Monthly Archives: January, 2017

ស៊ីក្លូខ្មែរកាលីបចឹង ម៉ោះ! ញ៉ាំកាហ្វេជិះស៊ីក្លូ

ស៊ីក្លូ ដែលយើងគ្រប់គ្នាធ្លាប់តែឃើញមានដឹកអ្នកដំណើរ ទៅកាន់ទីជិតទីឆ្ងាយ តែលើកនេះចំឡែកអី ត្រឡប់មកដឹកកាហ្វេវិញ។ អីយ៉ាស៎! មានមនុស្សច្រើនឈរ អង្គុយច្រើនទៀត តាមពិតស៊ីក្លូកាហ្វេសោះ។ ស៊ីក្លូកាហ្វេ ជាហាងកាហ្វេតាមដងផ្លូវមួយបែបថ្មីទៀត ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍ខ្លាំងណាស់ ព្រោះអី ម្ចាស់ហាងបានកែច្នៃស៊ីក្លូ អោយចេញ​ជា​តូប​កាហ្វេ​យ៉ាង​ឡូយ​ និងមានរៀបកន្លែងអង្គុយបែបអឺរ៉ុបទៀតអ៊ែមហ្មង។ ម៉ោះ! ថ្ងៃ​នេះបើបានជិះកាត់ម្តុំផ្សារទួលទំពួង កុំភ្លេចចូលសាកល្បងរសជាតិ កាហ្វេ​ដែល​​មាន​រសជាតិ​ឆ្ងាញ់​ ហើយបើបានសាកកុំភ្លេច កាហ្វេរាមច្បង ដែលលក់ដាច់ជាងគេ​របស់​ហាង​នេះផង។ នោះគឺ កា​ហ្វេ​កា​ពូ​ឈឺ​ណូ​ទឹកកក...

Schneiderlin អាចនឹងចាក់ចេញពី Man Utd ប្រសិនបើត្រូវថ្លៃ

ក្រុមបិសាចក្រហម បានច្រានចោលនៅសំណើរនាំយកកីឡាករ Schneiderlin ក្នុងទឹកប្រាក់ 18 លានផោន របស់​ក្រុម West Brom។ ហើយបើតាមពត៌មានបានបញ្ជាក់ទៀតថាក្រុម West Brom ក៏បាន ដាក់សំណើរជា​លើកទី 2 របស់ខ្លួនផងដែរ។ កីឡាករ Schneiderlin មិនអាចជាប់ជាកីឡាករជំរើសទី 1 ក្នុងទឹកដី Old Trafford នារដូវកាលនេះបានទេ។ ដូច្នេះទើបលោក...

Man Utd លុត West Ham 2-0 ក្រៅទឹកដី

សម្រាប់ការប្រកួតពាក់កណ្តាលសប្តាហ៏ក្នុងក្របខណ្ឌអង់គ្លេសរវាងក្រុម West Ham United បើកទ្វាផ្ទះទទួល ក្រុមភ្ញៀវ Manchester United។ ការប្រកួតទើបតែបាន 15នាទី ប៉ុណ្ណោះ កីឡាករ Feghouli ទទួលបានកាត់ ក្រហម បន្ទាប់ពីមានការប៉ះទង្គិចជាមួយកីឡាករ Jones។ ការប្រកួតបន្តរហូត ដល់ចប់តង់ទី1 ក្រុមទាំង2 នៅតែ មិនអាចស៊ុតបញ្ចូលទីគ្នាបាននោះទេ។ ប៉ុន្តែសម្រាប់ការប្រកួតក្នុង តង់ទី2...

វិចិត្រករដៃឯក គួររូបចេញពីការចងចាំ

តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ដែលជាវិចិត្រករដៃឯកគ្មានគ្រូបង្រៀន បានធ្វើឲ្យមនុស្សគ្រប់គ្នាទ្រាំមិនសរសើរមិនបាន ដោយសារតែស្នាដៃដ៏អស្ចារ្យរបស់គាត់ ដែលអាចគូររូបទីក្រុងបានទាំងមូល ដោយគ្រាន់តែជិះទៅដើរកំសាន្តមួយភ្លែត។ Carl Lavia អាយុ៤៤ឆ្នាំ មកពីទីក្រុងឡុង បានចាប់ផ្តើមគូរគំនូរ តាំងពីគាត់មានអាយុ៥ឆ្នាំ។ កាលនោះ គាត់បានត្រឹមតែគូររូបទីក្រុងក្នុងក្តីស្រមៃតែប៉ុណ្ណោះ។ ពោលគឺគំនូររ​បស់គាត់ មិនមែនជារូបទីក្រុងមានពិតៗលើលោកឡើយ។ ទើបតែពេលគាត់ធំពេញវ័យទេ ដែលគាត់ចាប់ ផ្តើមគូររូបគំនូរទីក្រុងពិតៗ។ បន្ទាប់ពីបានគូររូបគំនូរទីក្រុង Birmingham រួចរាល់ Carl ត្រៀមនឹងគូររូបទីក្រុងនៅចក្រភពអង់គ្លេសមួយទៀត...

