ចង់ក្លាយជាបុគ្គលិក កោះសន្តិភាព​អត់? ឱកាសបានមកដល់ហើយ

កោះសន្តិភាព គឺជាបណ្តុំព័ត៌មានដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលឈានមុខគេគ្រប់សណ្ឋាននៃពត៍មានដោយមានការបែងចែកទៅតាមបណ្តុំនីមួយៗយ៉ាងច្បាស់លាស់។ កោះសន្តិភាព ត្រូវបានមិត្តអ្នកអាន គាំទ្រយ៉ាងពេញទំហឹងជាហេតុ ជំរុញធ្វើអោយយើងខ្ញុំត្រូវពង្រីកបន្ថែមទៅលើព័ត៌មានអនឡាញ និងកម្មវិធីកំសាន្តនានាជាច្រើនទៀត។ ដូច្នេះយើងខ្ញុំត្រូវការជ្រើសរើសបុគ្គលិកទោលើមុខដំណែងមួយចំនួន ដែលមានសមត្ថភាពក្នុងការច្នៃប្រឌិតខ្ពស់ ចូលចិត្តបង្កើតអ្វីដែលថ្មីៗ សប្បាយៗ ដើម្បីមកបម្រើការសំរាប់ស្ថាប័នយើងខ្ញុំ នេះគឺជាឱកាសពិសេសសំរាប់លោកអ្នកដើម្បីក្លាយជាបុគ្គលិក កោះសន្តិភាព ។ ១៖ បុគ្គលិកផ្នែកលក់ (៣ តំណែង ) តើលោកអ្នកជឿទេថា ស្ថាប័នមួយដំណើរការដោយគ្មាន តួនាទី ផ្នែកលក់ ? នេះពិតជាមិនមានអ្វីកើតឡើងទេ បើគ្មានបុគ្គលដ៏សំខាន់នេះ ។ បុគ្គលិកផ្នែកលក់ គឺជាបុគ្គលម្នាក់ដ៏សំខាន់បំផុត ព្រោះគាត់គឺជាអ្នកដំបូងដែលផ្តល់សេវាកម្ម ជូនអតិថិជនគ្រប់រូប សំរាប់ តម្រូវការខុសគ្នា និងការចង់បានផ្សេងៗគ្នា ។ នេះ ពិតជា មិនងាយស្រួល មែន ដូច្នេះ កោះសន្តិភាព មាន មុខដំណែងនេះ កំពុងរង់ចាំលោកអ្នក ។ តួនាទី៖
  • ស្វែងរកអតិថិជនទៅលើការផ្សព្វផ្សាយពាណិជ្ជកម្ម
  • ធ្វើការហៅទូរស័ព្ទ ទៅកាន់អតិថិជនថ្មីឬមានស្រាប់
  • ធ្វើការណាត់ជួប អតិថិជនដើម្បីបង្កើនការលក់
  • ផ្តល់ជូននូវដំណោះស្រាយ និងការត្អូញត្អែររបស់អតិថិជន
តម្រូវការ៖
  • ដោះស្រាយការរិះគន់ និងកែតំរូវជូនអតិថិជន
  • ធ្វើការណាត់ជួបអតិថិជនដើម្បីព្រង្រឹងការលក់ និងបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន
  • ប្រតិបត្តិការងារផ្សេងៗដែលចាត់ចែងដោយថ្នាក់ដឹកនំា
