រឿង សង្គ្រាមបិសាចជញ្ជក់ឈាម រឺ UNDERWORLD: BLOOD WARS ជាខ្សែភាពយន្តដ៏ល្បីល្បាញ របស់ HOLLYWOOD ដែលទទួលបានសិទ្ធចាក់បញ្ចាំង១ខែ មុនរោងភាពយន្តនៅអាមេរិក! ចាក់បញ្ចាំងនៅថ្ងៃទី១ ខែធ្នូ នេះ (មានវីដែអូ)

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
តាមរឿងតំណាលសត្រូវដ៏ធំបំផុតរបស់មនុស្សចចក គឺបិសាចជញ្ជក់ឈាម ពីព្រោះបិសាចជញ្ជាក់ឈាមមាន អំណាច ថាមពល និងមហិទ្ធិឫទ្ធិ ខ្លាំងក្លាជាងពួកគេ ថែមទាំងចាត់ទុកមនុស្សចចកជាទាសកររបស់ពួកទៀត ផង។ ប៉ុន្តែ បិសាចជញ្ជក់ឈាមមិនអាចរស់នៅក្រោមពន្លឺថ្ងៃបានទេ លើកលេងតែបិសាចជញ្ជក់ឈាម ដែល មានឈាមបរិសុទ្ធ។ uw5_intl_digi_1sht_charដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ជាមួយភាពឆ្លាតវៃរបស់មេដឹងនាំមនុស្សចចក គេបានរកឃើញថាឈាម បរិសុទ្ធរបស់បិសាចជញ្ជក់ឈាម អាចធ្វើឱ្យបិសាចចចកមានថាមពលដ៏អស្ចារ្យ ថែមទាំងអាចគ្រប់គ្រង សតិអារម្មណ៍ ពេលពួកគេប្រែកាយទៅជាបិសាចចចកទៀតផង។  ក្នុងខ្សែភាពយន្តនេះ តារាល្បីល្បាញ់នាង Kate Beckinsale ត្រូវសម្តែងជា SELENE ដែលជាបិសាចជញ្ជក់ឈាមចុងក្រោយដែលមានឈាមបរិសុទ្ធ។ នាងជាគោលដៅដ៏សំខាន់របស់បិសាចចចក ពីព្រោះពួកគេត្រូវការឈាមបរិសុទ្ធរបស់នាង ប៉ុន្តែនាងក៏ជាសត្រូវ ដ៏ធំបំផុតរបស់ពួកគេផងដែរ ពីព្រោះមិនមានបិសាចចចកធម្មតាណា ដែលអាចប្រយុទ្ធជាមួយនាងបានឡើង។uw5_intl_digi_tsr_1sht_01_editក្រោមការដឹកនាំថ្មីរបស់ Marius ពួកចចកបិសាចបានកើនឡើងទាំងចំនួន និងកម្លាំង រួចក៏ទៅសម្លាប់មេធ្មប់ បិសាច ជញ្ជក់ឈាមយ៉ាងរង្គាលទូទាំងពិភពលោក។ ខណៈដែលបិសាចជញ្ជក់ឈាមជិតផុតពូជនោះ អ្វីៗគ្រប់ យ៉ាងត្រូវសង្ឃឹមលើ Selene ដើម្បីជួយសង្គ្រោះមេធ្មប់ដែលធ្លាប់និរទេស និងតាមប្រមាញ់នាងក្នុងនាម ជា ឧក្រិដ្ឋជន។ Selene ត្រូវតែខ្លាំងក្លាជាងពេលណាទាំងអស់ ដើម្បីយកឈ្នះសត្រូវចំពោះមុខជាបន្តបន្ទាប់។ uw5_intl_digi_1sht_kate_126-1តើមនុស្សចចកទាំងអស់នោះអាចតាមប្រមាញ់ SELENE បានទេ រឺក៏ត្រូវ SELENE តាមប្រមាញ់ពួកគេវិញ? ប្រាកដណាស់ថានឹងមានការប្រយុទ្ធស៊ីសាច់ហត់ឈាមរវាងបិសាចចចក និងបិសាចជញ្ជក់ឈាម។ ចង់ជ្រាប់ ច្បាស់កុំភ្លេចរងចាំទស្សនារឿងបិសាចជញ្ជក់ឈាម រឺ  UNDERWORLD: BLOOD WARS ដែលនឹងចាក់បញ្ចាំង គ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០១ខែធ្នូនេះតទៅ ជា 2D 3D & 4DX។ uw5_intl_digi_1sht_theo-1 uw5_intl_digi_1sht_tobias-1ទស្សនា Trailer នៅទីនេះ Trailer 1
Trailer 2
Trailer 3
ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

