Monthly Archives: April, 2017

រូបភាពនារីស្អាតៗ នៅផបស្ត្រីតពេលរាត្រី

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី ៥ ដែល​កំពុង​ប្រព្រឹត្តិទៅ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប ហើយថ្ងៃនេះដែរក៏ជាថ្ងៃទី៣ហើយ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ។ ហើយភ្ញៀវ​ រាប់​ម៉ឺន​នាក់​ ​មានទាំងភ្ញៀវទេសចរជាជាតិ និងអន្តរជាតិផងដែរបានចូលរួមដើរកម្សាន្តក្នុងព្រឹត្តិការណ៍នេះ មានអ្នកខ្លះបង្វែរទិសដៅរបស់ខ្លួនមកលេងទឹកនៅក្រុងសៀមរាប ម្តុំផបស្ត្រីតវិញនាពេលរាត្រី។ ហើយខាងក្រោមនេះជារូបថតដែលក្រុមការងារយើងផ្តិតយកបានពីសម្រស់នារីៗ ស្អាតៗដែល មកលេងទឹក ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត។ តោះ! រកមើលតិចមើលមានស្គាល់អត់? វីដេអូ

លេងទឹកនៅក្រុងសៀមរាបឆ្នាំនេះ ធំជាងឆ្នាំមុនខ្លាំង

ក្រុងសៀមរាប ក្នុងឪកាសបុណ្យចូលឆ្នាំពីមួយឆ្នាំទៅមួយឆ្នាំ មានភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកាន់តែកើនឡើងៗ ស្របពេលដែលព្រឹត្តិការណ៍សង្រ្កាន្តទៀតនោះ។ ហើយសំរាប់ពេល២ថ្ងៃ នៃព្រះរាជពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិយើងបានកន្លងទៅ ហើយថ្ងៃនេះដែរក៏ជាបញ្ចប់នៃព្រឹត្តិការណ៍សង្រ្កាន្ត ក្រុមការងារយើងសង្កេតឃើញថា ការលេងទឹក លាបម្សៅមានទំហំធំជាងឆ្នាំមុនៗ​ ខ្លាំង ហើយមើលទៅទឹកមុខម្នាក់ៗ មិនថាជាជនបរទេសឬក៏ សញ្ជាតិយើងនោះទេគឺ សប្បាយរីករាយជាខ្លាំង។ តែអ្វីដែលក្រុមការងារកោះសន្តិភាព សុំនោះគឺថា សូមអោយអ្នកទាំងអស់គ្នាសប្បាយជាមួយការទទួលខុសត្រូវខ្ពស់កុំធ្វេសប្រហែស ពេលលេងទឹក ជាពិសេសចំពោះការលេងទឹកលើដងផ្លូវ ព្រោះថាអាចនឹងមានគ្រោះថ្នាក់ដោយប្រការណាមួយបាន។ ហើយក៏សុំដល់អ្នកបើកបរម៉ូតូឡាន ដែលបើកកាត់តំបន់ដែលគេលេងទឹក សុំកុំព្យាយាមគេចដោយល្បឿនលឿន។ សប្បាយៗ សូមអោយបងប្អូនទាំងអស់គ្នា...

អង្គរសង្ក្រាន្ត ២០១៧ ហ្នឹង នារី​ៗអាវស គួរអោយស្រលាញ់ដល់ហើយ

ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​លើក​ទី ៥ ដែល​កំពុង​ប្រព្រឹត្តិទៅ​នៅ​លើ​ទឹក​ដី​ខេត្ត​សៀមរាប ហើយថ្ងៃនេះដែរក៏ជាថ្ងៃទី៣ហើយ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០១៧នេះ។ ហើយភ្ញៀវ​ រាប់​ម៉ឺន​នាក់​ ​មានទាំងភ្ញៀវទេសចរជាជាតិ និងអន្តរជាតិផងដែរបានចូលរួមដើរកម្សាន្តក្នុងព្រឹត្តិការណ៍នេះ។ ហើយខាងក្រោមនេះជារូបថតដែលក្រុមការងារយើងផ្តិតយកបានពីសម្រស់នារីៗ ខ្មែរយើងស្អាតៗដែល ពាក់អាវស និងអាវអង្គរសង្ក្រាន្ត ជាមួយស្នាមញញឹមយ៉ាងស្រស់ស្អាត។ តោះ! រកមើលតិចមើលមានស្គាល់អត់?

