Thursday, April 25, 2024
spot_img
More

    Latest Posts

    ក្រោយ​ប​ដិ​សេ​ដ​រឿង​ស្នេហ៍​ជាមួយ​នាយ​កៃ​ដ ខ្ញុង​លាតត្រដាង​រឿង​…

    ថ្ងៃព្រហស្បតិ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ២០:០០ (28-09-2017 20:00)

    រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​បដិសេធ​រឿង​ស្នេហ៍​ជាមួយ​នាយ​កៃ​ដ​មក​តារា​កំប្លែង នាង ខ្ញុង បាន​លាតត្រដាង​អាថ៌​កំបាំង ដោយ​អះអាង​ថា ត្រៀម​នឹង​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា បន្ទាប់​ពី​សែនព្រេន​ជា​ប្ដី​ប្រពន្ធ​រួច​មក ។

    ចំណង​ស្នេហ៍​រវាង​អ្នក​ទាំង​ពីរ​ត្រូវ​គេ​សង្ស័យ​ជា​យូរណាស់​មក​ហើយ ព្រោះ​គេ​តែងតែ​ឃើញ​ទៅ​ណា​មក​ណា​ជាមួយ​គ្នា ប៉ុន្តែ​នាង​ខ្ញុង បាន​បដិសេធ ។

    នៅ​ទីបំផុត​កាលពី​ម្សិលមិញ​តារា​កំប្លែង​នាង​ខ្ញុង បាន​សារភាព​ថា នាង​និង​នាយ​កៃ​ដ គឺជា​ប្ដី​ប្រពន្ធ​នឹង​គ្នា ។ នាង និង​នាយ​កៃ​ដ បាន​សែនព្រេន​នៅ​មុខ​ចាស់ទុំ ដើម្បី​យក​គ្នា​ជា​ប្តី​ប្រពន្ធ​ប្រមាណ​១​ខែ​មក​ហើយ ។ ខ្ញុង​និយាយ​ថា ទាំង​នាង និង​នាយ​កៃ ដ មិន​ចង់​រៀបចំ​ពិធី​អាពាហ៍ពិពាហ៍​ទេ ដោយសារ​តែ​នាង​គ្មាន​លុយ​គ្រប់គ្រាន់ ម្យ៉ាង​ទាំង​ពីរ​នាក់​សុទ្ធតែ​មេម៉ាយ និង​ពោះម៉ាយ​ដូច​គ្នា ។
    នាង​ខ្ញុង បញ្ជាក់​ថា នាង​ត្រៀម​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​ជាមួយ​គ្នា​នា​ពេល​ខាង​មុខ​ដ៏​ខ្លី​នេះ ។

    តារា​កំប្លែង​នាង​ស្រេង សុ​កាន់​ដា ហៅ​នាង​ខ្ញុង ពី​ដំបូង​ហាក់​ស្ទាក់ស្ទើរ​បង្ហាញ​ភាព​ជា​ប្ដី​ប្រពន្ធ​រវាង​នាង​និង​នាយ​កៃ​ដ ជា​សាធារណៈ ព្រោះ​ខ្លាច​បាត់​ប្រជាប្រិយភាព ប៉ុន្តែ​ដោយសារ​តែ អ្វី​ៗ​ត្រូវ​បាន​លាតត្រដាង​ហើយ​នោះ នាង​មិន​ចាំបាច់​លាក់បាំង​ទៀត​ទេ ព្រោះ​មុន និង​ក្រោយ​គង់តែ​ដឹង​ដូច​គ្នា ។

    ពន្លក​ស្នេហា​មួយ​នេះ​នាង​ខ្ញុង ឱ្យ​ដឹង​ថា ក្រោយ​ពី​នាង​ក្លាយជា​តារា​កំប្លែង​មក​បាត់​ការ​ទាក់ទង​ជាមួយ​នាយ​កៃ​ដ​ប្រមាណ​ជាង​២​ឆ្នាំ តែ​ក្រោយមក​ទូរទស្សន៍ CTN ហៅ​អតីត​អ្នក​ដែល​ធ្លាប់​ចូលរួម​ប្រឡង​កំប្លែង មក​ចូលរួម​សម្តែង​ខណៈ​ពង្រីក​ក្រុម​ថ្មី ហើយ​ក៏​បាន​ជួប​គ្នា​ម្ដងទៀត​។ វា​ជា​ឱកាស​ដែល​ធ្វើ​ឱ្យ​នាង និង​នាយ​កៃ​ដ​បាន​ជួប​គ្នា​ញឹកញាប់ ទើប​ទីបំផុត​ក្លាយជា​គូស្នេហ៍​នឹង​គ្នា ។

    នាង​ខ្ញុង ឱ្យ​ដឹង​ថា នាយ​កៃ​ដ ធ្លាប់​មាន​ប្រពន្ធ និង​មានកូន​ប្រុស​ម្នាក់​អាយុ​ប្រហែល​៤​ឆ្នាំ​។ នាយ​កៃ​ដ ទើបតែ​លែងលះ​ប្រពន្ធ​ដាច់ស្រេច​ជាង​៥​ខែ​កន្លង​មក ទើប​នាង​សម្រេចចិត​ជ្រើសរើស​នាយ​កៃ​ដ​ជា​គូ​អនាគត​តែ​ម្ដង​ទៅ ៕

     

    Latest Posts

    spot_imgspot_img

    Don't Miss

    Stay in touch

    To be updated with all the latest news, offers and special announcements.