  • គ្រប់គ្រងទៅលើក្រុមផ្នែកលក់ដើម្បីសម្រេចគោលដៅកំណត់ក្នុងការលក់
  • ធ្វើបទបង្ហាញក្នុងការលក់ និងចួលរួមក្នុងការលក់
  • វិភាគ និងដោះស្រាយបញ្ហា
២៖ ប្រធានផ្នែកធនធានមនុស្ស (១ តំណែង) តើអ្នកស្រឡាញ់នូវការដោះស្រាយជាមួយនឹងមនុស្សរឺក៏អត់ ? ស្របនឹងការធ្វើការជាមួយនឹងភាពចម្រុះនៃ មនុស្ស ដែលមាន ប្រវត្តិ និងទស្សនៈផ្សេងៗគ្នា? តើលោកអ្នក ចាប់អារម្មណ៍លើផ្នែកធនធានមនុស្ស ដែររឺទេ ? ប្រសិនបើ ដូច្នេះលោកអ្នកកំពុងមានឱកាសសំរាបប់មុខតំណែងនេះកំពុងរង់ចាំលោកអ្នកសម្រាប់នៅក្នុងស្ថាប័ន កោះសន្តិភាព។ តួនាទី៖
  • ចេះពីដំណើរការនៃការជ្រើសរើសបុគ្គលិក
  • មានលទ្ធភាពក្នុងការគ្រប់គ្រងបុគ្គលិកនៅក្នុងក្រុមហ៊ុន ជ្រើសរើសធ្វើតេស្ត និងសម្ភាសន៍
  • មានសមត្ថភាពក្នុងការដោះស្រាយបញ្ហាជាមួយបុគ្គលិក
  • គ្រប់គ្រងទៅលើការបើកប្រាក់
  • បង្កើតកាលវីភាគនិងការវាយតម្លៃការងារ រៀបចំកញ្ចប់ថវិកាក្នុងការបើកប្រាក់
  • រក្សាទិន្នន័យ និងសកម្មភាពបុគ្គលិកសម្រាប់មុខតំណែងនីមួយៗ
តម្រូវការ៖
  • មានវិញ្ញាបនប័ត្រផ្នែកគ្រប់គ្រង ធនធានមនុស្ស
  • បទពិសោធន៍ការងារនេះ យ៉ាងតិច (២ឆ្នាំ )
  • មានជំនាញទំនាក់ទំនង និង ការចរចារ
  • អាចសម្របខ្លួន ទៅក្នុងបរិស្ថានថ្មី -ល- ។
អត្ថប្រយោជន៍៖
  • ទទួលបានការបណ្ដុះបណ្ដាលផ្សេងៗ ជាច្រើន
  • ទទួលបានចំណេះដឹង និងបទពិសោធន៍ការងារ
  • ទទួលបានប្រាក់លើកទឹកចិត្ត
  • អាចក្លាយជាបុគ្គលិកពេញសិទ្ធរបស់ កោះសន្តិភាព។
បើសិនលោកអ្នកមានមានជំនាញនិងចាប់អារម្មណ៍ទៅលើតួនាទីខាងលើ សូមផ្ញើប្រវត្តិរូបសង្ខេប ( CV ) មកកាន់អ៊ីមែល soravy.t@kspg.co ឬការិយាល័យ កោះសន្តិភាព ផ្ទាល់ដែលមានអាសយដ្ឋាននៅអាគារ Anina នៅលើផ្លូវ ២៧១ រាជធានីភ្នំពេញ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង ០៩៨ ៥៥៥ ៦២៧ 

