Monthly Archives: January, 2017

85 លានផោនសម្រាប់ក្លឹបដែលចង់បាន Yannick Ferreira Carrasco

តាមពាក្យចចាមអារ៉ាមបានបញ្ជាក់ថាក្រុម Arsenal កំពុងតែធ្វើការពិភាក្សាក្នុងការនាំយកកីឡាករ Yannick Ferreira Carrasco ពីក្រុម Atletico Madrid របស់ក្របខណ្ឌអេស្ប៉ាញ។ ប៉ុន្តែក៏មិនមែនជាការ​ងាយស្រួល​នោះ​ដែរ ពីព្រោះក្លឹប Manchester United នឹង Chelsea ក៏ចាប់អារម្មណ៏ទៅលើកីឡាកររូបនេះ ផងដែរ។ សម្រាប់ក្លឹប Atletico Madrid អាចនឹងលក់ក្នុងតំលៃ 85 លានផោន...

បាយគោដុតឈីស មួយមុខនេះទំនងដល់ម្លឹង

អ្នកទាំងអស់គ្នាធ្លាប់បានសាករួចមកហើយនៅ គោគេចបន្ទះដែក តែឥឡូវនេះ Volcano Meatball King បានបញ្ចេញមុខម្ហូបថ្មី១ ដែលវាជាអាហារ អាចញ៉ាំបាន៣ពេល ព្រឹក ថ្ងៃត្រង់ និងល្ងាច ហើយកាន់តែពិសេសនោះគឹវាជាអាហារដែលមិនទ្រលាន់ តម្លៃក៏សមរម្យត្រឹម៨០០០៛ ហើយក៏នឹងមកជំនួស មុខម្ហូបគោគេចអោយប្លែក ជាងមុខដោយលើកនេះ គ្រាន់តែឃើញភ្លាមលាន់មាត់ថាទំនងណាស់ ចង់ញ៉ាំមិនខាន!!! ប្លែកម្លឹងហើយរឿងអីថាមិនទៅសាកមែនអត់! លើបន្ទះដែករូបគោ មានសាច់គោ ពងទា បន្លែ និងឈីសគ្រាន់តែចាប់ទាញមកហ៊ុយ...

West Ham ដាក់លក់ Payet ក្នុងតំលៃ 35 លានផោន

បន្ទាប់ពីមានពត៌មានទាក់ទង់នឹងកីឡាករ Dimitri Payet ដែលបានសុំលោក Slaven Bill ក្នុងការចាកចេញពី ក្លឹប West Ham មិនបានប៉ុន្មានផង។ ពេលនេះក៏មានពត៌មានថ្មីមួយទៀត អំពីកីឡាករ Payet គឺក្លឹប West Ham អាចនឹងលក់រូបគាត់ក្នុងតំលៃ 35 លានផោន។ គួរបញ្ជាក់ផងដែរ កីឡាករ Payet គឺ...

ទីបំផុតកីឡាករឆ្នើម ចាន់ វឌ្ឈនាកា​ ត្រួវបានដោះដូរទៅក្លិប Fujieda MYFC

កីឡាករឆ្នើមរបស់ប្រទេសកម្ពុជា ចាន់​ វឌ្ឃនាកា ត្រូវបានដោះដូរទៅក្លិប Fujieda MYFC របស់ជប៉ុន ក្នុងលក្ខណៈខ្ចីជើង ជាមួយនឹងកិច្ចសន្យារយៈពេលមួយរដូវកាល។ សន្និសិទសារព័ត៌មានមួយបានធ្វើឡើង នៅថ្ងៃសុក្រ​ ទី13 ខែមករា ឆ្នាំ2017 នេះ រវាងវត្តមានអ្នកតំណាងក្លិបបឹងកេតអង្គរ និង​ក្លិប​ Fujieda MYFC ក្នុងសេចក្តីសម្រេចចុងក្រោយធ្វើការផ្លាស់ប្តូរកីឡាករជម្រើសជាតិរូបនេះ ទៅជាកីឡាករខ្សែរប្រយុទ្ធរបស់ប្រទេសជប៉ុន ដោយមិនបានបង្ហាញពីតម្លៃខ្លួនឡើយ។ វីដេអួ https://www.facebook.com/boeungketfootballclub/videos/1399774813400942/

