3។ នៅក្នុងការប្រកួតនេះ ពិតជាមានរឿងដែលនឹកស្មានមិនដល់មែន គឺ សំរាប់ការប្រកួត 75នាទី ដំបូង ក្លឹបហង្សក្រហម Liverpool បាននាំមុខ 3-1 ទៅហើយ។ ប៉ុន្តែត្រឹមតែ 15នាទី ប៉ុណ្ណោះ ក្រុម Bournemouth អាចរកបានតាមស្មើរ និងឈានទៅរកបាន 1 គ្រាប់ជ័យជំនះទៀត ក្នុងនាទី 90+3 ទៅហើយ។ afc-bournemouth-v-liverpool-premier-league bournemouth-liverpool_18ycraelmos6t14rhk22cldc4r bournemouth-steve-cook-bournemouth-4-3-liverpool gettyimages-627638934 pa-29357058 https://www.youtube.com/watch?v=_Rn5VNRsPgk

ប្លែកៗ! ហេតុតែស្រឡាញ់ពណ៌បៃតងពេក ស្អីៗក៏ពណ៌បៃតងដែរ

តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្រ្តីវ័យចំណាស់ម្នាក់បានស្លៀកពាក់ និង ប្រើប្រាស់របស់របរផ្សេងៗ សុទ្ធតែពណ៌បៃតងទាំងអស់ អស់រយៈពេល២០ឆ្នាំ។ Elizabeth Eaton Rosenthal ដែលត្រូវបានគេស្គាល់ថា Elizabeth Sweetheart មានអ្វីៗនៅលើខ្លួនសឹងតែទាំងអស់ ពណ៌បៃតង។ សម្រាប់ស្រ្តីអាយុ ៧៥ឆ្នាំ រូបនេះ ពណ៌បៃតងគឺជាពណ៌ ដែលនាំមកនូវភាពសប្បាយរីករាយ និង ភាពវិជ្ជមាន ជាងពណ៌ណាៗ ទាំងឡាយលើពិភពលោកនេះ។ ដូចនេះហើយ លោកយាយមិនដែលគិតថា ចង់ប្តូរទៅប្រើប្រាស់អ្វីខុសពីពណ៌ដ៏ស្រស់ស្អាតនេះទេ។ លោកយាយ Elizabeth ត្រូវបានគេដឹងថា ជាមនុស្សចូលចិត្តប្រើប្រាស់របស់របរជាឈុត (បើពណ៌អី ពណ៌ហ្នឹងសុទ្ធ)។ គាត់ធ្លាប់សាកល្បងស្លៀកពាក់ក្នុងសម្លៀកបំពាក់ឈុតជាច្រើនលើករួចមកហើយ ដែលក្នុងនោះមាន ឈុតពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ខៀវ ហើយនិង ចុងក្រោយនេះ គឺពណ៌បៃតង។ elizabeth-sweetheart2-600x372 តាមពិតទៅ គាត់មិនមែននៅសុខៗ មកគិតថាចង់ប្រើប្រាស់ឈុតពណ៌បៃតងនោះទេ។ ជាដំបូងឡើយ លោកយាយមាន ថ្នាំក្រចកពណ៌បៃតង ហើយ និង លាបពណ៌សក់ពណ៌បៃតង។ ក្រោយពីពេលនោះមក លោកយាយក៏ចាប់ផ្តើមធ្វើអ្វីៗឲ្យទៅជាពណ៌បៃតងទាំងអស់។ លោកយាយមានប្រសាសន៍ថា នេះប្រហែលជាគាត់មកពី Nova Scotia ហើយ បានជាគាត់នឹកបរិយាកាសពណ៌បៃតងបែបនេះ ព្រោះថានៅ New York មិនសូវជាមានទេ ពណ៌បៃតង។ គាត់បានបន្តថា គាត់មិនមែនត្រឹមតែធ្វើនេះ ដើម្បីខ្លួនគាត់ទេ។ គាត់ធ្វើនេះ ដើម្បីចែករំលែក ភាពរីករាយដល់អ្នកនៅជុំវិញខ្លួន និង ជាពិសេសក្មេងៗ។ ក្មេងៗពិតជាចូលចិត្តគាត់ណាស់។ elizabeth-sweetheart3-600x300 ការស្រឡាញ់ពណ៌ជាឈុតបែបនេះ មិនមែនងាយស្រួលក្នុងការទិញឥវ៉ាន់ឲ្យគាប់ចិត្តឡើយ ព្រោះថា ពេលខ្លះរបស់ដែលយើងស្រឡាញ់ មិនមានពណ៌ដែលយើងចង់បាន។ លោកយាយត្រូវបង្ខំចិត្ត យកសម្លៀកបំពាក់ណាដែលមិនមានពណ៌បៃតង ទៅជ្រលក់ឲ្យចេញពណ៌បៃតង ដូចក្តីបំណងរបស់លោកយាយ៕ មើលេវីដេអូទាំងអស់គ្នា! ប្រភព៖ http://www.odditycentral.com/news/the-green-lady-of-carroll-gardens-has-been-wearing-only-green-for-the-last-20-years.html