យាំុមីម៉ាម៉ា និងមីសួឆ្ងាញ់ហើយធូរថ្លៃទៀត

0
បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញ ហាងអាហារដ្ឋានកាន់តែមានច្រើ់នឡើងៗ ធ្វើឲ្យរាជធានីភ្នំពេញសំបូរទៅដោយអាហារប្លែកៗ ផ្គាប់ផ្សំជាមួយសម្រស់អាហារ និងការបង្ហើរក្លិនដ៏ឈ្ងុយ ធ្វើឲ្យយើងកាន់តែចង់ភ្លក្សរសជាតិរបស់វា។ img_3086
ភ្ញៀវមកញ៉ាំនៅហាង
ភ្ញៀវមកញ៉ាំនៅហាង
ថ្ងៃនេះដែរ ក្រុមការងារយើងសូមណែនាំអាហារ២ប្រភេទ ដែលធូរថ្លៃ អ្នកមានជីវភាពមធ្យមក៏អាចញាំុអាហារទាំង២ប្រភេទនេះបាន “យាំុមីម៉ាម៉ា និងយ៉ាំមីសួ” តម្លៃត្រឹមតែ ៧០០០៛ ប៉ុណ្ណោះ។ ហើយ បើចង់ដឹងថាអាហារទាំងនេះមានរសជាតិបែបណានោះលោកអ្នកអាចទៅធ្វើសាកល្បងភ្លក្សទាំងអស់គ្នា នៅហាងដែលមានឈ្មោះថា ផ្ទះយាំុមីម៉ាម៉ា បាន។
យ៉ាំមីម៉ាម៉ា
យ៉ាំមីម៉ាម៉ា 7000៛
យ៉ាំមីម៉ាម៉ា
យ៉ាំមីម៉ាម៉ា 7000៛
យ៉ាំមីម៉ាម៉ា
យ៉ាំមីម៉ាម៉ា
យ៉ាំមីសួ
យ៉ាំមីសួ 7000៛
យ៉ាំមីសួ
យ៉ាំមីសួ 7000៛
យ៉ាំមីសួ 7000៛
យ៉ាំមីសួ 7000៛
យ៉ាំមីសួ 7000៛
យ៉ាំមីសួ 7000៛
ហាង ផ្ទះយ៉ាំមីម៉ាម៉ា មានទីតាំងស្ថិតនៅ នៅជិត Pizza Company ផ្លូវកម្ពុជាក្រោម តែឈប់សិន ភ្លេចប្រាប់ថា ហាងនេះ ក៏មានលក់ស៊ុប និងអាហារជាច្រើនទៀត…ហើយហាងផ្ទះយាំុមីម៉ាម៉ា លក់ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ១២ថ្ងៃត្រង់ ដល់ម៉ោង១០យប់ ។
ស៊ុបយិនតាហ្វូ
ស៊ុបយិនតាហ្វូ
បន្លែ និងសាច់
បន្លែ និងសាច់
ហាង ផ្ទះយាំុមីម៉ាម៉ា
Tel: 015 999 299 / 070 870 800
ទីតាំង៖ នៅជិត Pizza Company ផ្លូវកម្ពុជាក្រោម
វីដេអូ យ៉ាំមីម៉ាម៉ា និងយ៉ាំមីសួ

តើ​ការ​បរិភោគ​តៅហ៊ូ​ទទួល​បាន​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​សុខភាព ?

