Monthly Archives: September, 2017

តោះ​!​ ទៅសាកគ្រឿងសមុទ្ររសជាតិបែបអាមេរិក ម្តងមើល

យើងគ្រប់គ្នាធ្លាប់បានដឹង បានឮ បានឃើញនៅប្រភេទអាហារសមុទ្រជាច្រើនរួចមកហើយ  តែលោកអ្នកប្រហែលជាចង់ដឹងហើយថា រសជាតិគ្រឿងសមុទ្របែបអាមេរិកនេះវិញយ៉ាងម៉េចដែរ! ហើយនៅទីណា នេះនែ! ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ គឺផ្ដោតសំខាន់ចំពោះអាហារគ្រឿងសមុទ្ររសជាតិបែបអាមេរិក ដែលប្រើរូបមន្តដើមនាំចូលពីប្រទេសអាមេរិកផ្ទាល់ដែលរក្សាបាននូវរសជាតិឈ្ងុយឆ្ងាញ់ពិសា ក្នុងនោះក៏មានបង្កើតនូវរូបមន្តបែបខ្មែរផងដែរ ដើម្បីតម្រូវទៅតាមចំណង់ចំនូលចិត្តរបស់ភ្ញៀវជាតិសាសន៍នីមួយៗ ។ លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យលោកអ្នកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺពេលចំអិនរួចរាល់ យើងធ្លាប់តែឃើញតាមបណ្តាហាងនានា គេដាក់ក្នុងចាន ប៉ុន្តែសម្រាប់ហាងមួយនេះវិញចាក់លើតុឱ្យយើងពិសា តែកុំបារម្ភអីធានាលើអនាម័យជូន ទាំងនេះគ្រាន់តែជាទំនៀមទំលាប់របស់ហាង ឬរបស់ប្រទេសនីមួយៗ ដើម្បីឱ្យប្លែកនិងមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។ ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ ក៏មាននៅមុខម្ហូបគ្រឿងសមុទ្រជាច្រើនទៀត  ស្រស់ៗ មានគុណភាពខ្ពស់ ធ្វើឱ្យការចំអិនរសជាតិកាន់តែឆ្ងាញ់ បូករួមទាំងការញាុំអាហារដោយដៃផ្ទាល់ផងនោះ...

មិនឆ្ងល់ទៀតអី! បក្សីសមុទ្រផាក់ឡូវពិសេស

ផាកឡូវយើងគ្រប់គ្នាធ្លាប់តែលឺ គេហៅថាផាកឡូវសាច់ជ្រូក គ្រឿងក្នុង ត្រចៀក ក្រពះជ្រូក តែពេលនេះចំណីមាត់ចេញថ្មី "ឈ្មោះប្លែកពេកហើយដឹង Admin សុទ្ធតែផាកឡូវបក្សី សមុទ្រ?" មិនទេ នេះគ្រាន់តែជាច្នៃប្រឌិតនៃការដាក់ឈ្មោះម្ហូបប៉ុណ្ណោះ ដើម្បីកែប្រែទំលាប់ដែលយើងធ្លាប់តែហៅឈ្មោះម្ហូប សាមញ្ញៗដដែលៗនោះ មកជាឈ្មោះ ដែលមានការទាក់ទាញ ហើយស្តាប់ទៅប្លែកត្រចៀកប៉ុណ្ណោះ តាមពិតទៅ ផាកឡូវបក្សី គឺផាកឡូវគ្រួច ហើយផាកឡូវសមុទ្រ គឺផាកឡូវមឹក3D ផាកឡូវមឹកបំពងធំៗ ប៉ុណ្ណោះ។ ហើយម្ហូបទាំងនេះ...

ប្លែកអារម្មណ៍ថ្មី ជាមួយសសៃកែងអាំង​​ និងSteak ពិសេស

បន្ទាប់ពីភ្ជុំបិណ្ឌរួចមកលោកអ្នកប្រហែលជានឿយហត់អស់កម្លាំង និងការធ្វើដំណើរពីស្រុកកំណើត ឬ កន្លែងកំសាន្តជាមួយក្រុមគ្រួសារពីបណ្តារមណីយដ្ឋាននានាហើយមែនទេ! ហើយក៏ប្រហែលជាកំពុងគិតថាទៅញាុំអាហារអ្វីដើម្បីប្លែកមាត់ដែរ។ សម្រាប់ដើមសប្តាហ៍នេះ ក្រុមការងារ KSPG.TV សូមណែនាំលោកអ្នកនូវហាងមួយកន្លែង គឺ CT Taste Restaurant & grill  ដែលមានមុខម្ហូប សសៃកែងអាំង និងSteak ប្រលាក់គ្រឿង អាំងឆ្ងុយជាប់ចិត្ត ធ្វើឱ្យទ្រាំស្រក់ទឹកមាត់មិនបាន  បើសិនជាថែមស៊ុបមួយឆ្នាំងទៀតនោះ  ជឿថាលោកអ្នកពិតជាបែកញើសជោកតែម្តង​។ មិនត្រឹមតែប៉ុណ្ណោះ ហាង CT...