ប្តីប្រពន្ធវ័យចំណាស់មួយគូរជាប់កំណត់ត្រាពិភពលោក Guinness World Record

ប្តីប្រពន្ធវ័យជរាមួយគូ បានចូលក្នុងកំណត់ត្រាពិភពលោក ខាងផ្នែកមានរូបសាក់លើខ្លួនច្រើនជាងគេ ក្នុងចំណោមមនុស្សចាស់ជរាទាំងអស់លើពិភពលោក។ បច្ចុប្បន្នលោកយាយ Charlotte Guttenberg មានអាយុ ៦៧ឆ្នាំមានរូបសាក់លើខ្លួន៩១.៥% និងលោកតា Charles Helmke មានអាយុ៧៥ឆ្នាំមានរួបសាក់លើខ្លួន៩៣.៧៥%។ លោកយាយ Charlotte ចាប់ផ្តើមសាក់រូបនៅអាយុ១១ឆ្នាំ ដែលពេលនោះលោកយាយសាក់រូបមេអំបៅនៅទ្រូងរបស់គាត់ជាកាដូថ្ងៃខួបកំណើត។ តែក្រោយមក គាត់ចេះតែសាក់ច្រើនទៅៗ រហូតមកដល់សព្វថ្ងៃ។ គាត់មិនទប់ចិត្តរបស់គាត់ មិនឲ្យសាក់រូបនោះទេ។ គាត់បង្ហើបថា គាត់នឹងសាក់រូបខ្លះបន្ថែមលើក្បាលរបស់គាត់។ លោកយាយ បានទទួលកំណត់ត្រាពិភពលោក កាលពីឆ្នាំមុន...

មនុស្ស២០នាក់ជាប់គាំង នៅពេលជិះរថភ្លើងហោះ (Roller Coaster)

មនុស្ស២០នាក់បានជាប់នៅលើកំពូលខ្ពស់ អស់រយៈពេលជិត២ម៉ោង កំឡុងពេលជិះរថភ្លើងហោះផ្តាច់ព្រលឹង Roller Coaster កាលពីថ្ងៃពុធកន្លងមកនេះ នៅឯប្រទេសអូស្ត្រាលី។ ហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅឧទ្យានកំសាន្ត Warner Bros Movie World ក្នុង Australia’s Gold Coast។ អ្នកជិះត្រូវបានជាប់ក្នុងកៅអីអង្គុយអស់រយៈពេលរាប់ម៉ោង។ អ្នកជិះភាគច្រើន ត្រូវបានគេជួយយ៉ាងស្រួល តែចំពោះអ្នកជិះបួននាក់ទៀត ទាល់តែមានក្រុមជួយសង្គ្រោះដាក់ជណ្តើរជួយ ទើបបានសម្រេច។ អ្នកនាំពាក្យរបស់ភ្នាក់ងារជួយសង្គ្រោះបាននិយាយថា វាពិតជាសំណាងណាស់ ដែលគ្មាននរណាម្នាក់រងរបួស។ គួរបញ្ជាក់ផងដែរថា​...

Nokia វិល​ចូល​សង្វៀន​ជាមួយ Nokia 6

ទីបំផុត​ម៉ាក Nokia បាន​វិល​ត្រឡប់​ចូល​សង្វៀន​ទីផ្សារ​ទូរស័ព្ទ​ឡើង​វិញ នៅ​ក្រោម​ស្លាក​ឈ្មោះ​ខ្លួនឯង​ផ្ទាល់​គឺ Nokia នៅ​ពេល​ប្រកាស​ជា​ផ្លូវការ​នូវ​ម៉ូ​ដែល​ថ្មី និង​ដំណើរការ​ដោយ​ប្រព័ន្ធ Android 7.0 Nougat ជាមួយនឹង Nokia 6 ។ អ្វី​ដែល​គួរ​ឲ្យ​សោកស្តាយ​នោះ​គឺ ទូរស័ព្ទ​វៃឆ្លាត​ម៉ូ​ដែល​ថ្មី​នេះ​មាន​លក់​នៅ​ទីផ្សារ​ចិន​មុន​សិន ហេតុនេះ​អ្នកគាំទ្រ Nokia នៅ​បណ្តា​ប្រទេស ផ្សេង​ៗ​ត្រូវ​រង​ចាំ​សិន​ដែរ ។ Nokia 6 ជា​ម៉ូ​ដែល​ដែល​មាន​តួ​ស្រោប​ដោយ​អាលុយមីញ៉ូម និង​បំពាក់​ដោយ​រ៉េ​ម...

