នាពេលបច្ចុប្បន្ននេះ សំរាប់ការប្រើប្រាស់ផលិតផលអេឡិចត្រូនិកមួយចំនួន ពិសេសម៉ាស៊ីន បោកគក់សំលៀកបំពាក់ ជឿជាក់ថាលោកអ្នកដែលកំពុងតែប្រើប្រាស់ទាំងអស់ នឹងប្រហែលជាមិនដែលបានគិតដល់ថាតើ ផលិតផលទាំងអស់របស់ក្រុមហ៊ុននីមួយៗ មានអ្វីពិសេស ក្រៅតែពីម៉ាស៊ីនដែលមានសម្លេងស្ងាត់ ប្រើប្រាស់ទឹកតិច ហើយ និងសន្សំសំចៃថាមពលតិចតែប៉ុណ្ណោះ។ តាមការពិតនៅលើម៉ាស៊ីនទាំងអស់នេះ គឺបានបំពាក់នូវបច្ចេកវិទ្យាថ្មីៗ និង ទំនើបបំផុត ដែលលោកអ្នកស្មានមិនដល់ ដូចជា Turbo Drum និង Turbo Shot ដែលជាបច្ចេកវិទ្យាប្រើប្រាស់នៅលើម៉ាស៊ីនបោកគក់ LG ។

Turbo Drum គឺជាបច្ចេកវិទ្យាតែមួយគត់របស់ក្រុមហ៊ុន LG ដែលមានសមត្ថភាពខ្ពស់ក្នុងការលាងជម្រះក្អែលដោយកំលាំងទឹកជំរុញ និងបង្វិលសំលៀកបំពាក់របស់លោកអ្នកបានគ្រប់ទិសដៅ និងថ្មមសាច់ក្រណាត់មិនធ្វើអោយសាច់ក្រណាត់ជំពាក់គ្នាហើយព្រមទាំងមានកំលាំងទឹករុញពីក្រោមឡើងទៅលើធ្វើអោយធុង និងស្លាបចាក់ក្នុងទិលផ្ទុយគ្នាបង្កើនកំលាំងក្នុងការបោកគក់ កាន់តែខ្លាំងតែមិនធ្វើអោយខូចសាច់ក្រណាត់ និងលាងសម្អាតជាតិសាប៊ូបានយ៉ាងស្អាតនិងល្អឥតខ្ចោះ។



មិនតែប៉ុណ្ណោះម៉ាស៊ីនបោកគក់របស់ LG ក៏ភ្ជាប់មកនៅបច្ចេកវិទ្យា Turbo Shot ដែលជួយសម្អាតផ្នែកខាងក្នុង និង ខាងក្រៅនៃធុងបោកគក់ថែមទាំងជួយការពារតម្រង់របស់ធុងមិនអោយឆាប់ជ្រះ ព្រោះតម្រងនេះអាចធ្វើការលាងសម្អាតដោយស្វ័យប្រវតិ្ត ដោយមិនចាំបាច់ដោះលាង ហើយថែមទាំង ថែរក្សាអនាម័យក្នុងការសម្អាតក្អែល និង ក្លិននៅក្នុងធុងបោកគក់បានយ៉ាងប្រសិទ្ធភាព ។