រក្សា​ធ្មេញ​ឱ្យ​ស្អាត​ជួយ​កាត់​បន្ថយ​ការ​រលាក​សួត

0
ការដុសសំអាតធ្មេញរបស់លោកអ្នកឱ្យបានត្រឹមត្រូវមិនត្រឹមតែអាចការពារជំងឺអញ្ចាញធ្មេញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចជួយកាត់បន្ថយការប្រឈមនឹងរោគរលាកសួត (Pneumonia) ទៀតផងដែរ ។ ការសិក្សាមួយធ្វើឡើងដោយអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Yale University ដែលមានមូលដ្ឋាននៅរដ្ឋ Connecticutសហរដ្ឋអាមេរិកបានរកឃើញមានការផ្លាស់ប្តូរបាក់តេរីក្នុងមាត់នៅមុនការអភិវឌ្ឍនៃលក្ខខណ្ឌរលាកសួតចំពោះអ្នកជំងឺដែលកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ។ Implant Center of Maui Preventative Dentistry Maui បន្ទាប់ពីបានចំណាយពេលអស់ជាង១ខែ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា បណ្តាអ្នកជំងឺរលាកសួតធ្លាប់ជួបប្រទះនូវការផ្លាស់ប្តូរដ៏សំខាន់មួយនៃសមាធាតុបាក់តេរីនៅក្នុងមាត់របស់ពួកគេ ។ សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវវេជ្ជបណ្ឌិតSamit Joshi បាននិយាយថា៖ «លទ្ធផលនៃការរកឃើញរបស់យើងលើកនេះអាចជួយធ្វើឱ្យល្អប្រសើរនូវមធ្យោបាយទប់ស្កាត់រោគរលាកសួតទៅថ្ងៃអនាគតដោយការទប់ទល់បាក់តេរីដែលរស់នៅក្នុងមាត់របស់យើង» ។ មូលនិធិទន្តសាស្ត្រអង់គ្លេស (BDF) បាននិយាយថា លទ្ធផលលើកនេះមិនមែនជាលើកទី១ទេដែលបានបង្ហាញថា មាត់គ្មានអនាម័យនាំឱ្យកើតជំងឺផ្លូវដង្ហើមនោះ ។ ជំងឺផ្លូវដង្ហើម (Bacterial Chest Infections) ត្រូវបានគេគិតថាបង្កឡើងដោយការដកដង្ហើមស្រូបយកតំណក់ទឹកតូចៗពីមាត់និងបំពង់.កចូលទៅក្នុងសួតហើយបើតាមការសិក្សាកាលពីលើកមុនបានបង្ហាញថា មនុស្សយើងអាចនឹងស្លាប់ច្រើនជាងនេះដោយរោគរលាកសួតប្រសិនជាពួកគេមានការរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ ។ វេជ្ជបណ្ឌិត Nigel Carter អគ្គនាយកមូលនិធិទន្តសាស្ត្រអង់គ្លេសបាននិយាយថា លទ្ធផលស្រាវជ្រាវចុងក្រោយនេះបានគាំទ្រការរកឃើញកន្លងមកដែលថា ថែរក្សាសំអាតធ្មេញឱ្យបានល្អជួយបង្កើនសុខភាពជាទូទៅ។ លោកវេជ្ជបណ្ឌិតបានបន្តថា៖ «អំឡុងខែរងា យើងទាំងអស់គ្នាងាយនឹងកើតជំងឺផ្តាសាយ ក្អកហើយនិងឆ្លងវីរុសផ្លូវដង្ហើមយោងទៅលើតំណក់សីតុណ្ហភាព។ អ្វីដែលយើងទាំងអស់គ្នាត្រូវតែចងចាំជាពិសេសអ្នកដែលផុយនឹងឆ្លងជំងឺគឺថាការពារមុនគឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំបំផុត»។ លោកវេជ្ជបណ្ឌិតបានបន្ថែមថា គេគួរតែដុសធ្មេញឱ្យបាន២នាទី២ដងក្នុងមួយថ្ងៃដោយប្រើប្រាស់ថ្នាំដុសធ្មេញដែលមានសារធាតុ Fluoride និងសំអាតចន្លោះធ្មេញជាមួយនឹងច្រាស Interdental Brush ៕ brushingteeth2 ប្រភពដោយ ៖ សហការី តើចង់បានធ្មេញសរស្អាតទេ? សូមមើលវីដេអូទាំងអស់គ្នា
ប្រភព៖Kenzie Borowski  