ភ័យរន្ធត់ជាមួយរឿង “សាលាលាក់ព្រលឹង”

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
សម្រាប់មិត្តយុវវ័យ ដែលនិយមតាមដានរឿងខ្មោច កុំភ្លេចមកទស្សនារឿង “សាលាលាក់ព្រលឹង” ដែល នឹងមានដាក់បញ្ចាំងនៅរោងភាពយន្ត Legend Cinema ទាំង 3សាខា នៅថ្ងៃទី 08 ខែធ្នូ ខាងមុខនេះ។ នៅក្នុងសាច់រឿងនេះ គឺចង់និយាយអំពីសាលារៀនមួយ ដែលមានព្រលឹងខ្មោច នៅទីនោះ។ ហេតុនេះ ហើយបានបណ្តាលសិស្សដែលសិក្សានៅទីនោះ មានការភ័យខ្លាច។ បើចង់ដឹងថាសាច់រឿងនេះ គួរ អោយ ខ្លាចយ៉ាងណាកុំភ្លេច រឿង “សាលាលាក់ព្រលឹង”។ capture-1 capture-2 capture-3capture-4 capture-6 capture-7
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Official MV បទ “ឈប់” ពី រ៉េត ស៊ូហ្សា

0
កាលពិប៉ុន្មានថ្ងៃមុននេះ បទ “ឈប់” របស់ រ៉េត ស៊ូហ្សាណា បានចេញនៅ Full MV របស់ខ្លួនហើយ។ នៅក្នុង MV នេះ គឺមានការរួមសម្តែងពី Step ម្ចាស់បទ “បើមិនស្រឡាញ់ម្តេចផ្តល់ក្តីសង្ឃឹម”។ MV ថ្មីនេះ ក៏កំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំង ពីសំណាក់មិត្តយុវវ័យផងដែរ។ បើចង់ដឹងថាMV នេះល្អមើលយ៉ាង ណា អាចមើលវីដេអូខាងក្រោមបាន។ capture-1 capture-3 capture-4 capture

