រោងភាពយន្តលេជេន រៀបចំកម្មវិធីសន្និសិទ្ធកាសែតនិងការចាក់បញ្ចាំងពិសេស រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ នៅលេជេនទួលគោក នៅថ្ងៃទី៨ខែកញ្ញាកន្លងទៅនេះ រោងភាពយន្តលេជេនមានកិត្តិយសរៀបចំកម្មវិធីសន្និសិទ្ធកាសែតនិងការចាក់បញ្ចាំងពិសេស រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ ដែលដឹកនាំសម្តែងដោយ អ្នកស្រី Angelina Jolie, ជាខ្សែភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី អ៊ឹង លួង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស ដែលបានរួចផុតជីវិតពីរបបខ្មែរក្រហមដ៏សាហាវយង់ឃ្នងពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ កម្មវិធីនេះត្រូវបានធ្វើឡើង នៅរោងភាពយន្តលេជេនសាខាទួលគោក។
រោងភាពយន្តលេជេនមានភាពសោមនស្សរីករាយដោយបាន អញ្ជើញតារាសម្តែងធំៗ មួយចំនួនដែលបានសម្តែងនៅក្នុងខ្សែភាពយន្តខ្នាតយក្សនេះដូចជា អ្នកស្រីស្វែង សុជាតា ដែលសម្តែងជាតួម្តាយ លោក ភឿង កុម្ភៈ ជាតួឳពុក លោកផង់ តារាជាតួ ខ្មែរក្រហម និង កញ្ញា យុទ្ធ បូរាមី ជាជំនួយការអ្នកតុបតែង និងកាន់ខាងសំលៀកបំពាក់ក្នុងរឿងនេះ ។ កម្មវិធីសន្និសិទ្ធកាសែតនេះធ្វើឡើងក្នុងគោលបំណងមិនត្រឹមតែបង្ហាញដល់អ្នកគាំទ្ររោងភាពយន្តលេជេនអំពីវត្តមានរឿងនេះនឹងត្រូវចាប់បញ្ចាំងនៅក្នុងរោងភាពយន្តលេជេនទាំងបីសាខាប៉ុណ្ណោះនោះទេ ក៏ប៉ុន្តែក៏សង្ឃឹមថារោងភាពយន្តលេជេនបានចូលរួមចំណែកក្នុងការឧទ្ទិសដល់អ្នកដែលបានស្លាប់ និងអ្នកដែលបានរួចផុតពីការស្លាប់ក្រោមរបបខ្មែរក្រហម ជាពិសេសការផ្តោតសំខាន់លើសេចក្ដីស្រឡាញ់និងការលះបង់របស់ក្រុមគ្រួសារខ្មែរ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាត នៃដួងវិញ្ញាណ និងស្មារតីរឹងមាំរបស់ប្រជាជនខ្មែរ និងវប្បធម៌ខ្មែរ។
សូមបញ្ជាក់ផងដែរថា រឿងមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំនឹងចាប់ផ្តើមចាក់បញ្ចាំងនៅរោងភាពយន្តលេជេនទាំងបីទីតាំងដូចជា រោងភាពយន្តលេជេនធីឃេ រោងភាពយន្តលេជេនស៊ីធីម៉ល រោងភាពយន្តលេជេនមានជ័យ ចាប់ពីថ្ងៃទី ៨ កញ្ញានេះតទៅ។
តោះចង់ដឹងច្បាស់ថារឿងនេះពិតជាល្អមើលយ៉ាងណានោះ លោកអ្នកអាចកក់សំបុត្រដោយផ្ទាល់ ឬតាមអនឡាញនៅម៉ោងបញ្ចាំងភាពយន្តដែលអាចជ្រើសរើសនៅលើគេហទំព័រ Legend Cinemas: ចុចទីនេះ។
វីដេអូ
មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ / First They Killed My F…
ចាប់បញ្ចាំងនៅខ្មែរយើងហើយ ខ្សែភាពយន្តប្រវត្តិសាស្រ្តដ៏ជូរចត់ ដែលដកស្រង់ចេញពីការចងចាំរបស់កុមារីម្នាក់ នៅអំឡុងសម័យរបបប្រល័យពូជសាសន៍ អាចមកទស្សនានៅរោងភាពយន្តលេជេនបានហើយ ដោយមានការចាក់បញ្ចាំងជាធម្មតា ចាប់ពីថ្ងៃនេះតទៅនៅគ្រប់សាខា! #KohSantepheapTV #LegendCinemasមុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ / First They Killed My Father
Posted by Koh Santepheap TV on 8 កញ្ញា 2017