អស់ស្ទះ!ប្រធានាធិបតី បារ៉ាក់ អូបាម៉ា នឹងបង្កើតឧទ្យានជាតិដ៏ធំបំផុតលើលោក

លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នៃសហរដ្ឋអាមេរិក កាលពីពេល ថ្មីៗកន្លងមកបានចុះហត្ថលេខាលើសេចក្តីប្រកាសពង្រីកតំបន់អភិរក្សសមុទ្រនៅខាងក្រៅឆ្នេរមួយរបស់រដ្ឋហាវ៉ៃ និងលើកកម្ពស់ជាតំបន់អភិរក្សក្នុងសមុទ្រឈ្មោះ «Papahanaumokuakea» ឱ្យក្លាយជាឧទ្យានជាតិស្របតាមច្បាប់របស់អាមេរិក ។ ចាត់ទុកថានោះជាតំបន់អភិរក្សផ្នែកសមុទ្រដ៏ធំបំផុតនៅលើពិភពលោក ព្រោះវាធំជាងរដ្ឋកាលីហ្វ៊័នីញ៉ាដល់ទៅ៤ដង និងប្រហែល២ដងបើប្រៀបធៀបទៅនឹងរដ្ឋតិចសាស់ ។ Papahanaumokuakea សារព័ត៌មានបរទេសផ្សាយថាបរិវេណនោះមានប្រជុំផ្កាថ្មស្ថិតក្នុងសភាពពេញលេញ មានវ័យចំណាស់ជាង៤០០០ឆ្នាំ និងមានសត្វសមុទ្រជាច្រើនប្រភេទដែលកម្រជួបប្រទះនៅដែនសមុទ្រនានានៅលើលោក ។ Papahanaumokuakea Papahanaumokuakea ក្រៅពីនេះបានកំណត់ជាតំបន់អភិរក្សផ្នែកសមុទ្រនៅឆ្នាំ២០០៦ ស្របនឹងអាណត្តិរបស់ប្រធានាធិបតី ចច ដាប់បលយូ ប៊ូស ហើយក្រោយមកនៅឆ្នាំ២០១០ បានចុះបញ្ជីពីអង្គការសិក្សាស្រាវជ្រាវវិទ្យាសាស្ត្រ និងវប្បធម៌នៃអង្គការសហប្រជាជាតិ(UNESCO) ជាបេតិកភណ្ឌពិភពលោក ។ Papahanaumokuakea សូមទស្សនាវីដេអូដ៏ស្រស់ផូផង់នៃទេសភាពតំបន់នោះ។
ប្រភព៖ YOuTube Channel National Geographic

តើមែនទេ យានអវកាស​ ​SpaceX’s Falcon 9 ​​ជា​ស្នា​ដៃ​របស់​មនុស្ស​ភព​ផ្សេងជាអ្នកបំផ្ទុះ?

0
តើពិតជាមានមនុស្សភពផ្សេងមែនទេ? កាលពី ថ្ងៃព្រហស្បត្តិ៍ យានអវកាស SpaceX’s Falcon 9 ដែលត្រៀមនាំយកផ្កាយរណប Facebook តម្លៃប្រមាណ 2០០ លានដុល្លារ ទៅគន្លងតារាវិថី បានផ្ទុះខ្ទេចខ្ទីគ្មានសល់ ។ ហើយផ្ទុះនេះដែរ ត្រូវបានគេសន្និដ្ឋានថាមានមនុស្សក្រៅភពជាអ្នកធ្វើឲ្យ យានអវកាស SpaceX’s Falcon 9 នេះផ្ទុះ តាមការពិនិត្យមើលវីដេអូ អ្នកឯកទេស ឃើញថាមានវត្ថុចម្លែកមួយបានបង្ហាញខ្លួនស្របពេលដែលកើតហេតុ។ Falcon 03 Falcon 04 Falcon 05 Falcon 06

