មានស្រោមការពារ iPhone មួយនេះ អាចសាកថ្ម ដោយគ្មានខ្សែបាន

អ្នកប្រើប្រាស់ផលិតផល របស់ក្រុមហ៊ុន Apple តែងតែរអ៊ួ រទាំ ក្នុងសាកថ្ម ដោយខ្សែ USB វាងាយនិងដាច់ ពិបាកសាកថ្ម ជួលកាលសាកមិនចូល ជាដើម ប្រសិនបើ ខ្សែ USB ខូច ពិបាកក្នុងការរកទិញ ខ្សែ USB original មកប្រើ ណាមួយវាតម្លៃថ្លៃទៀតផង។ Case iPhone Case iPhone ប៉ុន្តែឥឡូវនេះក្រុមហ៊ុន Spigen បានផលិតស្រោមទូរស័ព្ទ “Tough Armor Volt” ដែលអាចសាកថ្ម តាមរយៈ Wireless ងាយប្រើ ដោយមិនចាំបាច់ខ្វាយខ្វល់ ក្នុងការសាកថ្មលែងចូលទៀត និងអាចការពារទូរស័ព្ទ ជាទីស្រលាញ់របស់អ្នកបានទៀតផង ប៉ុន្តែសម្រាប់ស្រោមនេះប្រើប្រាស់បានតែ iPhone 6s និង iPhone 6s Plus តែប៉ុណ្ណោះ លោកអ្នកអាចរកទិញបានតាមរយៈ Spigen Store ចំពោះតម្លៃវិញ 49.99 ដុល្លារ។Case iPhone Case iPhone សូមទស្សនាវីដេអូទាំងអស់គ្នា…

វិធីងាយៗ​ ក្នុងការបណ្តុះសណ្តែក តាមធម្មជាតិ

បច្ចុប្បន្ន បន្លែ និង ផ្លែឈើ សម្បូរទៅដោយសារជាតិគីមី ដែលពិបាកក្នុងរកទិញ បន្លែ និង ផ្លែឈើ ធម្មជាតិយកមកទទួលទាន។ ថ្ងៃនេះ KSPG.TV បង្ហាញជូននូវ កាបណ្តុះសណ្តែក តាមបែបធម្មជាតិមិនប្រើជាតិគីមី និងងាយស្រួលបណ្តុះ និងចំណាយពេលតិច។ Soybean Sprouts Soybean Sprouts ជាមុនដំបូង ត្រូវជ្រើសរើសសណ្តែកសៀង ដែលមានគុណភាពល្អ បន្ទាប់មកទៀតលាងទឹកឲ្យស្អាត និងត្រាំសណ្តែកនោះ ទុកចំនួន១ថ្ងៃ ចូលដល់ថ្ងៃទី២ សណ្តែកសៀងនោះចេញ លាង និងរើសយកសណ្តែកសៀង ដែលមិនល្អចេញ បន្ទាប់មកយកកញ្ច្រែង បន្ទាប់មកទៀត យកទៅដាក់ក្នុងចានធំ និងយកក្រណាត់ខ្មៅគ្របឲ្យជិត ទុកចោល១យប់ទៀត ចូលដល់ថ្ងៃទី៣ និង ថ្ងៃទី៤ យកទៅស្រោចទឹក រួចហើយទុកទៀត ឈានចូលដល់ថ្ងៃទី៥ លោកអ្នកអាចយកទៅធ្វើម្ហូបបានហើយ។ Soybean SproutsSoybean Sprouts តោះ! ទស្សនាវីដេអូន បណ្តុះសណ្តែកទាំងអស់គ្នា…

