ក្រុម Southampton បានចុះហត្ថលេខានាំយកកីឡាករខ្សែការពារស្តាំពីក្រុម Nice គឺកីឡាករ Jeremy Pied ដោយគ្មានតំលៃខ្លួន និងអ្នកចាំទី Alex McCarthy របស់ក្រុម Crystal Palace ដោយមិនបាន បង្ហាញតំលៃខ្លួន។



កីឡាករ Pied វ័យ 27ឆ្នាំ បានចុះហត្ថលេខា ២ឆ្នាំ ជាមួយក្រុម Southampton ហើយជាលើកទី៣ របស់ខ្លួន ដែលមកលេងក្រោមការគ្រប់គ្រងរបស់គ្រូបង្វឹកលោក Claude Puel។
ក្នុងកំឡុងពេលលេងអោយ Nice គឺរូបគាត់បានបង្ហាញខ្លួន 35 ប្រកួត។ ចំណែកកីឡាករ McCarthy វ័យ 26ឆ្នាំ បានបង្ហាញខ្លួនអោយក្រុម បានតែ 7ប្រកួត ប៉ុណ្ណោះ ចាប់តាំងពីពេលមកចូលរួមជាមួយក្រុម Crystal ក្នុងខែកក្កដា ឆ្នាំ2015។