ពេលដែលគេងមិនលក់ គួរធ្វើដូចម្តេច?

0
ការគេងមិនលក់ គឺជា ស្ថានភាពដែលយើងពិបាកគេង បើទោះ ជាយើងមានពេលវេលា គ្រប់គ្រាន់សម្រាប់គេងក៏ដោយ ។ ការគេងមិនលក់អាចជាការគេងក្រលក់ ការភ្ញាក់ច្រើនដង ឬក៏ការឆាប់ភ្ញាក់ហើយគេងទៅវិញមិនលក់ ជាដើម ។ How to fall asleep fast ការគេងមិនលក់មានច្រើនដូចជា មូលហេតុផ្លូវកាយ ផ្លូវចិត្ត ទាក់ទងនឹងបរិស្ថាន ឬក៏កន្លែងគេងមានសំឡេងរំខានមូលហេតុទាក់ទងនឹងរបៀបរបបរស់នៅ ផឹកកាហ្វេ ឬតែច្រើន ផឹកស្រានៅពេលយប់ ហូបអាហារច្រើនពេកមុនចូលគេង ជក់បារីច្រើន ធ្វើការខ្លាំងមុនចូលគេង មិនសូវបានហាត់ប្រាណ គេងថ្ងៃច្រើន ឬគេងមិនទៀងពេលជាដើម ។ How to fall asleep fastដូច្នេះ ខាងក្រោម គឺជាវិធីសាស្ត្រងាយៗ សំរាប់អ្នកគេងមិនលក់ សូមទស្សនា វីដេអូ ដូចតទៅ ។
ប្រភពពី ៖ YouTube Channel MiniLucie13 អូ៎ ការគេងមិនលក់ម្ដងម្កាល ឬ ក្នុងរយៈពេលមួយទៅពីរថ្ងៃអាចជារឿងធម្មតា ដែលមនុស្សគ្រប់គ្នាអាចជួបប្រទះក៏ដោយក្ដី ក៏ការគេងមិនលក់ញឹកញាប់ និងក្នុងរយៈពេលយូរ ទាមទារឲ្យមានការពិគ្រោះ និងវាយតម្លៃឲ្យបានដិតដល់ ដើម្បីព្យាបាលទៅតាមមូលហេតុដែលនាំឲ្យគេងមិនលក់ ។ ការប្រើប្រាស់ថ្នាំងងុយគេងដោយចិត្តឯង មិនមែនជាជម្រើសល្អទេ ព្រោះការប្រើវាយូរៗទៅអាចបណ្ដាលឲ្យប្រើលែងត្រូវ និងត្រូវការប្រើថ្នាំកាន់តែច្រើនទៅៗ ។ ប្រសិនបើលោកអ្នកមានការរំខានដោយបញ្ហាគេងមិនលក់ សូមមកទទួលសេវាពិគ្រោះ និងព្យាបាលជាមួយគ្រូពេទ្យជំនាញ ។

មិនដល់មួយម៉ោងផងការលក់គ្រឿងសំអាង Kylie Jenner អស់ស្តុកបាត់

0
Kylie Jenner  បានប្រារព្ធពីធីខួបកំណើតរបស់នាងជាមួយមិត្តភក្តិ និងមិត្តប្រុសនាងTyga  ក្នុងវ័យ 19 ឆ្នាំ កាលពីយប់មិញនេះ ។ kylie-jenner ស្របពេលនោះដែរអធិរាជនៃចក្រភពសម្រស់ម្នាក់នេះបានដាក់លក់ផលិតផល គ្រឿងសំអាង Kylie របស់នាងមិនដល់មួយម៉ោងផង ក៏អស់ស្តុកបាត់ទៅហើយ  នេះ គឺជាការចាប់ផ្តើម អស្ចារ្យបំផុត របស់នាងមិនធ្លាប់មាន ដោយសារ ការរចនាបទថ្មីមួយបែបទៀត គឺជាពណ៍ទឹកមាស សំរាប់ អបអរខួបកំណើតរបស់នាងតែម្តង ។ Kylie Cosmetic Kylie Cosmetic ប៉ុន្តែនាងក៏បាន បញ្ជាក់ផងដែរនៅលើបណ្តាញសង្គមថា ផលិតផលនាងនាងនឹងត្រឡប់មកវិញ នៅ១០ថ្ងៃក្រោយ។ សូមទស្សនាវីដេអូ អំពីគ្រឿងសំអាងរបស់នាង  ( Kylie Birthday Collection )
ប្រភពពី ៖YouTube Channel Kylie Jenner’s King សូមទស្សនាវីដេអូខាងក្រោមអំពីពិធីខួបកំណើតរបស់នាង ។