ធ្វើអោយកូរពោះទៀតហើយ! ស៊ុបបាញ់កាញ់ដុត

0
យើងធ្លាប់បានឃើញម្ហូបរូបរាងស្រដៀងនេះម្តងរួចហើយ នៅហាង Best Food តែសំរាប់ថ្ងៃនេះហាង Fast Food បានកែច្នៃអោយម្ហូប ១នេះកាន់តែប្លែកពិសេសមួយកំរិតទៀត នោះគឺ ស៊ុបបាញ់កាញ់ដុត។
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត មានទឹកស៊ុប ២រសជាតិសំរាប់ជ្រើសរើសគឺ ស៊ុបធម្មតា និងស៊ុបតុងយ៉ាំ ហើយសំរាប់គ្រឿងផ្សំរួមមានជាច្រើនមុខ និងប្រភេទសាច់លោកអ្នកអាចរើសបានតាមតម្រូវការមានដូចជា គ្រឿងសមុទ្រ ជ្រូកខ្វៃ ផាកឡូវ-ល-។ អ្វីដែលធ្វើអោយយើងកាន់តែចង់ញ៉ាំស៊ុបមួយនេះ គឺដោយសាររបៀបធ្វើចំលែកខុសពីស៊ុបដទៃត្រង់ថា ចុងភៅត្រូវដុតវាជាមួយនឹងឆ្នាំងដី លើអណ្តាតភ្លើងដ៏ក្តៅ ជាពិសេសគឺតម្លៃដ៏សមរម្យតែម្តង ១ឆ្នាំងត្រឹមតែ ១០០០០៛ សំរាប់ញ៉ាំម្នាក់ឯង។
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត
ស៊ុបបាញ់កាញ់ដុត
ហាង Fast Food ដែលមានទីតាំងស្ថិតនៅម្តុំសាលាវិទ្យាល័យស៊ីសុវត្តិ លើផ្លូវប៉ាស្ទ័រ កែងផ្លូវ ១៧៤ ហាងនេះក៏មានលក់នូវប្រភេទម្ហូបអាហារសម្រន់ជាច្រើនមុខផ្សេងទៀតផងដែរ។ កុំភ្លេចណាមើលវីដេអូរួចទៅសាកលមើល៍ផង… ទីតាំង៖ ហាង Fast Food ស៊ីសុវត្តិ អូ៎ ប្រសិនបើអ្នករកទីតាំងមិនឃើញអាចទំនាកទំនងតាមរយៈទូរស័ព្ទលេខៈ 096 998 81 81 | 078 23 73 78 ។

មាស សុខសោភា ​និង ថេណា ចាប់ដៃគ្នាសាងបទថ្មី

0
កំពូលតារាចំរៀង មាស សុខសោភា និងប្រុសសង្ហា ថេ ណា បានផ្គួបដៃគ្នាឆ្លងឆ្លើយគ្នាជាមូួយនឹងបទថ្មី មានចំណងជើងថា Stop ដែលគាត់សុទ្ធតែតារាចំរៀងដែលយុវវ័យគាំទ្រយ៉ាងពេញទំហឹងនាពេលសព្វថ្ងៃនេះ។ ដូច្នេះអ្នកគាំទ្រមួយចំនួនប្រហែលជាមានអារម្មណ៍រំភើបហើយ នៅពេលដែលតារាក្នុងដួងចិត្តបានបញ្ចេញនូវបទចំរៀងរួមគ្នា។ Meas Soksophea and Tena សូមស្តាប់ទាំងអស់គ្នានូវបទចំរៀងថ្មីនេះតើពិរោះដល់កំរិតណា៎ ។
ប្រភព៖ YouTube Channel tena Sweetboy

អ្នកចាញ់ របស់ វ៉ាន់ ចេស្តា បង្កប់អត្ថន័យយ៉ាងជ្រាលជ្រៅ

0
វ៉ាន់ ចេស្តា គាត់ក៏ជាអតីតបេក្ខជនប្រលងក្នុង កម្មវិធី Cambodia’s Got Talentដែលទស្សនិកជនភាពច្រើនបានស្គាល់រូបគាត់តាមរយះ បទ លោកប៉ា ។ ហើយសំរាប់ថ្មីៗនេះ គាត់បានបញ្ចេញបទថ្មីរបស់គាត់ ដែលមានចំនងជើងថា អ្នកចាញ់ ។ វាពិតជាមានអត្ថន័យជ្រាលជ្រៅសំរាប់រូបគាត់ព្រោះជាជីវប្រវត្តិពិតរបស់ក្មេងប្រុសម្នាក់ដែលមិនអាចបំភ្លេចបានគឺជា វ៉ាន់ ចេស្តា ផ្ទាល់តែម្តង ។ van chesda ចង់ដឹងមានអត្ថន័យយ៉ាងណាសូមទស្សនាទាំងអស់គ្នា ។
ប្រភព៖ YouTube Channel VAN CHESDA_OFFICIAL