ផ្ទះចំនួន 10 ជុំវិញពិភពលោកដែលមានតម្លៃថ្លៃជាងគេ

ផ្ទះគឺជាទីជុំរកមួយដែលយើងទាំងអស់គ្នាអត់មិនបាន និងជាសេចក្តីប្រាថ្នាយើងទាំងអស់គ្នា ហើយមនុស្សមួយចំនួនធំ ប្រាថ្នាចង់បានផ្ទះ ធំទូលាយ ស្អាត ជាដើម ដើម្បីរស់នៅជាមួយក្រុមគ្រួសាររបស់ពួកគេ។ មានផ្ទះ ចំនួន 10ជុំវិញពិភពលោក ដែលមានតម្លៃថ្លៃជាងគេ គឺមានតម្លៃថ្លៃ រហូតដល់រាប់ពាន់លានដុល្លារ ដែលផ្ទះទាំងនោះគឺសុទ្ធសឹងស្ថិតនៅក្នុងប្រទេសមហាអំណាចសេដ្ឋកិច្ច។ ប្រភពពី Channel YouTube ដែលមានឈ្មោះថា Alux.com
THE PINNACLE មានតម្លៃ $155 MILLON ជាកម្មសិទ្ធ EDRA & TIM BLIXSETH នៅ BIG SKY សហរដ្ឋអាមេរិច
The Pinnacle
FRANCHUK VIILA  មានតម្លៃ $161 MILLON ជាកម្មសិទ្ធ ELENA FRANCHUK នៅ LONDON ចក្រភពអង់គ្លេស
Franchuk Villa
HEARST MANSION មានតម្លៃ $165 MILLON ជាកម្មសិទ្ធ WILLIAM RANDOLPH HEARST នៅ SAN SIMEON សហរដ្ឋអាមេរិច
Hearst Mansion
ELLISON ESTATE មានតម្លៃ $200 MILLON ជាកម្មសិទ្ធ LARRY ELLISON នៅ LOS ANGELES សហរដ្ឋអាមេរិច
Ellison Estate
THE KENSINGTON PALACE មានតម្លៃ $222 MILLON ជាកម្មសិទ្ធ LAKSHMI MITTAL នៅ LONDON ចក្រភពអង់គ្លេស
THE KENSINGTON PALACE
FAIRFIELD មានតម្លៃ $248 MILLON ជាកម្មសិទ្ធ IRA RENNERT នៅ NEW YORK សហរដ្ឋអាមេរិច
FAIRFIELD
THE WHITE HOUSE មានតម្លៃ $320 MILLON ជាកម្មសិទ្ធ THE NATIONAL PARK SERVICE នៅ WASHINGTON D.C សហរដ្ឋអាមេរិច
The White House
VILLA LEOPOLDA មានតម្លៃ $736 MILLON ជាកម្មសិទ្ធ MIKHAIL PROKHOROV & LILY SAFRA នៅ NICE ប្រទេសបារាំង
Villa Leopolda
ANTILLA (ANTILIA) មានតម្លៃ $1 BILLION ជាកម្មសិទ្ធ MUKESH AMBANI នៅ MUMBAI ប្រទេសឥណ្ឌា
Antilla
THE BUCKINGHAM PALACE មានតម្លៃ $1.56 BILLION ជាកម្មសិទ្ធ THE BRITISH SOVEREIGN នៅ LONDON ចក្រភពអង់គ្លេស
The Buckingham Palace [td_smart_list_end] ចង់ដឹងកាន់តែច្បាស់សូមទស្សនាវីដេអូទាំងគ្នា…

រន្ធត់! កីឡា​ករម្នាក់បាក់ជើង ក្នុងពេលប្រកួតកីឡាអូ​ឡាំ​ពិ​ច

ការប្រកួតកីឡាអូឡាំពិច ដែលទើបចាំផ្តើមបើកប្រកួតជាផ្លូវការពីម្សិលមិញនេះ នៅប្រទេសប្រេសុីល។ កីឡាករទាំងអស់ ដែលមកពីគ្រប់ប្រទេសជុំវិញពិភពលោក កំពុងតែប្រកួតដើម្បីស្វែងរកមេដាយជូនជាតិរបស់ខ្លួន។ ប៉ុន្តែប៉ុន្មានម៉ោងមុននេះ មានរឿងដ៏គួររន្ធត់ និងសោកស្តាយចំពោះកីឡាករមួយរូប ដែលមានបញ្ហាក្នុងពេលប្រកួតរហួតដល់បាក់ជើង។ តាមរយ:វីដេអូនេះ យើងនៅមិនទាន់ដឹងថាកីឡាករមួយរូបនោះមានឈ្មោះអ្វី? ហើយបញ្ហារបួសនោះទៅជាយ៉ាងណានោះទេ។ សូមមើលវីដេអូខាងក្រោម ដើម្បីដឹងពីហេតុការណ៍ច្បាស់។

