ព្រោះតែតម្លៃ និងរសជាតិឆ្អឹងជំនីជ្រូក ១ថ្ងៃលក់អស់៧០គីឡូ

0
ផ្ទះលេខ ៣៥AEo ផ្លូវលេខ ៥៥ ក្បែរក្លិប៥៥ សង្កាត់ចតុមុខ ដែលពេលយើងទៅដល់ យើងនឹងឃើញហាង បាយកុលាប មានម៉ូតូ និងភ្ញៀវអង្គុយតម្រៀបគ្នាជាជួរយ៉ាងច្រើន ក្បែរចង្ក្រានអាំង ឆ្អឹងជំនីជ្រូក អមផ្លូវ យ៉ាងច្រើន ដោយ១ថ្ងៃៗ លក់អស់៦០ ទៅ៧០គីឡូក្រាម ឯណោះ។
ឆ្អឹងជំនីជ្រូកអាំង 6000៛
ឆ្អឹងជំនីជ្រូកអាំង 6000៛
មិនធម្មតាមែន! ក្នុង១ថ្ងៃលក់អស់ច្រើនយ៉ាងនេះ ដឹងមកពីអ្វីអត់? នេះជាហេតុផល គឺមកពីតម្លៃ និងរសជាតិដ៏ឆ្ងាញ់របស់ឆ្អឹងជំនីជ្រូក ដែលម៉ូយប្រចាំហាងនេះ តែងតែសរសើរពីការប្រឡាក់សាច់ ថាពិតជាមានរសជាតិឆ្ងាញ់ ហើយគ្រាន់តែមើលគឺ លេបទឹកមាត់ជាក់ជាមិនខាន។
ឆ្អឹងជំនីជ្រូកអាំង
ឆ្អឹងជំនីជ្រូកអាំង 6000៛
ឆ្អឹងជំនីជ្រូកអាំង
ឆ្អឹងជំនីជ្រូកអាំង 6000៛
ក្រៅពីម្ហូបប្រចាំត្រកូលមួយនេះ ហាងបាយកុលាបក៏មានម្ហូបជាច្រើនទៀតដែល ប្រចាំហាងរបស់ខ្លួន ហើយរសជាតិក៏មិនណយដែរនោះគឺ ក្តាមអប់ទឹកដូង, ងាវអប់ទឹកដូង, ព្រុយត្រីសាម៉ុនអាំង, ក្តាមប្រៃ, សាច់ជ្រូកបីជាន់អាំង, ខ្យងអប់ទឺកដូង និងពងមាន់អាំង។
ក្តាមអប់ទឹកដូង
ក្តាមអប់ទឹកដូង
ខ្យងអប់ទឹកដូង
ខ្យងអប់ទឹកដូង
ក្តាមអប់ទឹកដូង
ក្តាមអប់ទឹកដូង
ខ្យងអប់ទឹកដូង
ខ្យងអប់ទឹកដូង
ខ្យងអប់ទឹកដូង
ខ្យងអប់ទឹកដូង
ងាវអប់ទឹកដូង
ងាវអប់ទឹកដូង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ព្រុយត្រីសាម៉ុនអាំង
ក្តាមប្រៃ
ក្តាមប្រៃ
សាច់ជ្រូកបីជាន់អាំង
សាច់ជ្រូកបីជាន់អាំង
ពងមាន់អាំង
ពងមាន់អាំង
ហាង បាយកុលាប ទូរស័ព្ទ៖ 096 3333 269 ទីតាំង៖ ផ្ទះលេខ ៣៥AEo ផ្លូវលេខ ៥៥ ក្បែរក្លិប៥៥ សង្កាត់ចតុមុខ ចាប់លក់ពីម៉ោង ៣ៈ៣០រសៀល វីដេអូឆ្អឹងជំនីជ្រូក អាំង

ទទួលទានផ្លែល្ហុង ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែមដែលចូលចិត្តផ្អែម

