តើការមកដល់របស់ Sane អាចជួយ មេឃខៀវ Man City បានទេ?

តាមរយៈវ៉េបសាយរបស់ ESPN បានបញ្ជាក់ថា ក្រុម Manchester City បានចុះហត្ថលេខានាំយកកីឡាករ ជំរើសជាតិអាឡឺម៉ង Leroy Sane ពីក្រុម Schalke បានដោយជោគជ័យហើយ។ ប៉ុន្តែសំរាប់តំលៃខ្លួនក្នុង ការនាំយកកីឡាកររូបនេះ គឺមិនត្រូវបានក្រុមបញ្ជាក់ប្រាប់អោយដឹងនោះទេ។ កីឡាករ Sane វ័យ 20ឆ្នាំ គឺជាកីឡាករដែលគ្រូបង្វឹក Pep ចង់បានសំរាប់រដូវកាលនេះ។
Leroy Sane
Leroy Sane
Sane ផ្ទេរមកលេងអោយក្រុម Manchester City ក្នុងកុងត្រារយៈពេល 5ឆ្នាំ។ ក្នុងនោះដែល តាមរយៈរបាយការណ៍របស់ ESPN បាននិយាយថាក្រុម Manchester City អាចនឹងត្រូវចំណាយ 37លានផោន សំរាប់ Sane ឫក៏អាចឡើងរហូតដល់ទៅ 46.5លាន ផោន។ សំរាប់ Sane អាចនឹងចូលលេងអោយក្រុម មេឃខៀវ ក្នុងការប្រកួតលក្ខណៈមិត្តភាពជាមួយក្រុម កាំភ្លើងធំ Asernal នៅថ្ងៃអាទិត្យខាងមុខនេះ។