ទប់ចិត្តមិនបាន! ស្រក់ទឹកមាត់នឹងប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ

រសជាតិចំណីអាហារលក់តាមបណ្តាហាងជាច្រើន នៅក្នុងទីក្រុងភ្នំពេញមានរសជាតិឆ្ងាញ់ហើយមានការច្នៃប្រឌិតប្លែកៗពីគ្នា តែងតែអន្ទងចិត្តមនុស្សគ្រប់វ័យឲ្យឈប់ម៉ូតូ រថយន្ត ដើម្បីទទួលទាន។ ក្នុងចំណោមនោះ មានហាងអាហារ មួយកន្លែងដែលប្រហែលជា មានមនុស្សមួយចំនួនធំ បានស្គាល់រួចមកហើយដោយសារតែម្ចាស់ហាងតែងតែរិះរក នូវមុខដែលប្លែកជានិច្ចមិនដែលដាច់ឡើយ ។ ហើយម្ហូបនីមួយៗសុទ្ធតែឆ្ងាញ់ៗ គ្រាន់តែឈរត្រឹមមុខហាងក៏ជះក្លិនឈ្ងុយមកតែម្តង។
IMG_3470
ប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ
ម្ហូបអាហារនៅក្នុងហាងនេះមានដូចជា នំប័ុងនាគព័ន្ធដុតឈីស នំប័ុងដុតបាក់យ៉ុងបង្គាក្រៀម បុកល្ហុងបំពងសាច់សាស៊ីវ មីតុងយុាំដុតឈីស និងអាហារបន្ទាប់បន្សំ ជាច្រើនមុខទៀត។
IMG_3437
នំប័ុងនាគព័ន្ធដុតឈីស
ហាងអាហារនេះមានការ ឌីហ្សាញ គួរអោយទាក់ទាញ ដោយសារមាន រូបភាពគូរជា 3D សំរាប់ មិត្តយុវវ័យ ថតរូបទុកជាអនុស្សាវរីយ៍ សំរាប់នៅកន្លែងអង្គុយប្រកបដោយភាពងាយស្រទល សំរាប់ភ្ញៀវជាយុវវ័យជជែកគ្នាបណ្ដើរ ទទួលទានបណ្ដើរ។
IMG_3445
នំប័ុងដុតបង្គាបាក់យ៉ុង
សំរាប់លើកនេះ ហាងនេះបានបង្ហាញ ពីមុខម្ហូបថ្មីមួយទៀតគឺ ប្រហិតភ្នំភ្លើងដុតឈីសទឹកដោះគោ អីយ៉ូយ! គ្រាន់តែលឺឈ្មោះ ឡើងកូរពោះតែម្តងហើយ ។ ម៉ោះ កុំនិយាយច្រើន សូមទស្សនាវីដេអូខាងក្រោមពីមុខម្ហូបថ្មីនេះ។ IMG_3475
ហាង Volcano Meatball King ទូរស័ព្ទ៖ 017 32 68 32 / 070 53 55 33 ទីតាំងៈ ជិតសាលា IFL, ខាងក្រោយ Domino Pizza, លើផ្លូវលេខ 118

ទីបំផុត Game ដ៏ល្បី Pokémon Go បាន​មក​ដល់​កម្ពុជា​ហើយ

ការរង់ចាំPokemon Go បានមកដល់ មិត្តទាំងអស់គ្នាប្រាកដជារង់ចាំការមកដល់របស់ហ្គេម Pokemon Go ណាស់ហើយ? ហ្គេមដែលទើបនឹងចេញ ហើយមានមនុស្សជាច្រើនរង់ចាំលេងនៅជុំវិញពិភពលោក។ ហើយក៏ជាហ្គេមដែលរកចំណូលបានច្រើនផងដែរ។ ពេលនេះការរង់ចាំរបស់មិត្តទាំងអស់គ្នាបានមកដល់ហើយ។ ការពីប៉ុន្មានម៉ោងមុននេះ ហ្គេម Pokemon Go នេះបានបើកអោយប្រើប្រាស់ក្នុងប្រទេសកម្ពុជាយើង។
Pokemon Go
Pokemon Go
Pokemon Go
Pokemon Go
ចុចទីនេះសំរាប់ ទាញយកសម្រាប់ Android ចុចទីនេះសំរាប់ ទាញយកសម្រាប់ iOS  

