បើអ្នកតានតឹងឬធុញថប់ពីការងារ តើអ្នកគួរធ្វើដូចម្តេច?​

0
ប្រសិនបើអ្នកជាមនុស្សធ្វើការឥតឈប់ឈរស្ទើរតែពេញមួយថ្ងៃ ឬក៏តាំងចិត្តធ្វើការឱ្យបានច្រើនពេញមួយសប្តាហ៍នោះ អ្នកច្បាស់ជាមានអារម្មណ៍ធុញទ្រាន់ អស់កម្លាំង និងអាចឈានដល់ធុញថប់នឹងការងារ ឬបាក់ទឹកចិត្តផងដែរ។ Stressful ជាការពិតណាស់ អ្នកប្រាកដជាមិនអាចធ្វើការងារចប់សព្វគ្រប់ និងទាន់ពេលវេលារាល់គ្រប់ភារកិច្ច ឬគម្រោងនោះទេ ។ អ្នកត្រូវតែកំណត់ព្រំដែនការងាររបស់អ្នកឱ្យបានត្រឹមត្រូវ និងបោះបង់ចោលនូវអ្វីដែលគ្មានប្រយោជន៍ចំពោះការងាររបស់អ្នក ។ បែងចែកពេលវេលារបស់អ្នកឱ្យបានល្អរាល់អ្វីដែលអ្នកបានកំណត់ធ្វើសម្រាប់រយៈពេលមួយថ្ងៃ ឬមួយសប្តាហ៍ ជាជាងការព្យាយាមធ្វើការទាំងបង្ខំ និងបន្ទុកផ្ទួនៗ ។ Stressful នៅពេលដែលអ្នកមានអារម្មណ៍តានតឹង ឬធុញថប់នឹងការងារ អ្នកអាចពឹងពាក់មិត្តរួមការងារឱ្យជួយ ។ ចូរកុំគិតថា វាជារឿងអាម៉ាស់នៅពេលដែលពឹងមិត្តរួមការងារឱ្យជួយ។ ប្រហែលជាអ្នកនឹងអាចស្វែងរកដំណោះស្រាយណាមួយ ឬអាចបង្ហើយការងាររបស់អ្នកបានឆាប់ជាមួយមនុស្ស២ឬច្រើននាក់ បើធៀបនឹងការធ្វើការតែម្នាក់ឯង ។ សូមកុំភ្លេចថា គ្មាននរណាម្នាក់អាចសម្រេចអ្វីៗតែម្នាក់ឯងបានឡើយ នេះហើយជាហេតុដែលមនុស្សទូទៅធ្វើការជាក្រុម ។ ក្នុងការបំបាត់ការធុញថប់នឹងការងារនេះមានវិធីជាច្រើនទៀត ដូចជា ទទួលទានដំណេកអោយបានគ្រប់គ្រាន់ ស្តាប់ចំរៀងសប្បាយៗ ធ្វើលំហាត់ប្រាណ យកពេលខ្លះសំរាក ឬក៏ទៅវិស្សមកាលតែម្តង។ Stressful សូមទស្សនាវីដេអូខាងក្រោមនេះ ដើម្បីជូយលើកទឹកចិត្តលោកអ្នកពេលមានអារម្មណ៍តានតឹងពីការងារ។
ប្រភព៖ YouTube Channel Videojug
ប្រភព៖ YouTube Channel POPSUGAR Fitness