ធ្វើយ៉ាងណាទៅទើបមានទម្លាប់អានសៀវភៅដូចគេ?

អ្នកណាក៏ដឹងដែរថាការចូលចិត្តអានសៀវភៅគឺជាទម្លាប់មួយដ៏ល្អខ្លាំងណាស់សម្រាប់មនុស្សគ្រប់គ្នា ជាពិសេសគឺសិស្ស​និសិត្សតែម្តង។ ក្រៅពីផ្តល់ចំនេះដឹងថ្មីៗ ការអានសៀវភៅជាភាសាបរទេសក៏មានប្រយោជន៍ជួយពង្រឹងសមត្ថភាពភាសាបរទេសរបស់អ្នកផងដែរ។ គ្រាន់តែថា...!​ ឲ្យតែរៀបកាន់សៀវភៅអានម្តងៗ ទម្លាប់ខ្ជិលវាតែងតែបង្ហាញខ្លួនមករហូត។ តើគួរធ្វើយ៉ាងណាទៅទើបអាចឈ្នះចិត្តលោកបងខ្ជិលបាន? ទាំងនេះគឺជាវិធីសាស្ត្របឋមដែលគួរសាកល្បងយកទៅអនុវត្ត៖ *ខំអានអត្ថបទនេះឲ្យចប់បន្តិចទៅ កុំខ្ជិល បើជ្រុលជាចង់មានទម្លាប់ជាអ្នកអានទៅហើយ ខ្លាចអីនឹងអានប៉ុណ្ណឹង! អានសៀវភៅដែលខ្លួនចូលចិត្ត៖ សៀវភៅមានច្រើនប្រភេទណាស់ ហើយសុទ្ធតែមានប្រយោជន៍។ បើអ្នកធុញទ្រាន់នឹងការអានសៀវភៅបែបវិទ្យាសាស្ត្រ ហើយយល់ថាឈឺក្បាលនឹងវា គួរជ្រើសរើសប្រភេទសៀវភៅផ្សេងដូចជា​ សៀវភៅបែបចំនេះដឹងទូទៅ វប្បធម៌ ឬសៀវភៅរឿងនិទានជាដើម។ ចាប់ផ្តើមទម្លាប់របស់អ្នកជាមួយអ្វីដែលអ្នកចូលចិត្ត វាល្អជាងការដែលអ្នកដាក់សំពាធលើខ្លួនឯង។ កំណត់ពេលអាន៖ ក្រោយពីរើសបានសៀវភៅដែលខ្លួនពេញចិត្តហើយ ចាប់ផ្តើមកំនត់ពេលអានដើម្បីជៀសវៀងទម្លាប់សឹម...

តំលៃខ្លួន Virgil Van Dijk អាចប្រហាក់ប្រហែលនឹង 50 លានផោន

លោក Ronald Koeman បានដាក់សំណើររហូតដល់ 50លានផោន ក្នុងការប្រម៉ាញ់យកកីឡាករ Virgil Van Dijk មកចូលរួមជាមួយក្រុម Everton។ កីឡាករ Van Dijk បានក្លាយជាតារាមួយរូបនៅក្នុងក្របខណ្ឌ អង់គ្លេស។ ហើយគេជឿជាក់ថាតំលៃខ្លួនរបស់គាត់ក៏អាចរហូតដល់ទៅ 50លានផោន ពីព្រោះក្រុមមេឃ ខៀវ Manchester City ក៏ចាប់អារ​ម្មណ៏ចំពោះកីឡាកររូបនេះដែរ។ https://www.youtube.com/watch?v=ttQ9TQswLyI

Arsenal នឹង Everton សោះតែចង់បានកីឡាករ Chris Smalling

ក្រុមកាំភ្លើងធំ Arsenal រៀបចំរួចរាល់ក្នុងការផ្ទេរកីឡាករខ្សែការពារ Chris Smalling របស់ Manchester United ប្រសិនបើកីឡាកររូបនេះមិនមានតំណែងលេងនៅទឹកដី Old Trafford។ កីឡាករ Smalling អាច នឹង ត្រូវពិបាកក្នុងការជាប់នៅជំរើសទី1 របស់លោក Jose Mourinho ប្រសិនបើក្រុម Manchester United បញ្ចប់ ក្នុងការចរចារទិញកីឡាករខ្សែការពារ...