កុំព្យូទ័រ​យួរដៃ​ស្តើងបំផុតលើលោក

ក្រុមហ៊ុន HP បានបញ្ចេញកុំព្យូទ័រយួរដៃស៊េរីថ្មី របស់ខ្លួនគេ HP Spectre Laptop គឺជាកុំព្យូទ័រយួរដៃដែលមានកំរាស់ស្តើងជាងគេ គឺមានកំរាស់ 13មម និងទំងន់ 1.11 គីឡូក្រាម  និងរចនារូបរាងឡើងដោយភាពស៊ីវីល័យ។ កុំព្យូទ័រយួរដៃ HP Spectre ជំនាន់ថ្មីនេះ គឺបំពាក់ដោយអេក្រង់ 13.3 អ៊ីង FHD Display អាចប្រើប្រាស់ ថាច់ស្គ្រីន និងមានភាពរហ័សទាន់ចិត្ត។ HP Spectre Laptop HP Spectre Laptop HP Spectre Laptop HP Spectre Laptop បំពាក់ដោយអង្គគណនាជំនាន់ថ្មី Intel® Core™ i5 6200U (2.3 GHz, up to 2.8 GHz, 3 MB cache, 2 cores) និង Intel® Core™ i7 6500U (2.5 GHz, up to 3.1 GHz, 4 MB cache, 2 cores) អង្គក្រាហ្វិក  Intel® HD Graphics 520 អង្គចងចាំទំហំ 8 GB LPDDR3-1866 SDRAM (onboard) ថាសរឹង 256 GB PCIe® NVMe™ M.2 SSD និង 512 GB PCIe® NVMe™ M.2 SSD និងបំពាក់ដោយថ្ម 4-cell 38 Wh Li-ion polymer និងអាចប្រើបាន 9ម៉ោង និង 45នាទី  រួមទាំងផ្នែកពិសេសជាច្រើនទៀត និងប្រព័ន្ធប្រតិបត្តិការ Windows 10 Home/Pro 64។ HP Spectre Laptop HP Spectre Laptop HP Spectre Laptop

ជិតបានទស្សនា ប្រវត្តិសាស្រ្តសង្រ្គាម The Great wall ហើយ

0
ឧស្សាហកម្មភាពយន្តយក្សដែលមាន ទីតាំងនៅ ហូលីវូដ គឺ Universal Picture បានធ្វើការផលិតខ្សែភាពយន្តខ្នាតធំ រឿង The Great Wall ដែលមាន ការសហការជាមួយនឹងសហគ្រាសភាពយន្តចិន។ The-great-wall ខ្សែភាពយន្តនេះមានការចំណាយដើមទុន ជិត ១៦០លានដុល្លារអាមេរិច ដែលជា ការគូបផ្សំរវាងប្រទេសទាំងពីរ ។ បើនិយាយពីតួអង្គវិញគឺជាម្ចាស់ពានរង្វាន់អូស្ការ លោក Matt Damon, លោក Jing Tian និងការដឹកនាសំដែង របស់ លោក Zhang Yimou ថែមទៀតផង ។ The Great Wall ជាខ្សែភាពយន្តប្រវត្តិសាស្ត្រចិន រហូតដល់មានការសាងសង់មហាកំផែងដែលមាន នៅប្រទេសចិនរហូតដល់សព្វថ្ងៃនេះ ។ The-great-wall ភាពយន្តនេះនឹងមានការដាក់បញ្ចាំងនៅក្នុងខែធ្នូ ខាងមុខនេះផងដែរ។ ដូច្នេះសូមធ្វើការទស្សនា Trailerខ្លីដែលបានបញ្ចេញជាផ្លូវការប៉ុន្មានថ្ងៃកន្លងទៅនេះ។ The-great-wall
ប្រភពពី៖ YouTube Channel Universal Pictures UK