បើជាអ្នកវិញ តើញ៉ាំអស់អត់ ក្តាមយក្សធំប៉ុណ្ណឹង?

ញាុំអស់អត់គ្នាយើង! បើធំម្លឹងៗ? ជាការពិតណាស់សម្រាប់លោកអ្នកដែលចូលចិត្តញាុំអាហារសមុទ្រវិញ ប្រហែលជាអាចញ៉ាំអស់ បើញ៉ាំគ្នា២នាក់ សំរាប់ក្តាមដ៏ធំនេះបើនៅប្រទេសដទៃគេហៅថា ស្តេចក្តាម King Crab។ ហើយសម្រាប់ទីតាំងហាងដែលទើបនឹងចាប់ផ្តើមលក់ក្តាមប្រភេទនេះ គឺហាងមីទាញតុងយ៉ាំ ដែលប៉ុន្មានសបា្តហ៍មុនក្រុមការងារ KSPG.TV បានបង្ហាញលោកអ្នករួចមកហើយដែលហាងមីទាញនេះមាន លក់គ្រឿងសមុទ្រយក្សធំៗ។ ហើយលើកនេះ ម្ចាស់ហាងប្រថុយថែម មុខម្ហូបថ្មីមួយបន្ថែមទៀត គឺស្តេចក្តាមសមុទ្រដ៏ធំនេះឯង ឃើញហើយគួរឱ្យចង់សាកភ្លក្សរសជាតិណាស់ ថាតើមានរសជាតិបែបណា។ ចឹងប្រសិនបើអ្នកចង់សាក គ្រឿងសមុទ្រប្លែកៗ ជាពិសេសគឺក្តាមចំហ៊ុយ ឡាំងស៊ឹង មឹកយក្សផាកឡូវអាំង...

ហាងនំបុ័ង ៣ហាងនេះល្បីខ្លាំងឆ្ងាញ់ម៉ាកប់ ធ្លាប់សាកនៅហ្នឹង?

អោយតែនឹកឃើញឃ្លាន ម្ហូបអីដែលសម្រន់ភ្លាមៗ ដូចវីដេអូខាងក្រោមហ្នឹងចឹងឃើញចង់ញ៉ាំហើយ, ហើយអ្នកធ្លាប់ចំណាំអត់ថា អោយតែឃើញនំប័ុងដាក់សាច់ ដឹងតែឃ្លាន ព្រោះអីម៉ោងនេះ ម៉ោងហេវនោះអី! ហាសហាសហា និយាយលេងទេ តែថ្ងៃហ្នឹងសុំបង្ហាញកន្លែងលក់នំប័ុងសាច់ល្បីៗ ៣ហាងដែលមានរសជាតិឆ្ងាញ់ម៉ាកប់ រសជាតិខុសៗគ្នាតាមហាងនីមួយៗ អ្នករើសបានតាមការចូលចិត្តចុះមានដូចខាងក្រោម៖ ហាង នំប័ុងជ្រូកខ្វៃ បើ​យើង​ធ្វើ​ដំណើរ​តាម ម្ដុំ​ផ្លូវ​ក្រោយ​សាលា​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល លើ​ដងផ្លូវ ៤៣០ ​យើង​នឹង​ឃើញ​មាន​រទេះរុញ​២ កំពុង​ឈរ​ទទឹម​គ្នា ដែល​មួយ​ជា​រទេះរុញ​លក់​លត់​ឆា និង​មួយទៀត​ជា​រទេះរុញ​លក់​នំ​ប័​ុ​ង​ជ្រូក​ខ្វៃ ពិសេស ដែល​មាន​អ្នកទិញ​ឈរ​ចោមរោម​ច្រើន​រៀង​រាល់​ល្ងាច​។ ឃើញ​ដូចនេះ​យើង​ក៏...