ភូមិបង្អែម រាំលេងសប្បាយៗហើយញ៉ាំបង្អែមអត់យកលុយទៀត

ទីតាំង ភូមិបង្អែមនៃក្តីស្រលាញ់ ដែលស្ថិតនៅជិតអាស្រមព្រះអង្គចេក ព្រះអង្គចម ជាកន្លែងមួយដែលគេធ្វើឡើងក្នុងគោលបំណងបំផុសស្មារតីសាមគ្គី បង្ហាញនូវសណ្តានចិត្ត ស្រលាញ់រាប់អាន និងវប្បធម៌ចែករំលែកដល់បងប្អូនប្រជាពលរដ្ឋខ្មែរបានភ្លក្សរសជាតិក្នុងភាតរភាពជាបងប្អូនក្នុងគ្រួសារតែមួយ។ ហើយនៅក្នុងភូមិបង្អែមនេះក៏មាន ការបង្ហាញពីរបៀបធ្វើបង្អែមចំនួន៦មុខ ដែលមានដូចជា៖ នំអាកោត្នោត, នំក្រូច, នំកូរ, នំល្ពៅបុក, នំតាប៉ែ និងនំអន្សមខ្នុរ ហើយអ្វីដែរកាន់តែពិសេសទៀតនោះគឺមានភ្លេងរាំកម្សាន្តយ៉ាងសប្បាយ រួមជាការញ៉ាំបង្អែមទាំង៦ នេះដោយឥតគិតថ្លៃថែមទៀតផង។ វីដេអូ https://www.youtube.com/watch?v=DILXt0L-_L8&t=1m15s

បើមកលេងអង្គរសង្រ្កាន្តកុំភ្លេច អុជធូបសុំសេចក្តីសុខព្រះអង្គចេកព្រះអង្គចមផងណា

អាស្រមព្រះអង្គចេក​ ព្រះអង្គចម និង យាយទេព  បានក្លាយជាទីកន្លែង គោរពសក្ការបូជាយ៉ាងមុតមាំ របស់ ប្រជាជនខ្មែរ។ នៅពេលពួកគេមានអារម្មណ៍ថា មានបញ្ហាអ្វីមួយ កើតឡើងមិន ប្រក្រតី ចំពោះជីវភាពរស់នៅ បញ្ហាក្នុងការងារជាដើម គឺទាំងអ្នកមកពីចម្ងាយ និង អ្នក នៅក្នុង តំបន់នេះ ពួកគេតែងតែ ចំណាយ ពេលវេលា ដើម្បីមកបន់ស្រន់ សូមខមាទោស...