អ៊ែមហ្មងល្ងាចនេះ! បុកល្ហុងជើងទាពិសេស ប៉ះពងទាកូនឆាអំពិលទុំ

0
និយាយពីថាណែ៎ ពងទាកូនឆាអំពិលទុំនឹងអ្នកក៏បានដឹងហើយថា ល្បីឆ្ងាញ់ខ្លាំងនៅហាង Volcano Meatball ស៊ីសុវត្តិ ឥឡូវម្ចាស់ហាងពង្រីក១កន្លែងទៀត បូកបន្ថែមម្ហូបថ្មីកាន់តែទាក់ទាញនោះគឺ បុកល្ហុងជើងទា ទីតាំងក៏កាន់តែងាយរក ក្នុងបរិវេណទីក្រុងកោះពេជ្រ ក្បែរស្ពាននាគច្រកចេញ មាត់ទន្លេតែម្តង។ ទីតាំង៖ Volcano Meatball កោះពេជ្រ ម្តងនេះស្រក់ទឹកមាត់ខ្លាំងហ្មង កូរហ្មងម្ចាស់ហាងម្ហូបសុទ្ធតែទំនង ដោយគាត់បានកែច្នៃបុកល្ហុងធម្មតា ជំនួសបន្ថែមដោយជើងទា ដែលវាកាន់តែធ្វើអោយរសជាតិរឹតតែអ៊ែម ហើយកាន់តែទ្រាំមិនបានទៀតនោះគឺ ឆាពងទាកូនអំពិលទុំ ឌឺក្រពះមែន! អ្នកណាទ្រាំបាន!!! តោះ! ល្ងាចនេះទៅសាកហ្មង…
បុកល្ហុងជើងទា
បុកល្ហុងជើងទា 7000៛
បុកល្ហុងជើងទា
បុកល្ហុងជើងទា 7000៛
ពងទាកូនឆាអំពិលទុំ
ពងទាកូនឆាអំពិលទុំ ១គ្រាប់២០០០៛
ពងទាកូនឆាអំពិលទុំ
ពងទាកូនឆាអំពិលទុំ ១គ្រាប់២០០០៛
អូ៎ភ្លេចប្រាប់ ដំណឹងពិសេសដោយសារតែ ហាងទើបតែបើកថ្មីចឹង Volcano Meatball កោះពេជ្រ មានបន្ថែមពិសេស សំរាប់ថ្ងៃនេះ និងថ្ងៃស្អែក គឺថ្ងៃទី៣ និងទី៤ “បញ្ចុះតម្លៃ ២០% រាល់ការចំណាយលើម្ហូប និងថែមជូនភេសជ្ជៈ Pepsi ម្នាក់១កែវដោយឥតគិតថ្លៃថែមទៀតផង” អ៊ែមអត់ប៉ុណ្ណឹង។
ងាវអប់ម្ទេស
ងាវអប់ម្ទេស 6000៛
ផ្សិតភ្លៅមាន់BBQ
ផ្សិតភ្លៅមាន់BBQ ១ចង្កាក់ 1500៛
សាច់ជ្រូករុំផ្សិត BBQ
សាច់ជ្រូករុំផ្សិត BBQ ១ចង្កាក់ 3000៛
បង្គារអប់
បង្គារអប់ 15000៛
ក្តាមអប់
ក្តាមអប់ 17000៛
ឆ្ងាញ់ៗ ណាស់ម៉ាក់អើយ!
ឆ្ងាញ់ៗ ណាស់ម៉ាក់អើយ!
ឆ្ងាញ់ៗ ណាស់ម៉ាក់អើយ!
ឆ្ងាញ់ៗ ណាស់ម៉ាក់អើយ!