Southampton នាំយកកីឡាករ២រូប ដើម្បីពង្រឹងក្រុម

ក្រុម Southampton បានចុះហត្ថលេខានាំយកកីឡាករខ្សែការពារស្តាំពីក្រុម Nice គឺកីឡាករ Jeremy Pied ដោយគ្មានតំលៃខ្លួន និងអ្នកចាំទី Alex McCarthy របស់ក្រុម Crystal Palace ដោយមិនបាន បង្ហាញតំលៃខ្លួន។
Jeremy Pied
Jeremy Pied
Alex McCarthy
Alex McCarthy
southampton fc
southampton fc player
កីឡាករ Pied វ័យ 27ឆ្នាំ បានចុះហត្ថលេខា ២ឆ្នាំ ជាមួយក្រុម Southampton ហើយជាលើកទី៣ របស់ខ្លួន ដែលមកលេងក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Claude Puel។ ក្នុងកំឡុងពេលលេងអោយ Nice គឺរូបគាត់បានបង្ហាញខ្លួន 35 ប្រកួត។ ចំណែកកីឡាករ McCarthy វ័យ 26ឆ្នាំ បានបង្ហាញខ្លួនអោយក្រុម បានតែ 7ប្រកួត ប៉ុណ្ណោះ ចាប់តាំងពីពេលមកចូលរួមជាមួយក្រុម Crystal ក្នុងខែកក្កដា ឆ្នាំ2015។

តើ Lukaku អាចនឹងត្រលប់ទៅក្រុមចាស់របស់ខ្លួនដែរឬទេ?

តាមរយៈអ្នករាយការណ៍របស់ Daily Mail បានអោយដឹងថា កីឡករជំរើសជាតិ Belgian បានផ្តល់ដំណឹង ទៅអោយមិត្តរួមក្រុម នៅ Goodison Park ថារូបគាត់នឹងចាក់ចេញពីក្រុមក្នុងកំឡុងពេលដោះដូរ កីឡាករនេះ។ លើសពីនេះទៅទៀត ក្រុមតោខៀវ កំពុងតាមប្រមាញ់ខ្សែប្រយុទ្ធរូបនេះផងដែរ ប៉ុន្តែ ប្រហែលជាត្រូវចំណាយទឹកប្រាក់ច្រើនប្រសិនបើចង់បានកីឡាកររូបនេះ។
Lukaku
Lukaku
តាមព័ត៌មានបានអោយដឹងថា ក្រុមតោខៀវ Chelsea បានដាក់សំណើរក្នុងការផ្ទេរកីឡាកររួចហើយ គឺ ក្នុងតំលៃខ្លួន 68លានផោន ប៉ុន្តែត្រូវបានអ្នកគ្រប់គ្រងថ្មីរបស់ក្រុមស្ករតាំងម៉ែ Everton បញ្ជាក់ថា តំលៃ ដែលអាចផ្ទេរបាន គឺ 75លានផោន។ កីឡាករវ័យ 23ឆ្នាំរូបនេះ បានបង្ហាញថារូបគេចង់ត្រលប់ទៅកាន់ក្រុមចាស់របស់ខ្លួនវិញ។ ហើយនេះក៏ជា ជាផលប៉ះពាល់មួយដែលអាចអោយកីឡាករ Diego Costa វិលត្រលប់ទៅកាន់ទឹកដីចាស់របស់ខ្លួនវិញផង ដែរ (ក្រុម Atletico Madrid)។ មិនត្រឹមតែប៉ុណ្ណោះ លោក Antonio Conte កំពុងចាប់អារម្មណ៍ក្នុងការនាំ យកកីឡាករ Alvaro Morata សំរាប់ទំរង់លេង១១នាក់ ដែលមានកីឡាករខ្សែប្រយុទ្ធ២នាក់។ https://www.youtube.com/watch?v=vpozhwUUfqU