ទិដ្ឋភាពដ៏អស្ចារ្យ ការប្រណាំង​រទេះ​គោ​-ក្របី​ មើលពីលើអាកាស

ទិដ្ឋភាពដ៏កម្រនេះ ត្រូវបានក្រុមការងារយើងផ្តិតយកដោយប្រើឧបករណ៍ Drone ថតពីលើអាកាសដើម្បីបានវីដេអូមួយដែលមើលទៅប្លែក! ហើយវាពិតជាអស្ចារ្យមែន ពេលដែលយើងមើលពីលើអាកាសទៅឃើញការ​ប្រកួត​​ប្រណាំង​រទេះ​គោ-ក្របី ​​​នៅ​ទីតាំង ក្នុងបរិវេណទី​លាន​អង្គរ​ខ្យុងយូ​ ទាំងមូលក្នុងង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នេះ។ ក្នុងវីដេអូខាងក្រោមនេះច្បាស់ណាស់ វាបានបញ្ជាក់ថា ទោះបីមេឃក្តៅយ៉ាងណា ក៏នៅតែមាន បងប្អូនប្រជាពលរដ្ឋយើង ​ចាប់​អារម្មណ៍​​ខ្លាំង​ចូល​រួម​ទស្សនា​យ៉ាង​ច្រើន​កុះករ​សម្រាប់​ថ្ងៃ​ទី​២ ​នៃ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។ សូមបញ្ជាក់ផងដែរថា ការ​ប្រកួត​ប្រណាំង​រទេះ​គោ​-រទះក្របី​នេះ គឺ​ប្រព្រឹត្ត​ទៅមាន​រយៈ​ពេល​​៣​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​ទី​១៤​ ដល់​ ១៦​ ខែ​មេសា ឆ្នាំ​២០១៧​ ហើយការប្រកាសលទ្ធផលអ្នកឈ្នះ ហើយនឹងទទួលរង្វាន់គឺនៅថ្ងៃស្អែកនេះផងដែរ។ វីដេអូ

ចេះអីតែប្រុសៗ ស្រីៗយើងក៏មិនអន់ដែរក្បាច់​គុន​ល្បុក្កតោពេញខ្លួន

​​ក្បាច់​គុន​ល្បុក្កតោ​ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជាការថែរក្សាអត្តសញ្ញាណក្បាច់ គុនបុរាណខ្មែរ ជាការផ្សាព្វផ្សាយអោយបានល្បីល្បាញ ការហ្វឹកហាត់ផ្ទាល់ និងផ្តល់ការលេងកម្សាន្ត ហើយថែមទាំងទទួលបាននូវអត្តប្រយោជន៍ជាច្រើនសម្រាប់រាងកាយ ស្មារតី ភាពរហ័សរហួន ភាពបត់បែននៃរាងកាយទាំងមូលផងដែរ។ ដោយសារហេតុផលទាំងនេះបានធ្វើអោយស្រ្តីដែលគាត់បានហាត់ក្បាច់គុនល្បុក្កតោ មានភាពរហ័សរហួន ម៉ាំទាំ អង់អាចដូចរូបភាពខាងក្រោមនេះចឹង។ កុំ​អោយ​ខាត​ពេល​យូរ​ តោះ​មក​​ទស្សនា​រូបភាព​ដ៏​ជក់​ចិត្ត​នៃ​ការ​សំដែង​​ក្បាច់​គុណ​ល្បុក្កតោ​ខ្មែរ​ របស់ស្រីៗម្តងមើល​៖​​​​​​​

ផ្អើលចោមមើលសម្រស់គោមបណ្តែតលើផ្ទៃទឹក មុខអង្គរតូច

មេឃ​ប្រែ​ជា​ងងឹតបានបន្តិច នៃថ្ងៃបើកឆាកថ្ងៃ​ទី១ នៃ​ព្រឹត្តិការណ៍​អង្គរ​សង្រ្កាន្ត​​គោម ចំនួន ៥៥០០​គោម ​បានចាប់ផ្តើមបំភ្លឺ បណ្តែតលើផ្ទៃទឹក នៅប្រាសាទអង្គរវត្តដ៏​ស្រទន់ អម​ដោយ​ទិដ្ឋភាពតន្ត្រីពិន និងការសម្តែងផ្សេងៗជាច្រើនទៀតជុំវិញនោះ​រក​អ្វី​ប្រៀប​ផ្ទឹម​ពុំ​បាន​។ ពិធី​បណ្ដែត​គោម យើងឃើញមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើនបានផ្អើលចោមរោមមើល និងអ្នកខ្លះទៀត បួងសួង បួងសួងដល់អស់ទេវតា ទេពនីករអាហ្មមេឃ និងអស់ទសបារមីដែលថែរក្សានៅតាមព្រៃភ្នំ និគមជនបទ ជ្រោះជ្រងជ្រលងដងអូរ កំភាយជលសារមហាសមុទ្រ ស្ទឹងបឹងបួរ ទន្លេព្រមទាំងទេវតាថែរក្សាតាមប្រាសាទនានាក្នុងទឹកដី នៃខេត្តសៀមរាបទាំងមូល ដើម្បីសុំសេចក្តីសុខសួស្តី។ វីដេអូ https://www.youtube.com/watch?v=fd7oCDVuRKY&feature=youtu.be

