រាជធានីភ្នំពេញ ៖ តារាចម្រៀង និងជាពិធីការនីដែលឡើងកូដខ្លាំងមួយរយៈចុងក្រោយនេះ កញ្ញា សុភក្រ័ កុសុម៉ា នៅតែទទួលបានការពេញចិត្តលើទេពកោសល្យ។ ដោយមានសិល្បៈពេញខ្លួន ហើយនាងកំពុងតែល្បីក៍មានអ្នកនៅអាមេរិក ទាក់ទងយកទៅច្រៀងសម្តែងនៅទីនោះ។
ក្នុងចំណុចនេះ សុភក្រ័ កុសុម៉ា បានទទួលស្គាល់ថា ពិតជាមានអ្នកធានាចេញទៅច្រៀងនៅប្រទេសអាមេរិកមែន។ នាងថាក្តាប់ការងារក្នុងសិល្បៈតាំងពីតូចមកនាង ទើបតែមានឱកាសទទួលសំណើរទៅច្រៀងនៅអាមេរិក ដែលជាប្រទេសមហាអំណាច ហើយមានការចង់ទៅជាច្រើនពីតារាយើង។
យ៉ាងណាមិញស្របពេលដែលកិច្ចការសិល្បៈផ្នែកពិធីការិនីក្រមិចក្រមើមស្ទុះឡើងនាង ក៍មមាញឹកតាមហ្នឹងមួយថ្ងៃៗជាប់កម្មវិធីរដឹក។ ម្ល៉ោះហើយឱកាសចាកចេញទៅអាមេរិក ក្លាយជាការពិចារណាខ្លាំងតែម្តងខ្លាចប៉ះពាល់ដល់ការងារក្នុងស្រុក។ មានចំនុចផ្សេងទៀតដែលនាងត្រូវពិចារណាដែរដូចជាបើទៅត្រូវសម្រួលការងារក្នុងស្រុកអោយហើយ កុំអោយប៉ះពាល់ចំណងកុងត្រា។ ជាពិសេសក្រោយពេលយល់ថាអាមេរិកមានសិល្បករមួយចំនួនចេញទៅច្រើន ទើបនាងហាក់ចង់ផ្អិបចោលវិញ ហើយក៍លេចឭថាទីផ្សាររកប្រាក់ក៍មិនសូវបានក្រោយពេលបងប្អូននៅទីនោះគាត់ត្រូវការសន្សំប្រាក់រក្សាជីវភាពអោយល្អ។ ទោះបីជាយ៉ាងណានាងក៍នឹងពិចារណាអោយល្អដើម្បីបានចាប់ឱកាសទៅអាមេរិក ក្នុងន័យបម្រើអារម្មណ៍ប្រជាជនខ្មែរនៅទីនោះ៕