Monthly Archives: February, 2017

ប្រហិតអ៊ីច្រឹប ទីប្រជុំយុវវ័យដ៏ពេញនិយម នៅសួនវត្តបុទុម

បើអ្នកធ្លាប់ទៅលេង សួនវត្តបុទុមប្រាកដជាបានឃើញហើយនៅតូប លក់ប្រហិតមួយកន្លែងដែលមានយុវវ័យក្មេងៗ ឈររើសប្រហិតសាច់ តាមការចូលចិត្តរបស់ខ្លួន ញ៉ាំកំដរមាត់អង្គុយមើលគេមើលឯង នៅសួនច្បារ ហើយបើរៀងងងឹតបន្តិច អ្នកក៏នឹងមានភ្លេងកំដរអារម្មណ៍ថែមទៀតផង! ភ្លេងនោះចេញពីកន្លែងហាត់ប្រាណ តាមបែបយុវវ័យដោយពួកគេនឹងប្រមូលផ្តុំគ្នា រួចរាំតាមចង្វាក់ភ្លេងយ៉ាងស្រុះគ្នាគួរអោយចាប់អារម្មណ៍ ធ្វើអោយយើងអង្គុយញ៉ាំអីនៅក្បែរនោះ មានអារម្មណ៍ស្រស់ស្រាយតែម្តង។ មិនខាតទេ ញ៉ាំផងកំដរអារម្មណ៍ផង ហើយតម្លៃក៏សមរម្យថែមទៀតផង តែបើថាកន្លែងនឹងញ៉ាំឆ្អែតអត់ ច្បាស់ឆ្លើយបានភ្លាម ថាមានព្រោះអី ទីនោះក៏ជាកន្លែងញ៉ាំបាយដ៏ពេញនិយមដែរ។ បាយឆ្អឹងជំនីជ្រូក ពេញនិយមហ្មង ហើយបើនិយាយពីភេសជ្ជៈវិញរើសតាមចិត្ត តាមតូប...

តើអ្វីទៅជា TATICAL 5.11 ?

ក្រុមអ្នក Design របស់ម៉ាក TATICAL 5.11 បានចុះធ្វើការជាមួយសមត្ថកិច្ចជំនាញដើម្បីផលិតនូវ សម្លៀកបំពាក់ និងសម្ភារៈប្រើប្រាស់ផ្ទាល់ខ្លួន ដែលប្រកបដោយគុណភាពនិងសុវត្ថភាពដល់អ្នកប្រើប្រាស់ ហើយបច្ចុប្បន្ននេះផលិផលម៉ាកនេះដែរ ត្រូវបានទទួលស្គាល់ និងគាំទ្រដោយក្រុមប៉ូលិស FBI ផងដែរ យ៉ាងណាមិញម៉ាក TATICAL 5.11 ក៏មានការពេញនិយមប្រើប្រាស់ពី សំណាក់អ្នកប្រើប្រាស់ទូទៅដែរ។ ផលិតផលរបស់ម៉ាក TATICAL 5.11 មានដូចជា សម្លៀកបំពាក់ កាបូប...

អាថ៌កំបាំង​ពីក្រោយ​រសជាតិ​ដ៏ឆ្ងាញ់ ស៊ុបហ្វឺ ថ្មី ពីកាលីហ្វ័រ​នីញ៉ា​

ថ្ងៃនេះ​ KSPG.TV សូមលើកយកនៅស៊ុបមួយដែលជាទូទៅ ដែល​គេហៅថា ហ្វឺ នោះអី ។ ដូច្នេះ យើងខ្ញុំសូមបង្ហាញ ហាងមួយកន្លែងដែល បានបើកដំណើរការមួយរយៈកន្លងមកហើយ។ បើនិយាយ ពីរសជាតិ បង្ហើរក្លិនតាមផ្សែងរបស់ទឹកស៊ុបគួរអោយចង់ទទួលទានតែម្តង។ ការសាកសួរពីម្ចាស់ហាងគាត់បានប្រាប់ថា ដោយសារតែ ស៊ុប ហ្វឺ នេះ ជាចំណង់ចំណូលចិត្តប្រចាំគ្រួសារគាត់ ទើបជាកត្តាធ្វើអោយគាត់ និងគ្រួសារ បាន បង្កើត...

