Monthly Archives: February, 2017

ភាពសម្បូរបែបនៃ​គុយទាវ ដែលមានអាយុកាលជាង ៣០ ឆ្នាំ

ថ្វីត្បិតហាងគុយទាវមានច្រើនជាហូរហែរពិតមែននៅក្នុងរាជធានីភ្នំពេញ  ក៏ប៉ុន្តែហាងដែលអាចថែរក្សាភ្ញៀវទៅពិសា បានគឺសុទ្ធតែមានចំនុចសំខាន់រៀងៗខ្លួន។ សំរាប់ហាងគុយទាវ វាប្រាកដជាផ្តោតសំខាន់ទៅលើរសជាតិជាចំបងហើយ អោយតែមានរសជាតិឆ្ងាញ់ ពិតណាស់អ្នកពិសានឹងទៅពិសាជាក់ជាមិនខាន ។​ តួយ៉ាង សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំហាងគុយទាវមួយកន្លែងដែលមានអាយុកាលប្រហែល ៣០ ឆ្នាំ​ទៅហើយ តែគាត់នៅតែមានភ្ញៀវគាំទ្រសំរាប់រសជាតិរបស់គាត់ដដែល។ ហាងគាត់ស្ថិតនៅម្តុំ សន្ធរមុខ មានឈ្មោះថា ម៉ាក់អាកាំងសាខាទី​២ ។ ហាងនេះ មានបំរើជូនអាហារ ពេលព្រឹកនិងពេលល្ងាច សំរាប់ពេលព្រឹក មានគុយទាវស៊ុប ជាពិសេស​...

មកភ្លក្សខួរចំហ៊ុយ ពងអាំងប៊ឺរដ៏សែនឆ្ងាញ់ ហើយល្បីប្រចាំបាត់ដំបង

ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។ កុំម្ម៉ងរួចមិនទាន់បានចូលញ៉ាំផងមើលទៅប្រហែលឆ្លងមិនផុត ជៀសមិនបានត្រូវតែហាមាត់ទារអ្នកលក់អោយថែមពងមាន់អាំងប៊ឺរ ទៀតមិនខានព្រោះថា ចុងភៅវៃគ្រឿងគ្រាន់តែឃើញស្រក់ទឹកមាត់ អូយ៎អ្នកណាទ្រាំបានបើទំនងមឹងៗហើយនោះ។ ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី ទូរស័ព្ទ៖ 089 899 399 / 096 555 2055 ចាប់លក់ពីម៉ោង៖ ៣រសៀល តម្លៃ៖ ខួរ១ចាន ៦០០០រៀល ទីតាំង៖ បាត់ដំបង...

ចំណីមាត់ពិសេសទៀតហើយ មឹកបំពងអំបិល ៥ រសជាតិ

សព្វថ្ងៃកាន់តែសំបូរបែប​ជាមួយម្ហូបអាហារសម្រន់នៅតាមបណ្តាហាងនានាដោយសារម្ចាស់ហាងនីមួយៗចេះតែបង្កើតអាហារប្លែកៗជានិច្ច ។ សំរាប់ថ្ងៃនេះយើងខ្ញុំសូមលើកយកម្ហូបកែច្នៃមួយបែប​ធានាថាប្លែក និងពិតជាទំនងណាស់ ។ បើនិយាយទៅ​ទោះជា​អ្នក​កំពុងតែ​តម​អាហារ​សម្រក​ទម្ងន់​ក៏ពិតមែន ប៉ុន្តែ​ពេលដែល​បានប្រទះ​ភ្នែក​ឃើញរូបភាព ដែលមានខាងក្រោម​នេះដែលហាងមួយមានឈ្មោះថា​ ហាង Dim Sum Steam Food បានដាក់ឈ្មោះថា​ មឹកបំពងអំបិល ៥ រសជាតិ  និងបង្គារុំមី សាយភាពក្លិន​យ៉ាង​ឈ្ងុយ​នោះ គម្រោង​ថែរាង​អាច​នឹងត្រូវ​ផ្អាក​មួយពេល​មិនខាន។ ដោយឡែក សំរាប់មឹកបំពងអំបិលនោះមានដល់ទៅ៥រសជាតសំរាប់អ្នកពិសាជ្រើសរើស មានដូចជារសជាតិ  សារ៉ាយ BBQ តុងយាុំ...