ទេព បូព្រឹក្ស ចាកចេញទាំងភាពញញឹមនិងក្លាហាន

0
កម្មវិធី I Am a Singer Cambodia  នៅក្នុងសប្តាហ៍ទី២ ហើយក៏ជាសប្តាហ៍ចាប់ផ្តើមនៃការជម្រុះដំបូង របស់ បេក្ខជន ដែលសុទ្ធតែ ជាតារាចំរៀងអាជីបនៅក្នុងផលិតកម្មរស្មីហង្សមាស ។ នេះក៏ការចាប់ផ្តើមដ៏ព្រឺព្រួច ព្រោះជា យប់ដែលកំណត់ជោគវាសនា តារាចម្រៀង ទាំង៧ រូប ដែលត្រូវចាំបាច់តម្រូវអោយម្នាក់ដែលទទួលបាន Vote តិចបំផុតត្រូវដើរចេញពីកម្មវិធីមុនគេ ហេតុនេះ ហើយបេក្ខជនទាំងអស់ ព្យាយាមបង្ហាញទេពកោសល្យអោយអស់ពីសមត្ថភាពដើម្បីទាក់ទាញការ Vote ពីទស្សនិកជន ។
Tep boprek
ប្រភពពី Tep Boprek Facebook Page
យ៉ាងណាមិញ អ្នកត្រូវធ្លាក់ចេញពីកម្មវិធីដំបូង គឺជា កញ្ញា ទេព បូព្រឹក្ស ប៉ុន្តែស្របពេលដែលត្រូវចាកចេញនោះកញ្ញា និង លោកគ្រូរបស់នាងផ្ទាល់ គឺលោក សួន ពិសិដ្ឋ បានបញ្ចេញអស់ពីសមត្ថភាពនៃភាពសាមគ្គីភាពរវាងពួកគាត់ទាំងពីរ។
Tep boprek
ប្រភពពី Tep Boprek Facebook Page
សូមទស្សនា វីដេអូខាងក្រោមពីសកម្មភាពកន្លងមករបស់នាង។
ប្រភព ៖ YouTube Channel I Am A Singer
ប្រភព ៖ YouTube Channel I Am A Singer

មើលឡើងភ្លឹក! MV បទថ្មីរបស់ HyunA

0
HyunA បានបញ្ចេញ MV បទចំរៀងមួយរបស់នាង គឺបទ How’s This ? ក្នុង Album ថ្មីរបស់នាងកាលពីយប់មិញនេះ។ សំរាប់បទនេះ គឺបានបង្ហាញ រូបរាងដ៏ ល្វត់ល្វន់ភាពស៊ីចស៊ី និង ការក្បាច់រាំ ដ៏ទាក់ទាញ ដោយអមជាមួយមនុស្សជាច្រើននាក់ទៀតផងដែរ ។ តោះកុំបកស្រាយអីយូរទៀតសូមទស្សនា MV នោះតែម្តងទៅ។
ប្រភព៖ YouTube Channel HyunA 현아 (Official YouTube Channel)

