គ្រាន់តែលឺឈ្មោះហាង ខ្ចៅស្ទាវ ទួលទំពួង ច្បាស់ណាស់ថាអ្នករស់នៅប្លុកផ្សារទួលទំពួង ស្គាល់សឹងគ្រប់គ្នា ព្រោះអីហាងនេះមានភ្ញៀវពេញៗហាង ហើយភាគច្រើននោះគឺ យុវវ័យតែម្តង។ ដោយសារតែភ្ញៀវភាគច្រើនជាយុវវ័យ ដូច្នេះហើយបានហាងនេះដាក់ឈ្មោះថា ហាងខ្ចៅស្ទាវ តែម្តងទៅ។



យុវវ័យក្មេងៗ ដែលតែងតែមកញ៉ាំខ្ចៅ ខ្យង ក្តាម នៅទីនេះម្នាក់ៗ បានប្រាប់ថាពួកគេចូលចិត្តទីនេះគឺ ព្រោះតែរសជាតិឆ្ងាញ់តែម្តង ហើយពួកគេបញ្ជាក់ទៀតថា ឆ្ងាញ់ដោយសារតែទឹកជ្រលក់តែម្តងបង ពួកខ្ញុំចូលចិត្ត។ ហើយសំរាប់តម្លៃវិញពួកខ្ញុំក៏ទទួលយកបាន ដែរបងពួកខ្ញុំក្មេងៗចឹង តម្លៃប៉ុណ្ណេះអាចចំណាយបាន។




ងាកមកបងស្រីម្ចាស់ហាងវិញ គាត់ថាខ្ចៅ ខ្យង ក្តាម ក្នុង១ថ្ងៃគាត់អាចលក់បាន ចាប់ពី៣០ ទៅ៤០គីឡូក្នុងមួយមុខ ហើយហាងគាត់ក៏មានលក់ ប្រហិត ស្លាបមាន់អាំង ពងមាន់អាំង ផងដែរ។ នៅមានទៀតសំរាប់ហាងគាត់ក៏មានសេវាកម្ម កុំម្មង់ទិញតាមទូរស័ព្ទ ដឹកជូនដល់ផ្ទះ ចំនួន១០កំប៉ុងឡើង ប៉ុន្តែថ្លៃសេវាកម្មដឹកអ្នកត្រូវចេញដោយខ្លួនឯង។
ផែនទី
ហាងខ្ចៅស្ទាវ ទួលទំពួង
ទូរស័ព្ទ៖ 086 222 908 | 010 654 033 | 097 61 23 141
ទីតាំង៖ ផ្ទះលេខ 65 ផ្លូវលេខ 135 សង្កាត់ទួលទំពួង ខណ្ឌចំការមន រាជធានីភ្នំពេញ
វីដេអូ
https://www.facebook.com/KohSantepheapFacetaste/videos/1890945624543239/