Jose Mourinho ដាក់សំណើរនាំយក Pepe ខណៈកុងត្រានៅReal Madridសល់តែ 6ខែ

បើតាមពត៌មាន Mirror បានចុះផ្សាយថា លោក Jose Mourinho ដែលជាគ្រូបង្វឹករបស់ក្រុមបិសាចក្រហម បាន ដាក់សំណើរក្នុងការនាំយកកីឡាករខ្សែការពារ Pepe របស់ក្រុម Real Madrid មកកាន់ទឹក ដី Old Trafford។ បន្ទាប់ពីកីឡាករ Pepe នៅសល់កុងត្រាត្រឹមតែ 6 ខែទៀតនោះទេជាមួយ Bernabeu។ បើមិនមានការបន្ត​កុងត្រា​ថ្មីនោះទេ...

ក្លឹប Chelsea នឹង Shanghai SIPG យល់ព្រមលើលក្ខខណ្ឌក្នុងការផ្ទេរកីឡាករ Oscar

កីឡាករវ័យ 25ឆ្នាំ Oscar នឹងទៅចូលរួមជាមួយក្រុម​ Shanghai SIPG ក្នុងក្របខណ្ឌ Chinese Super League នៅដើមខែមករានេះហើយ។ Oscar លេងអោយក្រុម Chelsea អស់រយៈពេល 4 ឆ្នាំ 6ខែ ដែល​បង្ហាញ​​ខ្លួនអោយក្រុមចំនួន 203ប្រកួត និងស៊ុតបាល់បញ្ចូលទីបាន 38គ្រាប់។ ក្នុងកំឡុងពេល ស្នាក់នៅជា​មួយ​ក្រុមតោខៀវ...

ក្តាម ខ្ចៅ ខ្យង លក់ដាច់យ៉ាងហ្នឹងដឹងថាឆ្ងាញ់ដោយសារអ្វីអត់?

គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។ យុវវ័យក្មេងៗ ដែលតែងតែមកញ៉ាំខ្ចៅ ខ្យង ក្តាម នៅទីនេះម្នាក់ៗ បានប្រាប់ថាពួកគេចូលចិត្តទីនេះគឺ ព្រោះតែរសជាតិឆ្ងាញ់តែម្តង ហើយពួកគេបញ្ជាក់ទៀតថា ឆ្ងាញ់ដោយសារតែទឹកជ្រលក់តែម្តងបង ពួកខ្ញុំចូលចិត្ត។ ហើយសំរាប់តម្លៃវិញពួកខ្ញុំក៏ទទួលយកបាន ដែរបងពួកខ្ញុំក្មេងៗចឹង តម្លៃប៉ុណ្ណេះអាចចំណាយបាន។ ងាកមកបងស្រីម្ចាស់ហាងវិញ គាត់ថាខ្ចៅ...

មួយគ្រាប់របស់ Wijinaldum ធ្វើអោយ Man City បាត់បង់ 3ពិន្ទុ

សម្រាប់ការប្រកួតរវាងក្រុមខ្លាំងទាំង​2 ក្នុងក្របខណ្ឌអង់គ្លេស ដែលក្រុមម្ចាស់ផ្ទះ Liverpool បើទ្វាផ្ទះ​ទទួលក្រុម ភ្ញៀវ Man City។ នៅក្នុងជំនួបនេះ គឺក្រុមម្ចាស់ផ្ទះមានប្រៀបជាងក្រុមភ្ញៀវ ដោយរកបាន​គ្រាប់បាល់នាំមុខមុន ក្នុងនាទីទី 8 ដោយកីឡាករ Wijnaldum។ ការនាំមុខមួយគ្រាប់នេះ​ ធ្វើអោយការប្រកួតកាន់តែមានភាព ស្វឹតស្វាញជាងមុនទៅទៀត។ ប៉ុន្តែក្រុមភ្ញៀវ Man City នៅតែមិន អាចរកបានតាមស្មើរបានទេ។ ក្រោយបញ្ចប់...

តើក្បាច់របស់ Henrikh Mkhitaryan ឫOlivier Giroud មួយណាឡូយជាង?

កាលពីសប្តាហ៏មុន គឺគ្រប់គ្នាសរសើរនៅក្បាច់ទាត់បាល់មួយគ្រាប់របស់កីឡាករ Henrikh Mkhitaryan។ ប៉ុន្តែនៅយប់មិញ ក្នុងកំឡុងពេលក្រុម Arsenal យកឈ្នះទៅលើក្រុមភ្ញៀវ Crystal Palace ដោយលទ្ធផល 2-0។ មួយគ្រាប់របស់កីឡាករ Olivier Giroud ក៏ទទួលឡូយមិនចាយកីឡាករ Henrikh Mkhitaryan។ ប៉ុន្តែ ចំពោះការស៊ុតបាល់ទាំង 2គ្រាប់នេះ នៅមិនអាចនិយាយថាមួយណាឡូយជាងមួយណានោះទេ។ អញ្ចឹង ប់ចង់ដឹងថាមួយណាឡូយជាង...

Most Read