រឿង សង្គ្រាមបិសាចជញ្ជក់ឈាម រឺ UNDERWORLD: BLOOD WARS ជាខ្សែភាពយន្តដ៏ល្បីល្បាញ របស់ HOLLYWOOD ដែលទទួលបានសិទ្ធចាក់បញ្ចាំង១ខែ មុនរោងភាពយន្តនៅអាមេរិក! ចាក់បញ្ចាំងនៅថ្ងៃទី១ ខែធ្នូ នេះ (មានវីដែអូ)

0
1549
Sponsor By: Legend Cinema
Sponsor By: Legend Cinema

តាមរឿងតំណាលសត្រូវដ៏ធំបំផុតរបស់មនុស្សចចក គឺបិសាចជញ្ជក់ឈាម ពីព្រោះបិសាចជញ្ជាក់ឈាមមាន អំណាច ថាមពល និងមហិទ្ធិឫទ្ធិ ខ្លាំងក្លាជាងពួកគេ ថែមទាំងចាត់ទុកមនុស្សចចកជាទាសកររបស់ពួកទៀត ផង។ ប៉ុន្តែ បិសាចជញ្ជក់ឈាមមិនអាចរស់នៅក្រោមពន្លឺថ្ងៃបានទេ លើកលេងតែបិសាចជញ្ជក់ឈាម ដែល មានឈាមបរិសុទ្ធ។

uw5_intl_digi_1sht_charដោយសារការរីកចម្រើននៃបច្ចេកវិទ្យា ជាមួយភាពឆ្លាតវៃរបស់មេដឹងនាំមនុស្សចចក គេបានរកឃើញថាឈាម បរិសុទ្ធរបស់បិសាចជញ្ជក់ឈាម អាចធ្វើឱ្យបិសាចចចកមានថាមពលដ៏អស្ចារ្យ ថែមទាំងអាចគ្រប់គ្រង សតិអារម្មណ៍ ពេលពួកគេប្រែកាយទៅជាបិសាចចចកទៀតផង។  ក្នុងខ្សែភាពយន្តនេះ តារាល្បីល្បាញ់នាង Kate Beckinsale ត្រូវសម្តែងជា SELENE ដែលជាបិសាចជញ្ជក់ឈាមចុងក្រោយដែលមានឈាមបរិសុទ្ធ។ នាងជាគោលដៅដ៏សំខាន់របស់បិសាចចចក ពីព្រោះពួកគេត្រូវការឈាមបរិសុទ្ធរបស់នាង ប៉ុន្តែនាងក៏ជាសត្រូវ ដ៏ធំបំផុតរបស់ពួកគេផងដែរ ពីព្រោះមិនមានបិសាចចចកធម្មតាណា ដែលអាចប្រយុទ្ធជាមួយនាងបានឡើង។uw5_intl_digi_tsr_1sht_01_editក្រោមការដឹកនាំថ្មីរបស់ Marius ពួកចចកបិសាចបានកើនឡើងទាំងចំនួន និងកម្លាំង រួចក៏ទៅសម្លាប់មេធ្មប់ បិសាច ជញ្ជក់ឈាមយ៉ាងរង្គាលទូទាំងពិភពលោក។ ខណៈដែលបិសាចជញ្ជក់ឈាមជិតផុតពូជនោះ អ្វីៗគ្រប់ យ៉ាងត្រូវសង្ឃឹមលើ Selene ដើម្បីជួយសង្គ្រោះមេធ្មប់ដែលធ្លាប់និរទេស និងតាមប្រមាញ់នាងក្នុងនាម ជា ឧក្រិដ្ឋជន។ Selene ត្រូវតែខ្លាំងក្លាជាងពេលណាទាំងអស់ ដើម្បីយកឈ្នះសត្រូវចំពោះមុខជាបន្តបន្ទាប់។

uw5_intl_digi_1sht_kate_126-1តើមនុស្សចចកទាំងអស់នោះអាចតាមប្រមាញ់ SELENE បានទេ រឺក៏ត្រូវ SELENE តាមប្រមាញ់ពួកគេវិញ? ប្រាកដណាស់ថានឹងមានការប្រយុទ្ធស៊ីសាច់ហត់ឈាមរវាងបិសាចចចក និងបិសាចជញ្ជក់ឈាម។ ចង់ជ្រាប់ ច្បាស់កុំភ្លេចរងចាំទស្សនារឿងបិសាចជញ្ជក់ឈាម រឺ  UNDERWORLD: BLOOD WARS ដែលនឹងចាក់បញ្ចាំង គ្រប់រោងភាពយន្តចាប់ពីថ្ងៃទី០១ខែធ្នូនេះតទៅ ជា 2D 3D & 4DX។

uw5_intl_digi_1sht_theo-1 uw5_intl_digi_1sht_tobias-1ទស្សនា Trailer នៅទីនេះ

Trailer 1

Trailer 2

Trailer 3

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែលលោកអ្នក ចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។

Legend City Mall
ជាន់ទី៣ ផ្សារ City Mall, ផ្លូវ មុន្នីរ៉េត, សង្កាត់ វាលវង់, ខណ្ឌ ៧មករា, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Toul Kork
ផ្លូវ 315 កែងផ្លូវ 516, សង្កាត់ បឹងកក់១, ខណ្ឌ ទល់គោក, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400
Legend Meanchey
ផ្លូវ វេងស្រេង, សង្កាត់ស្ទឹងមានជ័យ, ខណ្ឌមានជ័យ, ភ្នំពេញ
ទូរសព្ទទំនាក់ទំនងៈ 081 300 400

Show Time