Britney Spears ខ្ញីចាស់កាន់តែហិលសំរាប់បទថ្មីនេះ​

0
ក្នុងបទចម្រៀងថ្មីរបស់ប្រ៊ីតនី ស្ពៀរ ក្រោមចំណងជើងថា Make Me ដែលចេញផ្សាយកាលពីពេលថ្មីៗកន្លងទៅនេះបានធ្វើអោយអ្នកគាំទ្ររបស់នាងភ្ញាក់ផ្អើលចំពោះស្ទីលសម្តែងបទថ្មីជាមួយតារារ៉េប លោក G-Easy ខណះនាងបានបញ្ចេញភាពស៊ីចស៊ីតាមរយះឈុតប៊ីគីនី។ Britney-Spears ក្នុងបទ Make Me ប៊្រីតនីស្ពៀរប្រើក្បាច់រាំយ៉ាងរាំយ៉ាងរស់រវើកអមជាមួយនឹងស្តាយស៊ីចស៊ីរបស់នាងរឹតតែធ្វើអោយបទចម្រៀងមួយបទនេះមានការគាំទ្រខ្លាំងពីទស្សនិកជន។ Britney-Spears តារាស្រីវ័យ៣៤ ឆ្នាំ ម្នាក់នេះបានលេចធ្លោខ្លាំងបន្ទាប់ពីចេញបទចម្រៀង Piece Of Me កាលពីឆ្នាំ២០១៣ តែប៉ុន្មានឆ្នាំចុងក្រោយនេះនាងបានដកឃ្លាពី សិល្បះមួយរយះ ។ យ៉ាងណាក៏ដោយ នៅពាក់កណ្តាលឆ្នាំ២០១៦ នេះប្រ៊ីតនីស្ពៀរ ត្រៀមអាល់ប៊ុមចម្រៀងឈ្មោះថា Glory ហើយបទ Make Me គឺជាបទចម្រៀងក្នុងអាល់ប៊ុមនេះផងដែរ។ Britney-Spears សូមទស្សនា វីដេអូចម្រៀងថ្មីបទ Make Me នេះតែម្តង ។
ប្រភព YouTube Channel BritneySpearsVEVO

នេះជាដំណើរការម៉ាស៊ីនបោកគក់ដែលអ្នកតែង ឆ្ងល់ថាបោកគក់យ៉ាងម៉េចស្អាត?

Ads Banner By Post - LGនាពេលបច្ចុប្បន្ននេះ សំរាប់ការប្រើប្រាស់ផលិតផលអេឡិចត្រូនិកមួយចំនួន ពិសេសម៉ាស៊ីន បោកគក់សំលៀកបំពាក់ ជឿជាក់ថាលោកអ្នកដែលកំពុងតែប្រើប្រាស់ទាំងអស់ នឹងប្រហែលជាមិនដែលបានគិតដល់ថាតើ ផលិតផលទាំងអស់របស់ក្រុមហ៊ុននីមួយៗ មានអ្វីពិសេស ក្រៅតែពីម៉ាស៊ីនដែលមានសម្លេងស្ងាត់ ប្រើប្រាស់ទឹកតិច ហើយ និងសន្សំសំចៃថាមពលតិចតែប៉ុណ្ណោះ។ តាមការពិតនៅលើម៉ាស៊ីនទាំងអស់នេះ គឺបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និង ទំនើបបំផុត ដែលលោកអ្នកស្មានមិនដល់ ដូចជា Turbo Drum និង Turbo Shot  ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើម៉ាស៊ីនបោកគក់ LG ។
Turbo Drum
Turboshot
Turbo Drum គឺជាបច្ចេកវិទ្យាតែមួយគត់របស់ក្រុមហ៊ុន LG ដែលមានសមត្ថភាពខ្ពស់ក្នុងការលាងជម្រះក្អែលដោយកំលាំងទឹកជំរុញ និងបង្វិលសំលៀកបំពាក់របស់លោកអ្នកបានគ្រប់ទិសដៅ និងថ្មមសាច់ក្រណាត់មិនធ្វើអោយសាច់ក្រណាត់ជំពាក់គ្នាហើយព្រមទាំងមានកំលាំងទឹករុញពីក្រោមឡើងទៅលើធ្វើអោយធុង និងស្លាបចាក់ក្នុងទិលផ្ទុយគ្នាបង្កើនកំលាំងក្នុងការបោកគក់ កាន់តែខ្លាំងតែមិនធ្វើអោយខូចសាច់ក្រណាត់ និងលាងសម្អាតជាតិសាប៊ូបានយ៉ាងស្អាតនិងល្អឥតខ្ចោះ។
Turbo Drum
Turbo Drum
Turbo Drum
Turbo Drum
Turbo Drum
Turbo Drum
មិនតែប៉ុណ្ណោះម៉ាស៊ីនបោកគក់របស់ LG ក៏ភ្ជាប់មកនៅបច្ចេកវិទ្យា Turbo Shot ដែលជួយសម្អាតផ្នែកខាងក្នុង និង ខាងក្រៅនៃធុងបោកគក់ថែមទាំងជួយការពារតម្រង់របស់ធុងមិនអោយឆាប់ជ្រះ ព្រោះតម្រងនេះអាចធ្វើការលាងសម្អាតដោយស្វ័យប្រវតិ្ត ដោយមិនចាំបាច់ដោះលាង ហើយថែមទាំង   ថែរក្សាអនាម័យក្នុងការសម្អាតក្អែល និង ក្លិននៅក្នុងធុងបោកគក់បានយ៉ាងប្រសិទ្ធភាព ។