សប្បាយជុំគ្រួសារ ញ៉ាំម៉ាប៉ោងពោះហើយ បញ្ចុះតម្លៃ៥ដុល្លារទៀតគ្រាន់តែ Share វីដេអូនេះ

ភោជនីយដ្ឋាន Shabu King ជាហាងស៊ុបបែបបូហ្វេ ហើយសំរាប់ពេលនេះដែរហាងក៏មានការផ្តល់ជូនពិសេសដែលមិនធ្លាប់មានពីមុនមក ដោយ លោកអ្នកអាចញ៉ាំម៉ាប៉ោងពោះហើយ ថែមទាំងទទួលបានការបញ្ចុះតម្លៃ ៥ដុល្លារទៀត ដោយគ្រាន់តែ Share វីដេអូម្ហូបនេះ ហើយ Mention ឈ្មោះហាង Shabu King នៅលើ Facebook របស់អ្នកជាការស្រេច។ ជាធម្មតាតម្លៃបូហ្វេក្នុងម្នាក់មាន ៣ជម្រើស ដោយមានតម្លៃក្នុងម្នាក់ ៨.៩០ដុល្លារ (៥នាក់...

ល្មមមួយឆ្អែតតែម្តង នឹងមី ​Seoul ទឹកដោះគោមួយនេះ

ក្រុមការងារ KSPG.TV តែងតែមិនភ្លេចទេ ក្នុងការស្វែងរកនូវមុខម្ហូបថ្មីៗប្លែកៗស្ទើរតែរៀងរាល់ថ្ងៃទៅហើយដើម្បីណែនាំអោយអ្នកពិសាទាំងអស់មានជំរើសក្នុងការទទួលទានប្រចាំថ្ងៃ។ សំរាប់ថ្ងៃនេះ ក៏បន្តនូវម្ហូបថ្មីទៀតហើយ ដែលមាននៅក្នុងហាងមួយកន្លែងដែលកន្លងមកធ្លាប់មានមុខម្ហូបប្លែកៗជានិច្ចគឺហាង Volcano Meatball King ជិត IFL យើងនេះ។ ដើម្បីតំរូវចិត្តអ្នកពិសារលើកនេះ​ ម្ចាស់ហាងសូមបង្ហាញនូវស៊ុបមីក្តៅអ៊ុនៗ ដែកមានឈ្មោះថា មីSeoulទឹកដោះគោ ដែលមានតំលៃសមរម្យ សំរាប់ប៉ុន្មានមុខទៀតមានឈ្មោះថា មី Seoulស៊ុបទឹកដោះគោឈីស និង មី Seoulគោក។ រសជាតិ ហឹរ ជូរ...

យ៉ាំមីយ៉ាំមីហ្មង យិនតាហ្វូតុងយ៉ាំរូបមន្តពិសេស

បច្ចុប្បន្ននេះនៅទីក្រុងភ្នំពេញ ហាងអាហារដ្ឋានកាន់តែមានច្រើ់នឡើងៗ ធ្វើឲ្យរាជធានីភ្នំពេញសំបូរទៅដោយអាហារប្លែកៗ ផ្គាប់ផ្សំជាមួយសម្រស់អាហារ និងការបង្ហើរក្លិនដ៏ឈ្ងុយ ធ្វើឲ្យយើងកាន់តែចង់ភ្លក្សរសជាតិរបស់វា។ ថ្ងៃនេះដែរ ក្រុមការងារយើងសូមណែនាំអាហារ២ប្រភេទ ដែលធូរថ្លៃ អ្នកមានជីវភាពមធ្យមក៏អាចញាំុអាហារទាំង២ប្រភេទនេះបាន "យិនតាហ្វូតុងយ៉ាំ និងស៊ុបគ្រឿងសមុទ្រ" តម្លៃត្រឹមខ្ទង់ ២០០០០៛  និង២៥០០០៛ ប៉ុណ្ណោះ សំរាប់គ្នា២ ទៅ៣នាក់ គិតទៅម្នាក់ ប្រាំពីរ ប្រាំបីពាន់ប៉ុណ្ណោះ។ ហើយ បើចង់ដឹងថាអាហារទាំងនេះមានរសជាតិបែបណានោះលោកអ្នកអាចទៅធ្វើសាកល្បងភ្លក្សទាំងអស់គ្នា នៅហាងដែលមានឈ្មោះថា ផ្ទះយាំុមីម៉ាម៉ា...

