កម្មវិធី I Am a Singer Cambodia នៅក្នុងសប្តាហ៍ទី២ ហើយក៏ជាសប្តាហ៍ចាប់ផ្តើមនៃការជម្រុះដំបូង របស់ បេក្ខជន ដែលសុទ្ធតែ ជាតារាចំរៀងអាជីបនៅក្នុងផលិតកម្មរស្មីហង្សមាស ។
នេះក៏ការចាប់ផ្តើមដ៏ព្រឺព្រួច ព្រោះជា យប់ដែលកំណត់ជោគវាសនា តារាចម្រៀង ទាំង៧ រូប ដែលត្រូវចាំបាច់តម្រូវអោយម្នាក់ដែលទទួលបាន Vote តិចបំផុតត្រូវដើរចេញពីកម្មវិធីមុនគេ ហេតុនេះ ហើយបេក្ខជនទាំងអស់ ព្យាយាមបង្ហាញទេពកោសល្យអោយអស់ពីសមត្ថភាពដើម្បីទាក់ទាញការ Vote ពីទស្សនិកជន ។

យ៉ាងណាមិញ អ្នកត្រូវធ្លាក់ចេញពីកម្មវិធីដំបូង គឺជា កញ្ញា ទេព បូព្រឹក្ស ប៉ុន្តែស្របពេលដែលត្រូវចាកចេញនោះកញ្ញា និង លោកគ្រូរបស់នាងផ្ទាល់ គឺលោក សួន ពិសិដ្ឋ បានបញ្ចេញអស់ពីសមត្ថភាពនៃភាពសាមគ្គីភាពរវាងពួកគាត់ទាំងពីរ។

សូមទស្សនា វីដេអូខាងក្រោមពីសកម្មភាពកន្លងមករបស់នាង។
ប្រភព ៖ YouTube Channel I Am A Singer
ប្រភព ៖ YouTube Channel I Am A Singer