0
ការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិត្រូវបានគេដឹងជាយូរមកហើយថា មានទំនាក់ទំនងជាមួយនឹងការថយចុះហានិភ័យនៃលក្ខខណ្ឌសុខភាព  ដែលទាក់ទងនឹងរបៀបរស់នៅជាច្រើន។ ការសិក្សារាប់មិនអស់បានបង្ហាញថា ការបង្កើនការទទួលទានអាហារដែលធ្វើឡើងពីរុក្ខជាតិដូចជាតៅហ៊ូ អាចបន្ថយហានិភ័យនៃភាពធាត់ និងការស្លាប់ជារួមជំងឺទឹកនោមផ្អែម និងជំងឺបេះដូង ។ វាក៏ជំរុញឲ្យយើងមានសុខភាពល្អ និងពង្រឹងសុខភាពសក់ បង្កើនថាមពល និងបញ្ចុះទម្ងន់ ។ tofu_paneer_16681 ការសិក្សាថ្មីៗនេះបានបង្ហាញថា ដោយសារតែតៅហ៊ូមានសារជាតិ Isoflavones ក្នុងកម្រិតមួយខ្ពស់ ដូច្នេះការទទួលទានតៅហ៊ូមានទំនាក់ទំនងទៅនឹងការថយចុះហានិភ័យនៃជំងឺដែលទាក់ទងទៅនឹងការមានអាយុច្រើន និងរបៀបរស់នៅដូចជា ៖ ១-ជំងឺសរសៃឈាមបេះដូង ៖ ការទទួលទានតៅហ៊ូជំនួសឲ្យប្រូតេអីុនសត្វអាចបន្ថយកម្រិតនៃកូឡេស្តេរ៉ុលមិនល្អ (LDL)  វាអាចបន្ថយហានិភ័យនៃការកើតជំងឺក្រិនសរសៃឈាម និងសម្ពាធឈាមខ្ពស់ ។ ២-មហារីកសុដន់និងក្រពេញប្រូស្តាត ៖ សារជាតិ Genistein ដែលជាសារជាតិ Isoflavone មានច្រើនលើសលប់នៅក្នុងសណ្តែកសៀងមានលក្ខណៈសម្បត្តិប្រឆាំងនឹងអុកស៊ីតកម្ម ដែលអាចបញ្ឈប់ការរីកលូតលាស់នៃកោសិកាមហារីក ។ កាលពីមុនមានការយល់ច្រឡំទាក់ទងនឹងសុវត្ថិភាពនៃការទទួលទានសណ្តែកសៀង បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យជំងឺមហារីកសុដន់ ។ នេះគឺដោយសារតែរចនាសម្ព័ន្ធគីមីនៃសារជាតិ Isoflavones មានលក្ខណៈស្រដៀងគ្នាទៅនឹងអ័រម៉ូន Estrogen  ។ ទោះជាយ៉ាងណា ការទទួលទានអាហារដែលធ្វើឡើងពីសណ្តែកសៀងក្នុងបរិមាណមធ្យម (តិចជាងពីរដងក្នុងមួយថ្ងៃ) មិនប៉ះពាល់ដល់ការលូតលាស់របស់ដុំសាច់ ឬហានិភ័យនៃជំងឺមហារីកសុដន់របស់ស្ត្រីទេ ។ ប៉ុន្តែការទទួលទានសណ្តែកសៀងទៀងទាត់ប្រហែលជាអាចបន្ថយការកើតមានជំងឺមហារីកសុដន់ ។ ទោះបីជាមិនទាន់មានភ័ស្តុតាងច្រើនគ្រប់គ្រាន់ដើម្បីណែនាំដល់អ្នកមានជំងឺមហារីកសុដន់ទាំងអស់ក្នុងការបរិភោគសណ្តែកសៀង ប៉ុន្តែភ័ស្តុតាងទាំងនោះល្មមគ្រប់គ្រាន់អាចឲ្យអ្នកដែលមានបញ្ហានេះសាកល្បងក្នុងការបរិភោគតៅហ៊ូ ។ ៣-ជំងឺទឹកនោមផ្អែមប្រភេទ២ ៖ អ្នកដែលមានជំងឺទឹកនោមផ្អែមប្រភេទ២ជាញឹកញាប់ជួបប្រទះនឹងបញ្ហាជំងឺតម្រងនោម បណ្តាលឱ្យរាងកាយបញ្ចេញប្រូតេអីុនលើសនៅក្នុងទឹកនោម។ ភ័ស្តុតាងពីការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលបានទទួលទានជាតិប្រូតេអីុនដែលបានមកពីសណ្តែកសៀងនៅក្នុងរបបអាហារ បានបញ្ចេញប្រូតេអីុនតិចជាងអ្នកដែលបានទទួលទានប្រូតេអីុនមកពីសត្វ ។ អ្នកនិពន្ធនៃការសិក្សានេះបានសន្និដ្ឋានថា ការរកឃើញនេះបានបង្ហាញថា ការទទួលទានប្រូតេអុីនបានមកពីសណ្តែកសៀងធ្វើឱ្យប្រសើរឡើងនូវសញ្ញាសម្គាល់ជាច្រើនដែលអាចមានប្រយោជន៍សម្រាប់អ្នកជំងឺទឹកនោមផ្អែមប្រភេទ ២ ដែលមានបញ្ហាតម្រងនោម ។ ៤-ជំងឺពុកឆ្អឹង ៖ សារជាតិ Isoflavones ដែលមានក្នុងសណ្តែកសៀងអាចកាត់បន្ថយការបាត់បង់ឆ្អឹង និងបង្កើនដង់ស៊ីតេរ៉ែរបស់ឆ្អឹង ក្នុងអំឡុងពេលអស់រដូវ ហើយត្រូវបានគេរាយការណ៍មកថា វាថែមទាំងអាចកាត់បន្ថយរោគសញ្ញានៃការអស់រដូវមួយចំនួនទៀតផង ៕ បើចឹងយើងមកមើលពីរបៀបធ្វើតៅហ៊ូទាំងអស់គ្នា!