Antoine Griezmann មិនទាន់ប្រាកដថានឹងចាក់ចេញពី Atletico Madrid

ខណៈពេលដែលក្លឹបបិសាចក្រហម Manchester United កំពុងចាំអារម្មណ៏ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ ក្លឹប Atletico Madrid នៅពេលទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅខាងមុខ។ សម្រាប់ក្លឹប Atletico បានបញ្ជាក់តំលៃខ្លួនរបស់ Antoine Griezmann គឺប្រហាក់ប្រហែលនឹង 85 លានផោន។ អ្វីដែលសំខាន់ Griezmann នៅមានកុងត្រាជាមួយក្រុម Atletico Madrid រហូតដល់ចុងឆ្នាំ​2021។ ហើយ កីឡាករវ័យ...

Bayern យកឈ្នះ Arsenal ចំណែក Real Madrid យកឈ្នះ Napoli

យប់មិញនេះ គឺជាការប្រកួតជើងទីមួយក្នុងពានរង្វាន់ UEFA Champions League។ ក្នុងក្រុម Bayern Munich បើកទ្វាផ្ទះទទួលភ្ញៀវ Arsenal ចំណែក Real Madrid បើកទ្វាផ្ទះទទួលក្រុម Napoli។ សម្រាប់ក្រុម Bayern Munich កឺបានយកឈ្នះក្រុម Arsenal ដោយលទ្ធផល 5ទល់1។ ដែល 5គ្រាប់របស់ ក្រុម...

“The Great Wall” ចាំផ្តើមចាក់បញ្ចាំងនៅរោងភាពយន្ត Legend ហើយ

សម្រាប់មិត្តយុវវ័យ ដែលនិយមចូលចិត្តមើលភាពយន្តបែបប្រយុទ្ធគ្នាប្រើដាវ នឹងព្រួញ អាចរង់ចាំមើល នៅរឿង ដែលមានចំណងជើងថា “The Great Wall”។ The Great Wall គឺចង់និយាយអំពីការប្រយុទ្ធរវាង កងទព្ធ័របស់ រាជវង្សចិន និងសត្វចំលែក។ ការប្រយុទ្ធនេះ​ គឺបានធ្វើឡើងនៅលើមហាកំពែង ដែលបាន សាងសង់អស់ពេល 1700ឆ្នាំ នឹងមានប្រវែង 5500 ម៉ៃល៍។...

លឺផ្សារតាប៉ាង ដាស់អារម្មណ៍ភ្លេត! នឹកឃើញបង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នីហ្មង

ផ្សារតាប៉ាង ជាតំបន់មួយដែលប្រផ្តុំដោយហាងអាហារ ហាងលក់ដូរល្បីៗ ហើយសុទ្ធតែបើកលក់ចូលសតវត្ស និយាយរួមលក់យូរៗឆ្នាំមកហើយ។ ហើយបើនិយាយពីកន្លែងលក់បង្អែម និងនំបុ័ងប៉ាតេវិញ គ្រាន់តែលឺអ្នកណាៗ ក៏និយាយថានៅផ្សារតាប៉ាងឆ្ងាញ់ដែរ។ ហើយនេះជាហាងលក់ បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី ដែលជាហាងមួយដែលគាត់តែជិះកាត់ភ្លាមទាក់ភ្នែកតែម្តង គឺថាហាងមានពណ៌ស្រស់ ខៀវខ្ចីតែហ្មង អមដោយរូបភាព ឡូហ្គូ Teapot នៅជាមួយស្លាកឈ្មោះតែម្តង។ ចឹងបើបានជិះកាត់ទីនោះកុំភ្លេចណាឈប់យាន្តជំនិះហើយ សាកភ្លក្សរសជាតិលមើល៍ណា... ហាង បង្អែម និងនំបុ័ងប៉ាតេសុវណ្ណមុន្នី ទូរស័ព្ទ៖ 0111 957 899 /...

