Ads Banner By Post - LGLG G5 SE គឺជាស្មាតហ្វូនជំនាន់ថ្មី ដែលត្រូវបានក្រុមហ៊ុន LG Electronics រចនាឡើងយ៉ាងពិសេសជាទីបំផុតដើម្បីជាការឆ្លើយតបទៅនឹងតំរូវការរបស់អ្នកប្រើប្រាស់ជាច្រើនដែលចូលចិត្តផលិតផលថ្មី ប្លែកៗ ទំនើប និងមានលក្ខណៈកាន់តែទាន់សម័យ។ ស្មាតហ្វូនជំនាន់ទី 5 របស់ក្រុមហ៊ុន LG Electronics បានបំពាក់មកជាមួយនូវសមត្ថភាពខ្លាំង និង បច្ចេកវិទ្យាទំនើបៗសម្រាប់ជួយសំរួលដល់ការប្រើប្រាស់ និងការកំសាន្តដែលស្របតាមបរិបថបច្ចេកវិទ្យានាពេលបច្ចុប្បន្ននេះ។

LG G5Se LG G5Se

ជាមួយគ្នានេះដែរ ដើម្បីបំពេញនូវភាពសំបូរបែបសំរាប់រូបភាព និង វីដេអូ ការស្តាប់តន្ត្រីរបស់លោកអ្នក LG G5se ក៏មានបន្ថែមនូវឧបករណ៍សំរាប់បង្កើននូវការកំសាន្តមួយចំនួនផងដែរនៅក្នុងរួមមានដូចជា៖
– Rolling Bot Camera គឺជាកាមេរ៉ាដែលមានរាងដូចជាបាល់អាចធ្វើចលនាបាន នឹង អាចផ្តល់អោយអ្នកប្រើប្រាស់អាចធ្វើការថតរូប និង វីដេអូបានតាមរយះនៃការបញ្ជាដោយទូរស័ព្ទរបស់លោកអ្នកផ្ទាល់តែម្តង។
– LG 360 CAM គឺជាកាមេរ៉ាសំរាប់ថតរូបភាពជាលក្ខណៈ 360 ដឺក្រេ និង 180 ដឺក្រេ មានកាមេរ៉ាភ្លោះទំហំ 13 មេហ្កាភិចសែល អាចថតរូបបានច្បាស់ និង អាចថតវីដេអូបានក្នុងកំរិត 2K បានផងដែរ។
– LG CAM Plus គឺជាឧបករណ៍សំរាប់ជាជំនួយនៅក្នុងការថតរូបភាពក៏ដូចជាវីដេអូបានកាន់តែស្រួល និង ច្បាស់មានលំនឹងជាពិសេសគឺវាអាចហ្ស៊ូមក៏ដូចជាការកំណត់គោលដៅបានយ៉ាងច្បាស់លាស់ជាមួយប៊ូតុង Capture និង Zoom។
– LG TONE PLATINUM™ Wireless Stereo Headset គឺជាកាសដ៏ពិសេសបំផុតដែលរចនាមានរូបរាងស្អាតស្ទើតែគ្មានគូប្រៀប វានឹងភ្ជាប់ជាមួយនឹង LG G5se តាមរយៈប្ល៊ូធូសហើយនឹងអាចផ្តល់នូវសម្លេងច្បាស់ជាមួយនឹងបច្ចេកវិទ្យាដែលអាចជួយអោយការសន្ទនាលឺច្បាស់ និង ស្តាប់តន្ត្រីកាន់តែពិរោះ។

LG G5Se

ជឿជាក់ថានៅក្នុងចំណោមឧបករណ៍សំរាប់បង្កើននូវការកំសាន្តសំរាប់ស្មាតហ្វូន LG G5se ទាំងនេះ នឹង មានមួយដែលលោកអ្នកពេញចិត្តនៅពេលដែលបានសាកល្បង និង ប្រើប្រាស់ជាមួយនឹងទូរស័ព្ទ LG G5se សំណព្វចិត្តរបស់លោកអ្នក។

សាខារាជធានីភ្នំពេញ

1. អគារ LG ផ្លូវលេខ 135 មហាវិថីព្រះមុនីវង្ស ខណ្ឌ 7 មករា
ទូរស័ព្ទ៖ 023 888 199 / 023 888 299
វ៉ិបសាយ៖ www.GGear.com.kh

2. ខេមកូសុីធី (ភ្នំពេញ) អគារ LG ផ្ទះលេខ 6-7 ផ្លូវឧកញ្ញ៉ាម៉ុងឬទ្ធី
ទូរស័ព្ទ៖ 023 864 199
វ៉ិបសាយ៖ www.GGear.com.kh