Monthly Archives: October, 2016

អាណិតណាស់! ក្រមុំ ៥០០គីឡូទៅណាមិនកើតដេកនៅផ្ទះអស់២៥ឆ្នាំ

អេហ្ស៊ីប៖  ក្រមុំអាយុ៣៦ឆ្នាំ ជនជាតិអេហ្ស៊ីបបានក្លាយជាស្រ្តីធាត់ជាងគេលើពិភពលោកដែលនៅរស់ បន្ទាប់ពីទម្ងន់របស់នាងកើនដល់ ១១០២ផោន (ជិត៥០០គីឡូក្រាម)។ Iman Ahmad Abdulati និយាយថានាងមិនអាចចេញពីផ្ទះបានសោះក្នុងរយៈពេល២៥ឆ្នាំកន្លងមកនេះ ព្រោះតែទម្ងន់យក្សរបស់នាង ដែលចេះតែកើនពីមួយថ្ងៃទៅមួយថ្ងៃ។ ក្រមុំទម្ងន់ធ្ងន់ម្នាក់នេះ កាលពីមុនមិនចង់ទៅពេទ្យព្យាបាលទេ តែឥលូវនេះនាងលែងខ្មាសអ្វីហើយ។ នៅក្នុងផ្ទះរបស់នាងមានតែម្តាយ ប្អូនស្រី និងរូបនាងតែប៉ុណ្ណោះ ព្រោះថាឪពុករបស់នាងបានស្លាប់ចោលនាងតាំងពីនាងនៅតូច។ដោយសារតែ Iman ធាត់ខ្លាំងជ្រុល នាងមិនអាចដើរទៅណាបានទេ ដែលតម្រូវឲ្យពេលវេលាមួយផ្នែកធំរបស់ម្តាយនិងប្អូនស្រី ចំណាយលើការមើលថែទាំ នាំនាងទៅបន្ទោរបង់ បញ្ចុកបាយ...

ស៊ុបទា និងសាច់សាតេគ្រាន់តែឃើញចង់ញ៉ាំភ្លាម

បើនិយាយពីមុខម្ហូបវិញ គឺអស់ទាស់តែម្តងហើយ ថ្មីរហូត ប្លែករហូត រាល់មុខម្ហូបនីមួយៗ ចេញមកសុទ្ធតែមានរូបមន្តពិសេសៗជានិច្ច ដើម្បីបំពេញចិត្តអ្នកញ៉ាំ។ សំរាប់ការបង្ហាញលើកនេះ មានមុខម្ហូបពិសេស២ មានឈ្មោះថា ស៊ុបសាច់ទា និងសាច់សាតេ អីយ៉ា គ្រាន់តែឃើញចង់ញ៉ាំហ្មង មែនអត់? សូម្បីតែខ្ញុំ ទ្រាំមិនបានដែរ ដល់ពេលពិសាបានដឹងថាឆ្ងាញ់មែនតាស៎ ទឹកស៊ុបប្លែកពីគេ ហើយនិយាយពីសាច់សាតេវិញ អស់និយាយម៉ង គឺត្រូវមាត់ម៉ាច់តែម្តង ។ ប៉ុន្តែមិនមែនមានត្រឹមតែប៉ុណ្ណឹងទេណា ហាងនេះបានបញ្ចេញមុខម្ហូបជាច្រើនមុខទៀត ដូចជា ណែម, គោគេច,...

