ស្ថិតនៅបរិវេណទួលគោក នៅលើដងវិថី ៣១៥ ភោជនីយដ្ឋាន One More ដែលជាទីតាំងសមប្រកបក្នុងការ ជួបពិភាក្សាការងារ ឬ ជជែកកំសាន្ត អមជាមួយ មុខម្ហូបជាច្រើនមុខ ទាំងម្ហូបខ្មែរ និងម្ហូបអាសុីជាច្រើនមុខទៀត ហើយក៏ជាហាងមានការរចនាបែបខ្មែរដោយផ្ដល់នូវជម្រើសកន្លែងអង្គុយល្អ ទាំងបរិវេណខាងក្រៅ និងក្នុងហាងតែម្ដង។


ងាកមកនិយាយពីម្ហូបសំរាប់លើកមកបង្ហាញថ្ងៃនេះ វិញនិយាយពីថា ទំនងចង់ញ៉ាំតែម្តងដឹងថាជាម្ហូបអ្វីអត់? នោះគឺ “គុយទាវការីថៃ” គ្រាន់តែឃើញពណ៌ និងសម្រស់នៃការតុបតែងម្ហូបនេះ ធ្វើអោយអ្នកថតកូរពោះបាត់ហើយ អ្នកទាំងអស់គ្នាក៏ប្រហែលជាដូចគាត់ដែរហើយមែនអត់? ចង់ញ៉ាំហើយមើលទៅ អ្នកសរសេរក៏កំពុងឃ្លានចង់សាករសជាតិ “គុយទាវការីថៃ” នេះដែរ។


មិនទាន់អស់ទេ សំរាប់អាហារពេលព្រឹក ជាប្រភេទគុយទាវ ថ្ងៃនេះ នៅសល់ពីរមុខទៀតដែលពិសេស ហើយកំពុងពេញនិយមប្រចាំហាងដែរនោះគឺ គុយទាវ-មី សាច់គោក្រហម និង គុយទាវឆាសណ្តែកដីភ្លៅមាន់ ភ្ញៀវមិនភ្លេចទេពីរ បីមុខនេះតែងតែកុំម្មង់ញ៉ាំ។



ចឹងមើលវីដេអូហើយរឹតតែទប់លែងបានហើយមើលទៅ! នៅចាំអីទៀតតោះ! ជួបអ្នកទាំងអស់គ្នានៅ វ័នម៉រ ទួលគោក ល្ងាចនេះ! អូ៎ ចង់ភ្លេចប្រាប់អ្នកទាំងអស់គ្នាថា នៅភោជនីយដ្ឋាន One More ក៏មានជាភេសជ្ជៈស្រស់ៗ ឆ្ងាញ់ៗ ប្លែកៗ ច្រើនជម្រើសច្រើនរសជាតិផងដែរ ដូចជា៖ ទឹកការ៉ុតក្រឡុក, ចេកពងមាន់ក្រឡុក, ទឹកឪឡឹកស្រស់, ទឹកសណ្តែកសៀងស្រស់ និងច្រើនទៀតរៀបរាប់មិនអស់ទេ ធានាថាមានគ្រប់បែបគ្រប់យ៉ាងនៅទីនោះ។


ភោជនីយដ្ឋាន វ័នម៉រ
Call: 023 888 222
ទីតាំងៈ ផ្ទះលេខ ៣៧ ផ្លូវ ៣១៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ក្រុងភ្នំពេញ (ហួសស្តុបផ្សារមាន់អាំង ជិតដល់អង់តែនទួលគោក)
ផែនទី
វីដេអូ