យើងគ្រប់គ្នាធ្លាប់បានដឹង បានឮ បានឃើញនៅប្រភេទអាហារសមុទ្រជាច្រើនរួចមកហើយ តែលោកអ្នកប្រហែលជាចង់ដឹងហើយថា រសជាតិគ្រឿងសមុទ្របែបអាមេរិកនេះវិញយ៉ាងម៉េចដែរ! ហើយនៅទីណា

នេះនែ! ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ គឺផ្ដោតសំខាន់ចំពោះអាហារគ្រឿងសមុទ្ររសជាតិបែបអាមេរិក ដែលប្រើរូបមន្តដើមនាំចូលពីប្រទេសអាមេរិកផ្ទាល់ដែលរក្សាបាននូវរសជាតិឈ្ងុយឆ្ងាញ់ពិសា ក្នុងនោះក៏មានបង្កើតនូវរូបមន្តបែបខ្មែរផងដែរ ដើម្បីតម្រូវទៅតាមចំណង់ចំនូលចិត្តរបស់ភ្ញៀវជាតិសាសន៍នីមួយៗ ។



លើសពីនេះទៅទៀត អ្វីដែលធ្វើឱ្យលោកអ្នកមានការចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺពេលចំអិនរួចរាល់ យើងធ្លាប់តែឃើញតាមបណ្តាហាងនានា គេដាក់ក្នុងចាន ប៉ុន្តែសម្រាប់ហាងមួយនេះវិញចាក់លើតុឱ្យយើងពិសា តែកុំបារម្ភអីធានាលើអនាម័យជូន ទាំងនេះគ្រាន់តែជាទំនៀមទំលាប់របស់ហាង ឬរបស់ប្រទេសនីមួយៗ ដើម្បីឱ្យប្លែកនិងមានការចាប់អារម្មណ៍តែប៉ុណ្ណោះ។





ភោជនីយដ្ឋានឌឹឡប់ស្ទើរបេ ក៏មាននៅមុខម្ហូបគ្រឿងសមុទ្រជាច្រើនទៀត ស្រស់ៗ មានគុណភាពខ្ពស់ ធ្វើឱ្យការចំអិនរសជាតិកាន់តែឆ្ងាញ់ បូករួមទាំងការញាុំអាហារដោយដៃផ្ទាល់ផងនោះ ធ្វើឲ្យបរិយាកាសជួបជុំគ្នារបស់អ្នកមានភាពរស់រវើកជាមួយនឹងការជជែកគ្នាលេងបណ្តើរ ពិសារអាហារដែលមានរសជាតិឆ្ងាញ់ពិសារបណ្តើរគួរជាទីគាប់ចិត្ត។
ហាង: ឌឹឡប់ស្ទើរបេ
ទូរស័ព្ទ៖ 070 229 229 / 098 90 2008
ទីតាំង៖ ក្នុងផ្សារទំនើបអ៊ីអន ជាន់ទី២
វីដេអូ