0
ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ buah-pepaya_20160418_172103 – ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម៖ ទោះបីជាល្ហុងមានជាតិផ្អែមពីធម្មជាតិ តែវាមានកម្រិតជាតិស្ករទាប (៨,៣ក្រាមសម្រាប់ចំណិតល្ហុងមួយពែង) ។ លក្ខណៈសម្បត្តិនេះធ្វើឱ្យល្ហុងមានភាពល្អប្រសើរចំពោះអ្នកជំងឺទឹកនោមផ្អែម ។ វីតាមីន និងជីវជាតិរុក្ខជាតិដែលមានវត្តមាននៅក្នុងផ្លែល្ហុងអាចរារាំងការអភិវឌ្ឍនៃជំងឺបេះដូង ចំពោះអ្នកជំងឺទឹកនោមផ្អែម ។ ស្របគ្នានេះផងដែរ អ្នកដែលមិនមានជំងឺទឹកនោមផ្អែមអាចបរិភោគផ្លែល្ហុងដើម្បីការពារមិនឲ្យកើតជំងឺនេះ។ មកមើលពីរបៀបធ្វើទឹកល្ហុងម្តងវិញ
ប្រភព៖ YouTube Channel Bridget Davis ~ The Internet Chef

“ផ្អែមម្ល៉ឹង! មិនស្រលាញ់មិនបាន” ពី នី រតនា

0
កាលពីម្សិលមិញនេះ ទំព័រហ្វេសប៊ុករបស់ផលិតកម្មរស្មីហង្សមានបានបង្ហោះនៅ MV Teaser ថ្មីមួយបទ របស់ តារាចម្រៀង នី រតនា ដែលមានចំណងជើងថា “ផ្អែមម្ល៉ឹង! មិនស្រលាញ់មិនបាន”។ សំរាប់បទថ្មីនេះ ពិតជា ពិរោះ និងទទួលបានការគ្រាំទ្រយ៉ាងច្រើន ដោយហេតុថាមានអ្នកចុចមើលវីដេអូរហូតដល់ទៅ 6ម៉ឺននាក់។ capture capture-6 capture-3 capture-2 capture-1

Man Utd លុត Feyenoord 4-0 ជាការសង់សឹក

0
យប់មិញនេះក្រុម Manchester United បើកទ្វាផ្ទះស្វាគមន៏ក្រុមភ្ញៀវ Feyenoord ក្នុងពានរង្វាន់ Europa League។ ការប្រកួតនេះពិតជាអស្ចារ្យមែនទែន ដោយក្រុមម្ចាស់ផ្ទះអាចបំបាក់ក្រុមភ្ញៀវរហូតដល់ទៅ 4គ្រាប់។ គ្រាប់បាល់ទី1 កើតឡើងនៅនាទី 35 ដោយកីឡាករ Rooney នឹងគ្រាប់ទី2 អាចរកបានដោយក កីឡាករ Mata នៅនាទី 69។ ចំណែកគ្រាប់ទី3 ជាការធ្វើអោយចូលទីខ្លួនឯងរបស់កីឡាករ Jones ក្នុងនាទី 75។ ហើយគ្រាប់ ចុងក្រោយ គឺរកបាននៅនាទីថែមម៉ោង ដោយកីឡាករ Lingard។ បញ្ចប់ការប្រកួតក្រុមបិសាចក្រហមអាចយក ឈ្នះ ក្នុងលទ្ធផល 4-0។ _92648571_rooney_pa 19ntchn8tm1m71bmqxnipxx1fo cxgndgfusaevm0b manchester-uniteds-jesse-lingard-celebrates-scoring-their-fourth-goal-with-paul-pogba mata-pogba-rooney-min https://www.youtube.com/watch?v=GybN6oTcbOU