បាយព្រឹកស្អែក កុំភ្លេចបាយមាន់ហៃណាំ ផ្សារទួលគោក

ថ្ងៃនេះសូមបង្ហាញម្ហូបពេលព្រឹកម្តងណា៖ ហាង បាយមាន់ហៃណាំកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវលេខ 582 ផ្ទះលេខ ២១ ខាងជើងផ្សារទួលគោក យើងតែងឃើញមានអ្នកអង្គុយញ៉ាំយ៉ាងច្រើនរៀងរាល់ព្រឹក សឹងតែរកកន្លែងអង្គុយគ្មានពេលខ្លះ ស្របនឹងអ្នកលក់ជាច្រើនអ្នកញាប់ដៃញាប់ជើង ទទួលភ្ញៀវសួរថា “បងៗ ញ៉ាំបាយសាច់អីដែរ”។ អ្នកភាគច្រើនគាត់ចូលចិត្តញ៉ាំបាយមាន់ហៃណាំ ព្រោះហាងនេះល្បីខ្លាំងទៅលើបាយប្រភេទពណ៌នេះ មានក្លិនឈ្ងុយ បន្ថែមដោយសាច់មាន់ស្ងោរ ហើយមាន់ស្រែទៀតនោះកាន់តែធ្វើអោយរសជាតិអ៊ែមហ្មង។ ហើយអ្នកអាចកុំម្ម៉ងបានតាមការចូលចិត្តរបស់អ្នកដែលមានដូចជា បាយស្រូបសាច់ជ្រូកចៀន 6000៛, ឆ្អឹងជំនីជ្រូកអាំង 6000៛, បាយមាន់ហៃណាំ 10000៛។ ហើយមិនតែប៉ុណ្ណោះយើងតែងឃើញអ្នកញ៉ាំមួយចំនួនទៀតគាត់កុំម៉្មងច្រើនៗ...

“ស្តាយរាងអូនណាស់” ដោយ EVOK (ម្ចាស់សំនៀងដើម លោកតា ស៊ីន ស៊ីសាមុត)

ប្រុសសង្ហាទាំង 4នាក់ របស់ក្រុមចម្រៀង EVOK បានលើកយកនៅបទចម្រៀងរបស់ លោកតា ស៊ីន ស៊ីសាមុត ដែលមានចំណងជើងថា "ស្តាយរាងអូនណាស់" ។ ហើយការយកបទនេះមកបកស្រាយឡើងវិញ ដោយក្នុង គោលបំណងគោរព សរសើរដល់ម្ចាស់សំនៀងដើម លោកតា ស៊ីន ស៊ីសាមុត។ មិត្តយុវវ័យទាំងអស់គ្នាអាច មើល និងស្តាប់វីដេអូខាងក្រោមនេះបាន៖ https://www.youtube.com/watch?v=_cu92c8uY3Y

តោខៀវ Chelsea លុតក្រុមបិសាចក្រហម Man Utd 4-0

លទ្ធផលចុងក្រោយបន្ទាប់ពីការប៉ះគ្នារវាងក្រុមខ្លាំងទាំង២ គឺតោខៀវ Chelsea និងបិសាចក្រហម Manchester United ត្រូវបានបញ្ចប់ដោយក្រុមម្ចាស់ផ្ទះលុតទៅលើក្រុមភ្ញៀវរហូតដល់ទៅ 4គ្រាប់។ ចំពោះ គ្រាប់ទី១ រកបានដោយកីឡាករ Pedro នៅនាទីទី1, កីឡាករ Cahill នៅនាទីទី 21, កីឡាករ Hazard នៅ នាទី 62 នឹងគ្រាប់ចុងក្រោយដោយកីឡការ Kante...

តើChelsea រឺក៏Manchester United ដែលអាចទទួលបាន3ពិន្ទុនៅយប់នេះ?

យប់នេះ គឺជាជំនួបរវាងក្រុមខ្លាំងទាំង២ក្នុងក្របខណ្ឌ EPL របស់អង់គ្លេស។ ដែលជំនួបនេះ គឺជាការ បើកទ្វារ ផ្ទះរបស់ក្រុមតោខៀវ Chelsea ដើម្បីទទួលស្វាគម៍ក្រុមភ្ញៀវបិសាចក្រហម Manchester United។ ជំនួបផង ដែរ ក៏ជាការវិលត្រលប់ទៅកាន់ទឹកដី Stamford Bridge ជាលើកទី១របស់លោក Jose Mourinho បន្ទាប់ពី មកកាន់តំណែងជាគ្រូបង្វឹករបស់ក្រុម Manchester United។ សម្រាប់ការប្រកួតយប់នេះ...

