Antoine Griezmann មិនទាន់ប្រាកដថានឹងចាក់ចេញពី Atletico Madrid

0
673

ខណៈពេលដែលក្លឹបបិសាចក្រហម Manchester United កំពុងចាំអារម្មណ៏ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ ក្លឹប Atletico Madrid នៅពេលទីផ្សារដោះដូរកីឡាករបើកនារដូវក្តៅខាងមុខ។ សម្រាប់ក្លឹប Atletico បានបញ្ជាក់តំលៃខ្លួនរបស់ Antoine Griezmann គឺប្រហាក់ប្រហែលនឹង 85 លានផោន។

អ្វីដែលសំខាន់ Griezmann នៅមានកុងត្រាជាមួយក្រុម Atletico Madrid រហូតដល់ចុងឆ្នាំ​2021។ ហើយ កីឡាករវ័យ 25ឆ្នាំ រូបនេះ​បានបញ្ជាក់ថា គាត់មិនទាន់មានតម្រូវការក្នុងការផ្លាស់ប្តូរក្លឹប ដូចជាពេល ដែលគាត់ចាក់ចេញពី Real Sociedad មកកាន់ Atletico ក្នុងឆ្នាំ 2014។