វីធីងាយៗទាំង 6យ៉ាង ក្នុងការបើកកម្របដប់

0
ថ្ងៃនេះក្រុមការងារ KSPG TV បានវិដេអូមួយមកបង្ហាញមិត្តទាំងអស់គ្នា ដែលតែងតែជួបបញ្ហានេះ នៅពេលធ្វើ ដំណើរទៅឆ្ងាយ។ ក្នុងវីដេអូនេះបង្ហាញពីវិធី 6 យ៉ាងក្នុងការបើកកម្របដប។ ក្នុងនោះរួម មាន ស្លាបព្រា, ខ្សែក្រវ៉ាត់, កូនសោរ, ទួណឺវីស, ញញួរ នឹងសន្លឹកទ្វារ។ បើចង់ដឹងអោយច្បាស់ថា គេប្រើប្រាស់វត្ថុ ទាំង 6នេះ បើកកម្របដបយ៉ាងណា។ សូមតាមដានវីដេអូខាងក្រោម៖ capture-1 capture-2 capture-3 capture-4 capture-5 capture https://www.youtube.com/watch?v=96Smpn4nu7Q

ការសម្ពោធ ភាពយន្ត “កំណត់ហេតុនាងនាថ”​ របស់ផលិកម្ម ឥន្ទ្រានិម្មិត

Sponsor By: Legend Cinema
Sponsor By: Legend Cinema
កាលពីថ្ងៃទី 22 ខែវិច្ឆិកា ផលិតកម្ម ឥន្ទ្រានិម្មិត បានរៀបចំកម្មវិធីសម្ពោធនៅភាពយន្តថ្មីដែលមានចំណងជើងថា “កំណត់ហេតុនាងនាថ” នៅរោងភាពយន្ត Legend Cinema សាខា (TK Avenue)។ នៅក្នុងកម្មវីធីសម្ពោធនេះ គឺមានការចូលរួមពីសំណាក់តារាសម្តែង តារាចម្រៀង តារាបង្ហាញម៉ូដ និងពីធីករជាច្រើននាក់ផងដែរ។ img_2444ក្នុងនោះដែល កញ្ញា ណា តាហ្សា ជាតួឯកក្នុងខ្សែភាពយន្តនេះ បាននិយាយថា “នាងរីករាយដែលបានសម្តែង ក្នុងខ្សែភាពយន្តនេះ។ វាជាខ្សែភាពយន្តល្អផលិតឡើងក្រោមបច្ចេកទេស និងការច្នៃប្រឌិតកម្រិតខ្ពស់របស់កូន ខ្មែរ និងធ្វើអោយខ្សែភាពយន្តនេះក្លាយជាខ្សែភាពយន្តល្អមើលបំផុតនៅចុងឆ្នាំ2016នេះ។” img_2418img_2396 img_2379 img_2354 img_2339ខ្សែភាពយន្តរឿង “កំណត់ហេតុនាងនាថ” ចាប់ផ្តើមផលិតក្នុងខែកុម្ភៈ ឆ្នាំ2016មក ដែលចំណាយថវិការរហូត ដល់ 7ម៉ឺនដុល្លារ។ តារាងសម្តែងក្នុងខ្សែភាពយន្តនេះមានកញ្ញាណា តាហ្សា, លោកប៉ែន សុភរិទ្ធិ, លោកទេព រិនដារ៉ូ, ក្រុមតារាចម្រៀង D5net, លោកភី ម៉ៃទ្រី, លោកទ្រី តារាវុធ, កញ្ញាយ៉ែម ស្រីពេជ្រ, អ្នកនាងប៉េង ប៉ោង និងលោកអ៊ុក សុភរិទ្ធិ ជាដើម។img_2318 img_2316 Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