“ពេលនេះមិនដូចពីមុន” ពីលោក Mario

មិត្តទាំងអស់គ្នាប្រាកដជាស្គាល់តារាចម្រៀង លោក Mario រួចមកហើយ។ ពេលនេះផងដែរ លោកបាន ក្លាយ ខ្លួនជាតារាង ចម្រៀង របស់ផលិតកម្ម Rock Music។ ទន្ទឹមគ្នានេះ លោកក៏បានចេញនៅ MV បទ ចម្រៀងថ្មី របស់ខ្លួនផងដែរ គឺមាន ចំណងជើងថា “ពេលនេះមិនដូចពីមុន” រឺ “Bigger Now”។...

ស៊ុបកន្ធាយ សាច់អាំងបំពេញចិត្តអ្នកដោយភាពរាក់ទាក់

យើងដឹងហើយថាការលក់សាច់អាំងមានច្រើនកន្លែងនៅទីក្រុងភ្នំពេញបច្ចុប្បន្ននេះ។ ហើយចំពោះរសជាតិរបស់វាគឺ វាតែតែងមានរសជាតិខុសៗគ្នា ព្រមទាំងសេវាកម្មផងដែរ។ ថ្ងៃនេះផងដែរយើងខ្ញុំសូមណែនាំហាងសាច់អាំងមួយកន្លែងដែលមានទីតាំងស្ថិតនៅ ផ្លូវ348, ទួលស្វាយព្រៃ១, ចំការមន ។ និយាយពីរសជាតិរបស់សាច់អាំងវិញ បើអ្នកបានញាំុម្តងហើយ អ្នកនឹងចង់មកញាំុម្តងទៀត។ មួយវិញទៀតអ្នកអាចមកញ៉ាំជាលក្ខណៈក្រុមគ្រួសារ ឬជាមួយមិត្តភ័ក្តបាន មានទីកន្លែងធំទូលាយ អង្គុយញាំុសាច់អាំងដែលលើកពីខ្ទះឈ្ងុយៗ ជាពិសេសទៅទៀតនោះគឺ ស៊ុបកន្ធាយ ល្បីឆ្ងាញ់ប្រចាំហាងផង ហើយមិនតែប៉ុណ្ណោះបុគ្គលិក ក៏ទទួលស្វាគមន៍យ៉ាងរីករាយរាក់ទាក់ថែមទៀតផង។ ហាងសាច់អាំង ផ្ទះប៊ីប៊ីអិល នេះមានចំណុចពិសេសៗ ជាច្រើនដែលធ្វើឲ្យមានភ្ញៀវជាច្រើនចូលចិត្តមកញាំុសាច់អាំងក្នុ្ងងហាងនេះ ព្រោះតែវាមានរសជាតិឆ្ងាញ់ ហើយអ្វីដែលប្លែកនោះគឺ សាច់អាំងក្នុងនោះរួមមាន៖ សាច់គោ...

ក្តៅ!!! Official MV បទ “បើមិនស្រឡាញ់ម្តេចផ្តល់ក្តីសង្ឃឹម”

សម្រាប់មិត្តយុវវ័យ ដែលកំពុងរង់ចាំមើល MV បទ “បើមិនស្រឡាញ់ម្តេចផ្តល់ក្តីសង្ឃឹម” ។ ពេលនេះ គឺបាន ចេញនៅ Official MV របស់ខ្លួនជាផ្លូវការហើយ។ សំរាប់ Official MV នេះត្រូវបានបង្ហោះនៅលើ ទំព័រហ្វេប៊ុករបស់ផលិតកម្មរស្មីហង្សមាស។ មិត្តទាំងអស់គ្នាប្រាកដជាចង់ដឹងថា តើអត្ថន័យ និងវីដេអូ របស់បទចម្រៀងនេះមានភាពទាក់ទាញយ៉ាងណាហើយ? អញ្ចឹងមិត្តទាំងអស់គ្នាអាចមើលវីដេអូខាង ក្រោមបាន៖ ...

