https://www.youtube.com/watch?v=nG6bRTiS4dk
https://www.youtube.com/watch?v=nG6bRTiS4dk
ហេតុនេះហើយបានជាក្រុមហ៊ុនផលិតរថយន្តជាច្រើនងាកមកផលិតរថយន្តធន់ធំៗ ជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាក់ស្តែងដូចក្រុមផលិតរថយន្ត Toyota ជាដើម បានបញ្ចេញនូវរថយន្តស៊េរីថ្មីម៉ាក Fortuner 2016 ដើម្បីដាក់លក់ក្នុងរដូវធ្លាក់ភ្លៀងនេះ ហើយវាពិតជាមានការពេញចិត្តពេញថ្លើមខ្លាំងណាស់ពីសំណាក់អតិថិជនជាច្រើន។
Fortuner 2016 បើយើងមើលទៅលើរូបរាងខាងក្រៅរបស់វា វាពិតជាមានរាងប្រហាក់ប្រហែល នឹង Land Cruiser របស់ Toyota ណាស់ទាំងទំហំ តែវាមានតម្លៃសមរម្យជាង និងមានលក្ខណៈសម្បត្តិប្លែក និងមុខងារល្អៗជាច្រើនផងដែរ។
រថយន្តនេះមានតួខ្លួនយ៉ាងប្រណិត ស្របនឹងក្បាលខាងមុខ មានការរចនាយ៉ាងអង់អាចជាមួយចម្រឹងខ្យល់ និងកាងយ៉ាងប្រណិត អមដោយរូបឡូហ្គូ Toyota ចំកណ្តាល។ ចំណែកឯភ្លើងហ្វារចង្កៀងមុខជាប្រភេទ Bi-Beam LED និងអំពូល Daytime Running Light ហើយផ្នែកខាងក្រោមភ្ជាប់មកជាមួយភ្លើងកាត់អ័ព ដែលវាបង្កភាពងាយស្រួលពេលកំពុងបើកបរ។
សំរាប់កញ្ចក់មើលក្រោយផ្នែកចំហៀង ភ្ជាប់ដោយភ្លើងស៊ីញ៉ូ និងប្រព័ន្ធភ្លើងស្វាគមន៍ពេលចូលក្នុងរថយន្ត យ៉ាងស្រស់ស្អាត។ ក្រឡេកមកមើលខាងក្រោមផុតឯណេះវិញ កង់របស់រថយន្តនេះមានទំហំ១៨អ៊ីញ។
និយាយពីតួខ្លួនខាងក្រោយរបស់រថយន្តនេះ មានកាងក្រោយរចនាមកយ៉ាងទាន់សម័យ និងអំពូល LED ស្តុបក្រោយភ្ជាប់ដោយភ្លើងសញ្ញាប្រាប់ដំណឹង វាពិតជាកាលីប ជាមួយទ្វារក្រោយប្រើថាមពល ប្រព័ន្ធ Jam Protection និងបើក-បិទដោយស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះ កន្លែងដាក់ឥវ៉ាន់ក៏ធំទូលាយផងដែរ។
ចូលទៅមើលខាងក្នុងនៃរថយន្តនេះវិញ យើងឃើញមានឧបករណ៍ និងប្រព័ន្ធជាច្រើនដូចជា៖ ប្រអប់លេខ ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធកំសាន្ត DVD Touch Screen ទំហំ ៧អ៊ីញ Cool Box ប្រអប់សម្រាប់ក្លាសេភេសជ្ជៈ ប្រព័ន្ធបង្ហាញ MID និងដៃចង្កូតយ៉ាងស្រស់ស្អាត។ ហើយសំរាប់ម៉ាស៊ីនដែលបំពាក់ជាមួយរថយន្ត Fortuner ជាប្រភេទម៉ាស៊ីនម៉ាស៊ូត 1KD-FDV ចំណុះ 3.0 លីត្រ មានអត្រាស៊ីប្រេងតិច មិនតែប៉ុណ្ណោះវាក៏ភ្ជាប់មកនូវប្រព័ន្ធបញ្ចុះកម្តៅ Intercooler ជួយរក្សាបាននូវថាមពល និងកម្លាំងរមួលខ្ពស់បំផុតបានថែមទៀតផង។