គ្រឿងសមុទ្រចំហ៊ុយថ្មីៗភ្លាមៗ យកផ្ទាល់ពីកំពង់សោម អ៊ែមហ្មង Best Food

ដើម្បីបំពេញចិត្តអតិថិជន ក៏ដូចជាដើម្បីហុងស៊ុយសាខាថ្មីរបស់ខ្លួនមួយទៀតនៅផ្សារទំនើប Aeon ដែលមានឈ្មោះថា Best Food - Seafood ម្ចាស់ហាងបាននាំយកនៅគ្រឿងសមុទ្រស្រស់ៗ ដោយផ្ទាល់ពីទីរួមខេត្តព្រះសីហនុ មកចំហ៊ុយភ្លាមៗ ថ្មីៗតែម្តង។ ដោយសារតែហាង Best Food បច្ចុប្បន្ននេះមានអ្នកគាំទ្រពេញចិត្តច្រើន ហេតុនេះហើយ ធ្វើអោយមុខម្ហូបនៅហាងនេះ តែងតែលក់អស់គ្មានសល់។ ដោយហេតុផលនេះ បានជាហាងមួយនៅតែបន្តបង្កើតអ្វីដែលថ្មី មកជូនលោកអ្នកជាមួយតម្លៃសមរម្យ និងរសជាតិគាប់ចិត្ត។ ជាក់ស្តែងដូចមុខដែលនឹងត្រូវបង្ហាញនៅថ្ងៃនេះចឹង គឺគ្រឿងសមុទ្រកំពង់សោមចំហ៊ុយពិសេស "ហេតុអីបានហ៊ានថាពិសេស" នោះគឺមកពីថា...

រួមបញ្ចូលរសជាតិថ្មីក្នុងចានតែមួយពី​ គុយទាវដីកូនកាត់

បើនិយាយថា​ គុយទាវ​ បាន​ក្លាយ​ជា​អាហារ​របស់​ប្រជាជនខ្មែរ​និយមពិសារ តាំង​ពី​យូរ​ណាស់មកហើយ​រហូតដល់​សព្វថ្ងៃនេះ។ ដូច្នេះ ហាងមួយកន្លែងដែលអ្នកពិសារជាច្រើន បានស្គាល់រួចមកហើយគឺហាង កាហ្វេដី នោះអី បានធ្វើការបញ្ចេញអាហារពេលព្រឹកសំរាប់អ្នកពិសារ បន្ថែមទៀតហើយ​។ ថ្ងៃនេះហាងកាហ្វេដី បាននាំយកនូវគុយទាវដ៏ពិសេសមួយហាក់បីដូចជាប្លែកបន្តិចពីគុយទាវដទៃ ដោយសារ​តែរូបមន្តមេចុងភៅ ​មាន​គន្លឹះ​ពិសេស​ក្នុងការ​រម្ងាស់​ទឹកស៊ុប ដោយផ្តោតសំខាន់នោះហាងរបស់គាត់គឺ សំរិតសំរាំងរសជាតិ និង គុណភាពគ្រឿងផ្សំសុទ្ធតែនាំចូលពីបរទេសផ្ទាល់តែម្តង​ ​។ សំរាប់គុយទាវមួយចាននេះ វាហាក់បីដូចជាផ្សំពីររសជាតិបញ្ចូលគ្នាមានរសជាតិដូចគុយទាវទូកបន្តិចនិងហ្វឺបន្តិច បន្ថែមនឹងទឹកជ្រលក់ក៏មានលក្ខណះពិសេស ដែលមានរសជាតិជូរអែម និងម្ទេសហាវ៉ៃ ខុសប្លែកពីគេ។ ចង់ដឹងមានរសជាតិប្លែកកំរិតណា...

Most Read