ប្លែកទៀតហើយ!! ត្រង់សត្វប្រកួតចំរៀងគ្នា…

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
Sing គឺរឿង តុក្តតាបែបកំប្លែង មួយរបស់ ផលិតកម្ម Universal Pictures ដែលត្រៀមនឹង ចាក់បញ្ចាំង នៅចុង ឆ្នាំនេះ។ រឿងនេះ និយាយអំពីការ ប្រលងចម្រៀងរបស់សត្វគ្រប់ប្រភេទ ដែលមើលទៅពិតជាគួរអោយចង់សើច ណាស់។ ហើយឥឡូវនេះ រឿង Sing ចេញ វីដេអូ Trailer ទី 2 ជាផ្លូវការលើ បណ្តាញ YouTube កាលពីថ្ងៃទី ២៣ ។ នៅក្នុងរឿងនេះ គឺបានបង្ហាញពីការប្រលងចំរៀងរបស់សត្វជាច្រើនប្រភេទ ដែលមាន ដូចជា ជ្រូក, ខ្ចង់, ក្រពើ, ក្របី, ទន្សាយ និងស្វា។ capture-1 capture-2 capture-3 capture-4ចង់ដឹងថាការប្រលងចំរៀងនេះ ទៅជាយ៉ាងណា? ហើយអ្នកណាជាអ្នកច្រៀងពិរោះជាងគេនោះ? សូមតាមដានមើលវីដេអូ Trailer ខាងក្រោម៖
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

រឿង Underworld វគ្គ Blood Wars ចេញ Trailer ថ្មីទៀតហើយ!!

0
Sponsor By: Legend Cinema
Sponsor By: Legend Cinema
ពេលនេះ រឿង Underworld វគ្គ Blood Wars បានចេញនៅ Trailer របស់ខ្លួនមកហើយ។ រឿង Underworld នេះ គឺជាប្រភេទ រឿងប្រយុទ្ធគ្នារវាងបិសាចជញ្ជក់ឈាម និងបិសាចចចក។ រឿងនេះ ក៏ធ្លាប់ ចេញផ្សាយម្តង រួច មកហើយក្នុងកំឡុងឆ្នាំ 2012 ដែលមានចំណង់ជើងថា Underworld វគ្គ Awakening។ ហើយសំរាប់វគ្គថ្មីនេះ វិញ គឺការប្រយុទ្ធកាន់តែសាហាវ និងគួរអោយជក់ ចិត្តជាងវគ្គមុនទៅទៀត។ បើចង់ ដឹងថារឿងនេះមើលទៅគួរ អោយជក់ចិត្ត និងល្អមើលយ៉ាងណា? សូមមើល Trailer ខាងក្រោម៖ underworld-blood-wars underworld-blood-wars-trailer-2-5
Legend City Mall ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Toul Kork ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400 Legend Meanchey ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time