Evra អាចទៅចូលរូមជាមួយ Crystal Palace

ពត៌មានចុងក្រោយរបស់កីឡាករ Patrice Evra គឺជិតនឹងចុះកុងត្រាជាមួយក្លឹប Crystal Palace ហើយ។ សម្រាប់តម្លៃក្នុងការផ្ទេរកីឡាករ Evra គឺខាងក្លឹបមិនបានបញ្ជាក់នោះទេ។ ប៉ុន្តែការពីពេលដែល​ កីឡាករ រូបនេះបានប្តូរទៅកាន់ Juventus ក្នុងតម្លៃ 5.5​ លានផោន។ ក្នុងនោះដែរ ការពីថ្ងៃព្រហស្បតិ៍ ក្លឹប Crystal Palace បានចំណាយប្រាក់ 12...

ផ្លាស់ប្តូររឿងទាំងនេះដើម្បីស្រកទម្ងន់

ធ្លាប់ឆ្ងល់ទេថា ទោះខំអត់អាហារយ៉ាងណាក៏រាងកាយនៅតែធាត់? ទាំងនេះមកពីអ្នកមិនទាន់ដឹងថា ដើម្បីស្រកទម្ងន់ទាមទារឲ្យមានការផ្លាស់ប្តូរច្រើនជាងការតមមិនញ៉ាំអីសោះ។ ផ្លាស់ប្តូរពីការញ៉ាំភេសជ្ជៈមានជាតិកំបោរ ដូចជាទឹកក្រួចកំប៉ុង ទៅជាទឹកដូងស្រស់ៗវិញ ផ្លាស់ប្តូរពីការញ៉ាំទឹកកក ទៅជាទម្លាប់ញ៉ាំទឹកក្តៅអ៊ុនៗ ផ្លាស់ប្តូរពីការញ៉ាំបាយអង្ករធម្មតា ទៅជាអង្ករបាយសម្រូប ផ្លាស់ប្តូរពីការញ៉ាំនំធ្វើពីម៉្សៅមី ទៅជានំធ្វើពីម៉្សៅស្រូវសាលី ផ្លាស់ប្តូរពីការញ៉ាំការ៉េម ទៅជាជ្រើសយកផ្លែឈើស្រស់ៗមកញ៉ាំវិញ ផ្លាស់ប្តូរពីទម្លាប់គេងទ្រមក់ ទៅជាយកពេលវេលានោះមកធ្វើលំហាត់ប្រាណ ផ្លាស់ប្តូរពីការប្រើប្រាស់ជណ្តើរយន្ត ទៅជាព្យាយាមប្រើជណ្តើរជើងតាមដែលអាចធ្វើបាន ហើយរឿងដែលសំខាន់់បំផុតនោះ អ្នកមិនគួរសំងំពិបាកចិត្តអំពីរាងកាយដ៏ធាត់របស់អ្នកនោះទេ ឈប់តប់ប្រមល់ ត្រលប់មកសប្បាយចិត្តនូវអ្វីដែលខ្លួនមាន និងរស់នៅក្នុងជីវិតពោរពេញដោយផាសុកភាព។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250889584946680/

ដឹងហើយថាការញិចមុនមិនល្អ តែនៅតែប្រថុយគ្រោះថ្នាក់

ទាំងយើងទាំងគេ ឲ្យតែមានមុនគឺតែងតែរមាស់ដៃចង់ញិចវាចេញ ទោះជាដឹងថាវាជាការបង្កើនឱកាសឲ្យបាក់តឺរីចូលក្នុងស្បែកក៏ដោយ។ ក្រៅពីនេះ ការញិចមុនអាចធ្វើឲ្យគ្រាប់មុនរបស់អ្នកក្លាយដំបៅធំជាងមុន ព្រមទាំងបន្សល់ស្នាម និងប្រហោងលើស្បែកផងដែរ។ តំបន់ដែលគ្រោះថ្នាក់បំផុតនោះគឺត្រង់បរិវេណច្រមុះ។ អ្នកអាចស្គាល់វាដោយយកប្រអប់ដៃរបស់អ្នកគ្របពីលើខ្ទង់ច្រមុះ។ កន្លែងដែលដៃរបស់អ្នកគ្របពីលើនេះ គឺជាមជ្ឈមណ្ឌលនៃសរសៃរឈាមតភ្ជាប់ដោយផ្ទាល់ទៅនឹងខួរក្បាល។ ក្រៅពីបង្កើនឱកាសឲ្យមេរោគឆ្លងចូលទៅក្នុងខួរក្បាលហើយ មានការសិក្សាខ្លះបង្ហាញថា ពេលញិចមុនត្រង់ចំនុចនេះ អាចនឹងរុញជាតិខ្ទុះចូលទៅក្នុងឈាម យូរទៅវានឹងធ្វើឲ្យយើងជួបប្រទះបញ្ហាមិនប្រក្រតីជាច្រើន។ អិញ្ចឹងគួរធ្វើយ៉ាងណាពេលមានមុន? ដំណោះស្រាយដ៏ល្អគឺការប្រើប្រាស់ថ្នាំបន្តក់មុន តែបើអ្នកមានមុនច្រើន គួរណាស់តែទៅទទួលការព្យាបាលពីគ្រូពេទ្យសើរស្បែកល្អជាងការធ្វើវាដោយខ្លួនឯង។ វីដេអូ https://www.facebook.com/kohsantepheap/videos/1250893948279577/

