ប្លែកៗ! ហេតុតែស្រឡាញ់ពណ៌បៃតងពេក ស្អីៗក៏ពណ៌បៃតងដែរ

0
1018

តាមប្រភពព័ត៌មាន Oddity Central បានឲ្យដឹងថា ស្រ្តីវ័យចំណាស់ម្នាក់បានស្លៀកពាក់ និង ប្រើប្រាស់របស់របរផ្សេងៗ សុទ្ធតែពណ៌បៃតងទាំងអស់ អស់រយៈពេល២០ឆ្នាំ។ Elizabeth Eaton Rosenthal ដែលត្រូវបានគេស្គាល់ថា Elizabeth Sweetheart មានអ្វីៗនៅលើខ្លួនសឹងតែទាំងអស់ ពណ៌បៃតង។ សម្រាប់ស្រ្តីអាយុ ៧៥ឆ្នាំ រូបនេះ ពណ៌បៃតងគឺជាពណ៌ ដែលនាំមកនូវភាពសប្បាយរីករាយ និង ភាពវិជ្ជមាន ជាងពណ៌ណាៗ ទាំងឡាយលើពិភពលោកនេះ។ ដូចនេះហើយ លោកយាយមិនដែលគិតថា ចង់ប្តូរទៅប្រើប្រាស់អ្វីខុសពីពណ៌ដ៏ស្រស់ស្អាតនេះទេ។

លោកយាយ Elizabeth ត្រូវបានគេដឹងថា ជាមនុស្សចូលចិត្តប្រើប្រាស់របស់របរជាឈុត (បើពណ៌អី ពណ៌ហ្នឹងសុទ្ធ)។ គាត់ធ្លាប់សាកល្បងស្លៀកពាក់ក្នុងសម្លៀកបំពាក់ឈុតជាច្រើនលើករួចមកហើយ ដែលក្នុងនោះមាន ឈុតពណ៌ទឹកប្រាក់ ពណ៌ផ្កាឈូក ពណ៌ស្វាយ ពណ៌ខៀវ ហើយនិង ចុងក្រោយនេះ គឺពណ៌បៃតង។

elizabeth-sweetheart2-600x372

តាមពិតទៅ គាត់មិនមែននៅសុខៗ មកគិតថាចង់ប្រើប្រាស់ឈុតពណ៌បៃតងនោះទេ។ ជាដំបូងឡើយ លោកយាយមាន ថ្នាំក្រចកពណ៌បៃតង ហើយ និង លាបពណ៌សក់ពណ៌បៃតង។ ក្រោយពីពេលនោះមក លោកយាយក៏ចាប់ផ្តើមធ្វើអ្វីៗឲ្យទៅជាពណ៌បៃតងទាំងអស់។

លោកយាយមានប្រសាសន៍ថា នេះប្រហែលជាគាត់មកពី Nova Scotia ហើយ បានជាគាត់នឹកបរិយាកាសពណ៌បៃតងបែបនេះ ព្រោះថានៅ New York មិនសូវជាមានទេ ពណ៌បៃតង។ គាត់បានបន្តថា គាត់មិនមែនត្រឹមតែធ្វើនេះ ដើម្បីខ្លួនគាត់ទេ។ គាត់ធ្វើនេះ ដើម្បីចែករំលែក ភាពរីករាយដល់អ្នកនៅជុំវិញខ្លួន និង ជាពិសេសក្មេងៗ។ ក្មេងៗពិតជាចូលចិត្តគាត់ណាស់។

elizabeth-sweetheart3-600x300

ការស្រឡាញ់ពណ៌ជាឈុតបែបនេះ មិនមែនងាយស្រួលក្នុងការទិញឥវ៉ាន់ឲ្យគាប់ចិត្តឡើយ ព្រោះថា ពេលខ្លះរបស់ដែលយើងស្រឡាញ់ មិនមានពណ៌ដែលយើងចង់បាន។ លោកយាយត្រូវបង្ខំចិត្ត យកសម្លៀកបំពាក់ណាដែលមិនមានពណ៌បៃតង ទៅជ្រលក់ឲ្យចេញពណ៌បៃតង ដូចក្តីបំណងរបស់លោកយាយ៕

មើលេវីដេអូទាំងអស់គ្នា!

ប្រភព៖ http://www.odditycentral.com/news/the-green-lady-of-carroll-gardens-has-been-wearing-only-green-for-the-last-20-years.html