មានបានស្តាប់បទ “រាហ៊ូចាប់ចន្ទ័” របស់ Tena នៅ?

ពេលនេះបុរសសង្ហា Tena Sweetboy ដែលតែងតែនិពន្ធបទ Original Song ហើយក៏ជាតារាងចំរៀងមួយដួង ដែលទទួលបានការគ្រាំទ្រពីមិត្តយុវវ័យ តាមរយៈបទ Original របស់ខ្លួនជាច្រើនមកហើយ។ ពេលនេះ Tena Sweetboy បានចេញនៅ Official បទថ្មីរបស់ខ្លួនដែលមាន ចំណងជើងថា “រាហ៊ូចាប់ចន្ទ័” សម្រាប់បទថ្មីនេះ ក៏កំពុងទទួលបានការគ្រាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តយុវវ័យបន្តទៀតដែរ។ បទ“រាហ៊ូចាប់ចន្ទ័” ដែលធ្វើឡើងថ្មី​ទាំងសាច់ភ្លេង និងអត្ថន័យបទចំរៀង។...

ជក់ចិត្ត ជាប់មាត់ នឹងផាត់ថៃពិសេសនោះអី!

ស្ថិត​នៅចន្លោះ​ក្រោយ​សាកលវិទ្យាល័យ​ វ៉ាន់ដា ហាង​មួយកន្លែងមានឈ្មោះថា ផាត់ថៃគុង មានការរៀបចំលម្អ យ៉ាងទាក់ទាញ និង​មាន​ការ​តុបតែង​ដោយ​តុ​កៅអី​យ៉ាង​សាមញ្ញ។ ហាង​នេះ ​ល្បី​ថាមានរូបមន្តសំងាត់ បន្តពីក្រុមគ្រួសាររបស់គាត់។ មុខម្ហូបដែលចង់លើកឡើងថ្ងៃនេះ ពីហាង ផាត់ថៃគុង គឺផ្តោតទៅលើម្ហូបមួយចំនួនពីប្រទេសជិតខាងយើងគឺមនុស្សភាគច្រើនប្រាកដជាស្គាល់រួចមកហើយគឺ ផាត់ថៃ​ នោះអី ហើយអ្វីដែលពិសេសនោះសំរាប់រូបមន្តរបស់ម្ហូបនេះគឺមកពីមេចុងភៅប្រទេសថៃផ្ទាល់តែម្តង សូម្បីតែសសៃគុយទាវក៏ត្រូវតែកុំម៉្មង់គុយទាវដែលមានគុណភាពល្អផងដែរ ។ ក្រៅពីមុខម្ហូប ផាត់ថៃ ដែលមានរសជាតិឆ្ងាញ់​នោះ ហាងនេះក៏មានបំរើជូននូវមុខម្ហូបជាច្រើនមុខបន្ថែមទៀត មានដូចជា សង្វាក់សាច់គោ វាមានវីធីធ្វើជាចម្បង គឺតម្រូវស្លឹក កាភ្លូ...

