Monthly Archives: January, 2017

LG បញ្ចេញ​ផលិតផល​ថ្មី​របស់​ខ្លួន

ក្រុមហ៊ុន​LG បាន​ប្រកាស​ជា​ផ្លូវការ​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​ពីរ​ម៉ូ​ដែល ដែល​មានឈ្មោះ​ថា Tone Studio និង Tone Free នៅ​ក្នុង​វិធី​តាំងពិព័រណ៍​ផលិតផល​បច្ចេកវិទ្យា​សម្រាប់​ឆ្នាំ ២០១៧ នៅ​សហរដ្ឋអាមេរិក​CES ។ ឧបករណ៍​បំពង​សំឡេង​Tone Studio ត្រូវ​បាន​គេ​ច្នៃ​ម៉ូ​ដ​ជា​រាង​ក្រចកសេះ ហើយ​មាន​ឧបករណ៍​បំពង​សំឡេង​នៅ​ខាងក្រៅ ។ វា​អាច​ភ្ជាប់​ជាមួយ​ឧបករណ៍​មួយ​ផ្សេង​ទៀត​តាម​រយៈ​បច្ចេកវិទ្យា​Bluetooth ។ បន្ថែម​លើស​ពី​នេះ​ក្រុមហ៊ុន​បាន​បង្កើត​កាស​ត្រចៀក​នៅ​ក្នុង​Tone Studio ផង​ដែរ ។ ចំណែក​Tone Free​វិញ ត្រូវ​ក្រុមហ៊ុន​LG...

ធ្លាយ​រូបរាង​អេ​ក្រង់ Blackberry Mercury

មាន​ដំណឹង​លេចឮ​ពី​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Blackberry​ទៀត​ហើយ ។ ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​មួយ​នេះ​ត្រូវ​បាន​គេ​ដឹង​ថា Blackberry Mercury ដែល​មាន​រូបរាង​ខុស​ប្លែក​ពី​បណ្តា​ទូរស័ព្ទ​នានា​របស់​ក្រុមហ៊ុន Blackberry កន្លង​​មក ។ ដំណឹង​ថ្មី​នោះ​គឺ​ទាក់​ទង់​នឹង​រូបរាង​អេ​ក្រង់ និង​កម្មវិធី​នៅ​លើ​អេ​ក្រង់​របស់​ទូរស័ព្ទ ។ អ្វី​ដែល​គេ​ដឹង​ដំបូង​បំផុត​ទាក់​ទង់​នឹង​ម៉ូ​ដែល​ថ្មី​នោះ​គឺ វា​នឹង​ដំណើរការ​ដោយ​ប្រព័ន្ធ​Android 7.0 ដែល​ជា​កម្មវិធី​ចុង​ក្រោយ​បំផុត​របស់ Android ។ Blackberry Mercury នឹង​មាន​សមត្ថភាព​បង្ហាញ​រូបភាព​ក្នុង​កម្រិត​1620x1080 pixel resolution ដែល​និង​បង្ហាញ​រូបភាព​ច្បាស់​ត្រជាក់​ភ្នែក ។...

ជំនាន់​ថ្មី​របស់ Meizu មានឈ្មោះ​ថា M5 Note

ស្វាគមន៍​ឆ្នាំ​ថ្មី​ជាមួយនឹង​M5 Note ដែល​ជា​ម៉ូ​ដែល​ថ្មី​របស់​ក្រុមហ៊ុន​Meizu ត្រូវ​បាន​ក្រុមហ៊ុន​ដាក់​បង្ហាញ​ជា​ផ្លូវការ ។ ម៉ូ​ដែល​នេះ​មាន​តួ​ស្រោប​ដោយ​លោហៈ​រឹង​មាំ និង​មាន​អេ​ក្រង់​ទំហំ​៥,៥​អ៊ី​ញ ហើយ​មាន​កញ្ចក់​ប្រភេទ​២,៥D​ផង​ដែរ ។ លើស​ពី​នេះ​រូបភាព​ដែល​បង្ហាញ​លើ​អេ​ក្រង់ ជា​ប្រភេទ​FullHD ។ M5 Note នេះ​មាន​ទម្ងន់​ប្រហែល​១៧៥g អាច​ដាក់​ស៊ី​ម​កាត​បាន​ពីរ​ដំណើរការ​ដោយ​ប្រព័ន្ធ​Android OS, v6.0 (Marshmallow) និង​មាន​CPU ប្រភេទ​Octa-core ហើយ​មាន​កាមេរ៉ា​ក្រោយ​ទំហំ​១៣MP ចំណែក​កាមេរ៉ា​ខាង​មុខ​មាន​ទំហំ​៥MP ។ វា​ជា​ទូរស័ព្ទ​វៃឆ្លាត​ដែល​អង្គ​ចង​ចាំ​ពីរ​ប្រភេទ​ដែល​ប្រភេទ​ទី​មួយ​មាន​អង្គ​ចាំ​១៦GB​ឬ​៣២GB...

