សព្វថ្ងៃកាន់តែសំបូរបែបជាមួយម្ហូបអាហារសម្រន់នៅតាមបណ្តាហាងនានាដោយសារម្ចាស់ហាងនីមួយៗចេះតែបង្កើតអាហារប្លែកៗជានិច្ច ។ សំរាប់ថ្ងៃនេះយើងខ្ញុំសូមលើកយកម្ហូបកែច្នៃមួយបែបធានាថាប្លែក និងពិតជាទំនងណាស់ ។




បើនិយាយទៅទោះជាអ្នកកំពុងតែតមអាហារសម្រកទម្ងន់ក៏ពិតមែន ប៉ុន្តែពេលដែលបានប្រទះភ្នែកឃើញរូបភាព ដែលមានខាងក្រោមនេះដែលហាងមួយមានឈ្មោះថា ហាង Dim Sum Steam Food បានដាក់ឈ្មោះថា មឹកបំពងអំបិល ៥ រសជាតិ និងបង្គារុំមី សាយភាពក្លិនយ៉ាងឈ្ងុយនោះ គម្រោងថែរាងអាចនឹងត្រូវផ្អាកមួយពេលមិនខាន។



ដោយឡែក សំរាប់មឹកបំពងអំបិលនោះមានដល់ទៅ៥រសជាតសំរាប់អ្នកពិសាជ្រើសរើស មានដូចជារសជាតិ សារ៉ាយ BBQ តុងយាុំ ឈីស និង Hot&Spicy។




- តំលៃ ៖
- មឹកបំពង៥រសជាតិមួយចង្កាក់ ៖ ៨០០០៛
- បង្គាររុំមី ៖ ៣០០០៛
ផែនទី
ហាង Dim Sum Steam Food
Tel៖ 012 44 77 10 | 070 24 83 44
ទីតាំង៖ ផ្ទះលេខ 140C, ផ្លូវលេខ ២៥៣, សង្កាត់ទឹកល្អក់1, ខ័ណ្ឌទួលគោក ជិតសាលាសន្ធរម៉ុក (ផ្លូវចុះពីទល់មុខសាលាតិកណូ មករកសាលាវិទ្យាល័យសន្ធរម៉ុក ហាងជាប់នឹងសាលាខ្មែរជំនាន់ថ្មី)
វីដេអូ