លាន់មាត់ថាឡូយ ទាំងម្ហូប ទីតាំង និងអនាម័យ គ្រប់គ្នា

ស្ថិត​នៅបរិវេណទួលគោក នៅលើដងវិថី ៣១៥ ភោជនីយដ្ឋាន One More ដែលជាទីតាំងសមប្រកបក្នុងការ ជួបពិភាក្សាការងារ ឬ ជជែកកំសាន្ត អមជាមួយ មុខម្ហូបជាច្រើនមុខ ទាំងម្ហូបខ្មែរ និងម្ហូបអាសុីជាច្រើនមុខទៀត ហើយក៏ជាហាងមាន​ការ​រចនា​បែបខ្មែរ​ដោយ​ផ្ដល់​នូវ​ជម្រើស​កន្លែង​អង្គុយល្អ ​ទាំង​បរិវេណ​ខាង​ក្រៅ និង​ក្នុង​ហាង​តែ​ម្ដង។ ងាកមកនិយាយពីម្ហូបសំរាប់លើកមកបង្ហាញថ្ងៃនេះ វិញនិយាយពីថា ទំនងចង់ញ៉ាំតែម្តងដឹងថាជាម្ហូបអ្វីអត់? នោះគឺ "គុយទាវការីថៃ" គ្រាន់តែឃើញពណ៌ និងសម្រស់នៃការតុបតែងម្ហូបនេះ ធ្វើអោយអ្នកថតកូរពោះបាត់ហើយ អ្នកទាំងអស់គ្នាក៏ប្រហែលជាដូចគាត់ដែរហើយមែនអត់?...

តើមានស្គាល់ក្រុម Jackie Chan Stunt Team អត់?

អ្នកទាំងអស់គ្នាប្រាកដជាធ្លាប់បានមើលរឿងដែលសម្តែងដោយ Jackie Chan (ឈិន ឡុង) ហើយ។ ក្រុមការ​ងារ​​ដែលបង្កើតសម្រាប់ថតរឿងរបស់ ឈិន ឡុងទាំងអស់​គឺមានរយៈពេលប្រហែល 40ឆ្នាំមក ហើយ។ មកដល់​ពេលបច្ចុប្បន្ន ក្រុម JC Stunt Team គឺទទួលសមាជិតរហូតដល់ជំនាន់ទី 7របស់ខ្លួនផងដែរ។ ហើយខាងក្រោម​នេះ គឺជាសកម្មភាពក្រុមការងារ JC Stunt Team ជំនាន់ទី1...

Peter Crouch រកបានគ្រាប់បាល់ទី 100 ក្នុងក្របខណ្ឌអង់គ្លេស

មិត្តដែលនិយមទស្សនាបាល់ទាត់នៅក្របខណ្ឌកំពូលរបស់អង់គ្លេស ប្រាកដជាស្គាល់កីឡាករកំពស់ខ្ពស់របស់ ជំរើសជាតិអង់គ្លេស ហើយក៏ជាអតីតកីឡាកររបស់ក្រុម Liverpool ផងដែរ។ កីឡាករវ័យ 36 ឆ្នាំ Peter Crouch ដែលកំពុងស្នាក់នៅជាមួយក្រុម Stock City បានស៊ុតបញ្ចូលទីគ្រាប់ទី 100 របស់ខ្លួនក្នុងក្របខណ្ឌ អង់គ្លេស នៅពេលដែលក្រុមរបស់ខ្លួនបានប្រកួតស្មើរជាមួយក្រុម Everton ក្នុងលទ្ធផល 1-1 កាលពីថ្ងៃពុធ យប់មិញនេះ។...

ជក់ចិត្ត ជក់មាត់ សាច់អាំងនិងស៊ុប ក្នុងចង្ក្រានតែមួយ

សព្វថ្ងៃ​ ជាការពិតណាស់ មនុស្សម្នាគ្រប់រូប ត្រូវតែមានការទទួលអាហារប្រចាំថ្ងៃ ជាពិសេសនោះ គឺពេល​ល្ងាច​ក្រោយ​សម្រាក​ពី​ការងារ​ ឬមិនថា ចុងសប្តាហ៍ ដូច្នេះ កុំចាំយូរ KSPG.TV នាំលោកអ្នកមកស្គាល់ទីតាំងមួយកន្លែង នៅម្តុំផ្សារ កណ្តាល ។  ម៉ោះ មកភ្លក្សរសជាតិ សាច់អាំង បែបថ្មីមួយបែបទៀត ដែលម្ចាស់ហាងហៅឈ្មោះថា មូលយាំុងពិសេស មើល​ទៅ​គួរ​ឲ្យ​ចង់​ស្រស់​ស្រូប ដោយសារ​តែ​ចង្រ្កានបាន បែងចែកដាច់ពីគ្នា​ មានកន្លែងអាំង...