កាន់តែអស្ចារ្យជាមួយ LG Cam Plus របស់ LG G5se

Ads Banner By Post - LG សព្វថ្ងៃនេះការប្រែក្លាយស្មាតហ្វូនអោយទៅជាកាមេរ៉ាអាជីពគឺកំពុងតែត្រូវបានក្រុមហ៊ុនស្មាតហ្វូនធំៗមួយចំនួនកំពុងតែប្រកួតប្រជែងជាមួយនឹងការថតរូបតាមរយៈបច្ចេកវិទ្យា និង មុខងារដែលមានស្រាប់នៅលើទូរស័ព្ទ។មិនតែប៉ុណ្ណោះចំពោះទូរស័ព្ទស្មាតហ្វូន LG G5se គឺមិនដូចគ្នាទេ ព្រោះវាមានសមត្ថភាពទាំងខាងក្នុងនឹងទាំងខាងក្រៅមានន័យថាក្រៅពីបច្ចេកវិទ្យាដ៏អស្ចារ្យនៃកាមេរ៉ា ហើយវាក៏អាចបន្ថែមនូវឧបករណ៍ជំនួយដែលផ្តល់នូវភាពជឿជាក់កាន់តែខ្លាំងឡើងក្នុងការថតរូបភាព ទោះបីជានៅក្នុងស្ថានភាពណាក៏ដោយ។
LG Cam Plus
LG Cam Plus
LG Cam Plus
LG Cam Plus
ជាមួយនឹងការប្រើប្រាស់ឧបករណ៍ជំនួយ LG Cam Plus គឺរឹតតែពិសេសថែមទៀតដោយសារតែឧបករណ៍នេះគឺអាចភ្ជាប់ជាមួយនឹងទូរស័ព្ទបានយ៉ាងងាយស្រួយតាមរយៈការដោតជាប់នឹងថ្ម ហើយនៅលើឧបករណ៍នេះ គឺមានប៊ូតុងសំរាប់ Capture  Zoom in និង Zoom out  បានយ៉ាងងាយស្រួលដោយមិនចាំបាច់ប៉ះទៅលើអេក្រង់ និង ប្រើប្រាស់ដៃទាំងពីររបស់លោកអ្នកក្នុងការថតរូបដូចមុននោះទេ គឺអាចធ្វើការថតរូប និង វីដេអូជាមួយកំរិតសំលេង ច្បាស់ល្អដោយគ្រាន់តែប្រើប្រាស់ដៃម្ខាងរបស់លោកអ្នកតែប៉ុណ្ណោះ  ហើយ  LG Cam Plus ក៏ត្រូវបានភ្ជាប់មកជាមួយនូវកំរិតថ្ម 1200 mhA ដែលជំនួយក្នុងការថតរូបបានយូរ និងមានភាពងាយស្រួល ដល់ការប្រើប្រាស់ ។
LG Cam Plus
LG Cam Plus
LG Cam Plus
LG Cam Plus
សូមជំរាបថា LG G5se ត្រូវបានក្រុមហ៊ុន LG បំពាក់ដោយកាមេរ៉ាខាងក្រោយចំនួនពីរគ្រាប់(Dual Rear Camera) ដែលមានអមមកនូវជាមួយនឹងភ្លើងហ្វាស់ជំនួយពីរគ្រាប់ (ដូចគ្នាទៅហ្នឹងកាមេរ៉ាដែរក្នុងនោះក៏មានស៊ិនស័រសំរាប់ចាប់រូបភាពដ៏វៃឆ្លាតផងដែរ។ នៅក្នុងចំណោមកាមេរ៉ាទាំងពីរគ្រាប់នោះគឺមានមុខងារ និង តួនាទីខុសៗគ្នាគឺមួយគ្រាប់ដែលមានទំហំ 16 មេហ្គាភិចសែលមានសមត្ថភាពអាចចាប់រូបភាពច្បាស់បែបធម្មជាតិបាននៅក្នុងកម្រិត 78 ដឺក្រេ មានន័យថាវាដូចទៅនឹងកាមេរ៉ាថតរូបរបស់ស្មាតហ្វូនដ៏ទៃទៀតអញ្ចឹងដែរ។ចំពោះមួយគ្រាប់ទៀត គឺមានទំហំ 8 មេហ្គាភិចសែល ដែលអាចចាប់រូបភាពបានរហូតដល់    កំរិត 135 ដឺក្រេ ជាមួយមុខងារ OIS, Laser autofocus មានន័យថាវាមានសមត្ថភាពអាចថតរូបភាពបានដូចគ្នាជាមួយនឹងកាមេរ៉ា Professional ដែលមានកែវម៉ាស៊ីន Lens កំរិត 15មម និង 16មម គឺលក្ខណះ (Wide-Angel) អាចថតរូបភាពបានទំហំធំជាងមុនទោះបីជាក្នុងល័ក្ខខ័ណ្ឌបែបណាក៏ដោយក៏រូបភាពមួយសន្លឹកដែលផ្តិតចេញពីការមេរ៉ារបស់ទូរស័ព្ទ LG G5se គឺពិតជាស្រស់ស្អាតជាទីគាប់ចិត្ត។
Cam_Plus_Gallery_1
Cam_Plus_Gallery_1
Cam_Plus_Gallery_2
Cam_Plus_Gallery_2
Cam_Plus_Gallery_3
Cam_Plus_Gallery_3
Cam_Plus_Gallery_4
Cam_Plus_Gallery_4
Cam_Plus_Gallery_5
Cam_Plus_Gallery_5
Cam_Plus_Gallery_6
Cam_Plus_Gallery_6
Cam_Plus_Gallery_7
Cam_Plus_Gallery_7
សូមបញ្ជាក់ផងដែរថាឥលូវនេះ LG Cam Plus មានវត្ដមាននៅគ្រប់ សាខា របស់ LG BrandShop ទំនាក់ទំនងពត៍មានបន្ថែម 023 888 199 ។