ដេកហើយលួចចានបង្គន់ដាក់ក្នុងវ៉ាលីទៀត

តាមប្រភពព័ត៌មាន Shanghaiist ដែលបានចុះនៅថ្ងៃទី២០ខែតុលា ភ្ញៀវទេសចរជនជាតិចិនពីរនាក់បានសរសេរសំបុត្រសុំអភ័យទោសនូវទង្វើរបស់ខ្លួន ដែលបានលួចយកចានបង្គន់ពីសណ្ឋាគារមួយនៅប្រទេសជប៉ុន។ ពួកគេមិនបានលួចយកមកដាក់ក្នុងវ៉ាលីភ្លាមទេ តែពួកគេបានយកមកដាក់នៅក្រោមគ្រែជាមុនសិន ដោយសង្ឃឹមថានឹងមិនមាននរណាម្នាក់ដឹងឡើយ។ តែជាថ្ងៃស៊យរបស់ពួកគេ អ្នកគ្រប់គ្រងនៅសណ្ឋាគារបានដឹងរឿងនេះ ហើយក៏បានទាក់ទងទៅមគ្គុទេសក៍ទេសចរណ៍របស់អ្នកទាំងពីរ ឲ្យអ្នកទាំងពីរយកចានបង្គន់មកប្រគល់ជូនវិញតាមសម្រួល។ ដំបូងភ្ញៀវទេសចរទាំងពីរនាក់នោះ ប្រកែកដោយមុខស្មើថា មិនបានលួចទេ តែនៅពេលដែលគេឆែកវ៉ាលីក៏ឃើញចានបង្គន់នៅក្នុងនោះ។ ឃើញហើយ នៅចង់ប្រកែកទៀតម្តេចនឹងបាន!នៅតែរកលេសដោះសារ ទាល់តែបាន! ភ្ញៀវក្បាលខូចទាំងពីរនាក់បានពន្យល់ប្រាប់ថា ពួកគេបានឃើញចានបង្គន់នោះនៅក្រោមគ្រែស្រាប់ ដែលអាចជាទង្វើរបស់ភ្ញៀវមុនៗ។ ដើម្បីលុបលាងកំហុស ទាំងពីរនាក់បានសរសេរសំបុត្រសូមអភ័យទោស សម្រាប់ការកើតមានឡើងកន្លងមក...

ម៉ាឡេស៊ី ទាមទារមិនឲ្យហាងលក់ម្ហូបអាហារហៅហតដកថាហតដក

អាជ្ញាធរអ៊ីស្លាមនៅប្រទេសម៉ាឡេស៊ី ទាមទារឲ្យហាងលក់ម្ហូបអាហារបញ្ឈប់ការហៅ ហតដកថាហតដក។ យោងទៅតាមនាយកដ្ឋានអភិវឌ្ឈន៍សាសនាអ៊ីស្លាមម៉ាឡេស៊ីបានឲ្យដឹងថា ការហៅហតដកថាហតដកគឺអាចធ្វើឲ្យការភ័ន្តច្រលំ ព្រោះថាពាក្យថា “ដក” គឺមានន័យថា “សត្វឆ្កែ” ហើយសត្វឆ្កែនៅក្នុងសាសនាអ៊ីស្លាមគឹមានន័យថាគ្មានអនាម័យ។ ហាងលក់ហតដកមួយកន្លែង ឈ្មោះថា Auntie Anne’s ត្រូវបានតម្រូវឲ្យប្តូរឈ្មោះហតដករបស់ខ្លួន ពី “Pretzel Dog” ទៅ “Pretzel Sausage”។ បើហាងនេះមិនព្រមប្តូរទេ នោះគេនឹងមិនចេញលិខិតបញ្ជាក់ចំណីអាហារអ៊ីស្លាម(ហាឡាល) ឲ្យឡើយ។...

Man Utd បំបាក់ Fenerbache ដោយលទ្ធផល 4-1

សម្រាប់ក្រមខណ្ឌ UEFA Europa League ដែលជាការជួបគ្នារវាងក្រុមបិសាចក្រហម Manchester United និងក្រុម Fenerbahce។ ចុងបញ្ចប់នៃការប្រកួត គឺក្រុម Man Utd យកឈ្នះទៅលើក្រុម Fenerbahce ក្នុង លទ្ធផល 4-1។ ហើយ ៤ គ្រាប់របស់ក្រុមបិសាចក្រហម គឺរកបានដោយកីឡា Pogba ២គ្រាប់,...

Most Read