ដល់ខេត្តបាត់ដំបង នឹកចង់ញ៉ាំភេសជ្ជៈប្រ៊េនៗ កុំភ្លេច Gloria Jean’s Coffees

ខេត្តបាត់ដំបង ជាខេត្តមួយដ៏ស្រស់ស្អាតហើយក៏ជាខេត្តដែលសំបូរទៅដោយ ភ្ញៀវទេសចរណ៍មកទស្សនាមិនថាតែតាមបណ្តាប្រទេសដទៃនោះទេ។ សូម្បីតែអ្នកនៅតាមបណ្តាខេត្តផ្សេងៗ ក្នុងព្រះរាជាណាចក្រកម្ពុជាយើងក៏ ចង់ទៅលេងខេត្តដ៏អស្ចារ្យមួយនេះផងដែរ។ ចឹងបើលោកអ្នកបានទៅដល់ទីរួមខេត្តបាត់ដំបង ហើយនោះ លោកអ្នកនឹកចង់ញ៉ាំកាហ្វេប្រ៊េនៗ ក៏លែងជាបញ្ហាទៀតហើយព្រោះអី ហាងកាហ្វេដ៏ល្បីឈ្មោះ Gloria Jean's Coffees បានមកដល់ខេត្តបាត់ដំបងហើយ។ ព្រមជាមួយគ្នានេះដែរ សំរាប់ហាងកាហ្វេ Gloria Jean's Coffees សាខាខេត្តបាត់ដំបងនេះ មានកាហ្វេ និងភេសជ្ជៈ ប្លែកៗ ខុសពីហាងដទៃ ដោយលើកនេះយើងនឹងលើកយករបៀបធ្វើភេសជ្ជៈ ម៉្យាងដែលមានឈ្មោះថា White...

ធ្លាប់បានសាកទឹកកកឈូសប៊្រេនផ្អែមមុត ពីហាងទឹកស្ករនៅ?

មិនភ្លេចទេ ក្នុងការណែនាំ និងបង្ហាញនូវអ្វីដែលឆ្ងាញ់ៗ ប្លែកៗ ជូនលោកអ្នកទស្សនា ដោយថ្ងៃនេះដែរ យើងសូមលើកយក បង្អែមខ្មែរយើង និងទឹកកកឈូសបែបប្រ៊េនៗ ប្រចាំហាង ទឹកស្ករជូនលោកអ្នកម្តង។ ទឹកកកឈូស ប្រ៊េន នេះធានាថាឃើញហើយចង់ញ៉ាំហ្មង បើឃើញវីដេអូខាងក្រោមទៀតនោះ កាន់តែចង់មែនទែនហើយ ដោយសារទឹកកកឈូសនេះមាន គ្រឿងបន្ថែមច្រើនមុខសំរាប់អោយអ្នកជ្រើសរើស ពិសេសនោះគឺ ទឹកស្ករដ៏ផ្អែមមុត មិនមែនតាលាន់ហើយមានសាច់ដូង អ៎ូយស្រក់ទឹកមាត់ឃ្លានទៀតបាត់ហើយអ្នកសរសេរ ចុះអ្នកអានវិញ? ក្រៅពីទឹកកកឈូស ហាងទឹកស្ករក៏មានជាបង្អែមបែបខ្មែរ ថៃ ជាច្រើនជម្រើសទៀតដែលសុទ្ធតែឆ្ងាញ់ដូចជា៖...

Most Read