លាន់មាត់តៗគ្នាថា នំបញ្ចុកសាច់ចិញ្ច្រាំឆ្ងាញ់

បើយើងធ្វើដំណើរកាត់តាមផ្លូវ ២៨២ សម្តេចល្វាឯម លោកអ្នកនឹងទទួលបានអារម្មណ៍ថាមានក្លិនឈួល ឈ្ងុយក្លិនដែលហោះហើរកាត់ច្រមុះរបស់អ្នក ចេញពីឆ្នាំងដ៏ធំដែលកំពុងពុះ ហើយមានបុគ្គលិក និងចុងភៅជាច្រើន ឈរក្នុងសភាពមមាញឹកដៃ ចាប់នំបញ្ចុកស្រុះទឹកស៊ុបដោយទឹកមុខញញឹម ព្រោះថាមានភ្ញៀវជាច្រើនអង្គុយចាំញ៉ាំស្នាដៃរបស់ខ្លួនពេញហាង នោះគឺ នំបញ្ចុកសាច់ចិញ្ច្រាំ ដែលល្បីតៗ គ្នាថា រសជាតិឆ្ងាញ់។
នំបញ្ចុកសាច់ជ្រូកចិញ្ច្រាំ
នំបញ្ចុកសាច់ចិញ្ច្រាំ
ហើយអ្វីដែលធ្វើអោយនំបញ្ចុកនេះកាន់តែមានរសជាតិឆ្ងាញ់ប្លែកនោះគឺ លោកអ្នកអាចជ្រើសរើសគ្រឿងថែមតាមចំណងចំណូលចិត្តលោកអ្នកបានថែមទៀតផង ដែលមានដូចជាៈ នំបញ្ចុកញ៉ាំជាមួយខួរក្តាម, សាច់ជ្រូកចិញ្ច្រាំ, ប្រហិត, ផ្សិត, ពោតបារាំង, ជើងមាន់, ជើងជ្រូក,… ជ្រលក់ជាមួយទឹកកាពិលាយតាមរសជាតិដែលលោកអ្នកចូលចិត្តទៅដឹងតែអ៊ែមម៉ង។ កុំភ្លេចណាល្ងាចនេះ នៅហាងនំបញ្ចុកសាច់ចិញ្ច្រាំ។
នំបញ្ចុកសាច់ជ្រូកចិញ្ច្រាំ
នំបញ្ចុកសាច់ចិញ្ច្រាំ
នំបញ្ចុកសាច់ជ្រូកចិញ្ច្រាំ
នំបញ្ចុកសាច់ចិញ្ច្រាំ
អីយ៉ា! ចង់ភ្លេចតម្លៃ នំបញ្ចុក១ចានតម្លៃ ៧៥០០៛ ឯទីតាំងវិញគឺនៅផ្ទះលេខ 17Eo, ផ្លូវ 282 (វិថីសម្តេចល្វាឯម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន (ជិះពីស្តុបត្រសក់ផ្អែម តាមផ្លូវមកកាន់ផ្សារបឹងកេងកង ត្រង់ផ្លូវបំបែកជា៤ ច្រកទី២បត់ឆ្វេងប្រហែល២០០ម៉ែត្រ ហាងនៅខាងឆ្វេងដៃ) តែបើលោកអ្នករកមិនឃើញម៉េចម៉ាអី Call ទៅលេខនេះម៉ងទៅណាៈ Tel: 017 447 333 | 010 542 222

គំរោងរថយន្តក្រុងដែលចិនបង្ហាញ ឥឡូវសម្ភោធអោយប្រើប្រាស់ហើយ

ប្រទេសចិន៖ កាលពីប៉ុន្មានខែមុន ប្រទេសចិន បានដាក់ឲ្យមហាជនទូទាំងសាកលលោកបានឃើញពីគំរោងរថយន្តក្រុងស៊េរីថ្មីរបស់ខ្លួនដើម្បីសំរួលដល់ការធ្វើចរាចរណ៍ ហើយកាលនោះ KSPG.TV យើងក៏បានដាក់ជាសំនួរចោទសួរថា “ពិតទេ? ថាចិន បានបង្កើតរថយន្តក្រុងថ្មីដ៏ទំនើបមួយនេះ” ឥលូវនេះរថយន្តក្រុងដែលនឹកស្មានមិនថានឹងកើតមានឥឡូវវាត្រូវ បាននឹងកំពុងដាក់ធ្វើតេស្តសាកល្បងជាលើកដំបូង ដើម្បីជួយសម្រួលដល់ចរាចរណ៍ហើយ។
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
Straddling Bus
គួរបញ្ជាក់ផងដែរថា រថយន្តនេះបានដាក់អោយប្រើប្រាស់នៅទីក្រុង Qinhuangdao ខេត្ត Hebei ប្រទេសចិន ហើយអាចបើកបរក្នុងល្បឿន ៦០គីឡូម៉ែត្រក្នុងមួយម៉ោង។
 