មកពីភ្ជុំវិញ ដាក់ស៊ុប ១ឆ្នាំង១០០០០ៗ ម៉ាឆ្អែតពីហាងទឹកសៀង

ក្នុងអំឡុងពេលភ្ជុំបិណ្ឌប៉ុន្មានថ្ងៃនេះ ជាធម្មតាទីក្រុងភ្នំពេញហាក់ស្ងាត់ខុសធម្មតាដោយសារបងប្អូនយើងតែងតែទៅជួបជុំក្រុមគ្រួសារញាតិមិត្ត តាមបណ្តាខេត្ត ស្រុកកំណើតរៀងៗខ្លួន។ ហើយទីក្រុងភ្នំពេញនឹងមានមនុស្សម្នាជាច្រើនសម្រុកត្រលប់មកពីបណ្តាខេត្តវិញ ពេលដែលថ្ងៃបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។ ហាងទឹកសៀង ទាំង៣សាខា ត្រៀមខ្លួនរង់ចាំបំបាត់ការនឿយហត់ របស់លោកអ្នកក្រោយពីធ្វើដំណើរផ្លូវឆ្ងាយ ត្រលប់ពីស្រុកកំណើតរួចជាស្រេចហើយ ជាមួយស៊ុបពិសេសៗ ជាច្រើនប្រភេទជាមួយតម្លៃ ត្រឹមតែ១០០០០៛ ទៅ២០០០០៛ ប៉ុណ្ណោះ។ ប៉ុន្តែអ្នកអញ្ជើញមកញ៉ាំជាលក្ខណៈក្រុមគ្រួសារវិញនោះ ខាងហាងក៏មានជាឈុតធំផងដែរ ចឹងនៅចាំអីទៀតមកដល់ភ្នំពេញភ្លាមទៅសាកជុំគ្នាហ្មងទៅ! មិនត្រឹមតែប៉ុណ្ណោះនៅហាងទឹកសៀង និយាយពីអនាម័យ សេវាកម្ម គឺកប់ហ្មង, ហើយបើនិយាយពីមុខម្ហូបគឺ ប្លែក ទំនងៗណាស់...

ដូចអន្សមរដូវភ្ជុំចឹង ឆ្អឹងជំនី ប្រហុកក្រសាំង វេចស្រទាប់ចេក

ជាទៀងទាត់ ក្នុងរដូវបុុណ្យបិណ្ឌភ្ជុំរៀងរាល់ឆ្នាំម្តងយើងតែងនាំគ្នាទៅ ឬទៅលេងស្រុកកំណើតដើម្បីជួបជុំក្រុមគ្រួសារញាតិមិត្ត តែសម្រាប់អ្នកដែលមានស្រុកកំណើតនៅទីក្រុងភ្នំពេញវិញ ពិតណាស់ថាពួកគាត់ច្បាស់ជាលំបាកក្នុងការរក អីញ៉ាំ ឬពេលខ្លះទៀត ដល់ថ្នាក់ពិបាកក្នុងការ​រកទិញម្ហូបអាហារសម្រាប់ធ្វើចង្ហាន់យកទៅវត្តទៀត។ ចឹងម្តងនេះ សម្រាប់អ្នកដែលមិនបានទៅតាមបណ្តាខេត្តនារដូវភ្ជុំខាងមុខនេះ យើងសូមណែនាំហាងមួយ ដែលនៅតែដំណើរការលក់ដដែលក្នុងថ្ងៃភ្ជុំ គឺហាងកាហ្វេដី ជាមួយមុខម្ហូបថ្មី គឺឆ្អឹងជំនីជ្រូក និងប្រហុកក្រសាំងដុតស្រទាប់ចេក ដែលវាពិតជាប្លែកៗ ហើយម្ហូបនេះមានរបៀបវេច ដូចនឹងនំអន្សម ជ្រូក អន្សមចេកចឹង គ្រាន់តែចុងភៅម្នាក់នេះវេចដោយប្រើ ស្រទាប់ចេកជំនួសស្លឹកចេកវិញ ហើយមិនមែនស្ងោរទេ គឺដុតតែម្តង...

តើអ្នកណាចូលចិត្តភាពយន្តបែបបាញ់ប្រហារខ្លះ?

នៅពេលនេះមានទស្សនីយភាពថ្មីមួយជាភាពយន្តដកស្រង់ចេញពីសៀវភៅ។ សំរាប់ខ្សែភាពយន្តនេះ លោក Stan Hurley ជាជើងចាស់សង្រ្គាមត្រជាក់ហើយលោកសេនឆឺរីបានជ្រើសរើសមេទ័ពខ្មៅរបស់សេអ៊ីអាដែលគឺលោក Mitch Rapp ទទួលបានភារកិច្ចស៊ើបអង្កេតការវាយប្រហារដោយចៃដន្យលើគោលដៅយោធានិងស៊ីវិល។ បន្ទាប់ពីបានរកឃើញគំរូនៃអំពើហឹង្សាមួយ Hurley និង Rapp បានចូលរួមជាមួយកងកម្លាំងទួគីដែលជាអ្នកស្លាប់ម្នាក់ដើម្បីបញ្ឈប់ប្រតិបត្តិការអាថ៌កំបាំងដែលចង់ចាប់ផ្តើមសង្គ្រាមសកល។ តោះសូមទស្សនាសកម្មភាពខ្លះៗនៅក្នុងខ្សែភាពយន្តនេះ។   វីដេអូ: https://www.facebook.com/KohSantepheapTV/videos/2033413680213010/  

ចង់ញាុំសាច់អាំងជប៉ុនលេខ ១ លំដាប់ពិភពលោកមែនទេ?

លោកអ្នកប្រហែលជាធ្លាប់ស្គាល់ ឬធ្លាប់បានសាកញាុំរួចមកហើយនៅប្រភេទសាច់អាំងបែបជប៉ុន ហើយជាការពិតណាស់លោកអ្នកប្រាកដជាចង់ញាុំនៅប្រភេទសាច់សុទ្ធ១០០% ហើយមែនទេ? ថ្ងៃនេះ ក្រុមការងារKSPG.TV សូមបង្ហាញលោកអ្នកនៅហាងមួយកន្លែងឈ្មោះថា Gyu-Kaku Japanese BBQ Cambodia​​​​ ។ ជឿជាក់ថាធ្វើឱ្យលោកអ្នកត្រូវចិត្តជាមួយសាច់អាំងបែបជប៉ុនលំដាប់លេខ១លើពិភពលោក មើលទៅគួរឱ្យចង់ញ៉ាំតែម្តង ហើយបើនិយាយពីបរិយាកាសនៅក្នុងហាងវិញមានការតុបតែងយ៉ាងស៊ីវិល័យ មានផាសុកភាពបន្ទប់ធំអាចអង្គុយបានចាប់ពី៤ នាក់ទៅ១២នាក់​ រួមទាំងចំណតឡានមានលក្ខណៈធំទូលាយទៀតនោះ ពិតជាធ្វើអោយលោកអ្នកមិនខកបំណងឡើយ។ ហាងGyu-Kaku មានហាងសរុបជាង៨០០ ហាង ដូចជាប្រទេស Japanese, Singapore, Philippine, Indonesia,...

ប្លែកមាត់ទៀតហើយ​ សាច់ជ្រូកបំពងស្រួយខ្ញោក

ជាការពិតណាស់សព្វថ្ងៃនេះហាងនិងអាហារជាច្រើនកំពុងរីកដុះដាលពាសពេញរាជធានីភ្នំពេញ កំពុងតែមានការប្រកួនប្រជែកគ្នាដើម្បីទាក់ទាញអតិថិជនអោយស្គាល់ពីអាហារនិងសេវាកម្មរបស់ហាងនីមួយៗ ផងដែរក្នុងនោះហាងSeafood Zone ដែលKPSG.TV ធ្លាប់បានបង្ហាញលោកអ្នកម្តងរួចមកហើយនៅបុហ្វេស្រាបៀរញ៉ាំម៉ាស៊េរីនោះ។ ឥឡូវនេះ ម្ចាស់ហាងក៏បានបន្ថែមនៅមុខម្ហូបថ្មីជាច្រើនមុខទៀតដូចជា សាច់ជ្រូកបីជាន់បំពងស្រួយ៣រសជាតិ ត្រី ៣រសជាតិ ស្លាបមាន់BBQ ស្លាបមាន់បំពង ឆ្អឹងខ្ចីមាន់បំពង ពោះតាន់បំពង ឡើងស្រួលខ្ញោកប្លែកមាត់ជាមួយនិងការញាុំបុហ្វេស្រាបៀររញ៉ាំម៉ាស៊េរីតម្លៃត្រឹមតែ ៩៥០០៛ ម្នាក់ទៀតនោះធ្វើអោយការជួបជុំក្រុមគ្រួសារ ឬមិត្តភ័ក្រ្ត របស់អស់លោកកាន់តែសប្បាយរីករាយជាក់ជាមិនខានឡើយ ។ លើសពីនេះទៅទៀត#Seafood_Zone នៅបន្តកម្មវិធីពិសេសនេះ ចាប់ពីម៉ោង 4:30ល្ងាច ដល់ម៉ោង 8:30យប់ ផឹកម៉ាសេរី Cambodia ថូ 9500រៀល/ម្នាក់ ផឹកម៉ាសេរី Coca...

ចុមយក្ស! នេះបានគេហៅថាគ្រឿងសមុទ្រយក្ស ធំៗមែន

លោកអ្នកនៅចាំអត់​កាលនោះ KSPG.TV បានបង្ហាញលោកអ្នករួចមកហើយ នៅហាងដែលលក់គ្រឿងសមុទ្រ អាំង ចំហ៊ុយ ស្រស់ៗភ្លាមៗធំៗ តែម្តងនេះធំជាងមុនទៅទៀតលេងសុទ្ធតែគ្រឿងសមុទ្រធំៗអស់លេខចឹងហ្មង! បើនិយាយទៅដោយសារតែមានការគាំទ្រពីសំណាក់ភ្លៀវដែលចូលចិត្តញាុំអាហារគ្រឿងសមុទ្រនោះ ធ្វើអោយហាងមីទាញតុងយាុំ ដាក់បន្ថែមនៅគ្រឿងសមុទ្រធំៗ ស្រស់ៗជាច្រើនប្រឡាក់គ្រឿងពិសេសដាក់អាំងមើលទៅគួរអោយចង់ញាុំ ធានាថាលោកអ្នកទៅពិតជាមិនខុសបំណងឡើយ។ ក្រៅពីម្ចាស់ហាងរូបនេះក៏មានលក់នៅ គ្រឿងសមុទ្រធំៗ ត្រូវបានដាក់អាំង និងចំហ៊ុយជាពិសេសភ្លាមៗនឹងមុខម្ហួបជាច្រើនទៀតដែលសិតស៊ឹងតែជាអាហារឆ្ងាញ់ឃើញហើយស្រក់ទឹកមាត់ចង់ញាុំតែម្តង នៅចំាកាលទៀតគ្នាយើង បើធំៗម្លឹងហើយ គ្រាន់តែឃើញរូបភាពចង់ទៅញាុំភ្លាមហ្មង ។ បើលោកអ្នកហើយចង់ភ្លក្សនូវអាហាររឿងសមុទ្រធំៗស្រស់ៗ  និងអាហារសម្រន់ជាច្រើនមុខ ឆ្ងាញ់ប្លែក នោះគឺ ហាងមីទាញតុងយាុំ។ ហាង មីទាញតុងយាុំ Tel: 061​​...

នំបញ្ចុកសាច់អាំង នំបញ្ចុកក្រឡុកសាច់គោ ប្លែកៗមែន! តែរសជាតិឆ្ងាញ់បែបខ្មែរ

បើនិយាយពីនំបញ្ចុកសាច់អាំង នំបញ្ចុកក្រឡុកសាច់គោ ហាក់ប្លែកសំរាប់មនុស្សគ្រប់គ្នាព្រោះអ្វី យើងតែងតែលឺនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរណាំយ៉ា នំបញ្ចុកសម្លរខ្មែរ។ ចុះនំបញ្ចុកសាច់អាំង និងនំបញ្ចុកក្រឡុកសាច់គោ វិញមានគ្រឿងផ្សំអ្វីខ្លះទៅណ៎? ទាំងគ្រឿងផ្សំ និងរបៀបនៃការធ្វើគឺ សាមញ្ញទេ អីដែលធ្វើអោយវាឆ្ងាញ់នោះគឺ គ្រឿងផ្សំ និងរសជាតិនៃទឹកត្រី ប៉ុណ្ណោះចឹងហើយ ពេលអ្នកទៅញ៉ាំកុំភ្លេចណា បើអ្នកចូលចិត្តទឹកត្រី កំរិតណានោះ អ្នកលក់បានទុកទឹកត្រីមួយដបៗ តាមតុ សម្រាប់អោយអ្នកអាចដាក់ថែមខ្លួនឯងបាន ព្រោះអីរសនិយមអ្នកញ៉ាំខុសៗគ្នា ធានាថាទឹកត្រីហាងនេះឆ្ងាញ់។​ ងាកមកនំបញ្ចុកក្រឡុកសាច់គោវិញ គឺថាស្តាប់ទៅប្លែកអារម្មណ៍ណាស់មែនអត់? ស្រដៀងនឹងញាំអញ្ចឹង...

Most Read