ម៉ាឡេស៊ី ទាមទារមិនឲ្យហាងលក់ម្ហូបអាហារហៅហតដកថាហតដក

Hot Dog? Why Muslims in Malaysia Want a Name Change

0
1688
hot-dog

អាជ្ញាធរអ៊ីស្លាមនៅប្រទេសម៉ាឡេស៊ី ទាមទារឲ្យហាងលក់ម្ហូបអាហារបញ្ឈប់ការហៅ ហតដកថាហតដក។ យោងទៅតាមនាយកដ្ឋានអភិវឌ្ឈន៍សាសនាអ៊ីស្លាមម៉ាឡេស៊ីបានឲ្យដឹងថា ការហៅហតដកថាហតដកគឺអាចធ្វើឲ្យការភ័ន្តច្រលំ ព្រោះថាពាក្យថា “ដក” គឺមានន័យថា “សត្វឆ្កែ” ហើយសត្វឆ្កែនៅក្នុងសាសនាអ៊ីស្លាមគឹមានន័យថាគ្មានអនាម័យ។

hot-dog hot-doghot-dog

ហាងលក់ហតដកមួយកន្លែង ឈ្មោះថា Auntie Anne’s ត្រូវបានតម្រូវឲ្យប្តូរឈ្មោះហតដករបស់ខ្លួន ពី “Pretzel Dog” ទៅ “Pretzel Sausage”។ បើហាងនេះមិនព្រមប្តូរទេ នោះគេនឹងមិនចេញលិខិតបញ្ជាក់ចំណីអាហារអ៊ីស្លាម(ហាឡាល) ឲ្យឡើយ។ ដោយមានលក្ខខ័ណ្ឌដូចនេះ ម្ចាស់ហាងក៏បានសុខចិត្តប្តូរឈ្មោះហតដករបស់ខ្លួន ហើយបាននិយាយថា នេះគ្រាន់តែជារឿងកំប៉ិចកំប៉ុកតែប៉ុណ្ណោះ។

hot-dog hot-dog

តែមិនមែនគ្រប់គ្នាគិតដូច្នោះទេ។ លោករដ្ឋមន្រ្តីទេសចរណ៍និងវប្បធម៌ Nazri Aziz បានមានប្រសាសន៍ថា៖ “ហតដកគឺជាហតដក។ សូម្បីតែក្នុងភាសាម៉ាឡេ ក៏គេហៅហតដក។ ការហៅបែបនេះ គឺមានតាំងពីយូរណាស់មកហើយ។ សូមកុំធ្វើឲ្យពួកយើងវល់បែបនេះអី៕”