បើនិយាយពីនំបញ្ចុកសាច់អាំង នំបញ្ចុកក្រឡុកសាច់គោ ហាក់ប្លែកសំរាប់មនុស្សគ្រប់គ្នាព្រោះអ្វី យើងតែងតែលឺនំបញ្ចុកសម្លរការី នំបញ្ចុកសម្លរណាំយ៉ា នំបញ្ចុកសម្លរខ្មែរ។ ចុះនំបញ្ចុកសាច់អាំង និងនំបញ្ចុកក្រឡុកសាច់គោ វិញមានគ្រឿងផ្សំអ្វីខ្លះទៅណ៎?

ទាំងគ្រឿងផ្សំ និងរបៀបនៃការធ្វើគឺ សាមញ្ញទេ អីដែលធ្វើអោយវាឆ្ងាញ់នោះគឺ គ្រឿងផ្សំ និងរសជាតិនៃទឹកត្រី ប៉ុណ្ណោះចឹងហើយ ពេលអ្នកទៅញ៉ាំកុំភ្លេចណា បើអ្នកចូលចិត្តទឹកត្រី កំរិតណានោះ អ្នកលក់បានទុកទឹកត្រីមួយដបៗ តាមតុ សម្រាប់អោយអ្នកអាចដាក់ថែមខ្លួនឯងបាន ព្រោះអីរសនិយមអ្នកញ៉ាំខុសៗគ្នា ធានាថាទឹកត្រីហាងនេះឆ្ងាញ់។


ងាកមកនំបញ្ចុកក្រឡុកសាច់គោវិញ គឺថាស្តាប់ទៅប្លែកអារម្មណ៍ណាស់មែនអត់? ស្រដៀងនឹងញាំអញ្ចឹង ដែលគេត្រូវលាយ សាច់គោស្រុះ ជាមួយ បន្លែស្រស់ៗ សណ្តែកដី ម្ទេស និងទឹកត្រីដែលជារូបមន្តពិសេស ដើម្បីអោយនំបញ្ចុកក្រឡុកសាច់គោនេះឆ្ងាញ់។ ហើយសម្រាប់អ្នកចូលចិត្តហឹរ ឬមិនចូលចិត្តក៏អាចជ្រើសរើសបានគឺ ចាប់ពីកម្រិត១ ដល់កម្រិត៥។




តែបើងាកមកនិយាយពីតម្លៃវិញ ហាងនេះគឺសមរម្យណាស់សម្រាប់ការចំណាយពេលល្ងាចរបស់មិត្តៗ យុវវ័យ ព្រោះអី តម្លៃត្រឹមតែ ៧០០០, ៨០០០ ទៅ១០០០០៛ ប៉ុណ្ណោះ តែមួយចានដឹងមួយចាន ឆ្អែតហ្មង។ ចឹងបើអ្នកចូលចិត្តញ៉ាំនំបញ្ចុកនោះ ហាងនេះយើងសូមណែនាំ និងអាចនិយាយបានថាមិនខកចិត្តទេ ជួបគ្នាល្ងាចនេះ។




ហាង នំបញ្ចុកសាច់អាំង
ទូរស័ព្ទ៖ 093 95 99 19
បើកលក់៖ 10:30 ព្រឹក ដល់ម៉ោង 8:30 យប់
ទីតាំង៖ ផ្ទះលេខ 11C ផ្លូវ112 សង្កាត់ផ្សារដេប៉ូ3 ខណ្ឌទួលគោក ភ្នំពេញ (ខាងលិចក្រសួងការពារជាតិ និងជិតសាលាបញ្ញាសាស្រ្តដេអិន)
វីដេអូ