យុវជន​ម្នាក់​បង្កើត​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដំណើរការ​ដោយ​ថាមពល​ចេញពី​ខ្លួន​របស់​មនុស្ស

យុវជន​ម្នាក់​បាន​បង្កើត​និង​កែ​ច្នៃ​ឆ្នាំង​សាក​ថ្ម​ទូរស័ព្ទ​ដែល​ប្រើប្រាស់​ថាមពល​ចេញពី​មនុស្ស​ដើម្បី​បាន​ថាមពល​អគ្គិសនី​សាក​ថ្ម​ទូរស័ព្ទ ។ យុវជន​ឆ្នើម​រូប​នោះ​ឈ្មោះ​Michael Vaga ជនជាតិ​បេឡា​រូស រស់នៅ​ទីក្រុង​Minks វ័យ​១៩​ឆ្នាំ ហើយ​បាន​ដាក់​ឈ្មោះ​ឧបករណ៍​ដែល​ខ្លួន​បង្កើត​ថា HandEnergy ឬ​ប្រែ​ថា​ដៃ​ថាមពល ។ ដៃ​ថាមពល​ជា​ឧបករណ៍​ដែល​បង្កើត​ថាមពល​អគ្គិសនី​តាម​រយៈ​ចលនារ​បស់ដៃ​សម្រាប់​ប្រើប្រាស់ ភ្លាម​ៗ​ក្នុង​ការ​សាក​ថ្ម​ឬ​អាច​រក្សា​ថាមពល​ក្នុង​HandEnergy សម្រាប់​ប្រើប្រាស់​សាក​ថ្ម​ទូរស័ព្ទ​នៅ​ពេល​ក្រោយ​បាន ។ យុវជន​នេះ​និយាយ​ថា រាល់ពេល​ដែល​ដៃ​របស់​អ្នកមាន​ចលនា នោះ​Rotor ឬ​ផ្នែក​វិល​នៃ​គ្រឿង​ម៉ា​ស៊ីន​នឹង​បង្កើត​ល្បឿន​របស់​វា ហើយ​បង្កើត​បាន​ថាមពល​អគ្គិសនី ។ ល្បឿន​មធ្យម​របស់​Rotor គឺ​៥០០០rpm ឬ​៥០០០​ជុំ​ក្នុង​មួយ​នាទី ។ យើង​ប្រែក្លាយ​ថាមពល​មេកា​និក​ទៅ​ជា​ថាមពល​អគ្គិសនី...

Lenovo បង្ហាញ​ផលិតផល​ថ្មី​នៅ CES

ក្នុង​ព្រឹត្តិការណ៍​តាំងពិព័រណ៍​បច្ចេកវិទ្យា​ប្រចាំឆ្នាំ​CES នៅ​ទីក្រុង​Las Vegas សហរដ្ឋអាមេរិក ក្រុមហ៊ុន​អេ​ឡិច​ត្រូ​និក​ជា​ច្រើន​បាន​ដាក់​បង្ហាញ​ផលិតផល​ថ្មី​របស់​ខ្លួន​សម្រាប់​ឆ្នាំ​២០១៧ ក្នុង​នោះ​ក្រុមហ៊ុន​Lenovo ក៏​បាន​ដាក់​បង្ហាញ​នូវ​ផលិតផលថ្មី​ៗ​របស់​ខ្លួន​ជា​ច្រើន​ដូច​ជា​ កុំព្យូទ័រ​ថ្មី ឧបករណ៍​បំពង​សំឡេង និង​ផលិតផលផ្សេង​ៗ​ទៀត។ ផលិតផល​មួយ​ថ្មី​នោះ​មានឈ្មោះ​ថា Lenovo 500 Multimedia Controller ដែល​ជា ឧបករណ៍​ឈានមុខ​សម្រាប់​ប្រើប្រាស់​ក្នុង​សម័យ​ទំនើប​មួយ​នេះ​ដែល​មាន​សមត្ថភាព​ជា​ច្រើន​ដូច​ជា​អាច​ប្រើប្រាស់​ជាមួយ​កម្មវិធី​Window 10​ឬ​អាច​និយាយ​បាន​ថា ជា​keyboard សម្រាប់​គ្រប់​គ្រង់​កុំព្យូទ័រ​ពី​ចម្ងាយ ។ Lenovo 500 Multimedia Controller ជា​ក្តារ​ឧបករណ៍​គ្រប់គ្រង​ដែល​ច្នៃ​ម៉ូ​ដ​ឡើង...