មានដឹងអត់ Flashback របស់ EVOKចេញMVហើយ

0
កាលពីមួយរយះ មុននេះ តាមរយះបទ ស្នាមស្នេហ៍អតីត ឬក៏ជាភាសាអង់គ្លេសថា (Flashback) របស់ក្រុមចំរៀង EVOK បានបញ្ចេញ Audio ។ យ៉ាងណាមិញក៏មានការចាប់អារម្មណ៍គួរសម ពីសំណាក់យុវវ័យ ព្រោះវាគឺបទOriginal ស្នាដៃកូនខ្មែរ និងតាមរយះកាលលើកឡើងរបស់ ក្រុមលោកដោយសារបទចំរៀងនេះគឺតាក់តែង និងនិពន្ធ ពី រឿងរ៉ាវពិតមួយ។ evok 485 ហើយសំរាប់ថ្ងៃនេះដែរ ក្រុមលោក បានបង្ហោះនូវបទដ៏ពិរោះមួយនេះ ចេញជា Full MV ដើម្បីបកស្រាយនូវចម្ងល់តែម្តងកុំបង្អង់យូរចុចមើលទាំងអស់គ្នាម៉ងទៅ៖ https://www.youtube.com/watch?v=HSqalhYxtDc ប្រភពពី៖ YouTube Channel EVOK music

នេះជាមុខងារពិសេសរបស់ Galaxy Note7 ដែលចេញកាលពីយប់មិញ

Samsung Galaxy Note 7 ខាងក្រោមនេះជាចំណុចខ្លាំង និងមុខងារពិសេសៗដែលគួរអោយ ចាប់អារម្មណ៍ ជាងគេ លើកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung មួយនេះដែលទើបតែចេញកាលពីយប់មិញវេលាម៉ោង ១០យប់ នោះគឺ មានដូចជា៖
  • បច្ចេកវិទ្យាស្គេន ដោយប្រើប្រស្រីភ្នែក (iris scanner)
  • អាវក្រោះ ការពារទឹក និងធូលី (IP68 water resistant rating)
  • ប៊ិច S Pen មានមុខងារឆ្លាតវៃ និងពិសេសៗ ច្រើនជាងមុន
  • អង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនធំជាងមុន និងអាចបន្ថែម មេម៉ូរីក្រៅបាន
  • កាមេរ៉ាអាច Focus បានកាន់តែលឿន និងថតនៅទីងងឹតបានល្អជាងមុន
  • ទ្រនាប់ស្គេនម្រាមដៃ កាន់តែរហ័ស និងមុខងារសាកថ្មបានកាន់តែលឿនហើយក៏អាចសាកដោយបច្ចេកវិទ្យា Wireless Charger បានផងដែរ
Note 7 Wireless Charger
Note 7 Wireless Charger
Note 7 Storage
Note 7 Storage
Feature Note 7
Feature Note 7
Note 7 Water Resistant
Note 7 Water Resistant
Note 7 S-Pen
Note 7 S-Pen
Note 7 Iris Scanner
Note 7 Iris Scanner
https://www.youtube.com/watch?v=a0a6Y9JvPqo
https://www.youtube.com/watch?v=Q4OEw3UFyN8

Original Song «ពេលខ្ញុំមិនសប្បាយចិត្ត» ចេញ១ម៉ោងមានអ្នកគាំទ្រច្រើនម៉ង

បទថ្មីពីតារាចំរៀង ដ៏ស្រស់សង្ហារគឺលោក សុគន្ធ ថេរ៉ាយុ ដែលជាបទ Original Song មានចំណងជើងថា “ពេលខ្ញុំមិនសប្បាយចិត្ត” ដោយគ្រាន់តែបង្ហោះចូលក្នុងបណ្តាញសង្គម Facebook Page របស់ផលិតកម្ម Town បានប្រហែល១ម៉ោង តែហាក់មានអ្នកគាំទ្រ និងពេញចិត្តពេញថ្លើមច្រើនគួរសម។ ចឹងចង់ដឹងថាបទនេះមានអត្តន័យយ៉ាងណានោះ ចុចស្តាប់ទាំងអស់គ្នាណា!!! #គាំទ្របទOriginal

