ងាកមកទីតាំងលំហែរកាយដ៏ពេញនិយមរបស់យុវវ័យ តាមដងមាត់ទន្លេក្នុងបរិវេណកោះពេជ្រ យើងតែងឃើញមានហាងម្ហូបអាហារជាច្រើន បើកដំណើរការលក់ជាច្រើន តំរៀបគ្នាជាជួរៗ ហើយមានភ្ញៀវចូលញ៉ាំតាមការចង់របស់ខ្លួន។ ក្នុងនោះដែរក៏មានហាង មួយដែលមានឈ្មោះថា 33 Spicy Seafood ដែលហាក់មានភ្ញៀវច្រើន កំពុងភ្លក្សរសជាតិមីហឹរ Spicy យ៉ាងសប្បាយរីករាយជាមួយមិត្តភ័ក្រ្ត។

សំរាប់ពេលនេះដែរ មីហឹរ Spicy កំពុងត្រូវបានយុវវ័យពេញចិត្ត នឹងចូលចិត្តញ៉ាំជាខ្លាំង ហើយនេះក៏ព្រោះតែតម្លៃ ក៏ដូចជាជម្រើសប្រភេទសាច់មានច្រើនប្រភេទសំរាប់អោយពួកគេជ្រើសរើស តាមការចូលចិត្ត។ ដោយមីហឹរ Spicy មានច្រើនជម្រើសដូចជា៖ មីហឹរ គ្រឿងសមុទ្រ, មីហឹរបង្កង, មីហឹរសាច់គោ, មីហឹរខ្យងសមុទ្រ និងអ្វីដែលពិសេសហើយពេញនិយមនោះគឺ មីហឹរផាកឡូវតែម្តង។

ចឹងបើល្ងាចចង់រកកន្លែងជុំគ្នា ជុំមិត្តភ័ក្រ្ត ដើម្បីជជែកគ្នាលេង ក៏ដើម្បីបានញ៉ាំអ្វីដែលប្លែក ហើយតម្លៃសមរម្យទៀតនោះ កុំភ្លេចទៅសាក មីហឹរនៅហាង 33 Spicy Seafood កោះពេជ្រ នឹងនៅហាងស៊ុប ចង្អាក់សាខាទួលស្វាយព្រៃ ណា…











ហាង 33 Spicy Seafood
Tel: 017 7777 67 | 010 2222 26
Address: ក្នុងបរិវេណទីក្រុងកោះពេជ្រជួរមាត់ទន្លេទល់មុខសណ្ឋាគារសុខា
ហាង ស៊ុបចង្កាក់សាខាទួលស្វាយព្រៃ
ទូរស័ព្ទ៖ 010 222 226 / 090 222 226
ទីតាំង៖ ទល់មុខ សាលាវិទ្យាល័យ ទួលស្វាយព្រៃ
វីដេអូ