បិសាចក្រហមមានកៅអីមួយទៅកាន់វគ្គ 16ក្រុម សម្រាប់ពានរង្វាន់ Europa League

0
840

ក្នុងជំនួបជើងទី2 រវាងក្លឹប ASSE និងក្លឹប Man United ដែលកាលពីជើងទី​1 ក្លឹបបិសាចក្រហមបាន យកឈ្នះ ក្នុងលទ្ធផល 3-0។ សម្រាប់ជើងទី2 នេះ​ គឺលេងក្នុងទឹកដីក្លឹប ASSE ម្តងវិញ។ ការប្រកួតចាប់ ផ្តើមទើបតែ 16នាទី ប៉ុណ្ណោះ គឺក្រុមភ្ញៀវ បិសាចក្រហមអាចរកបានគ្រាប់នាំមុខបានដោយកីឡាករ Mkhitaryan។ ការ ប្រកួតរហូតដល់តង់ទី 2 នាទី 63 កីឡាករ Baily ធ្វើអោយមានកំហុស ទទួលបានកាត់ លឿងជាលើកទី 2 ស្មើរ នឹងកាត់ក្រហម។ ទោះបីក្រុមបិសាចក្រហមនៅសល់កីឡាករតែ 10នាក់ក៏ដោយ ក៏ក្រុមម្ចាស់ផ្ទះមិនអាចរកគ្រាប់ បាល់បាននោះទេ។ បញ្ចប់ការប្រកួតរយៈពេល 90នាទី ក្រុម ASSE ចាញ់ ក្រុម Man Utd ក្នុងលទ្ធផល 1-0។