Full Audio បទ “She Makes Me Change” ដោយ Vid Cooler

0
កាលពីម្សិលមិញនេះ នៅទំព័រហ្វេសប៊ុករបស់លោក Vid Cooler គឺបានបង្ហោះនៅវីដេអូចំរៀងមួយបទ ដែលមានចំណងជើងថា “She Makes Me Change” ដែលបានចេញនៅ Full Audio របស់ខ្លួនហើយ។ នៅក្នុងបទចម្រៀងនេះ គឺចង់និយាយអំពីការស្រឡាញ់របស់ មនុស្សស្រីម្នាក់ បានធ្វើអោយបុរសម្នាក់មានការកែប្រែ។ ដោយនារីម្នាក់នោះ ចង់បានត្រឹមក្តីស្រឡាញ់ស្មោះពី បុរសម្នាក់នោះតែបណ្ណោះ។ បើចង់ដឹងថាបទនេះពិរោះយ៉ាងណា? ហើយនារីម្នាក់នោះបានធ្វើអោយគូរស្នេហ៍ របស់គេផ្លាស់ប្តូរយ៉ាងណា? អាចស្តាប់បទចំរៀងនេះ នៅខាងក្រោមបាន៖
Vid Cooler
Vid Cooler
Vid Cooler
Vid Cooler

អត្ថប្រយោជន៍របស់ផ្លែប៊័រមានសារៈសំខាន់ដល់សុខភាព

0
ផ្លែប៊័រផ្ទុកសារជាតិ lutein និង zeaxanthin ក្នុងបរិមាណខ្ពស់ដែលពួកវាមានឥទ្ធិពលប្រឆាំងអុកស៊ីតកម្មជួយការពារភ្នែករបស់អ្នកឱ្យកាន់តែមានប្រសិទ្ធភាពនៃការឃើញ និងបញ្ចៀសជំងឺមួយចំនួនទៀត។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃផ្លែប៊័រទាំង៤យ៉ាង ៖ 13e6c78189a419b9b5539d3677e8a578635338486346788416 ១-ទប់ស្កាត់ការកើតជំងឺមហារីក ៖ សារធាតុប្រឆាំងអុកស៊ីតកម្មដែលមានក្នុងផ្លែប៊័រមានអត្ថប្រយោជន៍ច្រើនជាងការការពារភ្នែករបស់អ្នក ពួកវាក៏អាចការពារអ្នកពីជំងឺមហារីកមួយចំនួនផងដែរ ។ នៅក្នុងការសិក្សាផ្នែកវេជ្ជសាស្ត្រមួយ សារធាតុចម្រាញ់ពីផ្លែប៊័ររទប់ស្កាត់ការលូតលាស់របស់កោសិកាដែលត្រៀមកើតជំងឺមហារីក ដែលនាំឱ្យកើតជំងឺមហារីកមាត់ និងជំងឺមហារីកក្រពេញប្រូស្តាត ។ អាស៊ីត oleic ដែលមានក្នុងផ្លែប៊័រក៏ជួយការពារប្រឆាំងនឹងជំងឺមហារីកសុដន់ផងដែរ ។ ២-ធ្វើឲ្យប្រសើរឡើងនៃការស្រូបយកសារធាតុចិញ្ចឹម ៖ តាមការស្រាវជ្រាវបានរកឃើញថា រាងកាយរបស់អ្នកបានស្រូបយកសារជាតិចិញ្ចឹមបានល្អជាងមុននៅពេលបរិភោគផ្លែប៊័រ ។ នៅក្នុងការសិក្សាមួយ នៅពេលដែលអ្នកចូលរួមបរិភោគសាឡាត់លាយជាមួយផ្លែប៊័រ រាងកាយរបស់ពួកគេស្រូបយកសារជាតិ carotenoids បានប្រាំដងច្រើនជាងអ្នកដែលមិនបានទទួលទានវា ។ ៣-បន្ថយជាតិកូឡេស្តេរ៉ុល ៖ ផ្លែបឺរមានអាស៊ីត oleic ដែលជាជាតិខ្លាញ់ monounsaturated អាចបន្ថយជាតិកូឡេស្តេរ៉ុល ។ ការសិក្សាមួយដែលបានសិក្សាលើអ្នកមានជាតិកូឡេស្តេរ៉ុលខ្ពស់ បានបង្ហាញថា ការបរិភោគអាហារដែលមានផ្លែប៊័រក្នុងបរិមាណច្រើនអាចបន្ថយកម្រិតកូឡេស្តេរ៉ុលដែលមិនល្អ និងបង្កើនជាតិកូឡេស្តេរ៉ុលល្អ ។ ៤-ការពារសុខភាពបេះដូង ៖ ផ្លែប៊័រសម្បូរទៅដោយសារធាតុចិញ្ចឹមដែលជួយដល់សុខភាពបេះដូង ។ ជាតិប៉ូតាស្យូមក្នុងបរិមាណដ៏ច្រើនក្នុងផ្លែប៊័រអាចរក្សាតុល្យភាពសម្ពាធឈាម និងជួយទប់ស្កាត់ជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល ។ មើលពីរបៀបធ្វើទាំងអស់គ្នា!
ប្រភព៖ YouTube Channel Healthy Food Kitchen  