ក្តៅក្រៅត្រជាក់ក្នុង ប្លែកអត់! ការ៉េមបំពង

គ្រាន់តែលឺឈ្មោះ និងឃើញរូបរាងការ៉េម ២ចាននេះលោកអ្នកប្រាកដជាឆ្ងល់ហើយមែនទេ? ថាតើវាមានរសជាតិយ៉ាងម៉េច ហើយសួរទៀតថាឆ្ងាញ់អត់បើបំពងចឹង មិនរលាយអស់ហើយទេអី? ចម្លើយគឺ “ឆ្ងាញ់ណាស់ ទាំងរសជាតិម្សៅនំ និងជាពិសេសនោះគឺមានស្នូលការ៉េមខាងក្នុងមានរសជាតិត្រាវ ស្តូវប៊ីរី និងច្រើនជម្រើសទៀត។
ការ៉េមបំពង
ការ៉េមបំពង
ហើយមិនមែនមានតែការ៉េមបំពងទេ ហាង The Story ក៏មាននូវមុខម្ហូបប្លែកៗ ជាច្រើនមុខច្រើនជំរើសផងដែរ ដូចជា៖ នំប័ុងលេបសង្វាក់, ជ្រូកលើជ្រុញ, ប្រហិតក្រឡុក… លើសពីនេះទៅទៀតការរៀបចំហាង ក៏ប្លែកភ្នែក អាចអោយអតិថិជន ថតរូប Selfie បានយ៉ាងស្រស់ស្អាតថែមទៀតផង។
កូនសោរផ្សងស្នេហ៍
កូនសោរផ្សងស្នេហ៍
the story
ទិដ្ឋភាពខាងក្នុងហាង
បាយសសាច់ជ្រូក
ជ្រូកលើជ្រុញ
អូ៎ភ្លេចប្រាប់ សុំថែមតិចទៀតណា សំរាប់នំបុ័ងលេបសង្វាក់គឺជាអាហារសំរន់ច្នៃប្រឌិតថ្មីរបស់ The Story ហើយវាកំពុងតែទទួលបានការពេញនិយមខ្លាំងពីអតិថិជនផងដែរ។ នំប័ុងឆ្លងកាត់ការកំដៅក្តៅៗ ញាត់ជីស្រស់ៗចូលទៅក្នុងសាច់នំប័ុង ដាក់សង្វាក់អាំងដែលលើកចេញពីភ្លើងក្តៅៗចូល បន្ទាប់មកស្រូបទឹកសៀងចូលសព្វពេញនំបុ័ង ធានាថាប្លែកមាត់ ប្លែកអារម្មណ៍និងជាប់ចិត្តតែម្តង។ សាកលមើល៍ណាល្ងាចនេះ!
នំប័ុងសង្វាក់
នំប័ុងលេបសង្វាក់
ប្រហិតក្រឡុក
ប្រហិតក្រឡុក
ប្រហិតក្រឡុក
ប្រហិតក្រឡុក
ហាង The Story Tel: 098 380 168 | 017 440 322 | 010 81 82 08 Address: នៅផ្លូវចន្លោះក្រោយសាលាវ៉ាន់ដា និងសាលា AIS ប្រហែល៣០ម

ងាយៗ ក្នុងការផ្សំឱសថធម្មជាតិ​ដើម្បីបញ្ឈប់ការហៀរសំបោរ

មនុស្សគ្រប់គ្នាតែងតែកើតជំងឺផ្តាសាយ ដោយសារបំរែបំរួលអាកាសធាតុ ដែលបណ្តាលឲ្យអ្នក ក្អក ក្រដាស់ តឹងច្រមុះ ឈឺបំពង់ក ហៀរសំបោរ ក្តៅខ្លួន ជាដើម។ សំរាប់អាការៈហៀរសំបោរ វិញ វាមិនផ្តល់ការឈឺចាប់ ឲ្យយើង នោះទេ ប៉ុន្តែវាជា ការរំខានមួយដល់យើងក្នុងការបំពេញការងារប្រចាំថ្ងៃ ហើយវាក៏អាចប៉ះពាល់ ឬឆ្លង ទៅអ្នកជិតខាងយើង ជាពិសេសវា អាចប៉ះពាល់នឹង ច្រមុះរបស់យើង រហូតដល់ រលាកច្រមុះ ចេញឈាម ជាដើម ដូច្នេះ យើងត្រូវតែ រកវិធី ទប់ស្កាត់ កុំឲ្យហៀរសំបោរ។ ដោយប្រើប្រាស់គ្រឿងផ្សំធម្មជាតិមានស្រាប់នៅក្នុងផ្ទះបាយ ។ Cold វិធីធ្វើទី1៖ – ខ្ទឹមសបុកឲ្យម៉ត់ ចំនួន 1/4 នៃស្លាបព្រា – ទឹកក្រូឆ្មា ចំនួន 2 ស្លាបព្រា – ទឹកឃ្មុំ ចំនួន 1 ស្លាបព្រា Cold វិធីធ្វើទី2 ៖ – ទឹកក្តៅ ចំនួន 1ពែង – ម្សៅ cinnamon ចំនួន 1ស្លាបព្រា បញ្ជាក់៖ នេះគ្រាន់តែវិធីសាស្ត្របណ្តោះអាសន្នប៉ុណ្ណោះ ប្រសិនបើលោកអ្នកសង្កេតឃើញថា អាចមានអ្វីប៉ះពាល់ធ្ងន់ធ្ងរ លោកអ្នកគួរតែទៅជួបជាមួយគ្រួពេទ្យជំនាញ ទើបជាការប្រសើរ។ Cold ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូ ពីរបៀបធ្វើទាំងអស់គ្នា…