ក្លិនឈ្ងុយហ្មង! ទាអាំងចក្រវាឡ

0
បើយើងជិះកាត់តាមដងវិថី ៣៦០ ផ្ទះលេខ ១១០ មានហាងមួយកន្លែង មានឈ្មោះថា ហាងទាអាំងចក្រវាឡ បានសាយភាយក្លិនឈ្ងុយ ដោយសារការអាំង មាន់ ទាធ្វើអោយទាក់ទាញចិត្តអ្្នកជិះកាត់បានឈប់យានជំនិះទិញខ្ចប់យកទៅគេហដ្ឋាន។ មាន់ ទាអាំងនោះមានស្បែកស្រួយនិងពណ៌ឆ្អិនឆ្អៅហើយរសជាតិរបស់វាក៏ប្លែកពីមាន់ ទាអាំងទូទៅដែរដោយបន្ថែមដោយទឹកជ្រលក់ ដែលមានរសជាតិប្លែក ឆ្ងាញ់ ពីបណ្តាកន្លែងផ្សេងៗទៀត។
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
ទាអាំងចក្រវាឡ
សម្រាប់តំលៃទាំងអស់នៅទីនោះមានតម្លៃផ្សេងៗគ្នា ចាប់ពី ៣មឺុន ទៅដល់៥មឺុន ។ ទាសំពៅមានតម្លៃ ៣មឺុន មាន់ស្រែ មានតម្លៃ ៤មឺុន ចំណែក ទាកាប៉ាវិញមានតម្លៃ ៥មឺុន។ ដោយសារតែមានការគាំទ្រច្រើនពីសំណាកភ្ញៀវ ហាងទាអាំងចក្រវាឡបានពង្រើកសាខារបស់ខ្លួន១កន្លែងទៀតគឺនៅ ជិតសាលាអាស៊ីអ៉ឺរ៉ុបថ្មី ហើយមិនតែប៉ុណ្ណោះក៏មានសេវាកម្មដឹកជញ្ជូនដោយឥតគិតថ្លៃផងដែរ ក្នុងទីក្រុងភ្នំពេញ។ សំរាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងលេខៈ 098 41 70 70 | 078 44 60 55។

កុំភ្លេច ជួយគ្រាំទ្រជំរើសជាតិកម្ពុជាផង!!!