មួយគ្រាប់របស់ ច្រឹង ពលរដ្ឋ ពិតជាមិនសរសើរមិនបាន

0
យប់មិញនេះ គឺជាការប្រកួតបញ្ចប់ក្នុងវគ្គសន្សំពិន្ទុតាមពូលក្នុងពានរង្វាន់ AFF Suzuki Cup 2016។ ជាការ ប្រកួតរវាងក្រុមជំរើសជាតិកម្ពុជា និងក្រុមជំរើសវៀតណាម ដែលបញ្ចប់ក្នុងលទ្ធផល 1-2។ អ្វីដែលអស្ចារ្យក្នុង ការប្រកួតយប់មិញនេះ គឺការស៊ុតបាល់មួយគ្រាប់របស់កីឡាករ ច្រឹង ពលរដ្ឋ ពីចំងាយ (ប្រហែល 30ម៉ែត្រ) បញ្ចូលទីយ៉ាងស្អាត។ ហើយម្យ៉ាងវិញទៀត គឺប្រវត្តិរបស់ក្រុមជំរើសជាតិកម្ពុជា ដែលធ្លាប់តែចាញ់វៀតណាម ច្រើនគ្រាប់ ប៉ុន្តែពេលនេះចាញ់ត្រឹមតែ 2-1 ប៉ុណ្ណោះ។