Official Teaser ស្នាដៃបទភ្លេងថ្មី ៣បទ កំពុងអង្រួនចិត្តយុវវ័យ

ស្នាដៃបទភ្លេងថ្មី ៣បទពីកំពូលតារាចំរៀង៣ដួង ពិតជាពិរោះ ហើយក៏មានអ្នកចូលមើលលើសពី ៤មឺុននាក់ មិនដល់ ១អាទិត្យផង ក្នុងនោះរួមមានបទ៖ ឱក សុគន្ធកញ្ញា | Aok Sokunkanha បទ៖ លាក់ចំណងជើងសិន

Sokun Nisa កញ្ញា សុគន្ធ នីសា បទ៖ បើស្រលាញ់ម្ដេចទុកអូនចោល

Chhorn Sovannareach លោក ឆន សុវណ្ណរាជ បទ៖ លាក់ចំណងជើងសិន

ប្រភពវីដេអូ៖ Rasmey Hang Meas

សាច់អាំង ទឹកជ្រលក់៤រសជាតិ ម្ចាស់ដើមស៊ុបពងទាកូន ផ្លូវភ្លោះអូរឬស្សី

បើអ្នកលឺឈ្មោះហាង ស៊ុបពងទាកូន ផ្លូវភ្លោះអូរឬស្សី ប្រហែលជាមិត្តអ្នកអានមួយចំនួនបានស្គាល់ និងអ្នកខ្លះទៀតក៏បានធ្លាប់ទៅសាកញ៉ាំផងដែរ។ មែនហើយ! ហាងស៊ុបពងទាកូន និងសាច់អាំង ផ្លូវភ្លោះអូរឬស្សី គឺថាមានអតិថិជនពេញៗ ហាងរាល់ថ្ងៃ ហើយក៏ធ្លាប់មានអតិថិជនជាច្រើនអ្នកបានសរសើរពីសេវាកម្ម ក៏ដូចជារសជាតិម្ហូបនៅទីនោះផងដែរ។ ហើយសំរាប់វីដេអូថ្ងៃនេះវិញដែរ យើងសូមលើកយកពីមុខម្ហូបមួយទៀត ដែលជាមុខម្ហូបប្រចាំហាងផងដែរនោះគឺ សាច់អាំង ជាមួយទឹកជ្រលក់៤រសជាតិ ដែលមួយឈុតតម្លៃ ១០ដុល្លារ ហើយមានសាច់ដូចជា៖ សាច់គោអូស្ត្រាលី, មឹក, ក្តាម, ព្រុយត្រី, បង្គារ…។ ចង់ដឹងថាថ្វីដៃ ទឹកជ្រលក់៤មុខ៖ ទឹកតៅហ៊ូ, ទឹកត្រីកោះកុង, ទឹកម្រេច និងទឹកប្រហុក ផ្ទាប់ជាមួយសាច់មានរសជាតិឆ្ងាញ់ ប្លែកយ៉ាងណានោះ កុំភ្លេចសាកទាំងអស់គ្នាណាល្ងាចនេះ… សាច់អាំង សាច់អាំង សាច់អាំង សាច់អាំង
ហាងស៊ុបពងទាកូន និងសាច់អាំង ទីតាំង៖ ជិតផ្លូវភ្លោះអូរឬស្សី ផ្ទះលេខ ២៦ ផ្លូវ ១២៥ ទូរស័ព្ទ៖ 081 9999 59 / 092 11 53 53

បេក្ខជន America’s Got Talent ម្នាក់ធ្វើអោយគណះកម្មការភ័យប៉ះសក់​!

0
កម្មវិធីល្បីលំដាប់ពិភពលោក  America’s Got Talent ដែលកំពុងពេញនិយម ដែលផ្ដល់ឱកាសសម្រាប់មនុស្សដែលមានទេពកោសល្យប្លែកៗជាច្រើន។ នៅក្នុងសប្តាហ៍កន្លងទៅ នេះមានបេក្ខជនដែលមានសមត្ថភាព២នាក់បានធ្វើអោយ គណះកម្មការភ័យប៉ះសក់តែម្តង ។ ចង់ដឹងអត់ថាមានអ្វីដែលអស្ចារ្យនោះ ទស្សនាវីដេអូខាងក្រោម ។ America's got talent 2. https://www.youtube.com/watch?v=l9gb2137m9k ប្រភព៖ YouTube Channel Global Talents