ជើងខ្លាំង ប៉ាគីអាវ គ្រោងចូលសង្វៀនម្តងទៀតខាងមុខនេះ

បន្ទាប់ពីបានប្រកាសចូលនិវត្តន៍ក្រោយពេលយកជ័យជំនះលើគូប្រកួតរបស់ខ្លួនកាលពី៧ខែមុន ឥលូវនេះកំពូលកីឡាករប្រដាល់លំដាប់ពិភពលោក ម៉ានីប៉ាគីអាវបានបង្ហើបឲ្យដឹងពីគម្រោងចូលប្រកួតម្តងទៀតនៅពេលខាងមុខ។ ជាការពិតណាស់ កីឡាករជនជាតិហ្វីលីពីនម្នាក់នេះ នឹងចូលរួមប្រកួតម្តងទៀត។ តែសំណួរគឺថា តើលោកនឹងប្រកួតជាមួយនរណា និង ប្រកួតនៅឯណា។ កាលពីថ្ងៃពុធ ទី៣ ខែសីហាកន្លងមកនេះ អ្នកគ្រប់គ្រងរបស់ ប៉ាគីអាវ លោក Michael Konez បានរាយការណ៍ប្រាប់ ទស្សនាវដ្តីឡូសអានជែលឡេស ថា ប៉ាគីអាវបានសម្រេចចិត្តឡើងសង្វៀនប្រកួតជាមួយនឹងម្ចាស់ខ្សែក្រវ៉ាត់អង្គការប្រដាល់ពិភពលោក លោក Jessie Vargas នៅថ្ងៃទី៥ ខែ វិច្ឆិកា ខាងមុខនេះ។ បើគិតទៅការគ្រោងទុកនេះ គឺមានរយៈពេល៧ខែបន្ទាប់ពីបានផ្តួលគូប្រកួត Timothy Bradley ហើយស្របពេលដែលលោកបានប្រកាសចូលនិវត្តន៍ឈប់ចូលប្រឡូកក្នុងការប្រកួត។ លោកបានចូលក្នុងសភាជាតិចាប់តាំងពីខែឧសភា តែលោកបានប្រកាសកាលពីខែមុនថានឹងចូលប្រកួតនៅពេលខាងមុខទោះបីជាគាត់ប្រកាសចូលនិវត្តន៍សម្រាកពីកីឡាប្រដាល់ក៏ដោយ។
Pacman
Pacman
តែនៅថ្ងៃបន្ទាប់ពីមានការប្រកាសពីសំណាក់អ្នកគ្រប់គ្រងខាងលើ អ្នកឧបត្ថម្ភរបស់ប៉ាគីអាវបានបង្ហោះក្នុង Tweeter ថា ការគ្រោងទុកចូលរួមប្រកួតរបស់កីឡាករដ៏ល្បីមួយរូបនេះ មិនមែនជាសេចក្តីសម្រេចផ្លូវការទេ លុះត្រាតែបានឆ្លងកាត់ការពិភាក្សានាពេលអាទិត្យក្រោយនៅប្រទេសហ្វីលីពីន។

MV បទចំរៀងខ្មែរណាខ្លះកំពុងវាយលុកចិត្តយុវវ័យខ្លាំង?