ស្បែកជើងស្ត្រី ដែលមានតំលៃថ្លៃបំផុតលើពិភពលោក ក្នុង1គូរមានតម្លៃរាប់លានដុល្លារ

ស្បែកជើងជារបស់មួយសម្រាប់ពាក់លំអរ និងការពារប្រអប់ជើងយើង ដែលមានច្រើនសណ្ឋាន ច្រើនបែប និងមានតម្លៃខុសៗគ្នា ទៅតាមម៉ូត ល្អ រឺមិនល្អ ទៅតាមម៉ាកល្បី រឺក៏មិនល្បីជាដើម។ តែមានស្បែកជើងស្ត្រីចំនួន10គូរដែលស្ត្រីជាច្រើនប្រាថ្នាចង់បាន ដែលស្បែកជើងទាំង10គូរនោះមានតម្លៃថ្លៃ ជាងស្បែកជើងធម្មតាច្រើនណាស់ គឺ1គូរមានតម្លៃរាប់លានដុល្លារឯណោះ។ លោកអ្នកប្រហែលជាមានចម្ងល់ហើយ តើស្បែកជើងនោះមានរូបរាងយ៉ាងណា បានជាមានតម្លៃថ្លៃបែបនេះ ?
Diamond Dream Stilettos មានតម្លៃ $500.000 រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Diamond Dream Stilettos
The Wizard of oz Original Ruby Slippers មានតម្លៃ $612.000
The Wizard of oz Original Ruby Slippers
Marilyn Monroe Shoes មានតម្លៃ $1.000.000 រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Marilyn Monroe Shoes
Retro Rose Pumps មានតម្លៃ $1 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Retro Rose Pumps
Platinum Guild Stilettos មានតម្លៃ $1.1 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Platinum Guild Stilettos
Ruby Slippers មានតម្លៃ $1.6 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Ruby Slippers
Tanzanite Heels មានតម្លៃ $2 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman & Eddie Le Vian
Tanzanite Heels
Cinderlla Slippers មានតម្លៃ $2.2 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Cinderlla Slippers
Rita Hayworth Heels មានតម្លៃ ប្រហែល $3 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Stuart Weitzman
Rita Hayworth Heels
Rita Hayworth Heels មានតម្លៃ $3 លានដុល្លារ រចនាម៉ូតដោយក្រុមហ៊ុន Ronald Winston
Rita Hayworth Heels [td_smart_list_end] ចង់ដឹងកាន់តែសូមទស្សនាវីដេអូទាំងគ្នា…

ធ្លាប់គិតទេថា រាល់ថ្ងៃអ្នកខិតខំប្រឹងធ្វើការដើម្បីអ្វី?