តើអ្នកជា MC និង Rapper មែនទេ? ឥឡូវនេះកោះសន្តិភាព TV កំពុងជ្រើសរើស ២តំណែងនេះ

សារព័ត៌មានកោះសន្តិភាព គឺជា ស្ថាប័នប្រមូលផ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃព័ត៌មាន ដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើ ព័ត៌មានបែបអនឡាញ ជាវីដេអូ កំសាន្តៗ ដោយអោយឈ្មោះថា កោះសន្តិភាព TV។ ដូច្នេះហើយយើងខ្ញុំ ត្រូវការជ្រើសរើសបុគ្គលិកជាច្រើនផ្នែក ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព TV។ ១. អ្នកនិយាយព័ត៌មាន  (MC) តួនាទីការងាររួមមាន៖
  • បកប្រែអត្តបទព័ត៌មានពីភាសាអង់គ្លេសមកខ្មែរ
  • សំរួលអត្តបទព័ត៌មានអោយខ្លី ងាយយល់ ។ អត្ថបទនីមួយៗត្រូវតែពិត និងមានប្រភពគ្រប់គ្រាន់អាចឲ្យអ្នកអានជឿទុកចិត្តបាន
  • និយាយព័ត៌មាន
  • ធ្វើកិច្ចការផ្សេងទៀត ក្នុងករណីចាំបាច់
តម្រូវការរួមមាន៖
  • មានចំណូលចិត្ត ពិតជាស្រលាញ់ការងារនេះមែន
  • ជាមនុស្សរីករាយធ្វើការដែលមានចំណែកជួយដល់សង្គម
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានបទពិសោធផ្នែកសរសេរ ពិសេសខាងផ្នែកសារព័ត៌មាន
  • មានចំណេះដឹងភាសាអង់គ្លេសទាំងនិយាយ ស្ដាប់ និងសរសេរ បូករួមទាំងកុំព្យូទ័រ អាចប្រើការបាន
  • មានចំណេះដឹងលើការប្រើប្រាស់ភាសាខ្មែរក្នុងការសរសេរជាសំណេរបានល្អ
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម
វីដេអូ MC និយាយព័ត៌មាន
២. Rapper តម្រូវការរួមមាន៖
  • មានចំណេះដឹងទូលំទូលាយ
  • មានរូបសម្បត្តិសមរម្យ
  • មានការច្នៃប្រឌិតខ្ពស់ និងពិតជាស្រលាញ់ការងារ Rap
  • មានចំណូលចិត្ត និងយល់ច្បាស់ពីសីល្បៈទាំងជាតិ និងអន្តរជាតិ
  • មានទំនាក់ទំនងល្អ និង អាចសម្របខ្លួនចូលក្នុងបណ្តាញអ្នកសិល្បៈបាន
  • មានចរិតរួសរាយរាក់ទាក់ ក្លាហាន ចេះបត់បែន ជួយសង្គម និងមានជំនាញធ្វើការជាក្រុម
៣. អ្នកហាត់ការពេញម៉ោង ផ្នែកនិយាយព័ត៌មាន កម្សាន្ត (Intern) តម្រូវការរួមមាន៖
  • អាចធ្វើការពេញម៉ោងបាន   (៨ព្រឹក ដល់ ៥:៣០ ល្ងាច)
  • រូបសម្បត្តិសមរម្យ
  • មានចរិកចង់ជួយសង្គម
  • មិនចាំបាច់មានបទពិសោធការងារ
  • ចូលចិត្តរៀនសូត្រ ចង់ចេះចង់ដឹងច្រើន
  • ជាមនុស្សរួសរាយរាកទាក់ ចូលចិត្តអ្វីដែលសប្បាយ
  • ត្រូវមានចំណូលចិត្តក្លាយជាអ្នកនិយាយព័ត៌មាន ពិធីករ
  • អាចសម្របខ្លួនទៅនឹងបរិបទនៃមុខតំណែងដែលចាប់អារម្មណ៍
អត្ថប្រយោជន៍ទទួលបាន៖
  • អាចក្លាយជាបុគ្គលិកពេញសិទ្ធិនៅស្ថាប័នសារព័ត៌មានកោះសន្តិភាព
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • បរិយាកាសការងារល្អ ធ្វើការដោយសប្បាយៗ
  • ទទួលបានចំណេះដឹង និងបទពិសោធការងារ
ការដាក់ពាក្យ សូមដាក់ប្រវត្តិរូបសង្ខេបមកកាន់អ៊ីមែល info@kspg.co ឬយកមកស្ថាប័នសារព័ត៌មាន កោះសន្តិភាព ដោយផ្ទាល់តាមរយៈអាសយដ្ឋាន អគារអានីណា ជាន់ទី2 ផ្លូវ271 សង្កាត់បឹងទំពុន ខណ្ឌមានជ័យ (ជាប់នឹងផ្សារទំនើប សិនត្រល ជិត Phnom Penh Sport Club)។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង 098 70 10 20 ឬវិបសាយ www.kspg.tv ។ កាលបរិច្ឆេទផុតកំណត់៖ ១៥ ធ្នូ ២០១៦

