តាមប្រភពពី Viral4real ដឹងថា យុវតីស្រស់ស្អាតម្នាក់កើតមកមិនមានទ្វារមាសនោះទេ ដែលធ្វើឱ្យនាងមិនអាចរួមភេទ ដូចនារីដទៃទៀតបាន ។
នាង Kaylee Moats អាយុ២២ឆ្នាំ មានជម្ងឺម្យ៉ាង ហៅថា Mayer-Rokitansky-Kuster-Hauser syndrome ដែលធ្វើឲ្យទ្វារមាសរបស់នាងបិទរន្ធជិត ។ ការរួមភេទ គឺជាអ្វីដែលនាងមិនអាចធ្វើបានហើយខ្លាចថា នឹងគ្មានបុរសណាម្នាក់នៅជាមួយនាង ក្រោយពេលដឹងរឿងនេះ ។ នាងនឹងត្រូវទទួលការវះកាតព្យាបាល ដែលត្រូវចំណាយប្រាក់អស់១៥០០០ដុល្លារ ដើម្បីឱ្យនាងមានអារម្មណ៍ថា ខ្លួនឯងដូចទៅនឹងស្រីៗដទៃ។
គួរបញ្ជាក់ថា នាងមានមិត្តប្រុសម្នាក់ដែរ ទោះបីជានាងមិនមានទ្វារមាសអាចរួមភេទ ក៏ដោយ ។ លោក Robbie Limmer ដែលស្គាល់នាងបាន៤ខែហើយ មិនខ្វល់ពីបញ្ហារួមភេទនោះទេ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានចំណាយប្រាក់៥០ដុល្លាក្នុងមួយខែ ដើម្បីសន្សំប្រាក់ឲ្យនាងទៅវះកាត់ ៕
ចំនងជើង: តុក្កតាសិចត្រូវបុរសជាច្រើនបៀតបៀនរាងកាយ
«Metro»របស់អង់គ្លេសផ្សាយពីក្រុងលីនប្រទេសអូទ្រីស កាលពីពេល ថ្មីៗកន្លងមកផ្សាយថា លោកSergi Santosជាម្ចាស់តុក្កតាសិច«Samantha»របស់ក្រុមហ៊ុនមួយនៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ បានសម្តែងការមិនពេញចិត្តដែលតុក្កតាសិចតម្លៃ៣០០០អឺរ៉ូរបស់ខ្លួនត្រូវបុរសជាច្រើនចូលរួមក្នុងពិធីតាំងបង្ហាញផលិតផលបច្ចេកវិទ្យា«Art Electrica Festival»នៅក្រុងលីន ប្រទេសអូទ្រីស លូកលាន់ បំពានខ្លាំងលើរាងកាយ ។
បុរសដែលចូលទស្សនាតែងតែយកដៃច្របាច់សុដន់ និងស្ទាបសព្វកន្លែង រហូតមានស្លាកស្នាមនៅពាសពេញខ្លួន ។ ក្រៅពីនេះធ្វើឱ្យបាក់ម្រាមដៃចំនួន២ ។
តុក្កតាសិចនោះជាតុក្កតាពិសេសអាចឆ្លើយតបលើការបបោសអង្អែលដោយនឹងស្រែកថ្ងូរនៅពេលមនុស្សចាប់សុដន់ និងចេះនិយាយតបតវិញ ។
លោកSantosបញ្ជាក់ថា«បុរសដែលចូលរួមក្នុងពិធីចូលចិត្តចាប់សុដន់ និងស្ទាបSamanthaសព្វកន្លែង ។ ជាក់ស្តែងស្ទាបអង្អែលដៃ-ជើងរហូតធ្វើឱ្យបាក់ម្រាមដៃ២ ដូច្នេះហើយត្រូវយកចេញពីកន្លែងតាំងបង្ហាញដើម្បីជួសជុលនៅក្រុងបាសេឡូណា និងសម្អាតរាងកាយ ។
មានពេលខ្លះមនុស្សយើងបង្ហាញអត្តចរិតមិនល្អ ព្រោះពួកគេមិនយល់ពីបច្ចេកវិទ្យា និងដោយសារមិនត្រូវចំណាយប្រាក់ទើបប្រព្រឹត្តបទល្មើសដោយមិនបង្អង់ដៃបែបនេះ» ៕
ចំនងជើង:ស្រវឹងចាប់ទាញមករួមរ័កនៅទីសាធារណៈម៉ង
វេបសាយ «The Sun» របស់អង់គ្លេសបានផ្សាយវីដេអូឃ្លីបបង្ហាញនារីម្នាក់ ស្ថិតក្នុងអាការស្រវឹងជោកអង្គុយលើបង់នៅទីសាធារណៈចាប់ទាញដៃ និងអោបចង្កេះបុរសម្នាក់ដែលឈរនៅក្បែរនោះឱ្យរួមរ័កជាមួយនាង ។
ស្ត្រីរូបនោះព្យាយាមទាញក និងចង្កេះខាងប្រុសឱ្យថើបនាងបង្កើនអារម្មណ៍រួមរ័កជាមួយ ប៉ុន្តែបុរសរូបនោះទប់ចិត្តបាន និងទំនងជាខ្មាសអៀនអ្នកដទៃ ទើបមិនព្រមបំពេញចំណង់របស់នាង ។
ហេតុការណ៍កើតឡើងនៅទីសាធារណៈមួយនៅក្រុងជេណូអា ប្រទេសអីុតាលី ។ អ្នកនៅក្បែរបានយកទូរស័ព្ទថត និងបង្ហោះតាមហ្វេសប៊ុកធ្វើឱ្យមានការរិះគន់ខ្លាំងចំពោះនារីនោះ ។
អ្នកថតរូបឱ្យដឹងថា «មិនមែនជាលើកដំបូងទេដែលគូស្នេហ៍ស្រវឹងរួមរ័កនៅត្រង់បរិវេណនោះ ។ ខ្ញុំធ្លាប់ជួបហេតុការណ៍បែបនោះនៅពេលយប់ជាច្រើនលើករួចមកហើយ»៕
ចំនងជើង:ឃើញប្តីនាំស្រីចូលសណ្ឋាគារ ស្រាប់តែប្រពន្ធនាំបក្សពួកយកម្ទេសទៅ….
សារព័ត៌មានបរទេសផ្សាយថា ស្ត្រីជាប្រពន្ធបាននាំបក្សពួកយកម្ទេសទៅប៉ាតប្រដាប់ភេទរបស់ស្រីស្នេហ៍ប្តី ។
វេបសាយ«baomoi.com»ផ្សាយកាលពីពេលថ្មីៗកន្លងមកថា ពេលឃើញប្តីបណ្តើរស្រីចូលសណ្ឋាគារ នារីជាប្រពន្ធបាននាំមិត្តភក្តិចូលទៅវាយប្រហារ ។ នាងជាស្រីស្នេហ៍ត្រូវនារីជាប្រពន្ធចាប់ដោះសម្លៀកបំពាក់ ចំណែកបក្សពួកដែលពាក់ស្រោមដៃបានយកម្ទេសប៉ាតប្រដាប់ភេទធ្វើឱ្យក្តៅក្រហល់ក្រហាយយ៉ាងខ្លាំង ។ នារីជាប្រពន្ធបានថតវីដេអូបង្ហោះតាមហ្វេសប៊ុករបស់ខ្លួនទៀតផង ។
ហេតុការណ៍នោះប្រហែលជាកើតឡើងនៅខេត្តថាយង្វៀន ភាគខាងកើតឆៀងខាងជើងប្រទេសវៀតណាម ៕