ចំពោះតម្លៃរបស់វាគឺ 60,900$ លើកលែងតែពណ៌ សកាំម៉ៃ ដែលមានតម្លៃលើបន្តិច 61,500$ តម្លៃពីក្រុមហ៊ុន Toyota Cambodia ផ្ទាល់តែម្តង ហើយយើងក៏អាចបង់រំលស់បានផងដែរ។
សរុបមកឆ្នាំនេះក្រុមហ៊ុន Toyota ពិតជាធ្វើបានល្អខ្លាំងណាស់ សំរាប់ការផលិតរថយន្តម៉ូដែល Fortuner 2016 មួយនេះ ទាំងការរចនារូបរាងស្រស់ស្អាត តួខ្លួនប្រណិត មានច្រើនពណ៌សំរាប់បំពេញចិត្តអតិថិជន ហើយវាពិតជាសាកសមនឹងអ្នកដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តមួយគ្រឿងដែលមានទំហំធំទូលាយ អាចជិះបានគ្នាច្រើន និងជាពិសេសតម្លៃសមរម្យ ។
ជាមួយគ្នានេះដែរ ដើម្បីបំពេញនូវភាពសំបូរបែបសំរាប់រូបភាព និង វីដេអូ ការស្តាប់តន្ត្រីរបស់លោកអ្នក LG G5se ក៏មានបន្ថែមនូវឧបករណ៍សំរាប់បង្កើននូវការកំសាន្តមួយចំនួនផងដែរនៅក្នុងរួមមានដូចជា៖
– Rolling Bot Camera គឺជាកាមេរ៉ាដែលមានរាងដូចជាបាល់អាចធ្វើចលនាបាន នឹង អាចផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការថតរូប និង វីដេអូបានតាមរយះនៃការបញ្ជាដោយទូរស័ព្ទរបស់លោកអ្នកផ្ទាល់តែម្តង។
– LG 360 CAM គឺជាកាមេរ៉ាសំរាប់ថតរូបភាពជាលក្ខណៈ 360 ដឺក្រេ និង 180 ដឺក្រេ មានកាមេរ៉ាភ្លោះទំហំ 13 មេហ្កាភិចសែល អាចថតរូបបានច្បាស់ និង អាចថតវីដេអូបានក្នុងកំរិត 2K បានផងដែរ។
– LG CAM Plus គឺជាឧបករណ៍សំរាប់ជាជំនួយនៅក្នុងការថតរូបភាពក៏ដូចជាវីដេអូបានកាន់តែស្រួល និង ច្បាស់មានលំនឹងជាពិសេសគឺវាអាចហ្ស៊ូមក៏ដូចជាការកំណត់គោលដៅបានយ៉ាងច្បាស់លាស់ជាមួយប៊ូតុង Capture និង Zoom។
– LG TONE PLATINUM™ Wireless Stereo Headset គឺជាកាសដ៏ពិសេសបំផុតដែលរចនាមានរូបរាងស្អាតស្ទើតែគ្មានគូប្រៀប វានឹងភ្ជាប់ជាមួយនឹង LG G5se តាមរយៈប្ល៊ូធូសហើយនឹងអាចផ្តល់នូវសម្លេងច្បាស់ជាមួយនឹងបច្ចេកវិទ្យាដែលអាចជួយអោយការសន្ទនាលឺច្បាស់ និង ស្តាប់តន្ត្រីកាន់តែពិរោះ។
ជឿជាក់ថានៅក្នុងចំណោមឧបករណ៍សំរាប់បង្កើននូវការកំសាន្តសំរាប់ស្មាតហ្វូន LG G5se ទាំងនេះ នឹង មានមួយដែលលោកអ្នកពេញចិត្តនៅពេលដែលបានសាកល្បង និង ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ LG G5se សំណព្វចិត្តរបស់លោកអ្នក។
សាខារាជធានីភ្នំពេញ
1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh
2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh
