តាមប្រភពព័ត៌មាន Metro បានឲ្យដឹងថា បុរសម្នាក់ដែលជាវិចិត្រករដៃឯកគ្មានគ្រូបង្រៀន បានធ្វើឲ្យមនុស្សគ្រប់គ្នាទ្រាំមិនសរសើរមិនបាន ដោយសារតែស្នាដៃដ៏អស្ចារ្យរបស់គាត់ ដែលអាចគូររូបទីក្រុងបានទាំងមូល ដោយគ្រាន់តែជិះទៅដើរកំសាន្តមួយភ្លែត។

Carl Lavia អាយុ៤៤ឆ្នាំ មកពីទីក្រុងឡុង បានចាប់ផ្តើមគូរគំនូរ តាំងពីគាត់មានអាយុ៥ឆ្នាំ។ កាលនោះ គាត់បានត្រឹមតែគូររូបទីក្រុងក្នុងក្តីស្រមៃតែប៉ុណ្ណោះ។ ពោលគឺគំនូររបស់គាត់ មិនមែនជារូបទីក្រុងមានពិតៗលើលោកឡើយ។ ទើបតែពេលគាត់ធំពេញវ័យទេ ដែលគាត់ចាប់ ផ្តើមគូររូបគំនូរទីក្រុងពិតៗ។
បន្ទាប់ពីបានគូររូបគំនូរទីក្រុង Birmingham រួចរាល់ Carl ត្រៀមនឹងគូររូបទីក្រុងនៅចក្រភពអង់គ្លេសមួយទៀត ដែលទាមទារឲ្យគាត់ចំណាយពេលអស់៣សប្តាហ៍ ក្នុងការបញ្ចប់រូបគំនូរទាំងស្រុង។


ជាទូទៅ Carl ត្រូវធ្វើដំណើរទៅកាន់កន្លែងដែលគាត់ចង់គូរសិន មុនពេលចាប់ផ្តើមធ្វើការគូរ។ អ្វីទាំងអស់ដែលមាននៅលើរូបគំនូរ សុទ្ធតែចេញមកពីការចងចាំរបស់ Carl ទាំងអស់។ និយាយរួមទៅ គាត់ប្រើខួរក្បាលរបស់គាត់ ដើម្បីចងចាំ ហើយយកមកគូរឲ្យដូច។
ពិតជាមិនសរសើរមិនបានមែន!
វីដេអូ