Chelsea ហ៊ានចំណាយ ៣៨លានដុល្លារ ក្នុងការនាំយកខ្សែបម្រើ Kante

តាមរយៈការចេញផ្សាយរបស់ Le Parisien បានអោយដឹងថាក្លឹបយក្យរបស់អង់គ្លេស តោខៀវ Chelsea ហ៊ានចំណាយលុយរហូតដល់ទៅជិត ៣៨លានដុល្លារ ដើម្បីនាំយកខ្សែបម្រើរបស់ក្រុមជើងឯកអង់គ្លេស រដូវកាលមុន Leicester City។ N’Golo-Kante កីឡាករជំរើសជាតិបារាំងរូបនេះ គឺជាអ្នកនាំលេង ដែលជួយអោយក្រុម Leicester City លើកពាន EPL កាលពីរដូវកាលមុន។ ហើយវា ក៏ជាប្រវត្តិសាស្ត្ររបស់ក្រុម Leicester City ផងដែរ សំរាប់ការលើកពាន EPL។ មិនមានតែក្រុម Chelsea នោះទេដែរចង់បាន Kante ប៉ុន្តែក្រុមកាំភ្លើងធំ Arsenal ក៏ចង់បាន កីឡាកររូបនេះផងដែរ។ ប៉ុន្តែអ្វីៗ នៅមិនទាន់ច្បាស់នៅឡើយទេ ថា Kante និងចូលរូមជាមួយក្រុម Chelsea ឫអត់? https://www.youtube.com/watch?v=Pl3d8OR0gtA

អ្នកចាំទី Victor Valdes បានចុះកុងត្រាជាមួយក្រុម Middlesbrough ហើយ

បន្ទាប់ពីបានឡើងមកលេងក្នុងក្រមខ័ណ្ឌ EPL ក្រុម Middleesbrough ពេលបានចុះកុងត្រាក្នុងការនាំ យកអ្នកចាំទីសញ្ជាតិ អេស្ប៉ាញ ដែលបានផ្លាស់មកលេងអោយក្រុម បីសាចក្រហម Manchester United កាលពីខែមករាឆ្នាំ2015។ ប៉ុន្តែទើបតែបង្ហាញខ្លួនបាន ២ដងអោយក្រុមបីសាច ក្រហមតែប៉ណ្ណោះ។ Victor Valdes មុននឹង Valdes ផ្ទេរមកកាន់កាន់ក្រុម Manchester United គាត់បានលេងអោយក្រុម Barcelona ច្រើនជាង500ប្រកួត និងជួយក្រុមអោយលើកពានកំពូលរបស់អេស្ប៉ាញចំនួន ៦ពាន, Spanish Cup ចំនួន២ដង និងពាន Campions League ចំនួន3ដង ផងដែរ។ ហើយគាត់ក៏ធ្លាប់បង្ហាញខ្លួនអោយ ក្រុមជំរើសជាតិបានចំនួន ២០ដង និងជួយក្រុមអោយឈ្នះពាន World Cup ឆ្នាំ2010 និងពានរង្វាន់ European Championships ក្នុងឆ្នាំ2012។ ចំពោះតំលៃក្នុងការផ្ទេរកីឡាករ Valdes គឺគ្មានតំលៃខ្លូនទេ។

ក្រុម Barcelona នាំយកខ្សែរការពារ Lucas Digne

តាមរយៈ Spanish Media Outlet Marca បានបញ្ជាក់ថាខ្សែការពារ Lucas Digne កំពុងរៀបចំក្នុងការ ផ្ទេរមកកាន់ក្លឹបអ្នកមានបុណ្យ Barcelona។ កីឡាករវ័យ ២២ឆ្នាំ រូបនេះ បានចំណាយពេល១រដូវកាល លេងអោយក្រុម Roma ជាលក្ខណៈខ្ចីជើង។ lucas digne ប៉ុន្តែក្រុមបាល់ទាត់អ៊ីតាលីមួយនេះ មិនមានបំណងទិញយក កីឡាកររូបនេះទេ។ Lucas Digne នឹងមកលេងអោយក្រុម Barcelona ក្នុងកុងត្រារយៈពេល៥ឆ្នាំ។ ក្នុង កំឡុងពេលលេងក្នុងក្រមខ័ណ្ឌ Serie A របស់អ៊ីតាលី គឺគាត់បានបង្ហាញខ្លួន 29 ប្រកួត និងរកគ្រាប់បាល់ បាន៣គ្រាប់។ https://www.youtube.com/watch?v=AJl1nNas-Lk