បានត្រឹមស្មើរគ្នា 1-1 ក្នុងជំនួប El Clasico

0
សម្រាប់ជំនួបរវាងក្រុមខ្លាំងទាំង 2 ក្នុងក្របខណ្ឌកំពូលរបស់អេស៉្បាញ គឺក្រុម Barcelona និងក្រុម Real Madrid។ ជំនួបរវាងក្រុមទាំង 2 ត្រូវបានគេអោយឈ្មោះម្យ៉ាងទៀតថា El Clasico។ ការប្រកួតលើកនេះ គឺក្រុម Barcelona បើកទ្វាផ្ទះទទួលក្រុមភ្ញៀវ Real Madrid។ barcelonas-uruguayan-forward-luis-suare fc-barcelona-v-real-madrid-cf-la-liga-1 rwmxcwode6bvmd6q07lheebm3zhdlddd sergio-ramos-celebratesនៅក្នុងការប្រកួតនេះ គឺមានភាពស្វិតស្វាញមែនទៀត ដោយក្រុមម្ចាស់ផ្ទះជាអ្នករកបានគ្រាប់បាល់នាំមុខមុន ក្នុងនាទីទី 53 ដោយខ្សែប្រយុទ្ធ Suarez។ មួយគ្រាប់នេះធ្វើអោយម្ចាស់ផ្ទះមានទឹកមាត់លេប នឹងសង្ឃឹមថា និងទទូលបាន 3ពិន្ទុ។ ប៉ុន្តែអ្វីៗ ត្រូវបានបំផ្លាញ់អស់ដោយសារកីឡាករ Ramos របស់ក្រុមភ្ញៀវ អាចរកបាន គ្រាប់តាមស្មើរវិញនៅនាទីទី 90 ទៅហើយ។ ធ្វើអោយក្រុមទាំង2 បញ្ចប់ការប្រកួតត្រឹមលទ្ធផលស្មើរគ្នា 1-1 ទទួលបានម្នាក់ 1ពិន្ទុ។ https://www.youtube.com/watch?v=XK0WpR1MfBc

Chelsea លុតម្ចាស់ផ្ទះ Man City 3-1

0
សម្រាប់ការបើកទ្វាផ្ទះរបស់ក្រុម Man City ទទួលភ្ញៀវ Chelsea គឺបញ្ចប់ក្នុងលទ្ធផលម្ចាស់ផ្ទះទទួលបរាជ័យ 1-3។ សម្រាប់មួយគ្រាប់របស់ក្រុមម្ចាស់ផ្ទះ គឺជាបាល់ ស៊ុតបញ្ចូលទីខ្លួនឯងរបស់ខ្សែការពារ Chelsea។ ចំណែក 3គ្រាប់របស់ តោខៀ គឺរកបានដោយកីឡាករ Diego Costa, Willian និងគ្រាប់ចុងក្រោយរកបានដោយកីឡាករ Hazard។ មុននឹងបញ្ចប់ការប្រកួតក៏មានការប៉ះទង្គិចគ្នារវាងកីឡាកររបស់ក្រុមទាំង2 ដែលបណ្តាល អោយអាជ្ញាកណ្តាល ពិន័យកាតក្រហមទៅលើកីឡាករ 2រូប របស់ Man City គឺ Aguero និង Fernandinho។បញ្ចប់ការប្រកួត 90នាទី ក្រុមម្ចាស់ផ្ទះ Man City ចាញ់ក្រុមភ្ញៀវ Chelsea ក្នុងលទ្ធផល 3-1។   during the Premier League match between Manchester City and Chelsea at Etihad Stadium on December 3, 2016 in Manchester, England. MANCHESTER, ENGLAND - DECEMBER 03:  Thibaut Courtois of Chelsea walks to pick up the ball as Gary Cahill of Chelsea scores an own goal during the Premier League match between Manchester City and Chelsea at Etihad Stadium on December 3, 2016 in Manchester, England.  (Photo by Clive Brunskill/Getty Images) MANCHESTER, ENGLAND - DECEMBER 03:  Josep Guardiola, Manager of Manchester City shouts after Diego Costa of Chelsea is challenged during the Premier League match between Manchester City and Chelsea at Etihad Stadium on December 3, 2016 in Manchester, England.  (Photo by Clive Brunskill/Getty Images) MANCHESTER, ENGLAND - DECEMBER 03:  Diego Costa (C) of Chelsea celebrates scoring his team's first goal with his team mates during the Premier League match between Manchester City and Chelsea at Etihad Stadium on December 3, 2016 in Manchester, England.  (Photo by Clive Brunskill/Getty Images) promo305049631 https://www.youtube.com/watch?v=jn7dvxrajxE