អ្នកទាំងអស់គ្នាដែលគិតទេថា ហេតុអី្វបានជាយើងត្រូវធ្វើការអោយក្រុមហ៊ុន ឲ្យអស់ពីសម្ថភាពរបស់អ្នក បើសិនក្រុមហ៊ុននោះមិនមែនជាក្រុមហ៊ុនរបស់យើងផង ។ ហើយហេតុអី្វបានជាអ្នកត្រូវលះបង់ទាំងកម្លាំងកាយ និងកម្លាំងចិត្ត ដើម្បីបំពេញការងារឲ្យបានលទ្ធផល ១០០ % បើបុគ្គលិកខ្លះទៀត មិនសូវខំធ្វើការផង ប៉ុន្តែពួកគេនោះទទួលបានប្រាក់បៀវត្សដូចអ្នក ឬអាចច្រើនជាងអ្នកទៀតនោះ។ Video មួយនេះបានបង្ហាញពីមូលហេតុ ៣ យ៉ាង ដែលនិយោជិកគ្រប់រូបគួរតែខិតខំបំពេញការងាររបស់ខ្លួនអោយអស់ពីសមត្ថភាព៖ មូលហេតុទី១៖ អ្នកធ្វើការដើម្បីអភិវឌ្ឍន៍ខ្លួនឯង និងបង្កើនជំនាញរបស់អ្នកផ្ទាល់ ត្រូវចាំថា អ្វីៗដែលអ្នកបានរៀនសូត្រគឺសុទ្ធតែមានប្រយោជន៍ បើទោះបីជាអ្នកធ្វើអោយគេក៏ដោយ ប៉ុន្តែត្រូវចាំថាជំនាញទាំងនោះគឺជារបស់អ្នក គ្មាននរណាម្នាក់អាចយក ជំនាញទាំងនោះពីអ្នកបានឡើយ។ មូលហេតុទី២ ៖ អ្នកធ្វើការគឺ ដើម្បីក៏សាងកេរ្តិ៍ឈ្មោះរបស់អ្នក ដូចនេះ រាល់សកម្មភាពដែលអ្នកបានធ្វើគឺវាបញ្ចាក់ពីខ្លួនអ្នក និងទង្វើរបស់អ្នក ។ នៅពេលដែលកេរ្តិ៍ឈ្មោះអ្នកល្អ នោះវាអាចធ្វើអោយអ្នកមានការងារល្អ និងប្រាក់បៀវត្សល្អទៅតាមនោះដែរ។ មូលហេតុទី៣ ៖ អ្នកអាចបង្កើន និងអភិវឌ្ឍន៍អត្តចរិតរបស់អ្នក ហើយអត្តចរិតរបស់អ្នកគឺអាចជះឥទ្ធិពលដល់មនុស្សជុំវិញខ្លួនរបស់អ្នក ជាពិសេសគឺកូនៗរបស់អ្នក ដូចនេះអ្វីដែល អ្នកបានធ្វើ និងអ្វីដែលអ្នកជោគជ័យគឺអាចបង្ហាញចំណុចល្អទាំងនោះទៅពួកគេ ហើយពួកគេជាចាត់ទុកអ្នកជាបុគ្គលិកគំរូដល់ពួកគេ។ ទាំង ៣ ចំណុចនេះគឺបានបញ្ជាក់យ៉ាងច្បាស់ថាហេតុអី្វបានជាអ្នកត្រូវខិតខំធ្វើការអោយអស់ពីសមត្ថភាព ជាជាងគិតទៅលើប្រាក់បៀរវត្សជាចំបង។ ដូចនេះត្រូវចេះសប្បាយចិត្តនឹងអ្វីដែលអ្នកបានធ្វើជានិច្ចបើទោះជាមាន ឬគ្មាននរណាម្នាក់ដឹង និងសរសើរពីការងាររបស់អ្នកក៏ដោយ។ តោះ សូមមើល video ខាងក្រោមដើម្បីបានព័ត៌មាន បន្ថែម៖