Samsung Galaxy Note 7 នឹងបង្ហាញខ្លួននាពេលបន្តិចទៀតនេះ

ការបង្ហាញខ្លួនជាផ្លូវការរបស់ Note 7 នឹងធ្វើឡើងនៅម៉ោង ១០យប់បន្តិចទៀតនេះ ដោយ Samsung បានចេញរំលងលេខស៊េរី Note 6 ពិតប្រាកដមែន បើតាមបញ្ជាក់ពី Samsung ដូច្នេះថាៈ Your next big idea is right around the corner. The #GalaxyNote7 will be revealed at Unpacked on August 2nd. មិនតែប៉ុណ្ណោះ Samsung នឹងមានការ Live វីដេអូផ្ទាល់ផងដែរ នៅម៉ោង១០យប់នេះ ពីទីក្រុង New York ។ ចឹងចាំមើលទាំងអស់គ្នាណា ថាតើ Samsung GalaxyNote7 មានកំលាំងម៉ាស៊ីនល្អ និងស្រស់ស្អាតកំរិតណាជាមួយវីដេអូខាងក្រោម៖

អ្នកចាំទី Wojciech Szczesny ទៅអ៉ីតាលីពិនិត្យសុខភាពចុងក្រោយដើម្បីផ្លាស់ចេញ

Wojciech Szczesny នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី ដើម្បីពិនិត្យសុខភាពជាលើកចុងក្រោយ សំរាប់ការ ផ្លាស់ប្តូរទៅលេងក្រុម Roma។ អ្នកចាំទីសញ្ជាតិ Polish រូបនេះ បានទទួលនៅជោគជ័យយ៉ាងខ្លាំងក្នុង កំឡុងពេលលេងអោយក្រុមយក្សរបស់ក្របខណ្ឌ អ៊ីតាលី។ ដូច្នេះ ទើបបានរូបគេសំរេចចិត្តធ្វើការផ្លាស់ ប្តូរទៅលេងនៅទីនោះ តែម្តង។ ទោះបីគាត់ ត្រូវបានក្រុម Everton ចាប់អារម្មណ៍ក្នុងការដោះដូរក៏ដោយ។ ចំពោះតំលៃខ្លួនក្នុងការផ្លាស់ប្តូរនេះ គឺ13,4លានផោន។
Wojciech Szczesny
Wojciech Szczesny
ចំពោះមូលហេតុ ដែលបណ្តាលអោយកីឡាកររូបនេះចាកចេញអាចបណ្តាលមកពីមិនអាចប្រជែងយក តំណែងទី១ នៅក្នុងក្រុម ពីអ្នកចាំទី Petr Cech។
Petr Cech
Petr Cech
https://www.youtube.com/watch?v=4IXxfnhR1gY

ចូលចិត្តពិសា​ជ្រក់ម្ទេសអត់ តោ៎ះ រៀនធ្វើខ្លួនឯង

0
បើ និយាយពីម្ទេសវិញ ប្រហែលមនុស្ស មួយចំនួន ចូលចិត្តពិសា ណាស់មើលទៅ បើអត់ម្ទេសដឹងតែញាុំមិនឆ្ងាញ់ម៉ងមួយពេលហ្នឹង ! និយាយលេងទេ ដោយសារតែថ្ងៃនេះ KSPG.TV  ចង់បង្ហាញលោកអ្នកពីរបៀបធ្វើ ជ្រក់ម្ទេស នេះតែម្តង ។ ជ្រក់ម្ទេស ជ្រក់ម្ទេស ចង់ដឹងថាមានគ្រឿងផ្សំ និងវិធីធ្វើរបៀបណាខ្លះ សូមទស្សនា វីដេអូខាងក្រោមទាំងអស់គ្នា ។
ប្រភពពី៖ YouTube Channel  Love Candy recipe