0
សំរាប់មួយរយះពេលចុងក្រោយនេះបទចំរៀង Original ហាក់បីដូចជាកំពុងមានសន្ទុះខ្លាំងមែនទែន មិនថាសំរាប់តារានៅក្នុងផលិតកម្ម ឬក៏មិនមែនផលិតកម្មយ៉ាងណាក្តី។ តួយ៉ាងមិនថាតារាជើងចាស់ដែលមានកេរ្តិ៍ឈ្មោះរួចមកហើយ ឬក៏តារាជំនាន់ក្រោយនោះឡើយ ពួកគាត់កំពុងតែពួតដៃគ្នា យ៉ាងសស្រាក់ស្រាំ ជាមួយក្រុមការងាររបស់ពួកគាត់។ ក្នុងនាមយើងជាទស្សនិកជនរឹតតែមានមោទនភាពចំពោះការខិតខំប្រឹងប្រែងរបស់ពួកគាត់ គាំទ្រដើម្បីផ្តល់ជាកំលាំងចិត្តជំរុញអោយមានបទចំរៀង Original ដោយមិនចំលងពីគេ កាន់តែច្រើននៅក្នុងប្រទេសកម្ពុជាយើង ។ តោះ គាំទ្រ លើកទឹកចិត្ត  និងជួយលើកស្ទួយស្នាដៃកូនខ្មែរទាំងអស់គ្នា ណា៎! សូមទស្សនា MV បទចំរៀង Original ដែលមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ទស្សនិកជន ។
ប្រភព៖ YouTube Channel Pitu Heng
ប្រភព៖ YouTube Channel Pitu Heng
ប្រភព៖ YouTube Channel Pitu Heng
ប្រភព៖ YouTube Channel tena Sweetboy
ប្រភព៖ YouTube Channel Vincent Studios
ប្រភព៖ YouTube Channel Bross La – ប្រុសឡា
ប្រភព៖ YouTube Channel nico cambodia
ប្រភព៖ YouTube Channel Rasmey Hang Meas

បទ Original “ខ្ញុំ​ខូច​ចិត្ត​ម្នាក់​ឯង​គ្មាន​អ្នក​ដឹង” ការសម្តែងឡើងកប់ហ្មង

ដោយសារតែការពេញចិត្តពេញថ្លើម និងគាំទ្រនូវបទ Original ខ្លាំងពីសំណាក់មិត្តអ្នកស្តាប់ យប់មិញនេះ MV បទ “ខ្ញុំខូចចិត្តម្នាក់ឯងគ្មានអ្នកដឹង” បានបង្ហោះចេញតាមរយៈ Facebook Page របស់ម្ចាស់បទគឺលោក នីកូ។
nico
nico
ក្រោយពីលោកនីកូ បានប្រកាសខ្លួនជាតារាចម្រៀងឯករាជ្យហើយច្រៀងតែបទនិពន្ធថ្មី យើងក៏ឃើញនូវសន្ទុះនៃការគាំទ្ររបស់ទស្សនិកជនក៏កើនឡើងខ្លាំង ត្រឹម១យប់មានអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់។ មិនតែប៉ុណ្ណោះថែមទាំងមានការនិយាយតៗគ្នាថា MV បទនេះពិតល្អមើល ដោយសារមានបង្កប់នៅសារអប់រំ និងគំរូជាច្រើនផងដែរ។ ចង់ដឹងថា MV នេះល្អមើលយ៉ាងណានោះតោះ! ចុចមើលទាំងអស់គ្នា៖