ម៉ូតូអគ្គីសនីនេះ​ មានរូបរាង Cute មេ្ល៉ះណ៎

0
សព្វថ្ងៃនេះ ម៉ូតូគឺជា ទោចក្រយានយន្តចំបងដ៏សំខាន់ សំរាប់ជាមធ្យោបាយធ្វើដំណើររបស់ប្រជាជនខ្មែរមួយចំនួនធំ។ ប៉ុន្តែថ្ងៃនេះ យើងខ្ញុំសូមធ្វើការណែនាំម៉ូតូមួយប្រភេទប៉ុន្តែមិនទាន់មាននៅខ្មែរឡើយទេ គីមាន មាននៅប្រទេសចិន ម៉ាក Gogoro ជាម៉ូតូអគ្គិសនីដែលទើបបង្កើតឡើងដោយក្រុមហ៊ុនមួយនៅកោះតៃវ៉ាន់ សហការជាមួយ Bosch។ Gogoro ម៉ូតូនេះមានការរចនាដ៏ទាក់ទាញ អមនឹងថាមពលដែលអាចបើកបរបានចម្ងាយ ៩៦គីឡូម៉ែត្រជាមួយល្បឿនអតិបរមា ៨០គីឡូម៉ែត្រក្នុងមួយម៉ោង។ អាគុយរបស់វាអាចដោះដូរបានយ៉ាងងាយស្រួល។ ចំណុចពិសេសរបស់ Gogoro អ្នកបើកបរអាចគ្រប់គ្រង និងទទួលបានទិន្នន័យនានារបស់ម៉ូតូតាមរយៈ App និងអេក្រង់ដ៏ស្រស់ស្អាតបំពាក់ស្រាប់លើម៉ូតូ។ Gogoro Gogoro ចំពោះតម្លៃ Gogoro ត្រូវដាក់លក់ ៤ ០០០ ដុល្លារ ហើយអ្នកប្រើប្រាស់តម្រូវបង់ថ្លៃសេវាជាប្រចាំខែសម្រាប់ទទួលបានការផ្លាស់ប្ដូរថ្ម។ ម៉ូតូប្រភេទនេះផលិតដំបូង ២០០គ្រឿងសម្រាប់ទីផ្សារអាល្លឺម៉ង់ និងដាក់ជួល ២០ដុល្លារក្នុងមួយថ្ងៃ។ Gogoro តោះ ទស្សនាវីដេអូខាងក្រោមនៃភាពទាក់ទាញរបស់ម៉ូតូនេះ។
ប្រភព៖ YouTube Channel Gogoro

ប្តូររសជាតិបបរស ជាមួយបបរបើកឆ្នាំងធានាថារសជាតិប្លែក

បើយើងនិយាយពីបបរស ប្រាកដណាស់ថាគ្រប់គ្នាបានស្គាល់ហើយក៏មានអ្នកខ្លះចូលចិត្ត និងអ្នកខ្លះទៀតមិិនចូលចិត្តព្រោះថាវា មិនមានឳជារសឆ្ងាញ់គាប់ចិត្ត តែយ៉ាងណាមិញ ថ្ងៃនេះយើងសូមលើកយកការកែច្នៃដ៏ប៉ិនប្រសព្វមួយរបស់ចុងភៅប្រចាំហាង Best Food ដែលគាត់បានយកបបរស មកប្តូររសជាតិអោយប្លែក ហើយប្រាកដណាស់ថា ម្ហូបនេះអាចបំពេញចិត្តអ្នកទាំងអស់គ្នាបាន ព្រោះថា បបរសនេះបានក្លាយទៅជាម្ហូបមួយដែលមានឈ្មោះថា “បបរបើកឆ្នាំង” ។
បបរបើកឆ្នាំង
បបរបើកឆ្នាំង
ស៊ុបតុងយ៉ាំមី និងបបរបើកឆ្នាំង
ស៊ុបតុងយ៉ាំមី និងបបរបើកឆ្នាំង
មិនតែប៉ុណ្ណោះអ្វីដែលពិសេសនោះត្រង់ថា បបរបើកឆ្នាំង មួយឆ្នាំង មានគ្រឿងផ្សំច្រើន ដែលធ្វើអោយរសជាតិរបស់បបរសឆ្ងាញ់តែម្តង ដោយមានដូចជា ទឹកស៊ុប បន្លែ ផ្សិត ពងគ្រួច និងគ្រឿងសមុទ្រ ហើយអ្វីដែលធ្វើអោយកាន់តែឆ្ងាញ់នោះគឺ ក្តៅៗហ្នឹងម៉ង។
បបរបើកឆ្នាំង
បបរបើកឆ្នាំង
ស៊ុបតុងយ៉ាំបើកឆ្នាំង
ស៊ុបតុងយ៉ាំបើកឆ្នាំង
បបរបើកឆ្នាំង
បបរបើកឆ្នាំង
បបរបើកឆ្នាំង
បបរបើកឆ្នាំង
អូ៎ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា សំរាប់តម្លៃ បបរបើកឆ្នាំង មួយឆ្នាំង ដែលលោកអ្នកអាចគិតថាមានតម្លៃថ្លៃហ្នឹងតាមពិតត្រឹមតែ ១០០០០៛ តែប៉ុណ្ណោះ ឯទីតាំងវិញគឺនៅលើផ្លូវ ១២២ សន្ធរម៉ុក ប្លុកខាងក្រោយ Tous Les Jours កម្ពុជាក្រោម តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ 093 210 990 | 012 91 89 66 ។
រូបភាពសប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food
សប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food
រូបភាពសប្បាយៗ ជាមួយហាង Best Food

