ជាមធ្យមរៀងរាល់ថ្ងៃ ខួរជាង២០០ចានលក់អស់គ្មានសល់ដោយសារតែហាងរបស់គាត់ពេញនិយមខ្លាំងទៅលើមុខម្ហូបមួយនេះ ព្រោះអីគ្រាន់តែឈានជើងចូលហាងភ្លាម ឃើញហើយឆ្នាំងធំៗ ដាក់ចំហ៊ុយខួរទាំងឆ្នាំងៗ បើកគំរបភ្លាមហ៊ុយត្រលោម ជះក្លិនឈ្ងុយទាញចិត្តអោយកុំម្ម៉ងភ្លេត។


កុំម្ម៉ងរួចមិនទាន់បានចូលញ៉ាំផងមើលទៅប្រហែលឆ្លងមិនផុត ជៀសមិនបានត្រូវតែហាមាត់ទារអ្នកលក់អោយថែមពងមាន់អាំងប៊ឺរ ទៀតមិនខានព្រោះថា ចុងភៅវៃគ្រឿងគ្រាន់តែឃើញស្រក់ទឹកមាត់ អូយ៎អ្នកណាទ្រាំបានបើទំនងមឹងៗហើយនោះ។

ហាង ខួរចំហ៊ុយបាត់ដំបង ឬហៅថាខួរចំហ៊ុយសាលាឌូវី
ទូរស័ព្ទ៖ 089 899 399 / 096 555 2055
ចាប់លក់ពីម៉ោង៖ ៣រសៀល
តម្លៃ៖ ខួរ១ចាន ៦០០០រៀល
ទីតាំង៖ បាត់ដំបង ជិតសាលាឌូវី
ផែនទី
វីដេអូ