ផ្ទាំងទស្សនីយ៍ភាពទាក់ចិត្ត ពីរបាំ ៣បែបដ៏កម្របានឃើញ

អ្នកទស្សនា មិនថាក្មេង ថាចាស់ ឬក៏ភ្ញៀវ​ទេសចរ​ឡើយ ជាច្រើនបានអង្គុយទស្សនាការសម្តែងរបាំបុរាណនៅលើឆាកដ៏ធំ នៅក្បែរលានជល់ដំរី កាលពីយប់មិញនេះ។ ដែលរបាំទាំងនេះ សុទ្ធសឹងតែជារបាំ ដ៏កម្រមិនងាយបានឃើញការសម្តែងឡើយ ចឹងប្រសិនបើមិនបានឃើញផ្ទាល់ទេ ម៉ោះ! មកមើលរូបភាពដ៏ជក់ចិត្តទាំងអស់គ្នា៖  

ក្តារបែនទទួលទេវតា ជាកន្លែងថតសែលហ្វីដ៏ពេញនិយម

ពិធីទទួលទេវតាឆ្នាំថ្មី បានបញ្ចប់ទៅជាស្ថាពរក៏ពិតមែនកាលពីយប់មិញនេះ ប៉ុន្តែក្តារបែនដែលមានការរៀបចំនូវពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រ័យដើម្បីសុំពរ សុំជ័យសព្វសាធុកា សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ នោះបានក្លាយជាទីកន្លែងថតរូបសែលហ្វីដ៏ពេញនិយម។ ខាងក្រោមនេះជារូបភាព ខ្លះៗរបស់អ្នកដែលបានទៅលេងនៅក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្តហើយថតសែលហ្វីនៅ លើក្តារបែនខាងកើតប្រាសាទបាយ័ន (កន្លែងសែនទទួលទេវតាឆ្នាំថ្មី)។ ចឹងតោះ! បើមិនទាន់បានថតសែលហ្វីទេប្រយ័ត្នស្តាយ ទៅថតបង្ហោះដែរមើល៍...

ពិធីទទួលទេវតាឆ្នាំថ្មី បានបញ្ចប់ជាស្ថាពរ

មុននេះ បន្តិចត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នាវេលាម៉ោង ៣ៈ១២ព្រឹក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពិធីទទួលទេវតាឆ្នាំថ្មី នូវពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រ័យដើម្បីសុំពរ សុំជ័យសព្វសាធុកា សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ បានបញ្ចប់ជាស្ថាពរហើយ។ វីដេអូ https://www.facebook.com/KohSantepheapTV/videos/1955544607999918/

ការទទួលទេវតាឆ្នាំថ្មី ប្រព្រឹត្តទៅដោយស្នាមញញឹមដ៏រីករាយ!

មុននេះ បន្តិចត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៧ នាវេលាម៉ោង ៣ៈ១២ព្រឹក ក្នុងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ពិធីទទួលទេវតាឆ្នាំថ្មី នូវពលិការគ្រឿងសក្ការបូជា អុជប្រទីបជ្វាលាថ្វាយ ព្រះរតនត្រ័យដើម្បីសុំពរ សុំជ័យសព្វសាធុកា សិរីសួស្តី និងវិបុលសុខ ជូនដល់គ្រប់ក្រុមគ្រួសារខ្មែរ បានបញ្ចប់ជាស្ថាពរហើយ។ ហើយនេះជារូបភាពដែលបង្ហាញពីស្នាមញញឹម ដ៏សប្បាយរីករាយក្នុងឪកាសទទួលទេវតាឆ្នាំថ្មី នៅមុខប្រាសាទបាយ័ន កាលពីយប់មិញនេះ... វីដេអូ https://www.facebook.com/KohSantepheapTV/videos/1955544607999918/

Most Read