តារាកូរ៉េស្រីល្បីម្នាក់នេះ ស្អាតហើយចិត្តល្អទៀត

0
តារាសម្តែងកូរ៉េនាង Park Shin hye គ្រោងសង់មជ្ឈមណ្ឌល «Shin hye Center» នៅទីក្រុងម៉ានីលប្រទេសហ្វ៊ីលីពីនដើម្បីជួយដល់កុមារកំព្រា។ យោងតាមទីភ្នាក់ងាររបស់តារាសម្តែងវ័យ២៦ នាង Park ប្រចាំផលិតកម្ម S.A.L.T. Entertainment ឱ្យដឹងកាលពីពេល ថ្មីៗកន្លងមកថា ការសង់មជ្ឈមណ្ឌលនឹងបញ្ចប់នៅខែតុលា ហើយវាគឺជាគម្រោងយូរអង្វែងមួយក្នុងគោលបំណងជួយដល់កុមារទុរគតតាមរយៈសកម្មភាពអប់រំ ។ park-shin-hye ការជួយគាំទ្ររបស់ Park សម្រាប់កុមារកំព្រាចាប់ផ្តើមតាំងពីឆ្នាំ២០១១ មកម៉្លេះពោលគឺនៅពេលដែលនាងចូលរួមស្ម័គ្រចិត្តក្នុងប្រទេសហ្គាណារយៈពេល៩ថ្ងៃជាឯកអគ្គរដ្ឋទូតសុច្ឆន្ទៈនៃអង្គការមិនរកប្រាក់ចំណេញកូរ៉េឈ្មោះថា KFHI ។ អំឡុងពេលដំណើកម្សាន្តនាងបានជួបក្មេងស្រីឈ្មោះ Abanna អាយុ៥ឆ្នាំដែលខ្វះអាហារូបត្ថម្ភ ។ Park បានដើរតួជា «ម្តាយ»ក្នុងអំឡុងពេលស្ម័គ្រចិត្ត និងបានជួយ Abanna និងក្មេងដទៃទៀតដោយយកទៅមុជទឹក ញុាំអាហារ និងនាំទៅសាលារៀនជាដើម ។ park-shin-hye មជ្ឈមណ្ឌល Shin hye Center ទី១ បានសាងសង់ឡើងក្នុងប្រទេសហ្គាណាកាលពីខែធ្នូ ២០១៣ ។ មជ្ឈមណ្ឌលនោះរួមមានបណ្ណាល័យ សួនកុមារ និងផ្តល់កម្មវិធីអប់រំ។ ដោយឡែកមជ្ឈមណ្ឌលក្នុងប្រទេសហ្វ៊ីលីពីនក៏នឹងមានកម្មវិធីស្រដៀងនោះដែរ ។ park-shin-hye តោះ ទស្សនាវីដេអូខាងក្រោមនូវជីវប្រវត្តិរបស់នាងខ្លះៗរបស់នាង។ https://www.youtube.com/watch?v=zeR2Np-LeNk ប្រភព៖ YouTube Channel FA-TopList
ប្រភព៖ YouTube Channel minshin229