មួយរយៈនេះយើងសង្កេតឃើញថា ម្ហូបហឹរៗចាប់ផ្តើមល្បីខ្លាំង ក៏ព្រោះតែយុវវ័យយើងគាត់ចូលចិត្តគាំទ្រ ហើយមួយទៀតក៏ដោយសារការច្នៃមុខម្ហូបរបស់ចុងភៅ ដែលមានថ្វីដៃក្នុងការកែច្នៃម្ទេស អោយក្លាយជាម្ហូបពេញនិយមផងដែរ។



ជាក់ស្តែងហាង ម្ទេសទុំ ថ្ងៃនេះដែលយើងបានទៅភ្លក្សរួចហើយ គឺថាម្ហូបសុទ្ធតែហឹរៗ ស្រែករកម៉ាក់រកប៉ាហើយ អណ្តាតក៏ឡើងកំដៅទាររកទឹកជួយ តែមិនឈប់ឡើយ ព្រោះវាឆ្ងាញ់ ចឹងមានតែទ្រាំហ៊ាទឹកភ្នែក។



ខ្យងឆាក្តៅ, ងាវក្រឡុកម្ទេស, បាយឆាត្រីខ, ស៊ុបក្រពះជ្រូក, ភ្លាបង្គាម្ទេស, ខ្យងអាំងម្ទេស, ម្ហូបទាំងនេះ, ភ្លាហឹរគ្រប់មុខ, សុទ្ធតែហឹរលំដាប់ស្តង់ដាហើយ ហើយតម្លៃសមរម្យ មានត្រឹម៥ដុល្លារអាចជ្រើសរើសបានគ្រប់មុខ ព្រោះតម្លៃមានចាប់ពី ៦០០០៛ ឡើងទៅ ចាំអីទៀតសាកទាំងអស់គ្នាល្ងាចនេះ នៅម្តុំក្លិប X2 ផ្ទះលេខ ១៩Eo លើផ្លូវ ២២៨ ទល់មុខនឹង មណ្ឌលវជ្ជសាស្រ្ត ស្ថានទូត។
ផែនទី ហាងម្ទេសទុំ
ហាង ម្ទេសទុំ
ទូរស័ព្ទលេខ៖ 093 57 87 87 | 016 80 10 50
ទីតាំង៖ នៅម្តុំក្លិប X2 ផ្ទះលេខ ១៩Eo លើផ្លូវ ២២៨ ទល់មុខនឹង មណ្ឌលវជ្ជសាស្រ្ត ស្ថានទូត
វីដេអូ ម្ហូបប្រចាំហាង