Special Clip បទ “សុំទោសដែលទុកអូនចោល” ចេញហើយ!!

0
ពេលនេះ Special Clip របស់បទ “សុំទោសដែលទុកអូនចោល” របស់លោក ឆន សុវណ្ណរាជ បានបង្ហោះ នៅ ក្នុងទំព័រហ្វេសបុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស គឺកំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពី សំណាក់ មិត្ត យុវវ័យ។ ដោយការបង្ហោះនេះ ត្រឹមតែរយៈពេល 16ម៉ោង ប៉ុណ្ណោះ មានអ្នកចុចមើលរហូតដល់ទៅ ជាង 1 សែននាក់។ ហើយបទនេះដែរ ជាបទដែលច្រៀងបន្តពីកញ្ញា ឪក សុគន្ធកញ្ញា។ capture-2 capture-3 capture

Messi រកបាន 2គ្រាប់ ជួយអោយ Barcelona យកឈ្នះ Celtic 2-0

0
សំរាប់ការប្រកួតក្នុងសន្សំពិន្ទុតាមពូល ក្នុងក្របពានរង្វាន់ UEFA Champions League ក្នុងយប់មិញ រវាងក្រុម Celtic នឹងក្រុម Barcelona ត្រូវបញ្ចប់ក្នុងលទ្ធផល 0-2។ ទាំង2 គ្រាប់របស់ Barcelona គឺបាន ដោយកីឡាករ Messi ទាំងអស់។ គ្រាប់ទី1 គឺរកបាននៅនាទី 24 នឹងគ្រាប់ទី2 រកបាននៅនាទី 55 ដោយ ការទាត់បាល់ពិន័យ 11ម៉ែត្រ។ celtic-barcelona-014 messi-goal-celtic skysports-lionel-messi-celtic-barcelona_3838583 https://www.youtube.com/watch?v=xkwkPKIDPVg

ល្ហុងក៏ជាផ្នែកមួយដែលជំនួយដល់ភ្នែកយើងដែរ

0
ល្ហុងមានរសជាតិផ្អែម និងអាចរកបានយ៉ាងងាយនៅក្នុងទីផ្សារក្នុងរយៈពេលពេញមួយឆ្នាំ។ ផ្លែល្ហុងសម្បូរទៅដោយជីវជាតិមានអត្ថប្រយោជន៍ចំពោះសុខភាពជាច្រើន។ ខាងក្រោមនេះជាមូលហេតុដែលអ្នកត្រូវរួមបញ្ចូលផ្លែឈើនេះទៅក្នុងរបបអាហាររបស់អ្នក ។ tips-atasi-jerawat-dengan-buah-pepaya -ល្អចំពោះភ្នែករបស់អ្នក៖ ផ្លែល្ហុងសម្បូរទៅដោយវីតាមីន A និងសារជាតិ flavonoids ដូចជា Beta-carotene zeaxanthin cyptoxanthin និងសារធាតុ lutein ជួយការពារភ្នាសទឹករំអិលក្នុងភ្នែក និងការពារពួកវាពីការខូចខាត។ វីតាមីន A រារាំងការអភិវឌ្ឍនៃឱនភាពនៃការមើលឃើញដែលទាក់ទងទៅនឹងអាយុ ៕
ប្រភព៖ YouTube Channel Bridget Davis ~ The Internet Chef