ប្លែក! បុរសម្នាក់នេះគូររូបដោយប្រើខ្សែ

វិចិត្រករគូររូបតែងតែមានទេព្យកោសល្យផ្សេងៗពីគ្នា អ្នកខ្លះគូររូបលើក្រដាស លើជញ្ជាំង លើឈើ លើថ្ម ហើយអ្នកខ្លះទៀតគូលើរបស់របផ្សេងៗជាច្រើនទៀត តែសំរាប់វិចិត្រករម្នាក់នេះវិញ គាត់មានទេព្យកោសល្យប្លែកពីគេ ក្នុងការគូររូបរបស់គាត់ គឺគាត់យករង្វង់ដែកមួយ មានទំពួកនៅជុំវិញរង្វង់ដែកនោះ បន្ទាប់មកទៀតគាត់យកខ្សែ រុំចុះរុំឡើង នៅលើទំពួកនោះ ជាច្រើនជុំ នៅទីបំផុតចេញជារូបមនុស្សយ៉ាងស្រស់ស្អាត។ Paint Picture Paint Picture ចង់ដឹងកាន់ពីសកម្មភាពក្នុងគូររូបសូមទស្សនាវីដេអូទាំងអស់គ្នា…

តើអ្នកចេះធ្វើ បង្អែមស្រវឹង នេះដែរឬទេ ?

0
ត្រប៉ែ គឺជាឈ្មោះបង្អែមមួយប្រភេទ ច្រើនធ្វើដោយបាយដំណើប ពូតជាដុំៗ។ បង្អែម បែបប្រពៃណីមួយនេះ ពេញនិយមគ្រាន់បើ កាលពីសម័យមុន។ ប៉ុន្តែសំរាប់បច្ចុប្បន្ន បង្អែមនេះ មិនសូវមានអ្នកចេះធ្វើឡើយ ឬក៏អាចមិនសូវមានអ្នកធ្វើដោយសារតែវាត្រូវចំណាយពេលយូរគួរសមក្នុងការធ្វើវា តែទោះយ៉ាងណាថ្ងៃនេះ KSPG.TV សូមបង្ហាញពីរបៀបធ្វើបង្អែមនេះ បើទំនេរ គួរតែសាកល្បងធ្វើពិសា ណា៎ ! Khmer dessert
ប្រភព៖ YouTube Channel Love Candy recipe

ម៉ោះ! ធ្វើស្ងោរជ្រក់ក្រៅឆ្នាំង ហុតក្តៅៗ

0
ស្ងោរជ្រក់់ក្រៅឆ្នាំង គឺជាសម្លរសាមញ្ញមួយមុខដែលស្រ្តីមេផ្ទះនិយមធ្វើពិសារ ដោយសារតែវាមានភាពងាយស្រួលក្នុងការធ្វើនិងឆាប់រហ័សមិនចំណាយពេលយូរ ។ ប៉ុន្តែក្នុងការធ្វើសម្លរមួយមុខនេះក៏អាចមានវិធីធ្វើផ្សេងៗគ្នាទៅតាមគ្រួសារនីមួយៗ។
ជ្រក់ក្រៅឆ្នាំង
ជ្រក់ក្រៅឆ្នាំង
សំរាប់ថ្ងៃនេះ KSPG.TV នឹងបង្ហាញពីរបៀបធ្វើសម្លរស្ងោរជ្រក់់ក្រៅឆ្នាំងនេះតាមវិធីដែលគេនិយមធ្វើ សូមទស្សនាវិដេអូខាងក្រោម៖ គ្រឿងផ្សំត្រូវមាន៖
  • ពងទា ឬ ពងមាន់ ( ២-៣ គ្រាប់ ទៅតាមបរិមាណដែលអ្នកពិសា)
  • ត្រីងៀត ១ចានចង្កិះ (តាមចំណង់ចំណូលចិត្ត)
  • អំពិលទុំ (តាមបរិមាណរសជាតិអ្នកចង់ពិសារ)
  • ខ្ទឹមបារាំង ៣-៤ ចំណិត (សំរាប់១ចាន)
  • ខ្ទឹមស ៣-៤ ចំណិត (សំរាប់១ចាន)
  • ស្ករស មួយស្លាបព្រាកាហ្វេ
  • ប៊ីចេង កន្លះស្លាបព្រាកាហ្វេ
  • អំបិល កន្លះស្លាបព្រាកាហ្វេ
  • ម្សៅស៊ុប កន្លះស្លាបព្រាកាហ្វេ
  • ជី (បរិមាណសមល្មមសំរាប់មួយចាន)
  • អាចបន្ថែម ក្រូចឆ្មារ (តាមចំណូលចិត្ត)