នៅខាងក្រោយ ការធ្វើការជាបុគ្គលិកនៅការិយាល័យ CPA តូចមួយ គាត់ក៏ជាបុគ្គលិកក្រៅម៉ោងផ្នែកគណនេយ្យ ដែលធ្វើការអោយអង្គការឧក្រិដ្ឋកម្មដែលមានគ្រោះថ្នាក់មួយ។ បើចង់ដឹងថា Christian ជាមនុស្សដ៏អស្ចារ្យ យ៉ាងណា? ហើយពូកែគិតលេខយ៉ាងណា? សូមកុំភ្លេចចាំទស្សនារឿង The Accountant ទាំងអស់គ្នា។
ហើយ Fabregas ក៏បានចាត់ទុក Wenger គឺជាឪពុកទី២ របស់ខ្លួនផងដែរ។ កីឡាករ Fabregas បានចំណាយពេលរហូតដល់ទៅ ៨ ឆ្នាំ ជាមួយក្រុមកាំភ្លើងធំ Asernal មុននឹងគាត់ ប្តូរទៅលេងអោយក្រុមអ្នកមានបុណ្យ Barcelona។ ហើយចុងក្រោយនេះ គាត់បានផ្លាស់មកលេងនៅក្នុង ក្របខណ្ឌរបស់អង់គ្លេសវិញ ដោយលេងអោយក្រុមតោខៀវ Chelsea។ សំរាប់ការបង្ហាញខ្លួននៅក្រុមទាំង ៣នេះ គឺគាត់បង្ហាញខ្លួនបានចំនួន 549 ប្រកួត នឹងរកគ្រាប់បាល់បាន 110គ្រាប់។
លោក Arsene Wenger
https://www.youtube.com/watch?v=-VaDuI7a2uM
ពួកគេទាំងអស់នោះនឹងមកចូលរួមសហការគ្នា ដើម្បីកំចាត់បីសាច។ តើចង់ដឹងថា Justice League វគ្គថ្មីនេះ ល្អមើលយ៉ាងណា? អាចចចុមើល Trailer ខាងក្រោមនេះបាន៖
កម្មវិធី VPInput បង្ដើតលក្ខណៈពិសេសទៅដល់ អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូនរបស់ LG ដោយអ្នកអាចគ្រប់គ្រង់ទូរស័ព្ទដៃរបស់អ្នកបានដោយប្រើប្រាស់ Mouse និង keyboard បាន។ ដូច្នេះ វាកាន់តែងាយស្រួយនិងផ្ដល់អត្ថប្រយោជន៍ នៅពេលដែលយើងចង់ប្រើប្រាស់ទូរស័ព្ទក្នុងពេលតែមួយដោយយើងអាចបញ្ជាពី កុំព្យូទ័រ ដោយមិនចាំបាច់ចំណាយពេល ចាប់កាន់ទូរស័ព្ទនោះទេ។
ជាមួយ VPInput នៅលើទូរស័ព្ទនេះផងដែលគឺមានទំនាក់ទំនងជាមួយនិងកុំព្យូទ័រ ដោយលោកអ្នកអាច Copy ឯកសារ Microsoft Word ពីក្នុង កុំព្យូទ័រ ទៅក្នុងទូរស័ព្ទដៃរបស់លោកអ្នកវាពិតជាងាយស្រួលសំរាប់លោក អ្នកធ្វើការ ហើយអ្នកក៏អាច Screen Shot ទូរស័ព្ទស្មាតហ្វូនរបស់អ្នកដោយប្រើប្រាស់កុំព្យូទ័រក៏បានផងដែរ ។ កាន់តែពិសេសជាងនេះទៅទៀតគឺយើងក៏អាចកំនត់នៅកម្មវិធី Shortcut Key នៅលើ Keyboard កុំព្យូទ័រ ដើម្បីបញ្ជា រឺ ចូលទៅក្នុងកម្មវិធី ដែលអ្នកចូលចិត្តប្រើប្រាស់ លើទូរស័ព្ទក៏បានដែរ ។ ទាញយកកម្មវិធី LG VPInput ពី Google Play ឥលូវនេះ ចុចទីនេះ។
សាខារាជធានីភ្នំពេញ
1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh
2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh