មេឃប្រែជាងងឹតបានបន្តិច នៃថ្ងៃបើកឆាកថ្ងៃទី១ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តគោម ចំនួន ៥៥០០គោម បានចាប់ផ្តើមបំភ្លឺ បណ្តែតលើផ្ទៃទឹក នៅប្រាសាទអង្គរវត្តដ៏ស្រទន់ អមដោយទិដ្ឋភាពតន្ត្រីពិន និងការសម្តែងផ្សេងៗជាច្រើនទៀតជុំវិញនោះរកអ្វីប្រៀបផ្ទឹមពុំបាន។



ពិធីបណ្ដែតគោម យើងឃើញមានបងប្អូនប្រជាពលរដ្ឋយើងជាច្រើនបានផ្អើលចោមរោមមើល និងអ្នកខ្លះទៀត បួងសួង បួងសួងដល់អស់ទេវតា ទេពនីករអាហ្មមេឃ និងអស់ទសបារមីដែលថែរក្សានៅតាមព្រៃភ្នំ និគមជនបទ ជ្រោះជ្រងជ្រលងដងអូរ កំភាយជលសារមហាសមុទ្រ ស្ទឹងបឹងបួរ ទន្លេព្រមទាំងទេវតាថែរក្សាតាមប្រាសាទនានាក្នុងទឹកដី នៃខេត្តសៀមរាបទាំងមូល ដើម្បីសុំសេចក្តីសុខសួស្តី។












វីដេអូ