“សុំត្រឹមក្បែរអូន” ទើបតែចេញ Full Audio ក្តៅៗ

0
សំរាប់មិត្តដែលចាំស្តាប់បទ “សុំត្រឹមក្បែរអូន” របស់ Rawyer Accord ពេលនេះបានចេញនៅ Full Audio របស់ខ្លួន ហើយ។ Full Audio “សុំត្រឹមក្បែរអូន” នេះពិតជាមានអត្ថន័យ ហើយរួមជាមួយបទភ្លេងថ្មីទៀត គឺពិត ជាពិសេសណាស់។ នៅក្នុងបទចំរៀងនេះ បានបង្ហាញពីទឹកចិត្តបុរសម្នាក់ ដែលកំពុងរង់ចាំចម្លើយពីនារីម្នាក់ ដែលខ្លួនលួចស្រឡាញ់។ ហើយបុរសម្នាក់នេះ គឺពិតជាឯការណាស់ពេលដែលគ្មាននាងនៅក្បែរ។ គ្រាន់តែ អានអត្ថបទរបស់ KSPG TV គឺមិនដឹងថាពិរោះមែន ឫអត់ទេ? ប៉ុន្តែបើចង់ដឹងច្បាស់អាចស្តាប់ Full Audio ខាងក្រោមបាន៖
Rawyer Accord
Rawyer Accord

បឹងកេតអង្គរ បំបាក់ Becamex Binh Doung 2-0

0
សម្រាប់ការប្រកួតក្នុងពាន់រង្វាន់ BTV រវាងក្រុម បឹងកេតអង្គរ របស់កម្ពុជា នឹងក្រុម Becamex Binh Doung របស់វៀតណាម។ ក្នុងការប្រកួតនេះ គឺក្រុមបឹងកេតអង្គរធ្វើជាភ្ញៀវទៅសូរសុខទុក្ខ ក្រុម Becamex Binh Doung នៅទឹកដីវៀតណាម។ នៅក្នុងការប្រកួតនេះ គឺក្រុមភ្ញៀវអាចយកជ័យជំនះ ទៅលើក្រុមម្ចាស់ផ្ទះក្នុងលទ្ធផល 2-0។ បើចង់ដឹងថាការប្រកួតនេះ មានភាពស្វិតស្វាញ់យ៉ាងណា មិត្តទាំងអស់គ្នាអាចមើលវីដេអូខាងក្រោមបាន៖

Overhead Kick មួយជើងរបស់អ្នកចាំទី ទម្លុុះសំណាញ់ទីយ៉ាងស្អាត

0
នៅក្នុងការប្រកួតបាល់ទាត់ គឺតែងតែលឺគេនិយាយថាបាល់មូល ដែលចង់មានន័យថា ទោះស្ថិតក្នុង វិនាទីណាក៏ដោយ ក៏អាចមានអ្វីផ្លាស់ប្តូរបានដែរ។ អាស្រ័យដូចការប្រកួតមួយរវាងក្រុម Baroka FC និងក្រុម Pirates គឹមានរឿងដ៏អស្ចារ្យមួយបានកើតឡើងនៅនាទីថែមម៉ោងទៅហើយ។ ក្នុងនាទី 90+6 ខណៈពេលដែលក្រុម Pirates នាំមុខ 1-0 ទៅហើយ ប៉ុន្តែអ្វីៗត្រូវបានផ្លាស់ប្តូរដោយការទាត់ Overhead Kick របស់អ្នកចាំទី Baroka FC បញ្ចូលទីយ៉ាងស្អាត។ វាពិតជាតរឿង ដែលកម្រសំរាប់អ្នកចាំទីដែលអាចរកគ្រាប់បាល់ជួយក្រុមបាន។ ហើយជាពិសេស គឺការស៊ុត Overhead Kick របស់អ្នកចាំទីទៅទៀត។ capture https://www.youtube.com/watch?v=BT9B7e4tf-c