ថ្វីត្បិតហាងគុយទាវមានច្រើនជាហូរហែរពិតមែននៅក្នុងរាជធានីភ្នំពេញ ក៏ប៉ុន្តែហាងដែលអាចថែរក្សាភ្ញៀវទៅពិសា បានគឺសុទ្ធតែមានចំនុចសំខាន់រៀងៗខ្លួន។

សំរាប់ហាងគុយទាវ វាប្រាកដជាផ្តោតសំខាន់ទៅលើរសជាតិជាចំបងហើយ អោយតែមានរសជាតិឆ្ងាញ់ ពិតណាស់អ្នកពិសានឹងទៅពិសាជាក់ជាមិនខាន ។ តួយ៉ាង សំរាប់ថ្ងៃនេះ KSPG.TV សូមណែនាំហាងគុយទាវមួយកន្លែងដែលមានអាយុកាលប្រហែល ៣០ ឆ្នាំទៅហើយ តែគាត់នៅតែមានភ្ញៀវគាំទ្រសំរាប់រសជាតិរបស់គាត់ដដែល។

ហាងគាត់ស្ថិតនៅម្តុំ សន្ធរមុខ មានឈ្មោះថា ម៉ាក់អាកាំងសាខាទី២ ។ ហាងនេះ មានបំរើជូនអាហារ ពេលព្រឹកនិងពេលល្ងាច សំរាប់ពេលព្រឹក មានគុយទាវស៊ុប ជាពិសេស មានក្រចកជើងគោ ខគោ បាយសាច់ជ្រូក បាយសាច់មាន់ និងអាហារពេលព្រឹកជាច្រើនមុខទៀត ។

ចំណែកពេលល្ងាច មានបំរើគុយទាវដដែលនិងបន្ថែមទៀតនោះមាន ពងទាកូនស្រែ នំបុ័ងសាច់ ទឹកក្រឡុក ជាពិសេសដែលអ្នកពិសាភាគច្រើនស្គាល់ច្បាស់បន្ថែមទៀតនោះ គឺបង្អែម ជាច្រើនមុខ ច្រើនជំរើស សំរាប់លោកអ្នកជ្រើសរើសបានតាមចំណង់ចំណូលចិត្ត។







ហាង ម៉ាក់អាកាំងសាខាទី ២
ទូរស័ព្ទ៖ ០១១ ៧៧៧ ៩២៧ / ០៨១ ៨៦ ៨៦ ៧៣
តម្លៃអាហារមូយចំនួន ៖ បង្អែម ចាប់ពី ១៥០០៛ ដល់ ៣០០០៛, ពងទាកូនស្រែ ១គ្រាប់ ១៧០០៛, ទឹកក្រឡុក ១កែវ ៤០០០៛ ……..
ទីតាំង៖ #២៧ ផ្លូវ ២៥៣ កែងផ្លូវ ១៥០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌ ទួលគោក ជិតសាលាវិទ្យាល័យ សន្ធរមុខ ។
ផែនទី
វីដេអូ