មីហឹរ Spicy កំពុងត្រូវចិត្តយុវវ័យនៅកោះពេជ្រ

ងាកមកទីតាំងលំហែរកាយដ៏ពេញនិយមរបស់យុវវ័យ តាមដងមាត់ទន្លេក្នុងបរិវេណកោះពេជ្រ យើងតែងឃើញមានហាងម្ហូបអាហារជាច្រើន បើកដំណើរការលក់ជាច្រើន តំរៀបគ្នាជាជួរៗ ហើយមានភ្ញៀវចូលញ៉ាំតាមការចង់របស់ខ្លួន។ ក្នុងនោះដែរក៏មានហាង មួយដែលមានឈ្មោះថា 33 Spicy Seafood ដែលហាក់មានភ្ញៀវច្រើន កំពុងភ្លក្សរសជាតិមីហឹរ Spicy យ៉ាងសប្បាយរីករាយជាមួយមិត្តភ័ក្រ្ត។ សំរាប់ពេលនេះដែរ មីហឹរ Spicy កំពុងត្រូវបានយុវវ័យពេញចិត្ត នឹងចូលចិត្តញ៉ាំជាខ្លាំង ហើយនេះក៏ព្រោះតែតម្លៃ ក៏ដូចជាជម្រើសប្រភេទសាច់មានច្រើនប្រភេទសំរាប់អោយពួកគេជ្រើសរើស តាមការចូលចិត្ត។ ដោយមីហឹរ Spicy មានច្រើនជម្រើសដូចជា៖ មីហឹរ...

Fernandinho អាចនឹងទទួលពិន័យបន្ថែមទៀត

ក្នុងកំឡុងកាលប្រកួតរវាង Man City និង Burnley គឺមានការប៉ះទង្គិចគ្នារវាងកីឡាករ Fernandinho និង Johann Gudmundsso។ កំឡុងពេលប៉ះទង្គិចនេះ គឺកីឡាករ Fernandinho ទទួលបានកាត់ក្រហមផងដែរ។ ហើយឥលូវ គឺគាត់អាចនឹងជាប់ពិន័យចំនួន 4 ប្រកួតទៀតប្រសិនបើរកឃើញថាគាត់មាន កំហុស ក្នុងកំឡុង ពេលប្រកួតនោះ។ គួរបញ្ជាក់ថា នេះអាចជាការពិន័យលើកទី 2 សម្រាប់រូបគាត់។...

ក្រពះអស់ទ្រាំ! Red Hot Garlic Chicken ទំនងយ៉ាងនេះហើយ មិនឆ្ងាញ់ទៀតអី!

BBQ Chicken ចេញមុខម្ហូបថ្មីពិតជា ធ្វើអោយក្រពះអស់ទ្រាំ! ទារអោយម្ចាស់វាសាកភ្លក្សរសជាតិសាច់មាន់ ដែលទើបតែចេញថ្មីនេះ ព្រោះអីវា ពិតជាទំនងឆ្ងាញ់ណាស់។ បើនិយាយពីក្លិនវិញ កាន់តែអ៊ែម ថែមមួយកំរិត បានភ្លក្សហើយធានាថាលិឍដៃមិនខាន តែកុំភ្លេចដាក់ភេសជ្ជៈ ត្រជាក់ៗជិតខ្លួនអោយហើយផង ព្រោះថាវាមានរសជាតិហឹរ ហឹរម៉ាក្តៅអណ្តាត។ Red Hot Garlic Chicken ត្រូវបានធ្វើឡើងយ៉ាងល្អិតល្អិនពី ចុងភៅ ប្រចាំ BBQ Chicken...

2 គ្រាប់របស់ Tottenham បំផ្លាញ់កំណត់ត្រាឈ្នះជាប់គ្នារបស់ Chelsea

ចំនួបរវាងក្រុមខ្លាំងទាំង 2​គឺ Tottenham Hotspur នឹង Chelsea ត្រូវបានបញ្ចប់ក្នុងលទ្ធផល ម្ចាស់ផ្ទះ Spur លុតក្រុមភ្ញៀវ Chelsea 2-0។ ជ័យជំនះរបស់ក្រុម Spur នេះ បានបំផ្លាញ់នៅកំណត់ត្រារបស់ក្រុមតោខៀវ Chelsea ដែលចង់បានជ័យជំនះ 14ប្រកួតជាប់គ្នា។ កីឡាករដែលធ្វើអោយ Chelsea មិនអាចបន្តកំណត់ត្រា នេះ គឺកីឡាករ...