0
នេះ នៅវេលាម៉ោង7ល្ងាច គឺជាការប្រកួតលក្ខណៈមិត្តភាពរបស់ក្រុមជំរើសជាតិកម្ពុជា និងក្រុមជំរើស ជាហុងកុង។ ដែលជើងទី១ ធ្វើឡើងនៅទឹកដីហុងកុង និងជើងទី២ គឺប្រកួតនៅក្នុងទឹកដីកម្ពុជាម្តង។ សំរាប់ការប្រកួតនេះ ផងដែរ គឺជាការប្រកួតមិត្តភាពកំដៅសាច់ដុំ មុននឹងឈ្លានចូលដល់ការប្រកួត AFF Suzaki Cup សំរាប់ឆ្នាំ2016 ដែលប្រទេសកម្ពុជាយើងនឹងធ្វើជាម្ចាស់ផ្ទះ។ មុននឹងឈានដ៏ការប្រកួត ក្រុមការងារ KPSG.TV នឹងលើកយកនៅពត៌មានមួយចំនួនរបស់ក្រុមទាំង២មកបង្ហាញមិត្តទាំងអស់គ្នា អោយបានដឹង។ Cambodia ១. ក្រុមកម្ពុជា ក្រុមជំរើសជាតិកម្ពុជា ដែលកំពុងមានការរីកចំរើនលើវិស័យកីឡាបាល់ទាត់ ហើយក៏ទើបតែទទួលបាន ជ័យជំនះ លើក្រុមសឹង្ហបុរី ក្នុងការប្រកួតមិត្តភាពនាពេលកន្លងមក។ ក្រុមនេះ គឺដឹកនាំដោយលោក Lee Tae Hoon ហើយគាត់បានជ្រើសរើសយកកីឡាករចំនួន ២៤រូប ពិក្លឹបចំនួន៦ ក្នុងក្របខណ្ឌកំពូលរបស់ កម្ពុជា ដើម្បីហ្វឹកហាត់ ត្រៀមប្រកួតជាមួយក្រុមហុងកុង។ ក្នុងនោះកីឡាករដែលអាចជា Key Player សំរាប់យប់នេះរួមមាន ចាន់ វឌ្ឍនាការ និងកែវ សុខផេង។ សំរាប់៥ប្រកួតចុងក្រោយគឺក្រុមជំរើសជាតិ កម្ពុជាឈ្នះ ២ប្រកួត ស្មើ១ប្រកួត និងចាញ់២ប្រកួត។
២. ក្រុមហុងកុង ក្រុមជំរើសជាតិហុងកុង ក៏ជាក្រុមដ៏ខ្លាំងមួយផងដែរ ដោយឈរនៅចំណាត់ថ្នាក់លេង 147 ក្នុងលេខរៀង បាល់ទាត់ពិភពលោក។ ក្រុមជំរើសជាតិហុងកុង គឺដឹកនាំដោយលោក Kim Pan-gon ដែលជាអតិតកីឡា កររួមជាតិ និងធ្លាប់លេងជាមួយ លោក Lee Tae Hoon។ ក្នុងនោះលោក បានកោះហៅកីឡាកររបស់ លោកមកចូលរួមហ្វឹកហាត់ក្នុងការប្រកួតជាមួយប្រទេសកម្ពុជាតាំងពិថ្ងៃទី 29 ខែសីហា។ សំរាប់កីឡាករ Key Player ២រូបរបស់ក្រុមហុងកុង រួមាន Jaimes Mckee និង Manoel Santons ដែលសុធតែជាកីឡាករ កូនកាត់ចូលសញ្ជាត់ហុងកុងទាំងអស់។ ហើយចំនុចខ្លាំងរបស់ក្រុមនេះ គឺសំបូរទៅដោយកីឡាករកូន កាត់។ សំរាប់ការប្រកួត៤ប្រកួតចុងក្រោយ គឺឈ្នះ២ ចាញ់១ និងស្មើ១។ Hong Kong
សំរាប់ការប្រកួតថ្ងៃនេះ គឺក្រុមជំរើសជាតិកម្ពុជាអាចនឹងពិបាកច្រើនពិព្រោះកីឡាករចាញ់ប្រៀបគេ ច្រើន ហើយណាមួយប្រកួតក្នុងទឹកដីហុងកុងផងដែរ។ ប៉ុន្តែទោះយ៉ាងណាក៏ប្រជាជនកម្ពុជានៅតែ ស្រឡាញ់ នឹងគ្រាំទ្រពួកគាត់ជានិច្ច។

ទំនើបពេកហើយ ឥលូវមានការដឹកជញ្ជូន Pizza នៅលើអាកាសទៀត

0
ក្រុមហ៊ុនភីហ្សា Domino នឹងក្លាយជាក្រុមហ៊ុនដំបូងគេក្នុងពិភពលោកដែលផ្តល់សេវាដឹកជញ្ជូនអាហារតាមរយៈឧបករណ៍ Drone ដល់អតិថិជនរបស់ខ្លួនក្នុងប្រទេសណូវែលហ្ស៊េឡង់នៅចុងឆ្នាំ២០១៦នេះ បន្ទាប់ពីបង្ហាញសេវារបស់ខ្លួននៅក្នុងទីក្រុង Auckland ។ DominosDrone ក្រៅពីក្រុមហ៊ុន Donimo នៅមានក្រុមហ៊ុនធំមួយចំនួនទៀតដូចជាក្រុមហ៊ុន Amazon និងក្រុមហ៊ុន Google ក៏សម្លឹងមើលសេវាកម្មដោយប្រើប្រាស់ឧបរណ៍ Drone ដូចគ្នាដោយសារថា ច្បាប់ចរាចរណ៍ដែនអាកាសក្នុងប្រទេសអង់គ្លេស អូស្ត្រាលី ណូវែលហ្សេឡង់ និងសហរដ្ឋអាមេរិកមានភាពធូរស្រាលជាងមុន ។ DominosDrone សូមទស្សនាទិដ្ឆភាពនោះតាមរយះវីដេអូខាងក្រោម ៖
  ប្រភព៖ YouTube Channel CNNMoney