ពោះគោទឹកប្រហុក ល្បីយូរហើយលាក់ខ្លួនប្លុកបឹងកេងកង

កន្លែងឆ្ងាញ់ៗ ហើយល្បីឈ្មោះទោះកន្លែងលក់ ពិបាករកតែសំរាប់ភ្ញៀវដែលចូលចិត្ត គាំទ្រ ព្រោះតែមិនអាចបំភ្លេចនូវរសជាតិម្ហូបអាហារដ៏ឆ្ងាញ់ៗ នៅទីនោះបាន។ ហើយតែងតែនឹកឃើញ ហើយនិយាយតៗគ្នាថា របស់ញ៉ាំនៅទីនោះឆ្ងាញ់ មិនដាច់ឡើយពេលនឹកឃើញចង់ញ៉ាំម្ហូបដែលក្នុងហាងនោះមានលក់។ ជាក់ស្តែងហាងលក់ពោះគោទឹកប្រហុក និងគ្រឿងក្លែម ឧត្តមបូទី មានលក់មុខម្ហូបគ្រឿងក្លែមជាច្រើនប្រភេទ ហើយសុទ្ធតែអ៊ែមៗ ធានាថាស្រក់ទឹកមាត់ មានដូចជា៖ ពោះគោទឹកប្រហុក សាច់គោទឹកប្រហុក សាច់គោងៀត ងៀតក្របី សាច់ក្រកគោ អូយ៎ច្រើនណាស់ មានច្រើនទៀត កុំភ្លេចណាល្ងាចនេះទៅសាក...

ចង់ដឹងថាចាន់ វឌ្ឍនាកា និយាយអ្វីខ្លះទៅកាន់អ្នកគ្រាំទ្រមុនពេលចាក់ចេញ ឫអត់?

ការពីម្សិលមិញនេះ​ គឺជាការប្រកួតជម្រុះ AFC Cup 2017 រវាងក្រុមបឹងកេត និងក្រុម Lao Toyota FC ក្នុង ជើងទី1។ សម្រាប់លទ្ធផលចុងក្រោយរបស់ក្រុមទាំង​2 គឺបានត្រឹមស្មើរគ្នា 1-1។ ហើយក្នុងនោះ កីឡាករ 2រូប របស់បឹងកេត បានទទួលកាត់ក្រហមផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយចាប់អារម្មណ៏​ជាងនេះ ទៅទៀតនោះ គឺការ ប្រកួតនេះជាការបង្ហាញខ្លួនលើចុងក្រោយរបស់កីឡាករ...

ពន្លឺ បានត្រឡប់មកវិញជាមួយគណនី យូធូប​​ថ្មីរបស់គាត់ហើយ

លោក  កៅ ពន្លឺ ដែលមានយុវវ័យខ្មែរភាគច្រើនបានស្គាល់រួចមកហើយនៅលើបណ្តាញសង្គមហ្វេសបុក និងគេហទំព័រយូធូប ថាជាតារាចម្រៀងម្នាក់ចូលចិត្តបង្កើតបទចម្រៀងនិពន្ធថ្មីនោះ ត្រូវបានបិទគណនីដោយយូធូបកាលពីមួយរយះកន្លងទៅនេះ ។ យ៉ាងណាមិញ ក៏មានគណនីយូធូបជាច្រើនទៀត ក៏ត្រូវបានបិទដូចគ្នា ដោយសារមានការខុសគោលការណ៍របស់ប្រព័ន្ធយូធូប។​ ទោះបីជាយ៉ាងក្តីសំរាប់ លោក កៅ ពន្លឺ ក៏នៅតែមានអារម្មណ៍សោកស្តាយចំពោះ បញ្ហានេះ ប៉ុន្តែពេលនេះរូបលោកបានវិលត្រឡប់មកវិញ ជាមួយគណនី យូធូប ថ្មីមួយទៀត របស់លោកកាលពីប៉ុន្មានថ្ងៃនេះ និងបានបង្ហោះ នូវដំណើររបស់លោកថ្មីមួយទៀត...

Most Read