យល់ដឹង៤ចំនុចនេះ ដើម្បីសម្រស់ក្មេងជាងវ័យ

អ្នកណាដែលថាមិនចង់នៅសាច់ចាំ ទៅណាមកណាមានគេសរសើរថាក្មេងជាងវ័យនោះ។ ប៉ុន្តែឲ្យធ្វើយ៉ាងម៉េច បើវ័យចេះតែវិវត្តន៍ទៅ មានអ្នកណាដែលចង់ចាស់? ប្រសិនបើអ្នកយកចិត្តទុកដាក់ និងអនុវត្តន៍នូវវិធីសាមញ្ញៗទាំង៤ខាងក្រោមនេះ សម្រស់របស់អ្នកច្បាស់ជាស្ថិតនៅវ័យក្មេងដោយមិនដឹងខ្លួន៖ ១. ប្រើប្រាស់ផលិតផលដែលមានជាតិសំណើម និងការពារកម្តៅថ្ងៃបានល្អ៖ សារធាតុផ្តល់សំណើមគឺពិតជាមានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ភាពចាស់។ អ្នកមិនគួរប្រើប្រាស់ម៉្សៅ ឫក្រែមស្ងួតច្រើនពេកទេ តែជ្រើសរើសក្រែមលាបមុខណាដែលមានជាតិទឹកខ្ពស់ និងអាចផ្តល់សំណើមបានល្អប្រើប្រាស់ជារៀងរាល់យប់ និងថ្ងៃ។ មួយវិញទៀត​ អ្នកចាំបាច់ត្រូវប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិសំណើម និងការការពារមិនតិចជាង 50SPF+។ ប៉ុន្តែបើវាធ្វើឲ្យមុខអ្នករលើបខ្លាញ់ អ្នកអាចជ្រើសប្រើក្រែមការពារកម្តៅថ្ងៃដែលមានជាតិ BB Cream ជំនួសវិញ។ អេ!...

កាន់តែល្បី កាន់តែប្លែក ត្រីដុតបំពង់ឬស្សីពីកាហ្វេដី

ក្រោយពីចេញវីដេអូ មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ រួចមកហាងកាហ្វេដី ដែលមានទីតាំងស្ថិតនៅផ្ទះលេខ20 ផ្លូវ 590 (ម្តុំទួលគោក ក្រោយភូមិគ្រិះ ឯក ឧត្តម ទៀ បាញ់) ក៏ទទួលបានការពេញនិយមចូលចិត្ត នឹងទទួលបានកេរ្តិ៍ឈ្មោះល្បី ហើយលក់ដាច់ហួសពីការរំពឹងទុករបស់ខ្លួន។ មាន់ដុតក្នុងពាង អំពិលខ្ចី បាយចំហុយ ល្បីមែនពិត តែសំរាប់មួយមុខនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។ ចុងភៅមុខស្រស់ប្រចាំហាងកាហ្វេដី ម្នាក់នេះមិនបណ្តោយអោយប្រជាប្រិយភាពរបស់ខ្លួនចុះថយឡើយ ដោយលើនេះរូបគាត់បានបន្ថែមមុខម្ហូបថ្មីប្លែកមួយមុខទៀត។...

តើអ្នកហ៊ានឆ្លងកាត់ស្ពានខ្ពស់បំផុតនេះដែរទេ?

ស្ពានដែលខ្ពស់ជាងគេលើពិភពលោកបានចាប់ដំណើរការនៅក្នុងតំបន់ភ្នំដាច់ស្រយាលមួយនាប្រទេសចិន ហើយវាជាសមិទ្ធផលដ៏គួរឲ្យស្ងើចសរសើរ។ ស្ពាន Bei Panjian បានផ្សារភ្ជាប់ខេត្ត Guizhou និង Yunna ឲ្យកាន់តែជិតគ្នា និងជួយសម្រួលរយៈពេលធ្វើដំណើររវាងទីតាំងទាំងពីរ ពី ៥ម៉ោង មកត្រឹម ២ម៉ោងវិញ។ ស្ពានដែលខ្ពស់បំផុតនេះ មានរយៈកំពស់ ៥៦៤ម៉ែត្រ ពីលើស្ទឹង Beipan (មនុស្សភាគច្រើនស្គាល់ស្ទឹងនេះថា​ ជាល្អាងនៃគ្រាប់គុជដ៏មានតម្លៃជាច្រើនអស្ចារ្យ)។ ស្ពាននេះមានបណ្តោយ ១,៣៤១ម៉ែត្រ និងអាចឲ្យយានយន្តបួនបើកបរទន្ទឹមគ្នាបាន។ ជាក់ស្តែង...

Most Read