ស្ថិតនៅចន្លោះក្រោយសាកលវិទ្យាល័យ វ៉ាន់ដា ហាងមួយកន្លែងមានឈ្មោះថា ផាត់ថៃគុង មានការរៀបចំលម្អ យ៉ាងទាក់ទាញ និងមានការតុបតែងដោយតុកៅអីយ៉ាងសាមញ្ញ។ ហាងនេះ ល្បីថាមានរូបមន្តសំងាត់ បន្តពីក្រុមគ្រួសាររបស់គាត់។

មុខម្ហូបដែលចង់លើកឡើងថ្ងៃនេះ ពីហាង ផាត់ថៃគុង គឺផ្តោតទៅលើម្ហូបមួយចំនួនពីប្រទេសជិតខាងយើងគឺមនុស្សភាគច្រើនប្រាកដជាស្គាល់រួចមកហើយគឺ ផាត់ថៃ នោះអី ហើយអ្វីដែលពិសេសនោះសំរាប់រូបមន្តរបស់ម្ហូបនេះគឺមកពីមេចុងភៅប្រទេសថៃផ្ទាល់តែម្តង សូម្បីតែសសៃគុយទាវក៏ត្រូវតែកុំម៉្មង់គុយទាវដែលមានគុណភាពល្អផងដែរ ។


ក្រៅពីមុខម្ហូប ផាត់ថៃ ដែលមានរសជាតិឆ្ងាញ់នោះ ហាងនេះក៏មានបំរើជូននូវមុខម្ហូបជាច្រើនមុខបន្ថែមទៀត មានដូចជា សង្វាក់សាច់គោ វាមានវីធីធ្វើជាចម្បង គឺតម្រូវស្លឹក កាភ្លូ យកទៅអាំងដែលធ្វើអោយក្លិន កាន់តែឈ្ងុយខ្លាំង រួមផ្សំនឹង ទឹកជ្រលក់រូបមន្តគ្រួសារ និងផ្ទាប់ជាមួយបន្លែ ផ្លែឈើ ផ្សេងទៀត ។



អូ មិនត្រឹមតែ ម្ហុបខាងលើប៉ុណ្ណោះទេ ហាង ផាត់ថៃគុង មានលក់ម្ហូបជាច្រើនមុខទៀតមានដូចជា ម្ជូរស្លឹកកាភ្លូ គាវអឺរ៉ុបបំពង ពពាគ្រឿងសមុទ្រ ការ៉េមស្រួយ និងមុខម្ហូបជាច្រើនមុខទៀត ។


ហាង ផាត់ថៃគុង
ទូរស័ព្ទ៖ 015 32 22 44 | 012 899 356
ទីតាំង៖ ក្រោយសាលាវ៉ាន់ដា ហើយ ជាប់របងសាលាបឋមសិក្សាភូមិ៧, ទល់មុខហាងភូមិសាច់អាំង ១៦៨, ផ្ទះលេខ២ ផ្លូវ ១៨៧, សង្កាត់ទំនប់ទឹក, ខណ្ឌចំការមន, ភ្នំពេញ
វីដេអូ