ព្រឺក្បាល! មានសណ្ឋាគារសំរាប់សពទៀត

បច្ចុប្បន្នមានសណ្ឋាគារសម្រាប់មនុស្ស សម្រាប់ឆ្កែ និងឆ្មា ប៉ុន្ដែជារឿងចម្លែកមួយដែលសណ្ឋាគារសម្រាប់ «សព» ឬ «Seu Sou» ត្រូវបានបង្កើតឡើង ។ សណ្ឋាគារសម្រាប់សពនេះ គឺជាកន្លែងតម្កល់មុនពេលយកទៅបូជា ។ «Sou Sou» ដែលស្ថិតនៅក្នុងក្រុងកាវ៉ាសាគី ប្រទេសជប៉ុននេះបានរៀបទីតាំងតម្កល់សពដើម្បីឱ្យញាតិមិត្ដ បងប្អូន គោរពបូជាមុនពេលយកទៅបូជា ។ lastel-corpse-hote លោក Hisao Takegishi ម្ចាស់សណ្ឋាគារតម្កល់សពដែលបើកតាំងពីឆ្នាំ២០១៤មកនោះឱ្យដឹងថា លោកចង់បង្កើត «មេរុ» សម្រាប់បូជា ប៉ុន្ដែគ្មានទីតាំង ដូច្នេះបើកត្រឹមតែកន្លែងតម្កល់សព មុនពេលយកទៅបូជា ។ សម្រាប់ថ្លៃជួលបន្ទប់ចំនួន៩.០០០យ៉េន ឬប្រហែល១០០ដុល្លារ ក្នុងមួយថ្ងៃ និងអាចដាក់តម្កល់បានមិនលើសពី៤ថ្ងៃ មុនពេលយកសពទៅឈាបនដ្ឋាន ។ lastel-corpse-hote សណ្ឋាគារនោះ មានបន្ទប់តម្កល់សពចំនួន១០ និងតុបតែងមិនដូចបន្ទប់តម្កល់សពទូទៅទេ គឺលក្ខណៈជាសណ្ឋាគារ និងគ្មានមឈូសត្រជាក់សម្រាប់រក្សាទុកសព ប៉ុន្ដែប្រើម៉ាសុីនត្រជាក់ជំនួសវិញ ។ ការបើកសណ្ឋាគារ ដើម្បីតម្កល់សពស្ថិតក្នុងទីប្រជុំជននេះធ្វើឱ្យអ្នកក្រុងកាវ៉ាសាគី មិនសូវពេញចិត្ដទេ ប៉ុន្ដែមានអតិថិជនរបស់សណ្ឋាគារ Sousou មួយចំនួនពេញចិត្តដែលមានទីតាំងសម្រាប់តម្កល់សពបុគ្គលជាទីស្រលាញ់របស់ខ្លួន និងផ្ដល់ឱកាសឱ្យញាតិមិត្ដ ឬអ្នកស្គាល់គ្នាទៅគោរពសពមុនពេលយកទៅបូជា ។ lastel-corpse-hote ជប៉ុនជាប្រទេសមួយមានពលរដ្ឋវ័យចំណាស់ច្រើន និងមានអ្នកស្លាប់ប្រហែល២០.០០០នាក់ ក្នុងមួយឆ្នាំ ខណៈពេលរដ្ឋាភិបាលព្យាករថា ចំនួនអ្នកស្លាប់អាចនឹងកើនខ្ពស់ដល់ទៅ១,៧លាននាក់ក្នុងឆ្នាំ២០៤០ តម្រូវឱ្យមុខជំនួញទាក់ទងនឹងសពកើនឡើងជា រឿយៗ ។ សូមទស្សនាវីដេអូខាងក្រោមអំពីសណ្ឋាគានេះ ។
ប្រភព៖ YouTube Channel TRT World