បច្ចុប្បន្ននេះមនុស្សជាច្រើនងាកមក ចូលចិត្តនិងចង់បានរថយន្តធន់លម្មព្រោះវាអាចជិះបានគ្រប់គ្នាជាលក្ខណៈគ្រួសារ និងងាយស្រួលធ្វើដំណើរកំសាន្តតាមទីឆ្ងាយបាន មិនពិបាកដូចរថយន្តដែលមានទំហំតូចនោះឡើយ។

Toyota Fortuner 2016ហេតុនេះហើយបានជាក្រុមហ៊ុនផលិតរថយន្តជាច្រើនងាកមកផលិតរថយន្តធន់ធំៗ ជាបន្តបន្ទាប់ដើម្បីបំពេញតម្រូវការរបស់អតិថិជន ជាក់ស្តែងដូចក្រុមផលិតរថយន្ត Toyota ជាដើម បានបញ្ចេញនូវរថយន្តស៊េរីថ្មីម៉ាក Fortuner 2016 ដើម្បីដាក់លក់ក្នុងរដូវធ្លាក់ភ្លៀងនេះ ហើយវាពិតជាមានការពេញចិត្តពេញថ្លើមខ្លាំងណាស់ពីសំណាក់អតិថិជនជាច្រើន។

Toyota Fortuner 2016 Toyota Fortuner 2016

Fortuner 2016 បើយើងមើលទៅលើរូបរាងខាងក្រៅរបស់វា វាពិតជាមានរាងប្រហាក់ប្រហែល នឹង Land Cruiser របស់ Toyota ណាស់ទាំងទំហំ តែវាមានតម្លៃសមរម្យជាង និងមានលក្ខណៈសម្បត្តិប្លែក និងមុខងារល្អៗជាច្រើនផងដែរ។

Toyota Fortuner 2016

រថយន្តនេះមានតួខ្លួនយ៉ាងប្រណិត ស្របនឹងក្បាលខាងមុខ មានការរចនាយ៉ាងអង់អាចជាមួយចម្រឹងខ្យល់ និងកាងយ៉ាងប្រណិត អមដោយរូបឡូហ្គូ Toyota ចំកណ្តាល។ ចំណែកឯភ្លើងហ្វារចង្កៀងមុខជាប្រភេទ Bi-Beam LED និងអំពូល Daytime Running Light ហើយផ្នែកខាងក្រោមភ្ជាប់មកជាមួយភ្លើងកាត់អ័ព ដែលវាបង្កភាពងាយស្រួលពេលកំពុងបើកបរ។

សំរាប់កញ្ចក់មើលក្រោយផ្នែកចំហៀង ភ្ជាប់ដោយភ្លើងស៊ីញ៉ូ និងប្រព័ន្ធភ្លើងស្វាគមន៍ពេលចូលក្នុងរថយន្ត យ៉ាងស្រស់ស្អាត។ ក្រឡេកមកមើលខាងក្រោមផុតឯណេះវិញ កង់របស់រថយន្តនេះមានទំហំ១៨អ៊ីញ។

និយាយពីតួខ្លួនខាងក្រោយរបស់រថយន្តនេះ មានកាងក្រោយរចនាមកយ៉ាងទាន់សម័យ និងអំពូល LED ស្តុបក្រោយភ្ជាប់ដោយភ្លើងសញ្ញាប្រាប់ដំណឹង វាពិតជាកាលីប ជាមួយទ្វារក្រោយប្រើថាមពល ប្រព័ន្ធ Jam Protection និងបើក-បិទដោយស្វ័យប្រវត្តិ មិនតែប៉ុណ្ណោះ កន្លែងដាក់ឥវ៉ាន់ក៏ធំទូលាយផងដែរ។

ចូលទៅមើលខាងក្នុងនៃរថយន្តនេះវិញ យើងឃើញមានឧបករណ៍ និងប្រព័ន្ធជាច្រើនដូចជា៖ ប្រអប់លេខ ប្រព័ន្ធបញ្ជាម៉ាស៊ីនត្រជាក់ ប្រព័ន្ធកំសាន្ត DVD Touch Screen ទំហំ ៧អ៊ីញ Cool Box ប្រអប់សម្រាប់ក្លាសេភេសជ្ជៈ ប្រព័ន្ធបង្ហាញ MID និងដៃចង្កូតយ៉ាងស្រស់ស្អាត។ ហើយសំរាប់ម៉ាស៊ីនដែលបំពាក់ជាមួយរថយន្ត Fortuner ជាប្រភេទម៉ាស៊ីនម៉ាស៊ូត 1KD-FDV ចំណុះ 3.0 លីត្រ មានអត្រាស៊ីប្រេងតិច មិនតែប៉ុណ្ណោះវាក៏ភ្ជាប់មកនូវប្រព័ន្ធបញ្ចុះកម្តៅ Intercooler ជួយរក្សាបាននូវថាមពល និងកម្លាំងរមួលខ្ពស់បំផុតបានថែមទៀតផង។

Toyota Fortuner 2016 Cool Box Toyota Fortuner 2016 Toyota Fortuner 2016

ចំពោះតម្លៃរបស់វាគឺ 60,900$ លើកលែងតែពណ៌ សកាំម៉ៃ ដែលមានតម្លៃលើបន្តិច 61,500$ តម្លៃពីក្រុមហ៊ុន Toyota Cambodia ផ្ទាល់តែម្តង ហើយយើងក៏អាចបង់រំលស់បានផងដែរ។

សរុបមកឆ្នាំនេះក្រុមហ៊ុន Toyota ពិតជាធ្វើបានល្អខ្លាំងណាស់ សំរាប់ការផលិតរថយន្តម៉ូដែល Fortuner 2016 មួយនេះ ទាំងការរចនារូបរាងស្រស់ស្អាត តួខ្លួនប្រណិត មានច្រើនពណ៌សំរាប់បំពេញចិត្តអតិថិជន ហើយវាពិតជាសាកសមនឹងអ្នកដែលមានសមាជិកគ្រួសារច្រើន ចង់បានរថយន្តមួយគ្រឿងដែលមានទំហំធំទូលាយ អាចជិះបានគ្នាច្រើន និងជាពិសេសតម្លៃសមរម្យ ។