នំប៉ាវរសជាតិខ្មែរក្តៅៗ ឆ្ងាញ់ជាប់មាត់

ជាការពិតណាស់ដោយសារតែភាពសំបូរបែប នៅក្នុងប្រទេសកម្ពុជា កើនឡើងជាលំដាប់ ដូច្នេះអាហារសម្រន់ក៏មានភាពរីកដុះដាលដូចផ្សិត នៅតាមដងវិថី ។ យ៉ាងណាមិញ ពីព្រោះតែភាពឆ្លាតវៃរបស់មនុស្ស គាត់តែងតែរិះរកនូវម្ហូបអាហារ ឬ អាហារសម្រន់ប្លែកៗជាបន្តបន្ទាប់។
Khmer Taste Dumping
នំប៉ាវចៀន – Khmer Taste Dumping
Khmer Taste Dumpling តួយ៉ាងសំរាប់ថ្ងៃនេះ យើងខ្ញុំសូមលើកយកនូវនំប៉ាវរសជាតិខ្មែរ បែបថ្មី ដែលមានរសជាតិប្លែកច្រើនជំរើស មានរសជាតិ៣ យ៉ាង ដូចជារសជាតិគ្រឿងសមុទ្រ រសជាតិការីនឹង រសជាតិសាច់ជ្រូក ចំណែក គ្រឿងផ្សំវិញគឺប្រើប្រាស់សុទ្ធតែរបស់ស្រស់ៗតែម្តង សាច់នំមិនមានជាតិគីមី មិនធំក្លិនមេនំ សំខាន់នោះការវេចខ្ចប់មានអនាម័យខ្ពស់ អូ៎ ភ្លេច រូបរាងគួរអោយស្រលាញ់ថែមទៀតផង ។ កាន់តែពិសេស នោះ នំប៉ាវរសជាតិខ្មែរ បែបថ្មីនេះមានការដឹកជញ្ជូនដល់ទីកន្លែង តែម្តងប្រសិនបើមានកុម៉្មងទិញចាប់ពី ៥ ប្រអប់ ឡើង។ ការជាវរបស់លោកអ្នក ប្រៀបបានដូចជាជួយឧបត្ថម្ភដល់មន្ទីរពេទ្យគន្ធបុប្ជា ព្រោះនំប៉ាវរសជាតិខ្មែរយើងនឹងបរិច្ចាគប្រាក់100រៀល ក្នុងមួយប្រអប់ទៅដល់មន្ទីពេទ្យគន្ធបុប្ជា។
នំប៉ាវ - Khmer Taste Dumping
នំប៉ាវស្នូលសាច់ជ្រូក – Khmer Taste Dumping
នំប៉ាវ - Khmer Taste Dumping
នំប៉ាវស្នូលការី – Khmer Taste Dumping
Khmer Taste Dumpling - Menu
Khmer Taste Dumpling – Menu
Khmer Taste Dumpling
Khmer Taste Dumpling
សាខាទី1 មានលក់នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្សុី (ជិះពីលិចទៅខាងកើត ហួសស្ពានអាកាសទួលគោក ឆ្លងភ្លើងស្ទប់វត្តនាគវន័ ប្រហែល50មនៅខាងស្ដាំងដៃ)
សាខាទី2 មានទីតាំងនៅតាមបណ្ដោយផ្លូវម៉ៅសេទុង ក្បែរសណ្ឋាគារ Intercon ទល់មុខក្រុមហ៊ុន Metfone. លេខទូរស័ព្ទទំនាក់ទំនង៖ 098759928 011759928
Khmer Taste Dumpling - Maps
Khmer Taste Dumpling – Maps

មានអ្វីកើតឡើង នៅពេលដែលគេយកកែវពង្រីកធំមួយដាក់ក្រោមពន្លឺថ្ងៃបញ្ជាំងទៅលើ iPhone 6s ?

ជារឿយៗគេតែងតែពិសោធន៍  iPhone តាមវិធីផ្សេងៗពីគ្នា នាក់ខ្លះយកកាំភ្លើងបាញ់លើ  iPhone ហើយនាក់ខ្លះទៀតយក  iPhone ចាក់មេតុង រួចទំលាក់កំពស់ជាង 30ម៉ែត្រជាដើម។ ប៉ុន្តែឥឡូវគេបានពិសោធន៍ ថ្មីមួយទៀតដោយគេយកកែវពង្រីកធំមួយដាក់ក្រោមពន្លឺថ្ងៃរួចបញ្ជាំងពន្លឺនោះទៅលើ  iPhone ដោយបញ្ចាំងបានបន្តិចអេក្រង់ហុយផ្សែង និងឆេះ iPhone តែម្តង។ iPhone iPhone iPhone iPhone ចង់ដឹងជ្រាបច្បាស់សូមទស្សនាវីដេអូទាំងអស់គ្ន…