Bayern យកឈ្នះ Arsenal ចំណែក Real Madrid យកឈ្នះ Napoli

0
739

យប់មិញនេះ គឺជាការប្រកួតជើងទីមួយក្នុងពានរង្វាន់ UEFA Champions League។ ក្នុងក្រុម Bayern Munich បើកទ្វាផ្ទះទទួលភ្ញៀវ Arsenal ចំណែក Real Madrid បើកទ្វាផ្ទះទទួលក្រុម Napoli។

សម្រាប់ក្រុម Bayern Munich កឺបានយកឈ្នះក្រុម Arsenal ដោយលទ្ធផល 5ទល់1។ ដែល 5គ្រាប់របស់ ក្រុម Bayern Munich រកបានដោយកីឡាករ Robben នៅនាទី 11, Lewandowski នៅនាទី 53, Thiago នៅនាទី 56 នឹង 63, នឹងគ្រាប់ចុងក្រោយដោយ Muller នៅនាទី 88។ សម្រាប់មួយគ្រាប់របស់ Arsenal គឺ រកបាននៅនាទី 30 ក្នុងតង់ទីមួយ ដោយកីឡាករ Sanchez។

https://www.youtube.com/watch?v=5_camQP4UOw

ក្រឡេចមកមើលក្រុម Real Madrid បានយកឈ្នះ Napoli ក្នុងលទ្ធផល 3ទល់1។ បីគ្រាប់របស់ Real Madrid រកបានដោយកីឡាករ Benzema ក្នុងនាទី 18, កីឡាករ Kroos ក្នុងនាទី 49 នឹងគ្រាប់ចុងក្រោយ ដោយកីឡាករ Casemiro នៅនាទី 54។ ចំណែកមួយគ្រាប់របស់ Napoli រកបានតាំងពីនាទីទី 8 ដោយ កីឡាករ Insigne។

https://www.youtube.com/watch?v=fexhvgMwpJE