ត្រឹម ៤,៥ដុល្លារ ប្តូរយករសជាតិ គោអាមេរិក ដុតស្រាដ៏ពេញនិយមនៅកោះពេជ្រ

0
កោះពេជ្រ: ហាង Two Cows ដែលមានទីតាំងស្ថិតនៅតាមជួរមាត់ទន្លេចតុមុខ បែបមុខទៅសណ្ឋាគារសុខា ជាហាង មួយមានម្ហូបអាហារជាច្រើនមុខ សុទ្ធតែសាច់គោអាមេរិកទាំងអស់ ហើយប្លែកៗ មិនតែប៉ុណ្ណោះតម្លៃក៏សមរម្យ ជាពិសេសទៅទៀតនោះគឺ ភេសជ្ជៈក៏ជាទីពេញចិត្តផងដែរសំរាប់ភ្ញៀវដែលមកញ៉ាំនៅហាងមួយនេះ។
សាច់គោអាមេរិកដុតស្រា
សាច់គោអាមេរិកដុតស្រា
American Beef Steak
American Beef Steak
ចំណែកឯការរចនាតុបតែងហាង ក៏តាមបែបទំនើបជាមួយបរិយាកាសខ្យល់បរិសុទ្ធនៅ ពេលល្ងាច។
ស្ថិតនៅក្បែរមាត់ទន្លេ ភ្ញៀវអាចគយគន់ទេសភាពស្រស់ស្អាតនាពេលល្ងាច និងស្រូបយកខ្យល់បរិសុទ្ធ ជាមួយការ ទទួលទានអាហារ បែបអ៉ឺរ៉ុបនោះគឺ សាច់គោអាមេរិកដុតស្រា និង American Beef Steak។
សាច់គោអាមេរិកដុតស្រា
សាច់គោអាមេរិកដុតស្រា
American Beef Steak
American Beef Steak
American Beef Steak
American Beef Steak
សាច់គោអាមេរិកសុទ្ធមានការធានា Lience គុណភាព ១០០% ដោយភ្ញៀវអាចជ្រើសរើសសាច់ បានជាទម្ងន់ ដោយទម្ងន់ ១០០ក្រាម និង១៥០ក្រាម ទៅតាមចំណង់ចំណូលចិត្តដែលភ្ញៀវចង់បាន។ ដោយសាច់ទំងន់ ១០០ក្រាម តម្លៃត្រឹមតែ ៤,៥ដុល្លារ ហើយសំរាប់ ១៥០ក្រាម តម្លៃ៥,៥០ដុល្លារ។
American Beef Steak
American Beef Steak
American Beef Steak
American Beef Steak
American Beef Steak
American Beef Steak
សាច់គោអាមេរិកដុតស្រា សាច់គោចំណិតៗ ដែលគ្រាន់តែឮឈ្មោះវាហើយធ្វើឲ្យភ្ញៀវចង់ភ្លក្សភ្លាមនោះ ដោយសារវា ជាមុខម្ហូបប្លែកមួយ ដែលច្នៃដោយចុងភៅប្រចាំហាង ដោយចុងភៅបានបំពងសាច់គោចំណិតៗ រួចដុតជាមួយស្រា ដើម្បីបង្កើនរសជាតិម្ហូបនេះ។
សាច់គោអាមេរិកដុតស្រា
សាច់គោអាមេរិកដុតស្រា
សាច់គោអាមេរិកដុតស្រា
សាច់គោអាមេរិកដុតស្រា
ចំណែកឯ ម្ហូបប្រចាំត្រកូលមួយទៀតនោះគឺ American Beef Steak វាក៏ជាម្ហូបដែលពេញនិយមខ្លាំងដែរ ដោយវា មាន ៥ រសជាតិខុសៗគ្នាដូចជា៖ រសជាតិប្រចាំហាង Two Cows, រសជាតិគ្រាប់ស្វាយចន្នី, រសជាតិម្រេច, រសជាតិឈីស និងរសជាតិដើម។ ហាង Two Cows Tel: 016 554 888 / 092 90 3333 ទីតាំង៖ កោះពេជ្រ: ហាង Two Cows ដែលមានទីតាំងស្ថិតនៅតាមជួរមាត់ទន្លេចតុមុខ បែបមុខទៅសណ្ឋាគារសុខា ចឹងល្ងាចនេះកុំភ្លេចណាទៅសាកម្ហូប ២មុខនេះលមើល៍ធានាថាត្រូវចិត្ត… វីដេអូ ម្ហូបប្រចាំហាង Two Cows

“ឈឺទេ?” ពី វណ្ណដា

0
ម្ចាស់បទ “គេជាអ្នកណា?” និងបទ “ភ្លៀងហើយអូន” ដែលទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្ត យុវវ័យ។ ពេលនេះកំលះសង្ហារ វណ្ណដា បានចេញនៅ Official Teaser បទថ្មីមួយទៀតហើយ ដែលមាន ចំណងជើងថា “ឈឺទេ?”។ បទចម្រៀងថ្មីនេះ ក៏កំពុងទទួលបានការគ្រាំទ្រផងដែរ។ ដោយត្រឹម តែចេញជា Teaser ដែលមានរយៈមិនដល់ 2នាទីផង គឺមានអ្នកចុចមើលរហូតដល់ទៅជាង 6ម៉ឺននាក់។ បើចង់ដឹងថាបទ នេះពិរោះយ៉ាងណា អាចស្តាប់ចម្រៀងនេះខាងក្រោមបាន៖
Song Song ft. Vannda
Song Song ft. Vannda